STI NEWS
3.6K subscribers
2.85K photos
89 videos
28 files
1.01K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News
កម្ពុជាជំរុញការភ្ជាប់ទំនាក់ទំនងសាកលវិទ្យាល័យ-ឧស្សាហកម្ម ដើម្បីប្រែក្លាយការស្រាវជ្រាវទៅជានវានុវត្តន៍

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/VlTe9MxiRcQ7

Telegram | Facebook | Instragram | Website | Tiktok |
សម្រាប់សិស្សដែលបានប្រឡងជាប់ ឬត្រៀមបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២៦! 

ជំហានបន្ទាប់របស់អ្នក គឺសំខាន់បំផុតសម្រាប់អនាគត។ មុននឹងជ្រើសរើសជំនាញ ឬសាកលវិទ្យាល័យ សូមកុំភ្លេចអានសៀវភៅ STEM នេះ!

📘 សៀវភៅនេះនឹងជួយអ្នកស្វែងយល់ពីជំនាញ STEM ដែលទីផ្សារការងារកំពុងត្រូវការខ្លាំង ព្រមទាំងបង្ហាញពីឱកាសសិក្សា និងអាជីពដែលមានសក្តានុពលខ្ពស់ ក្នុងពេលអនាគត។

បើអ្នកចង់ក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យា ឬអ្នកច្នៃប្រឌិតជំនាន់ថ្មី សៀវភៅនេះគឺជាមគ្គុទ្ទេសក៍ដ៏ល្អសម្រាប់អ្នក!
តណភ្ជាប់ទៅកាន់សៀវភៅ:
• STEM_KH
• STEM_ENG
📢 ឱកាសការងារ!
មូលនិធិស្រាវជ្រាវជាតិ ប្រកាសជ្រើសរើសប្រធានផ្នែកចំនួន ៣ រូប!


មូលនិធិស្រាវជ្រាវជាតិ កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីមកបំពេញការងារលើតំណែង៖
១. ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ (១ រូប)
២. ប្រធានផ្នែកហិរញ្ញប្បទានស្រាវជ្រាវ និងនវានុវត្តន៍ (១ រូប)
៣. ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ និងវាយតម្លៃ (១ រូប)

កម្រិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ
បទពិសោធន៍៖ យ៉ាងតិច ៨ ឆ្នាំ (រាប់ចាប់ពីចប់បរិញ្ញាបត្រ)
ភាសា៖ ស្ទាត់ជំនាញភាសាខ្មែរ និងអង់គ្លេស
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ នាទីល្ងាច

📩 វិធីដាក់ពាក្យ៖ ស្កេន QR Code ក្នុងសេចក្តីជូនដំណឹងដើម្បីបំពេញទម្រង់អនឡាញ (ភ្ជាប់ CV & Cover Letter ជាភាសាអង់គ្លេស រួមបញ្ជូលជា PDF តែមួយ)។

📞 ព័ត៌មានបន្ថែម៖
ទូរស័ព្ទ៖ 096 599 8177
អ៊ីមែល៖ info@ncsti.gov.kh
📢 សេចក្តីជូនដំណឹងស្តីពីការរៃអង្គាសជំនួយសម្ភារៈសិក្សា ឧបករណ៍អេឡិចត្រូនិច និងសៀវភៅទាក់ទងនឹងមុខជំនាញ វិទ្យាសាស្ត្រ សម្រាប់ «បណ្ណាល័យវិទ្យាសាស្ត្រ» នៅស្រុកសង្កែ ខេត្តបាត់ដំបង!

ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការស្រឡាញ់មុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដល់សិស្សានុសិស្ស៖
👉 សម្ភារៈទទួលបរិច្ចាគរួមមាន៖
• ឧបករណ៍អេឡិចត្រូនិច
• សម្ភារៈសិក្សា
• សៀវភៅទាក់ទងនឹងមុខជំនាញវិទ្យាសាស្ត្រ

🗓 កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
📞 ព័ត៌មានបន្ថែម & ទំនាក់ទំនង៖ 077 629 380 (Telegram)
ចូលរួមចែករំលែកទាំងអស់គ្នា ដើម្បីអនាគតសិក្សា និងការអភិវឌ្ឍរបស់យុវជនយើង!
Media is too big
VIEW IN TELEGRAM
បដិវត្តន៍នៃការស្រាវជ្រាវ និងការអភិវឌ្ឍឌីជីថល (Digital R&D)
—————
ជួបឆាប់ៗនេះ! ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីយប់ ក្នុងកម្មវិធី ជជែកពី “កម្ពុជា ៤.០”

💬 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X

មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN 🖥
Please open Telegram to view this post
VIEW IN TELEGRAM
Cambodia’s MISTI seeks to boost innovation by strengthening university-industry ties

August 27, 2026

#Business

The Ministry of Industry, Science, Technology & Innovation (MISTI) is seeking to transform university research into market-ready products and create skilled jobs by strengthening collaboration among the government, academia and the private sector, senior officials said.

READ HERE: https://www.khmertimeskh.com/502013133/cambodias-misti-seeks-to-boost-innovation-by-strengthening-university-industry-ties/

#Cambodia #CambodiaInnovation #Industry #MISTI #Scienceandtechnology #University
📘 សៀវភៅ «ការរៀន និងបង្រៀន STEM នៅកម្រិតមធ្យមសិក្សាទុតិយភូមិ»!

