STI NEWS
3.61K subscribers
2.85K photos
89 videos
28 files
1.01K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦!
Media is too big
VIEW IN TELEGRAM
🎥 តើមូលនិធិជាតិស្រាវជ្រាវ (NRF) ជាអ្វី?
មូលនិធិជាតិស្រាវជ្រាវ (NRF) គឺជាស្ថាប័នជាតិផ្តល់មូលនិធិស្រាវជ្រាវរបស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។ NRF រួមចំណែកពង្រឹងប្រព័ន្ធស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងជំរុញគំនិតឱ្យក្លាយជាបច្ចេកវិទ្យា ផលិតផល សេវាកម្ម និងដំណោះស្រាយជាក់ស្តែងសម្រាប់សង្គម។
សូមស្វែងយល់ក្នុងរយៈពេលត្រឹមតែ ២ នាទី អំពីតួនាទីរបស់ NRF ក្នុងការគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីរួមចំណែកកសាងអនាគតកម្ពុជា។
▶️ ទស្សនាវីដេអូខ្លី ដើម្បីស្វែងយល់បន្ថែមអំពី NRF។
📢 ការដាក់ពាក្យស្នើសុំគម្រោងក្រោមមូលនិធិ ASEAN Science, Technology and Innovation Fund (ASTIF) Call 2026 ត្រូវបានពន្យារពេលទទួលពាក្យរហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦!

ក្រោមប្រធានបទ “ASEAN Grand Challenge: AI-Enabled Competitive and Resilient Region” ដែលផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖

១. AI for Health, Bioeconomy and Food Security
២. AI for Space, Earth, Ocean and Climate Intelligence
៣. AI for Advanced Materials and Energy Transition
៤. AI for MSME Productivity and Workforce Development

📅 កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦

📩 ដាក់ស្នើតាមរយៈអ៊ីមែល៖ costi.project@misti.gov.kh

ℹ️ សម្របសម្រួលដោយ៖
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
📌 លោកអ្នកអាចស្កេន QR Code នៅក្នុងរូបភាព ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម និងឯកសារពាក់ព័ន្ធ។
📢 ពិព័រណ៍ KFARM 2026 នៅសាធារណរដ្ឋកូរ៉េ!

ពិព័រណ៍ KFARM 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ នៅ Suwon Messe, Suwon, Gyeonggi-do, Republic of Korea ក្រោមប្រធានបទ“Agriculture Is the Future”។

ពិព័រណ៍នេះនឹងបង្ហាញបច្ចេកវិទ្យា និងដំណោះស្រាយទំនើបក្នុងវិស័យកសិកម្ម រួមមាន កសិកម្មឆ្លាតវៃ, AI, IoT, គ្រឿងយន្តកសិកម្ម, បសុសត្វឆ្លាតវៃ, បច្ចេកវិទ្យាម្ហូបអាហារ និងដំណោះស្រាយពាក់ព័ន្ធនានា ព្រមទាំងផ្តល់ឱកាសសម្រាប់ការតភ្ជាប់អាជីវកម្ម ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។
🔗 ព័ត៌មានបន្ថែម៖ www.kfarm.co.kr/eng

#KFARM2026 #SmartAgriculture #AgriTech #Innovation
📢 ឱកាសសិក្សាថ្នាក់ក្រោយឧត្តមសិក្សាសម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា ២០២៦–២០២៧ នៅ IIT Gandhinagar ប្រទេសឥណ្ឌា!

Indian Institute of Technology Gandhinagar (IITGN) សូមអញ្ជើញបេក្ខជនអន្តរជាតិដាក់ពាក្យចូលរៀនកម្មវិធី៖ MTech | MSc | PhD ក្នុងវិស័យវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងមនុស្សសាស្ត្រជាច្រើន។

អាហារូបករណ៍ និងការគាំទ្រហិរញ្ញវត្ថុ មានសម្រាប់បេក្ខជនដែលមានលក្ខណៈសម្បត្តិសមស្រប ដើម្បីជួយគាំទ្រដល់ការសិក្សា និងការស្រាវជ្រាវ។

📅 ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ២៥ តុលា ២០២៦
📚 ចាប់ផ្តើមកម្មវិធីសិក្សា៖ ១៨ ធ្នូ ២០២៦

