STI NEWS
3.58K subscribers
2.86K photos
92 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
ពិធីដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការថ្នាលបច្ចេកវិទ្យាធ “សន្ទស្សន៍វិនិយោគនវានុវត្តន៍” ដែលត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងវេទិកា Main Stage នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២‍‍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ សូមទស្សនារូបភាពនិងសកម្មភាពនៃពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “សន្ទស្សន៍វិនិយោគនវានុវត្តន៍” ខាងក្រោម។ ស្វែងយល់ បន្ថែម ដោយចូលទៅកាន់តំណភ្ជាប់គេហទំព័រ “សន្ទស្សន៍វិនិយោគនវានុវត្តន៍: https://survey.misti.gov.kh/innovation-investment-index
STI News: 👉 JOIN
តើលោកអ្នកចង់ធ្វើការស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិកទេ? សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍ Fulbright U.S.-ASEAN Visiting Scholar Program ថ្ងៃនេះ!
អ្នកចូលរួមក្នុងកម្មវិធីអាហារូបករណ៍ Fulbright នេះអាចធ្វើការស្រាវជ្រាវដែលគាំទ្រគំនិតផ្តួចផ្តើមនានារបស់អាស៊ាន និងបញ្ហាអាទិភាពសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក អាស៊ាន។ មុខវិជ្ជាដែលអាចធ្វើការសិក្សាមានដូចជាការសិក្សាអប់រំ សមាហរណកម្មនៃទីផ្សារហិរញ្ញវត្ថុ បច្ចេកវិទ្យាចំណីអាហារ ព័ត៌មានវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ រដ្ឋបាលសាធារណៈ សុខភាពសាធារណៈ/សុខភាពសាកល ពាណិជ្ជកម្ម និងការវិនិយោគ។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំ គឺថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២។ ដាក់ពាក្យថ្ងៃនេះ៖http://ow.ly/5lEk50Lf97M
STI News: 👉 JOIN
សន្និសីទអន្តរជាតិ (IEEE) លើកទី ១៤ស្ដីពី “កម្មវិធី ចំណេះដឹង ការគ្រប់គ្រងព័ត៌មាន និង APP (Software, Knowledge, Information Management and Applications)” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៤ ខែធ្នូ នៅសាកលវិទ្យាល័យ CamTech រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សន្និសីទនេះមានគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវ និងអ្នកជំនាញក្នុងការគ្រប់គ្រងចំណេះដឹង ការគ្រប់គ្រងព័ត៌មាន និង APP ដើម្បីចែករំលែកជាគំនិត និងបទពិសោធន៍។ សម្រាប់ព័ត៌មានលំអិតដើម្បីចុះឈ្មោះចូលរួម លោកលោកស្រីអាចចូលទៅកាន់ តំណរដែលមានភ្ជាប់ជូនដូចខាងក្រោម: http://skimanetwork.org/welcome-to-skima-2020
STI News: 👉 JOIN
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជ្រើសរើសធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជាចំនួន ៤ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព ចិន-អាស៊ាន ឆ្នាំ២០២២។
ក្នុងនោះ ធុរកិច្ចថ្មីចំនួនបី កំពុងប្រកួតប្រជែងផ្នែក "សេដ្ឋកិច្ចឌីជីថល" ដែលរួមមាន CheckinMe, Uot App និង CamboFinance។ ចំណែក Junlen ដែលជាធុរកិច្ចថ្មីទី៤ តំណាងឱ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងផ្នែក "កសិកម្មទំនើប"។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងរៀបចំនៅប្រទេសសិង្ហបុរីសម្រាប់សេដ្ឋកិច្ចឌីជីថល ហើយប្រភេទកសិកម្មទំនើបនឹងត្រូវរៀបចំនៅទីក្រុងបាងកក។ ក្នុងនោះរំពឹងថា មានធុរកិច្ចថ្មីចំនួន២០ នឹងឡើងដល់ជុំចុងក្រោយ។ ប្រាក់រង្វាន់ និងវិញ្ញាបនបត្រកិត្តិយស នឹងត្រូវផ្តល់ជូនធុរកិច្ចថ្មីដែលឈ្នះចំនួន ១០ រួមមានរង្វាន់ទីមួយជាទឹកប្រាក់ ៧,០០០ ដុល្លារ រង្វាន់ទីពីរ ៤,២០០ ដុល្លារ និងរង្វាន់ទីបី ១,៤០០ ដុល្លារ។
