STI NEWS
3.58K subscribers
2.86K photos
92 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
អត្ថបទស្រាវជ្រាវស្ដីពីការវាយតម្លៃការត្រៀមខ្លួនសម្រាប់នវានុវត្តន៍ក្នុងសេដ្ឋកិច្ចប្រទេសសមាជិក APO!
អង្គការផលិតភាពអាស៊ី (APO) បានធ្វើការស្រាវជ្រាវដើម្បីពិនិត្យមើលលើសមត្ថភាពការគ្រប់គ្រងនវានុវត្តន៍ នៅក្នុងសេដ្ឋកិច្ចប្រទេសសមាជិកក្នុងនោះប្រទេសដែលត្រូវបានជ្រើសរើសរួមមាន ប្រទេសកម្ពុជា សាធារណៈរដ្ឋចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ការស្រាវជ្រាវនេះបានវិភាគលើស្ថានភាព និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗ។ យោងតាមការស្រាវជ្រាវនេះ បានណែនាំនូវគំរូ និងការអនុវត្តល្អបំផុតសម្រាប់ការអនុវត្ត ពង្រីក កែលម្អ និងវាយតម្លៃប្រព័ន្ធ ទៅលើការគ្រប់គ្រងនវានុវត្តន៍នៅកម្រិតស្ថាប័នដើម្បីជាគោលដៅយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកតាក់តែងនូវឯកសារនេះឡើង។
បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈតំណរដែលមានភ្ជាប់ជូនដូចខាងក្រោម: INNOVATION READINESS ASSESSMENT
STI News: JOIN
សហគ្រិនបច្ចេកវិទ្យាខ្មែររបស់យើងមួយរូប គឺលោក ឡី កំថូង ដែលជាស្ថាបនិកក្រុមហ៊ុន CheckinMe បានតំណាងឱ្យប្រទេសកម្ពុជា ទៅប្រគួតប្រជែងនៅក្នុងកម្មវិធី The 2022 China-ASEAN Innovation and Entrepreneurship Competition ហើយបាននាំជ័យលាភីលេខ៣ ជូនប្រទេសកម្ពុជាថែមទៀតផង។
កម្មវិធី The 2022 China-Asean Innovation and Entrepreneurship Competition គឺជាកម្មវិធីប្រគួតប្រជែងភាពច្នៃប្រឌិតបច្ចេកវិទ្យា និងសហគ្រិនភាពថ្នាក់អន្ដជាតិ របស់ប្រទេសចិន និងអាស៊ាន ដែលមានអាជីវកម្មជាង៨០ មកពីបណ្ដារប្រទេសផ្សេងៗជាច្រើន។ ហើយជាលទ្ធផលចុងក្រោយ CheckinMe ទទួលបានជ័យលាភីលេខ៣ ដែលបានផ្ដល់កិត្តិយសយ៉ាងខ្លាំងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាអ្នកសម្របសម្រួល និងបានជ្រើសរើសធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជាចំនួន ៤ ក្នុងនោះក៏មាន CheckinMeផងដែរដើម្បីចូលរួមក្នុងការប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព ចិន-អាស៊ាន ឆ្នាំ២០២២។
STI News: 👉 JOIN
ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់ (MoU) រវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ០៤ដែលរួមមាន Publox Co., Ltd, the Mobile C&C (Cambodia) Co., Ltd, Korea Venture Business Association, និង KyungRim Tech Co., Ltd ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧ.វ.ប.ន. នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ។ ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
STI News: 👉 JOIN
ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាត្រូវបានផ្ដួចផ្ដើមឡើងដើម្បីតម្រង់ទិសការការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដោយបានកំណត់ចក្ខុវិស័យរយៈពេលវែង គន្លងអភិវឌ្ឍន៍តាមដំណាក់កាលនីមួយៗ និងវិធានការគន្លឹះដែលនឹងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនដោយប្រកាន់យកនូវអភិក្រមរហ័សរហួននិងបត់បែនក្នុងការអនុវត្ត។ ផែនទីបង្ហាញផ្លូវនេះគឺជាឯកសារគោលនយោបាយដែលនឹងត្រូវប្រើប្រាស់ជាទិសដៅ យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេស ហើយនឹងជួយដល់កម្ពុជាអាចទាញយកអត្ថប្រោយជន៍ជាអតិបរមាពីកាលានុវត្តភាពបង្កើនដោយនិន្នាការចម្បងៗនៃការវិនិយោគលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអ្នកមានចំណាប់អារម្មណ៍ សូមទាញយកឯកសារនេះ តាមរយៈតំណភ្ជាប់នេះ https://bit.ly/3w9ACxi
STI News: JOIN
