STI NEWS
3.58K subscribers
2.86K photos
92 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
ក្នុងឱកាសចូលឆ្នាំសាកល ២០២៣ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អគ្គនាយកដ្ឋាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកលោកស្រី និងក្រុមគ្រួសារប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ និងភាពសម្បូរសប្បាយ ជានិច្ច និរន្តរ៍។
STI News: JOIN
អាហារូបករណ៍១០០% របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រង់ចាំប្អូនៗទាំងអស់គ្នា។ ចាំអីទៀត តោះដាក់ពាក្យប្រឡងទាំងអស់គ្នា!!!
---------------------
ដើម្បីទទួលបានអាហារូបករណ៍១០០% នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្អូនៗត្រូវដាក់ពាក្យប្រឡងចូលរៀនជានិស្សិតជំនាន់ទី៣ តាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់តំណរភ្ជាប់ដូចខាងក្រោម៖ https://exam.tsipwt.edu.kh

ឯកសារភ្ជាប់ដូចខាងក្រោម៖
- រូបថត 4 x 6
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ , សញ្ញាបត្របណ្តោះអាសន្ន
- ឬ លទ្ធផលជាប់ជាស្ថារពរដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា។
————————
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖
- Group Telegram ប្រឡងជំនាន់ទី៣ : https://t.me/tsipwt2023
- Channel Telegram វិទ្យាស្ថាន : https://t.me/tsipwtofficial
📱 098 21 02 21 / 078 21 01 21
📩 info@tsipwt.edu.kh
🌐 http://tsipwt.edu.kh
ដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅCADTដើម្បីមានឱកាសទទួលបាន ”អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” សម្រាប់ឆ្នាំសិក្សា២០២៣។

អត្ថប្រយោជន៍នៃអាហារូបករណ៍៖
- កុំព្យូទ័រយួរដៃ ១គ្រឿង
- ទទួលបានការរ៉ាបរងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានកញ្ចប់តម្លៃ ១០.០០០$
- ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

ចុះឈ្មោះឥឡូវនេះ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
https://www.cadt.edu.kh/scholarship
ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា
https://www.idt.edu.kh
ព័ត៌មានលម្អិត
http://bit.ly/TechoScholarship2023
ទំនាក់ទំនងព័ត៌មានតាមរយៈ
- លេខទូរស័ព្ទ ៖ 015 335 877 ឬ 077 335 877
- អ៊ីម៉ែល ៖ apply@cadt.edu.kh
- គេហទំព័រ ៖ www.cadt.edu.kh
- ហ្វេសប៊ុក ៖ fb.com/CADT.Academy
- តេឡេក្រាម ៖ t.me/CADT_Official
- អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សិក្ខាសាលាបណ្ដុះបណ្ដាលតាមអនឡាញស្តីពី “ការអនុលោមតាមសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់” ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី ១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០នាទី ដល់ម៉ោង ០៤:៤០នាទី រសៀល។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះនឹងមានការចូលរួមចែករំលែកដោយវាគ្មិនជំនាញស្ដីអំពីសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់ ។ លោកលោកស្រីអាចចូលរួមជាមួយសិក្ខាសាលានេះតាមរយៈតំណភ្ជាប់ខាងក្រោម៖ Webinar
STI News: JOIN
តើគួរសិក្សាមុខជំនាញអ្វី នៅឧត្តមសិក្សា?
