STI NEWS
3.6K subscribers
2.85K photos
89 videos
28 files
1.01K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News
កម្ពុជាស្វែងរកកិច្ចសហការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីពន្លឿនបរិវត្តកម្មឧស្សាហកម្ម

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/u0W42LKWfvKq

Telegram | Facebook | Instragram | Website | Tiktok |
Forwarded from MISTI News
🎉 អបអរសាទរ! ការដាក់ឱ្យដំណើរការសេវាសាធារណៈទាំងអស់ (១០០%) របស់វិទ្យាស្ថានស្តង់ដារកម្ពុជា នៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពត៌មានបន្ថែម 📞 1265 (ឥតគិតថ្លៃ)
ចូលទៅកាន់ប្រព័ន្ធ៖ 🌐services.misti.gov.kh
📢 ដំណឹងល្អសម្រាប់សហគ្រាស និងនវានុវត្តន៍ករ!

កម្មវិធី CAP VISTA Accelerator Solicitation 6.0 កំពុងបើកទទួលពាក្យស្នើសុំ។ សូមកុំខកខានឱកាសទទួលបានការគាំទ្រ និងពន្លឿនការអភិវឌ្ឍគម្រោងរបស់អ្នក។

🔗 ព័ត៌មានលម្អិត៖ ចុចទីនេះ
Forwarded from BTV News
Media is too big
VIEW IN TELEGRAM
[WATCH] កិច្ចពិភាក្សាពិសេស

ប្រធានបទ៖«សារៈសំខាន់ ការសិក្សាលើជំនាញ STEM និងអាជីពនាពេលអនាគតនៅកម្ពុជា»
 
វាគ្មិន៖

- ឯកឧត្តម បណ្ឌិត ស្រ៊ីវ ថារិទ្ធ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NCSTI) និងជាសាស្ត្រាចារ្យរងផ្នែករូបវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

- លោកស្រី សេង ម៉ូលិកា អគ្គនាយការងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (GDSTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)

- អ្នកសម្របសម្រួល៖ លោក វ៉ន ដារ៉ា
https://youtu.be/WL43FC-1Y4E

Website | Facebook | Telegram | TikTok
📢 សូមថ្លែងអំណរគុណ និងអំពាវនាវបន្តការបរិច្ចាគសៀវភៅ និងសម្ភារៈសិក្សា សម្រាប់ «បណ្ណាល័យវិទ្យាសាស្ត្រ» នៅស្រុកសង្កែ ខេត្តបាត់ដំបង!

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងម្ចាស់ជំនួយនានា ដែលបានចូលរួមបរិច្ចាគសៀវភៅ និងសម្ភារៈសិក្សាមួយចំនួនសម្រាប់គាំទ្រការកសាងបណ្ណាល័យវិទ្យាសាស្ត្រនេះ។

🙏 ទោះជាយ៉ាងណា យើងខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនសប្បុរសជន ស្ថាប័ន អង្គការ និងអ្នកស្រឡាញ់ការអប់រំទាំងអស់ សូមបន្តចូលរួមបរិច្ចាគសៀវភៅ ឯកសារ និងសម្ភារៈសិក្សាទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ការបរិច្ចាគរបស់លោកអ្នក នឹងរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលអនាគត។

📚 សម្ភារៈដែលអាចបរិច្ចាគបាន រួមមាន៖
• សៀវភៅវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
• ឯកសារ និងសម្ភារៈសិក្សាពាក់ព័ន្ធនឹង STEM
• សម្ភារៈសិក្សាផ្សេងៗដែលអាចជួយដល់ការរៀន និងការស្រាវជ្រាវ

🗓 កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
📞 ព័ត៌មានបន្ថែម & ទំនាក់ទំនង៖ 077 629 380 (Telegram)
សូមចូលរួមបរិច្ចាគ និងជួយចែករំលែកបន្ត ដើម្បីឱ្យសារនេះទៅដល់បងប្អូនសប្បុរសជនកាន់តែច្រើន។
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
🇰🇭 តើសំណល់អាហារដែលយើងចោល អាចក្លាយជាធនធានមានតម្លៃបានទេ?