សិក្ខាសាលាបណ្ដុះបណ្ដាលតាមអនឡាញស្តីពី “គោលនយោបាយ និងអនុសាសន៍ដើម្បីកែលម្អការចូលរួមប្រកបដោយអត្ថន័យនៃក្រុមដែលងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល” ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី ២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី ព្រឹក។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះនឹងមានការចូលរួមចែករំលែកដោយវាគ្មិនជំនាញអំពីឧបករណ៍គោលនយោបាយ ករណីសិក្សា និងអនុសាសន៍ដែលមានចែងនៅក្នុងសេចក្តីយោងដើម្បីបង្ហាញពីសកម្មភាពជាក់លាក់ដែលរដ្ឋាភិបាលអាចធ្វើបានក្នុងការជួយសម្រួលដល់ការចូលរួមប្រកបដោយអត្ថន័យនៃក្រុមងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល។
លោកលោកស្រីអាចចូលរួមជាមួយសិក្ខាសាលានេះតាមរយៈតំណភ្ជាប់ចុះឈ្មោះខាងក្រោម៖ https://zoom.us/webinar/register/WN_c1PgkA-zQbSpzR0gCCPtUA
STI News: JOIN
វេទិការផ្សាយផ្ទាល់តាមប្រព័ន្ឋអនឡាញស្ដីពី « ឯកជនភាពទិន្នន័យប្រចាំឆ្នាំ២០២៣-Data Privacy Day 2023 » នឹងធ្វើឡើងនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ យប់ ម៉ោងនៅប្រទេសកម្ពុជា តាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ឋអនឡាញ។
ថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗផ្នែកការការពារទិន្នន័យ និងឯកជនភាពនឹងចែករំលែកអំពីនិន្នាការចុងក្រោយបំផុត និងផ្តល់ជាចំណេះដឹងដល់ ស្ថាប័នអភិវឌ្ឍន៍ រដ្ឋាភិបាល និងវិស័យឯកជន អំពីរបៀបដែលពួកគេអាចដោះស្រាយហានិភ័យឯកជនភាព។ លោកលោកស្រីដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការចូលរួមក្នុងវេទិការនេះ៖ Event | World Bank Data Privacy Day 2023 | World Bank Live។
STI News: 👉 JOIN
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានឯកភាពសម្រេចគាំទ្រលើគំនិតផ្ដួចផ្ដើម និងសំណើរបស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ក្នុងកិច្ចប្រជុំលើទី៣ ក្រុមប្រឹក្សាជាតិ ក.ជ.វ.ប.ន.ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃ ក.ជ.វ.ប.ន. កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នូវចំណុចដូចខាងក្រោម៖
១. រៀបចំបង្កើតមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យា
២. រៀបចំបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
៣. គាំទ្រទាំងស្មារតីនិងហិរញ្ញវត្ថុដើម្បីរៀបចំ ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមីនា
៤. ប្រគល់សិទ្ឋិជូនប្រធាន ក.ជ.វ.ប.ន. សម្រេចលើបទបញ្ជាផ្ទៃក្នុងរបស់ក.ជ.វ.ប.ន.។
សូមអានលិខិតយោងរបស់ប្រមុខរាជរដ្ឋាភិបាលទាំងស្រុងតាមរយៈរូបភាពខាងលើនេះ។
STI News: 👉 JOIN
សិក្ខាសាលាតាមប្រព័ន្ឋអនឡាញស្ដីពី "ការសម្លឹងឆ្ពោះទៅរកអនាគតទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាននិង សេចក្ដីណែនាំអំពីការបញ្ជ្រាបយេនឌ័រផងដែរ" នឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩:០០ ដល់ ១៥:៣០ (GMT+7)។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីសម្រួលដល់ភាគីពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ដើម្បីពិភាក្សា និងផ្លាស់ប្តូរ ចំណេះដឹង និងទស្សនៈស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកលោកស្រីអាចចូលរួមជាមួយសិក្ខាសាលានេះតាមរយៈតំណភ្ជាប់ចុះឈ្មោះខាងក្រោមរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣៖ http://bit.ly/3i6Ahlp
STI News: JOIN
សមាគមអាស៊ាន និងទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសហការជាមួយក្រុមហ៊ុន Underwriters Laboratories បានរៀបចំការប្រឡងប្រចាំឆ្នាំ ផ្នែកវិទ្យាសាស្រ្ត លើកទី ៩ របស់ខ្លួន ដែលការប្រឡងនេះមានឈ្មោះថា «រង្វាន់វិទ្យាសាស្រ្តពីមន្ទីរពិសោធន៍ អាស៊ាន អាមេរិក សម្រាប់ស្រ្តី » ។
ប្រធានបទសម្រាប់រង្វាន់ឆ្នាំ ២០២៣ គឺ “Electrification ដែលផ្ដោតលើដំណើរការនៃការបំប្លែងឬការជំនួសបច្ចេកវិទ្យាដែលប្រើឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ) ដោយបច្ចេកវិទ្យាដែលប្រើអគ្គិសនីដែលជាប្រភពថាមពលកកើតឡើងវិញ។” ប្រធានបទនៅឆ្នាំនេះ នឹងផ្ដល់ឱកាសអោយអ្នកស្រាវជ្រាវស្ត្រីដែលបានបង្កើតម៉ាស៊ីន ឬប្រព័ន្ធប្រកបដោយនវានុវត្តន៍ដែលប្រើដោយថាមពលអគ្គិសនីសម្រាប់សហគមន៍នានារបស់អាស៊ាន។
អ្នកឈ្នះក្នុងផ្នែកអ្នកវិទ្យាសាស្រ្តពាក់កណ្តាលអាជីព និងជាន់ខ្ពស់ នឹងទទួលបានប្រាក់ ១២ ៥០០ ដុល្លាក្នុងម្នាក់ៗ ហើយរង្វាន់ ៥ ០០០ ដុល្លានឹងត្រូវផ្តល់ឲ្យអ្នកឈ្នះបន្ទាប់។ សូមដាក់ពាក្យចូលរួមចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២3 ដោយចូលទៅកាន់ https://scienceprize4women.asean.org
STI News: 👉 JOIN
សេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងក្នុងពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនតមតាមការអញ្ចើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ភាគីទាំងពីបានឯកភាពអនុវត្តកិច្ចព្រមព្រៀងជាច្រើនចំណុចក្នុងនោះក៏មានការឯកភាពអនុវត្តកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងរដ្ឋាភិបាលទាំងពីរ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយកសេចក្ដីថ្លែងការណ៍រួមនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ https://www.mfaic.gov.kh/files/uploads/VQQYVPGVCLG6/Final_Joint%20Statement%20(ENG)%20(1).pdf ។
STI News: 👉 JOIN
ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» ចាប់ផ្ដើមបើកទទួលពាក្យហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» នៅក្នុង ទិវាជាតិលើកទី១ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ មិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល លេខ២ ទទួលបាន ១៨,០០០,០០០ រៀល និងលេខ៣ ទទួលបាន ១២,០០០,០០០ រៀល ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQR Code ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ឯកសារ “របៀបវារៈស្រាវជ្រាវជាតិ” ដែលជាឯកសារណែនាំ ដ៏សំខាន់សម្រាប់ការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ដែលជាការបន្ថែមពីលើការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះទាំងភាសាខ្មែរ និង អង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/documents/index?dctype=MQ==
STI News: 👉 JOIN
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានសហការជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ប្រចាំអាស៊ីប៉ាស៊ីហ្វិក(UNESCAP) បានរៀបចំចងក្រងឡើងនូវ ឯកសារ “ប្រព័ន្ធអេកូឡូស៊ីការស្រាវជ្រាវកម្ពុជា” ដែលជាឯកសារណែនាំ ដ៏សំខាន់ដើម្បីពង្រឹងសមត្ថភាពនិងគុណភាពស្រាវជ្រាវ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពស្រាវជ្រាវ។
ឯកសារ “ប្រព័ន្ធអេកូឡូស៊ីការស្រាវជ្រាវកម្ពុជា”នេះក៏ផ្ដល់នូវភស្ដុតាង និងក្របខណ្ឌសម្រាប់ការបង្កើតរបៀបវារៈស្រាវជ្រាវជាតិដោយចង្អុលបង្ហាញនូវប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវបច្ចុប្បន្នរបស់កម្ពុជា និងអនុសាសន៍លើការពង្រឹងរបៀបវារៈស្រាវជ្រាវជាតិនេះ។
បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះទាំងភាសាខ្មែរ និង អង់គ្លេស តាមរយៈតំណភ្ជាប់នេះ៖
• ខ្មែរ: https://misti.gov.kh/public/file/202302151676477018.pdf
• អង់គ្លេស: https://misti.gov.kh/public/file/202302151676477042.pdf
STI News: 👉 JOIN