កម្មវិធីទេពកោសល្យស្ទ៊ែម (STEM Genius Programs) ដែលជាមុខជំនាញទីផ្សារការងារកំពុងត្រូវការក្នុងពេលបច្ចុប្បន្ន និងអនាគតរួមមាន៖
• សន្តិសុខតាមប្រព័ន្ធ អ៊ីនធឺណែត (Cyber Security)
• វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត (Data Science and Artificial Intelligence)
• វិស្វកម្មសូហ្វវែរ (Software Engineering)
• វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម (Robotic and automation)
• ស្ថាបត្យកម្ម (Architecture)
• ការរចនាផ្នែកខាងក្នុង (Interior Design)
• បច្ចេកវិទ្យាអប់រំ (Educational Technology)
• ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង (Media and Communication Technology)
• គ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច (Risk Management and Business Intelligent)
• នវានុវត្តន៍ និងសហគ្រិនភាព (Innovation and Entrepreneurship)
ប្អូនៗប្រលងជាប់ថ្នាក់ទី១២ អាចដាក់ចូលរៀនជំនាញខាងលើបានតាមរយៈ QR code នៅក្នុងរូបភាបខាងលើ។
ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៣។
STI News: JOIN
អត្ថបទស្រាវជ្រាវស្ដីពីការវាយតម្លៃការត្រៀមខ្លួនសម្រាប់នវានុវត្តន៍ក្នុងសេដ្ឋកិច្ចប្រទេសសមាជិក APO!
អង្គការផលិតភាពអាស៊ី (APO) បានធ្វើការស្រាវជ្រាវដើម្បីពិនិត្យមើលលើសមត្ថភាពការគ្រប់គ្រងនវានុវត្តន៍ នៅក្នុងសេដ្ឋកិច្ចប្រទេសសមាជិកក្នុងនោះប្រទេសដែលត្រូវបានជ្រើសរើសរួមមាន ប្រទេសកម្ពុជា សាធារណៈរដ្ឋចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ការស្រាវជ្រាវនេះបានវិភាគលើស្ថានភាព និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗ។ យោងតាមការស្រាវជ្រាវនេះ បានណែនាំនូវគំរូ និងការអនុវត្តល្អបំផុតសម្រាប់ការអនុវត្ត ពង្រីក កែលម្អ និងវាយតម្លៃប្រព័ន្ធ ទៅលើការគ្រប់គ្រងនវានុវត្តន៍នៅកម្រិតស្ថាប័នដើម្បីជាគោលដៅយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកតាក់តែងនូវឯកសារនេះឡើង។
បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈតំណរដែលមានភ្ជាប់ជូនដូចខាងក្រោម: INNOVATION READINESS ASSESSMENT
STI News: JOIN
សហគ្រិនបច្ចេកវិទ្យាខ្មែររបស់យើងមួយរូប គឺលោក ឡី កំថូង ដែលជាស្ថាបនិកក្រុមហ៊ុន CheckinMe បានតំណាងឱ្យប្រទេសកម្ពុជា ទៅប្រគួតប្រជែងនៅក្នុងកម្មវិធី The 2022 China-ASEAN Innovation and Entrepreneurship Competition ហើយបាននាំជ័យលាភីលេខ៣ ជូនប្រទេសកម្ពុជាថែមទៀតផង។
កម្មវិធី The 2022 China-Asean Innovation and Entrepreneurship Competition គឺជាកម្មវិធីប្រគួតប្រជែងភាពច្នៃប្រឌិតបច្ចេកវិទ្យា និងសហគ្រិនភាពថ្នាក់អន្ដជាតិ របស់ប្រទេសចិន និងអាស៊ាន ដែលមានអាជីវកម្មជាង៨០ មកពីបណ្ដារប្រទេសផ្សេងៗជាច្រើន។ ហើយជាលទ្ធផលចុងក្រោយ CheckinMe ទទួលបានជ័យលាភីលេខ៣ ដែលបានផ្ដល់កិត្តិយសយ៉ាងខ្លាំងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាអ្នកសម្របសម្រួល និងបានជ្រើសរើសធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជាចំនួន ៤ ក្នុងនោះក៏មាន CheckinMeផងដែរដើម្បីចូលរួមក្នុងការប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព ចិន-អាស៊ាន ឆ្នាំ២០២២។
STI News: 👉 JOIN
ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់ (MoU) រវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ០៤ដែលរួមមាន Publox Co., Ltd, the Mobile C&C (Cambodia) Co., Ltd, Korea Venture Business Association, និង KyungRim Tech Co., Ltd ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧ.វ.ប.ន. នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ។ ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