♻️ Evola Cambodia ប្រើបច្ចេកទេសជីវសាស្ត្រ ចិញ្ចឹមសត្វរុយខ្មៅ (Black Soldier Fly) ដើម្បីប្រែក្លាយសំណល់អាហារទៅជាចំណីសត្វដែលមានប្រូតេអ៊ីនខ្ពស់។ រហូតមកដល់ពេលនេះ Evola Cambodia បានបង្វែរសំណល់អាហារជាង ១៥២ តោន ចេញពីកន្លែងចាក់សំរាម និងទទួលបាន ពានរង្វាន់នវានុវត្តន៍សាធារណៈ ឆ្នាំ២០២៦។ 🎬 Documentary Script.docx

🎥 ទស្សនាវីដេអូ ដើម្បីស្វែងយល់ថា សំណល់មួយថង់ដែលយើងចោល អាចចាប់ផ្តើមបង្កើតតម្លៃថ្មីបានយ៉ាងដូចម្តេច។

🇬🇧 Can the food waste we throw away become a valuable resource?

♻️ Evola Cambodia uses biological techniques and Black Soldier Fly farming to transform food waste into high-protein animal feed. To date, the company has diverted more than 152 tonnes of food waste from landfill and received the 2026 Public Innovation Award. 🎬 Documentary Script.docx

🎥 Watch the video to see how a single bag of discarded food waste can begin creating new value.

#EvolaCambodia #PublicInnovationAwards2026 #FoodWaste #CircularEconomy #GreenInnovation #BlackSoldierFly
📢 ឱកាសការងារ | ពន្យារពេលទទួលពាក្យរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦!

មូលនិធិស្រាវជ្រាវជាតិ បន្តស្វែងរកបេក្ខជនដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីបំពេញតំណែង ប្រធានផ្នែកចំនួន ៣ រូប៖

១. ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ (១ រូប)
២. ប្រធានផ្នែកហិរញ្ញប្បទានស្រាវជ្រាវ និងនវានុវត្តន៍ (១ រូប)
៣. ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ និងវាយតម្លៃ (១ រូប)

🎓 កម្រិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ
💼 បទពិសោធន៍៖ យ៉ាងតិច ៨ ឆ្នាំ (រាប់ចាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ)
🗣️ ភាសា៖ ស្ទាត់ជំនាញភាសាខ្មែរ និងភាសាអង់គ្លេស

⏰ កាលបរិច្ឆេទទទួលពាក្យត្រូវបានពន្យាររហូតដល់៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ នាទីល្ងាច
📩 វិធីដាក់ពាក្យ៖
សូមស្កេន QR Code ក្នុងសេចក្តីជូនដំណឹង ដើម្បីបំពេញទម្រង់អនឡាញ និងភ្ជាប់ CV និង Cover Letter ជាភាសាអង់គ្លេស ដោយបញ្ចូលជាឯកសារ PDF តែមួយ។

📞 ព័ត៌មានបន្ថែម៖

ទូរស័ព្ទ៖ 096 599 8177
អ៊ីមែល៖ info@ncsti.gov.kh
កុំឱ្យឱកាសនេះកន្លងផុត! ចូលរួមជាមួយយើង ដើម្បីរួមគ្នាកសាងអនាគតនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍នៅកម្ពុជា។
📢 កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ (6th ASEAN – Russia Youth Summit)

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២១ - ២៥ ខែតុលា ឆ្នាំ២០២៦

📍 ទីតាំង៖ ទីក្រុង Vladivostok ប្រទេសរុស្ស៊ី

👤 អាយុ៖ ១៨ ដល់ ៣៥ ឆ្នាំ

⏳ ឈប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦

🔗 ព័ត៌មានបន្ថែម និងចុះឈ្មោះ៖ https://wyffest.com/en/events/6asean
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦!
Media is too big
VIEW IN TELEGRAM
🎥 តើមូលនិធិជាតិស្រាវជ្រាវ (NRF) ជាអ្វី?
មូលនិធិជាតិស្រាវជ្រាវ (NRF) គឺជាស្ថាប័នជាតិផ្តល់មូលនិធិស្រាវជ្រាវរបស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។ NRF រួមចំណែកពង្រឹងប្រព័ន្ធស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងជំរុញគំនិតឱ្យក្លាយជាបច្ចេកវិទ្យា ផលិតផល សេវាកម្ម និងដំណោះស្រាយជាក់ស្តែងសម្រាប់សង្គម។
សូមស្វែងយល់ក្នុងរយៈពេលត្រឹមតែ ២ នាទី អំពីតួនាទីរបស់ NRF ក្នុងការគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីរួមចំណែកកសាងអនាគតកម្ពុជា។
▶️ ទស្សនាវីដេអូខ្លី ដើម្បីស្វែងយល់បន្ថែមអំពី NRF។