STI News: 👉 JOIN
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវេទិកាប្រចាំឆ្នាំលើកទី២ ស្ដីពីការផ្ទេរបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជួយជំរុញការត្រៀមខ្លួនសម្រាប់ការចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកលោកស្រីដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមបានតាមរយៈតំណដូចមានភ្ជាប់ជូនខាងក្រោម ឬតាមQR Code នៅក្នុងរូបភាពខាងលើ: https://bit.ly/3U08bLH ។
STI News: 👉 JOIN
ឱកាសអាហារូបករណ៍និស្សិតវិទ្យាសាស្ត្រកំព្យូទ័រ សិក្សានៅអឺរ៉ុប Scholarships in Europe ចាប់ផ្ដើមទទួលពាក្យហើយ!| កម្មវិធីអាហារូបករណ៍នឹងផ្ដល់ប្រាក់ឧបត្ថម្ភ1000$ ក្នុង1ខែ ថ្លៃសិក្សាមួយចប់ និងចេញថ្លៃធ្វើដំណើរទៅមក។ កម្មវិធីអាហារូបករណ៍នេះនឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់នេះសម្រាប់ពត៌មានលំអិត និងការដាក់ពាក្យ: https://emecs.eit.uni-kl.de/
STI News: 👉 JOIN
ពាក្យសុំអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ ២០២៣ ចាប់បើកទទួលហើយ។ អាហារូបករណ៍នេះ គឺជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី (ABS)។ អាហារូបករណ៍នេះ ផ្តល់នូវការគាំទ្រដល់និស្សិតបរិញ្ញាបត្រ រហូតដល់រយៈពេលអតិបរមា ៤ឆ្នាំ ដែលរួមមានដូចខាងក្រោម៖
➊ ថ្លៃសិក្សា និង ចំណាយចាំបាច់ផ្សេងៗ
➋ អាកាសចរណ៍ (ទៅប្រទេសសិង្ហបុរី និង ត្រឡប់មកវិញក្រោយពេលបញ្ចប់ការសិក្សា)
➌ ប្រាក់ឧបត្ថម្ភថែទាំប្រចាំឆ្នាំ ៦៥០០ ដុល្លាសិង្ហបុរី
➍ ប្រាក់ឧបត្ថម្ភសំរាប់កន្លែងស្នាក់នៅ អាស្រ័យទៅលើស្ថាប័នសិក្សា និង
➎ ប្រាក់ឧបត្ថម្ភទូទាត់ (ទទួលបានតែមួយលើក) ចំនួន ២០០ដុល្លាសិង្ហបុរី នៅពេលមកដល់ប្រទេសសិង្ហបុរី។
កម្មវិធីអាហារូបករណ៍នេះនឹងឈប់ទទួលពាក្យត្រឹមថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់នេះ ឬតាមQR Code នៅក្នុងរូបភាពខាងលើសម្រាប់ពត៌មានលំអិត និងការដាក់ពាក្យ: https://abs.org.sg/dr-goh-keng-swee-scholarship
STI News: 👉 JOIN
ពិតជាអស្ចារ្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) នឹងរៀបចំវេទិកាស្ដីពី «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
អ្នកចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសឥណ្ឌា និងតួអង្គជាតិ-អន្តរជាតិពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រមាណ ៥០០០នាក់ នឹងចូលក្នុងព្រឹត្តិការណ៍ដ៏កម្រខាងលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និងជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)សម្រាប់កម្ពុជាក្នុងអាស៊ាន។
វេទិការនេះនឹងមានកម្មវិធីសំខាន់ៗជាច្រើនដូចជា៖
• សិក្ខាសាលាស្តីពីប្រព័ន្ធអេកូឡូស៊ីនៃឫសគល់នវានុវត្តន៍ ក្នុងប្រទេសជាសមាជិកអាស៊ាន និងប្រទេសឥណ្ឌា
• កិច្ចពិភាក្សាលើឫសគល់នវានុវត្តន៍ និងទស្សនៈវិស័យនាថ្ងៃអនាគត
• ពិព័រណ៍ «ឫសគល់នវានុវត្តន៍ នៃ វ.ប.ន.»
ព្រឹត្តិការណ៍នេះរៀបចំដោយអគ្គនាយកដ្ឋាន.វ.ប.ន. នៃក្រសួង ឧ.វ.ប.ន. សហការជាមួយប្រទេសជាសមាជិកអាស៊ាន ក្រោមការគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។
STI News: 👉 JOIN
ការប្រកួតប្រជែង «នវានុវត្តន៍» ចាប់ផ្ដើមបើកទទួលពាក្យហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «នវានុវត្តន៍» នៅក្នុង វេទិកាស្ដីពី «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកបង្កើតថ្មី សិស្ស និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនវានុវត្តន៍នេះ អោយបានត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ, លេខ២ ទទួលបាន ១០០០ដុល្លារ និងលេខ៣ ទទួលបានប្រាក់រង្វាន់៥០០ដុល្លារ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែមអាចទាក់ទង ឬដាក់ពាក្យតាមរយៈ អ៊ីមែល
ដូចមានភ្ជាប់ជូនខាងក្រោម: asean.india.grassroots@misti.gov.kh ឬតាមរយៈ QR Codeដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
នេះជាទិន្នន័យនៃការសិក្សាស្រាវជ្រាវថ្មីៗនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ ស្ដីអំពីកាចំណាយនៃប្រទេសឈានមុខគេក្នុងផ្នែក ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ដែលជាចំណែកនៃ (GDP) សរុប។ ស្វែងយល់បន្ថែម ដោយចូលទៅកាន់តំណភ្ជាប់គេហទំព័រខាងក្រោម: https://www.statista.com/statistics
STI News: 👉 JOIN
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសសូមប្រកាសបើកការទទួលពាក្យស្វែងរក បុគ្គលិក្ខសម្របសម្រួលគម្រោង និងអ្នកប្រឹក្សាយោបល់ ឬក្រុមហ៊ុនក្នុងការអនុវត្តគម្រោងស្តីពី «ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីមានភាពធន់ និងទីផ្សារប្រកួតប្រជែង» ដែលដឹកនាំដោយអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សម្រាប់ព័ត៌មានលម្អិត សូមលោក លោកស្រី ចូលទៅកាន់តំណរដែលបានដាក់ជូនខាងក្រោម៖
១)បុគ្គលិក្ខសម្របសម្រួលគម្រោង៖ https://bongthom.com/job_detail/view_details_21329.html?preview=true
២) អ្នកប្រឹក្សាយោបល់ ឬក្រុមហ៊ុន (BIS system)៖ https://bongthom.com/job_detail/view_details_21332.html?preview=true
៣) អ្នកប្រឹក្សាយោបល់ ឬក្រុមហ៊ុន (Survey)៖ https://bongthom.com/job_detail/view_details_21331.html?preview=true
STI News: 👉 JOIN
កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ដែលមាន សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក នៃ ក.ជ.វ.ប.ន. គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់ ក.ជ.វ.ប.ន.។ កិច្ចប្រជុំ
លើកទី៣នេះ បានដំណើរការក្រោមកិច្ចសម្របសម្រួល និងរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃ ក.ជ.វ.ប.ន. ​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់តណភ្ជាប់នេះ (សេចក្ដីប្រកាសព័ត៌មាន កិច្ចប្រជុំលើកទី៣ ក.ជ.វ.ប.ន.)
STI News: 👉 JOIN