STI News: 👉 JOIN
ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាត្រូវបានផ្ដួចផ្ដើមឡើងដើម្បីតម្រង់ទិសការការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដោយបានកំណត់ចក្ខុវិស័យរយៈពេលវែង គន្លងអភិវឌ្ឍន៍តាមដំណាក់កាលនីមួយៗ និងវិធានការគន្លឹះដែលនឹងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនដោយប្រកាន់យកនូវអភិក្រមរហ័សរហួននិងបត់បែនក្នុងការអនុវត្ត។ ផែនទីបង្ហាញផ្លូវនេះគឺជាឯកសារគោលនយោបាយដែលនឹងត្រូវប្រើប្រាស់ជាទិសដៅ យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេស ហើយនឹងជួយដល់កម្ពុជាអាចទាញយកអត្ថប្រោយជន៍ជាអតិបរមាពីកាលានុវត្តភាពបង្កើនដោយនិន្នាការចម្បងៗនៃការវិនិយោគលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអ្នកមានចំណាប់អារម្មណ៍ សូមទាញយកឯកសារនេះ តាមរយៈតំណភ្ជាប់នេះ https://bit.ly/3w9ACxi
STI News: JOIN
សិក្ខាសាលាបណ្ដុះបណ្ដាលតាមអនឡាញស្តីពី “គោលនយោបាយ និងអនុសាសន៍ដើម្បីកែលម្អការចូលរួមប្រកបដោយអត្ថន័យនៃក្រុមដែលងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល” ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី ២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី ព្រឹក។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះនឹងមានការចូលរួមចែករំលែកដោយវាគ្មិនជំនាញអំពីឧបករណ៍គោលនយោបាយ ករណីសិក្សា និងអនុសាសន៍ដែលមានចែងនៅក្នុងសេចក្តីយោងដើម្បីបង្ហាញពីសកម្មភាពជាក់លាក់ដែលរដ្ឋាភិបាលអាចធ្វើបានក្នុងការជួយសម្រួលដល់ការចូលរួមប្រកបដោយអត្ថន័យនៃក្រុមងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល។
លោកលោកស្រីអាចចូលរួមជាមួយសិក្ខាសាលានេះតាមរយៈតំណភ្ជាប់ចុះឈ្មោះខាងក្រោម៖ https://zoom.us/webinar/register/WN_c1PgkA-zQbSpzR0gCCPtUA
STI News: JOIN
វេទិការផ្សាយផ្ទាល់តាមប្រព័ន្ឋអនឡាញស្ដីពី « ឯកជនភាពទិន្នន័យប្រចាំឆ្នាំ២០២៣-Data Privacy Day 2023 » នឹងធ្វើឡើងនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ យប់ ម៉ោងនៅប្រទេសកម្ពុជា តាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ឋអនឡាញ។
ថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗផ្នែកការការពារទិន្នន័យ និងឯកជនភាពនឹងចែករំលែកអំពីនិន្នាការចុងក្រោយបំផុត និងផ្តល់ជាចំណេះដឹងដល់ ស្ថាប័នអភិវឌ្ឍន៍ រដ្ឋាភិបាល និងវិស័យឯកជន អំពីរបៀបដែលពួកគេអាចដោះស្រាយហានិភ័យឯកជនភាព។ លោកលោកស្រីដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការចូលរួមក្នុងវេទិការនេះ៖ Event | World Bank Data Privacy Day 2023 | World Bank Live។
STI News: 👉 JOIN
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានឯកភាពសម្រេចគាំទ្រលើគំនិតផ្ដួចផ្ដើម និងសំណើរបស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ក្នុងកិច្ចប្រជុំលើទី៣ ក្រុមប្រឹក្សាជាតិ ក.ជ.វ.ប.ន.ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃ ក.ជ.វ.ប.ន. កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នូវចំណុចដូចខាងក្រោម៖
១. រៀបចំបង្កើតមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យា
២. រៀបចំបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