💻 Virtual Open House
📅 ១០ តុលា ២០២៦ | ⏰ ៣:៣០ រសៀល ម៉ោងនៅប្រទេសឥណ្ឌា
សម្រាប់ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌដាក់ពាក្យ អាហារូបករណ៍ និងជីវិតនៅសាកលវិទ្យាល័យ។

🌐 ព័ត៌មានលម្អិត៖
https://sites.iitgn.ac.in/international_admissions/

📝 ចុះឈ្មោះចាប់អារម្មណ៍ចូលរួម Virtual Open House៖
https://docs.google.com/forms/d/e/1FAIpQLSctMS7d2OcNH_VxY62UUFsUzufuUna5j0JoQskelvtqtl4dJA/viewform

សូមចែករំលែកព័ត៌មាននេះដល់និស្សិត និងបេក្ខជនដែលមានចំណាប់អារម្មណ៍។
📢 ឱកាសសម្រាប់សហគ្រាស និង SMEs ក្នុងការចូលរួមកម្មវិធីនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារអាស៊ាន!

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សូមអញ្ជើញ សហគ្រាសឧស្សាហកម្មម្ហូបអាហារ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដាក់ពាក្យចូលរួម សិក្ខាសាលា និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេលខ្លី ស្តីពីនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារ។

📅 ១០–១១ វិច្ឆិកា ២០២៦
📍 MISTI រាជធានីភ្នំពេញ

🗓 ផុតកំណត់ចុះឈ្មោះ៖ ២០ តុលា ២០២៦

កម្មវិធីផ្តោតលើ៖
🔹 នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ
🔹 សុវត្ថិភាព និងគុណភាពអាហារ
🔹 R&D និងផលិតកម្មអាហារប្រកបដោយចីរភាព

👉 ចុះឈ្មោះ៖ https://forms.gle/8ZANTCqqKzhh2WSF9

📩 ព័ត៌មានបន្ថែម៖ assistant.dcoo@misti.gov.kh
Forwarded from MISTI News
កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិស្រាវជ្រាវជាតិ កំណត់ទិសដៅសម្រាប់ការផ្តល់មូលនិធិគម្រោងស្រាវជ្រាវ និងនវានុវត្តន៍

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/Nn6oSmfF9Eoy

Telegram | Facebook | Instragram | Website | Tiktok |
🏆 ព័ត៌មានថ្មី៖ ពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ឆ្នាំ២០២៦!

ពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ឆ្នាំ២០២៦ ត្រូវបានប្រគល់ជូនអ្នកវិទ្យាសាស្ត្រ Karl Deisseroth, Peter Hegemann និង Georg Nagel សម្រាប់ការរកឃើញពាក់ព័ន្ធនឹង light-gated ion channels ដែលគ្រប់គ្រងដោយពន្លឺ និងបច្ចេកវិទ្យា Optogenetics។

🧠 Optogenetics ជាវិធីសាស្ត្រដ៏សំខាន់មួយ ដែលប្រើពន្លឺដើម្បីគ្រប់គ្រងសកម្មភាពកោសិកាប្រសាទ និងជួយឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់កាន់តែច្បាស់អំពីការចងចាំ អារម្មណ៍ និងឥរិយាបថរបស់មនុស្ស។

🔗 ព័ត៌មានបន្ថែម៖
https://bit.ly/4j2j3sD
https://bit.ly/3T6a8f7
https://bit.ly/4AutkEv
📢 ព័ត៌មានថ្មី!
🏆 រង្វាន់ណូបែលផ្នែករូបវិទ្យា ឆ្នាំ២០២៦ ត្រូវបានប្រគល់ជូន Francis Halzen សម្រាប់ការរួមចំណែកដ៏សំខាន់ដល់ IceCube Neutrino Observatory និងការរកឃើញណឺត្រីណូថាមពលខ្ពស់ដែលមានប្រភពពីលំហអវកាស។

🔗 ប្រភព៖ The Nobel Prize / Royal Swedish Academy of Sciences
ព័ត៌មានលម្អិត៖ https://bit.ly/4xYId01
ព័ត៌មានទូទៅ៖ https://bit.ly/3T69GgT
ព័ត៌មានស៊ីជម្រៅ៖ https://bit.ly/46V5owe