ឯកសារណែនាំដ៏សំខាន់សម្រាប់គ្រូបង្រៀន និងអ្នកអប់រំ ក្នុងការផ្សារភ្ជាប់មុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ទៅនឹងជីវភាពជាក់ស្តែង!

ខ្លឹមសារសង្ខេប៖

* ទ្រឹស្តី និងកម្រិតនៃការអប់រំ STEM (ពី level ០ ដល់ ៣)
* ការអនុវត្តក្នុងមុខវិជ្ជា៖ គណិត រូប គីមី ជីវ និងផែនដីវិទ្យា

👉 ទាញយកសៀវភៅឥតគិតថ្លៃ៖ [https://sala.moeys.gov.kh/kh/library/00007894](https://sala.moeys.gov.kh/kh/library/00007894)
---

#STEM #STEMEducation #ការអប់រំSTEM #សៀវភៅអប់រំ #MoEYS
ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

👉 ទាញយក សៀវភៅ តាមតំណភ្ជាប់នេះ https://sala.moeys.gov.kh/kh/library/00007737

ប្រមូលផ្តុំ អត្ថបទស្រាវជ្រាវចំនួន ៧ ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗក្នុងវិស័យ អប់រំ បច្ចេកវិទ្យាឌីជីថល និងកសិកម្ម រួមមាន គណនេយ្យភាពសាលារៀន ការអប់រំសម្រាប់ទេពកោសល្យឌីជីថល ការរៀនដំបូងរបស់កុមារ ភាពជាអ្នកដឹកនាំអប់រំឌីជីថល និងការស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកសិកម្ម។

📖 Cambodian Journal of Education and STEM (CJES)

#CJES #Education #STEM #Research #ការអប់រំ #ស្ទែម #ការស្រាវជ្រាវ #អប់រំកម្ពុជា
📢 ឱកាសសិក្សា AI និង Data Science ដោយឥតគិតថ្លៃ! 🇰🇭🇯🇵
ទីភ្នាក់ងារ JICA សហការជាមួយសាកលវិទ្យាល័យតូក្យូ (University of Tokyo) ជូនដំណឹងអំពី "វគ្គសិក្សា GCI World 2026 September"៖
• ប្រធានបទ៖ មូលដ្ឋានគ្រឹះ AI, Data Science និងការអនុវត្តជាក់ស្តែង
• ទម្រង់៖សិក្សា Online ឥតគិតថ្លៃ (ជាភាសាអង់គ្លេស)
• កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
• បេក្ខជន៖ បើកទូលាយសម្រាប់សិស្ស-និស្សិត និងមន្ត្រី/បុគ្គលិកវិស័យសាធារណៈ (កំណត់ត្រឹម ១០ នាក់សម្រាប់កម្ពុជា)
🔗 ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
[https://weblab.t.u-tokyo.ac.jp/en/lecture/gci/](https://weblab.t.u-tokyo.ac.jp/en/lecture/gci/)
📢 ខិតប័ណ្ណព័ត៌មានស្ដីពី «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា»!

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយ ESCAP សូមណែនាំខិតប័ណ្ណផ្សព្វផ្សាយអំពី «សហគមន៍អនុវត្ត AI» (COPAI) ដែលជាគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយ កម្ពុជាទៅជាប្រទេសត្រៀមខ្លួនប្រើប្រាស់ AI ប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌។

ខ្លឹមសារសំខាន់ៗនៅក្នុងខិតប័ណ្ណ៖
• ជំរុញវិស័យឯកជន៖ បង្កើតក្រុមការងារ AI ជាតិ និងបរិស្ថានសាកល្បងបទប្បញ្ញត្តិ
• ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ៖ អភិវឌ្ឍប្រព័ន្ធឌីជីថល និងអភិបាលកិច្ចទិន្នន័យ
• អភិវឌ្ឍមូលធនមនុស្ស៖ បណ្តុះបណ្តាលជំនាញ និងកម្លាំងពលកម្ម AI
• ការស្រាវជ្រាវ (R&D)៖ បង្កើតបណ្តាញ «ពីមន្ទីរពិសោធន៍ទៅទីផ្សារ»
• ក្រមសីលធម៌ និងអភិបាលកិច្ច៖ រៀបចំក្របខ័ណ្ឌក្រមសីលធម៌ AI ជាតិ
• ការប្រើប្រាស់ក្នុងរដ្ឋ៖ រៀបចំផែនទីបង្ហាញផ្លូវប្រើប្រាស់ AI ក្នុងស្ថាប័នរដ្ឋ

លោកអ្នកអាចស្កែន QR Code លើខិតប័ណ្ណដើម្បីទាញយក និងអានឯកសារពិស្តារ (ភាសាខ្មែរ និងអង់គ្លេស)!

#MISTI #ESCAP #COPAI #ArtificialIntelligence #AICambodia #FlyerDissemination #DigitalTransformation
Forwarded from MISTI News
ក្រុមហ៊ុន Panasonic មើលឃើញសក្តានុពលកំណើននៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំនាញ និងស្តង់ដាផលិតផល

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/ogN7QDp0QGJc

Telegram | Facebook | Instragram | Website | Tiktok |