៣. គាំទ្រទាំងស្មារតីនិងហិរញ្ញវត្ថុដើម្បីរៀបចំ ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមីនា
៤. ប្រគល់សិទ្ឋិជូនប្រធាន ក.ជ.វ.ប.ន. សម្រេចលើបទបញ្ជាផ្ទៃក្នុងរបស់ក.ជ.វ.ប.ន.។
សូមអានលិខិតយោងរបស់ប្រមុខរាជរដ្ឋាភិបាលទាំងស្រុងតាមរយៈរូបភាពខាងលើនេះ។
STI News: 👉 JOIN
សិក្ខាសាលាតាមប្រព័ន្ឋអនឡាញស្ដីពី "ការសម្លឹងឆ្ពោះទៅរកអនាគតទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាននិង សេចក្ដីណែនាំអំពីការបញ្ជ្រាបយេនឌ័រផងដែរ" នឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩:០០ ដល់ ១៥:៣០ (GMT+7)។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីសម្រួលដល់ភាគីពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ដើម្បីពិភាក្សា និងផ្លាស់ប្តូរ ចំណេះដឹង និងទស្សនៈស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកលោកស្រីអាចចូលរួមជាមួយសិក្ខាសាលានេះតាមរយៈតំណភ្ជាប់ចុះឈ្មោះខាងក្រោមរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣៖ http://bit.ly/3i6Ahlp
STI News: JOIN
សមាគមអាស៊ាន និងទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសហការជាមួយក្រុមហ៊ុន Underwriters Laboratories បានរៀបចំការប្រឡងប្រចាំឆ្នាំ ផ្នែកវិទ្យាសាស្រ្ត លើកទី ៩ របស់ខ្លួន ដែលការប្រឡងនេះមានឈ្មោះថា «រង្វាន់វិទ្យាសាស្រ្តពីមន្ទីរពិសោធន៍ អាស៊ាន អាមេរិក សម្រាប់ស្រ្តី » ។
ប្រធានបទសម្រាប់រង្វាន់ឆ្នាំ ២០២៣ គឺ “Electrification ដែលផ្ដោតលើដំណើរការនៃការបំប្លែងឬការជំនួសបច្ចេកវិទ្យាដែលប្រើឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ) ដោយបច្ចេកវិទ្យាដែលប្រើអគ្គិសនីដែលជាប្រភពថាមពលកកើតឡើងវិញ។” ប្រធានបទនៅឆ្នាំនេះ នឹងផ្ដល់ឱកាសអោយអ្នកស្រាវជ្រាវស្ត្រីដែលបានបង្កើតម៉ាស៊ីន ឬប្រព័ន្ធប្រកបដោយនវានុវត្តន៍ដែលប្រើដោយថាមពលអគ្គិសនីសម្រាប់សហគមន៍នានារបស់អាស៊ាន។
អ្នកឈ្នះក្នុងផ្នែកអ្នកវិទ្យាសាស្រ្តពាក់កណ្តាលអាជីព និងជាន់ខ្ពស់ នឹងទទួលបានប្រាក់ ១២ ៥០០ ដុល្លាក្នុងម្នាក់ៗ ហើយរង្វាន់ ៥ ០០០ ដុល្លានឹងត្រូវផ្តល់ឲ្យអ្នកឈ្នះបន្ទាប់។ សូមដាក់ពាក្យចូលរួមចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២3 ដោយចូលទៅកាន់ https://scienceprize4women.asean.org
STI News: 👉 JOIN
សេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងក្នុងពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនតមតាមការអញ្ចើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ភាគីទាំងពីបានឯកភាពអនុវត្តកិច្ចព្រមព្រៀងជាច្រើនចំណុចក្នុងនោះក៏មានការឯកភាពអនុវត្តកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងរដ្ឋាភិបាលទាំងពីរ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយកសេចក្ដីថ្លែងការណ៍រួមនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ https://www.mfaic.gov.kh/files/uploads/VQQYVPGVCLG6/Final_Joint%20Statement%20(ENG)%20(1).pdf ។
STI News: 👉 JOIN
ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» ចាប់ផ្ដើមបើកទទួលពាក្យហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» នៅក្នុង ទិវាជាតិលើកទី១ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ មិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល លេខ២ ទទួលបាន ១៨,០០០,០០០ រៀល និងលេខ៣ ទទួលបាន ១២,០០០,០០០ រៀល ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQR Code ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN