STI NEWS
3.58K subscribers
2.86K photos
92 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
សេចក្តីជូនដំណឹង៖

ក្រសួងឧស្សាហកម្ម វ.ប.ន សូមជម្រាបជូនសាធារណជន ជ្រាបថា៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២០ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (AMMSTI-20), កិច្ចប្រជុំលើកទី៨៥ នៃគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី​ដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំលើកទី២០ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

សូមរង់ចាំតាមដានបច្ចុប្បន្នភាព និងព័ត៌មានថ្មីៗអំពីកិច្ចប្រជុំប្រកបដោយមោទនភាពនេះ ខណៈដែលអាស៊ានកំពុងសហការ ផ្តួចផ្តើម និងបង្កើតអនាគតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងសម្រាប់តំបន់អាស៊ាន និងជាមួយដៃគូរបស់យើង។
អបអរសាទរក្រុមហ៊ុន CHALATEX កម្ពុជា ដែលបានទទួលជ័យលាភីលេខ ២ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព ចិន-អាស៊ាន លើកទី២ (The 2nd China-ASEAN Innovation and Entrepreneurship Competition) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្រុមហ៊ុន CHALATEX ជាក្រុមហ៊ុនដែលផ្តោតលើ ប្រព័ន្ធស្រោចស្របវៃឆ្លាត (Smart Irrigation System)។ តាមរយៈគណៈកម្មាធិការជាតិសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានជ្រើសរើស និងសម្របសម្រួលអោយ ក្រុមហ៊ុន CHALATEX បានចូលរួមកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព ចិន-អាស៊ាន លើកទី២ ដែលបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI)។ សហគ្រាស និងធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យាសរុបចំនួន ១៩ មកពីបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីផ្ដាច់ព្រ័ត្រនេះ។ ការប្រកួតប្រជែងត្រូវបានប្រព្រឹត្តទៅដោយបែងចែកជាពីរក្រុមគឺ ក្រុមសហគ្រាស និងក្រុមធុរកិច្ចថ្មី ក្នុងនោះការវាយតម្លៃដោយគណៈមេប្រយោគមកពីប្រទេសសមាជិកអាស៊ាន និងចិនផ្តោតលើ ផលិតផលឬបច្ចេកវិទ្យា ម៉ូដែលអាជីវកម្ម ផែនការទីផ្សារជាដើម។
-----------------------------------------------------------
CHALATEX Cambodia's Smart Irrigation System got the 2nd prize at the China-ASEAN Innovation and Entrepreneurship Competition in Jakarta, Indonesia on May 15, 2024. The Cambodia Committee on Science, Technology & Innovation, from the Ministry of Industry, Science, Technology & Innovation, picked and arranged CHALATEX's entry for Cambodia. The Ministry of Science and Technology of China and the ASEAN Committee for Science, Technology and Innovation ran this competition. 19 groups from ASEAN and China joined this competition. It had two categories: new enterprise groups and startup groups. Expert committees from ASEAN member states and China judged the winners based on their product or technology, business model, and marketing plan.
STI News: 👉JOIN
[i-Stories]

ការរង់ចាំត្រូវបានបញ្ចប់! i-Stories បានត្រឡប់មកវិញហើយជាមួយនឹងរដូវកាលទីពីរ🎉

ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរឆ្ពោះទៅរកសហគ្រាសជ័យលាភីដែលមានភាពនវានុវត្តន៍ខ្ពស់ដែលស្ថិតនៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។

✅ អ្នកដែលក្លាយជាម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់
🏆 សរុបរហូតទៅដល់ ៣២,០០០,០០០ រៀល

👉 តំណរភ្ជាប់ទៅកាន់ពាក្យចូលរួម
🔔 ថ្ងៃផុតកំណត់៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

__________________________________________

The wait is finally over! i-Stories is back with a Cohort II.🎉

We encourage enterprises in Siem Reap, Battambang, and Banteay Meanchey to join this challenging project to find innovative businesses.

✅ The winners will receive a total prize of up to 32,000,000 KHR.

👉 Registration link
🔔 Deadline: 20 June 2024

#ASIP #angkorsip #iStoriesProject #ASIPInnovation #innovation #iStoriesProject

តាមដានរាល់សកម្មភាពថ្មីៗរបស់ពួកយើង៖
📎https://linktr.ee/angkorsip
📧 [angkorsip@gmail.com]
*English below*
នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន COSTI កម្ពុជា និង COSTI ឥណ្ឌូនេស៊ីបានរៀបចំសិក្ខាសាលាលើកទី៤ របស់ខ្លួនស្តីពី "ការអភិវឌ្ឍគំនូសព្រាង និងគំរូនៃថ្នាលមជ្ឈមណ្ឌលគ្រប់គ្រង់បច្ចេកវិទ្យាអាស៊ាន (ASEAN Technology Management Hub, TMH)" នៅខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី ។ កិច្ចសិក្ខាសាលានេះប្រព្រឹត្តទៅដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ប្រធានផ្លាស់វេននៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ (ASEAN-COSTI), ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំអាស៊ាន, ប្រធាន COSTI ឥណ្ឌូនេស៊ី, លេខាធិការដ្ឋានអាស៊ាន, តំណាងភ្នាក់ងារ E-READI របស់សហគមអឺរ៉ុប និង គណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន។ សិក្ខាសាលាលើកទី៤ នេះជាវឌ្ឍនភាពមួយដ៏សំខាន់មួយ សម្រាប់ជម្រុញការវិវត្តពីទស្សនទានឱ្យទៅជាថ្នាលឌីជីថលពិតប្រាកដ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចឱ្យបាននូវគម្រោងដ៏មានសារៈសំខាន់នេះ។ គួររំលឹកផងដែរថា៖ គម្រោងក្រោមការគាំទ្ររបស់ E-READI នេះមានគោលបំណងជួយរៀបចំថ្នាលតាមប្រព័ន្ធអនឡាញដើម្បីភ្ជាប់ការស្រាវជ្រាវដែលជាគោលដៅធុរកិច្ចរវាង សាកវិទ្យាល័យស្រាវជ្រាវជាមួយ និងវិស័យឯកជនដែលផ្តោតលើនវានុវត្តន៍។ #រួមគ្នាដើម្បីអាស៊ាន ជាស្មារតីដែលប្រទេសទាំងដប់របស់អាស៊ានប្រកាន់យក។
-------------------------------------
The 4th workshop on "Developing the Blueprint and Model for the ASEAN Technology Management Hub (TMH)" was held in Bali, Indonesia, on May 20-21, 2024. This workshop was organized by the ASEAN COSTI committees from Cambodia and Indonesia, and had high-level participants, such as the COSTI Cambodia and ASEAN chairperson, the EU Ambassador to ASEAN, the COSTI Indonesia chairperson, the ASEAN Secretariat, representatives from the EU's E-READI program, and delegates from ASEAN member countries. This 4th workshop marked a significant progress in moving from theoretical ideas to comprehensive digital platforms, aiming to achieve this important project. This project, supported by E-READI, intends to create a comprehensive online ASEAN STI platform that would connect market-ready university research with innovation-oriented private sector.
STI News: 👉JOIN
អនុមោទនាពិធីបុណ្យពិសាខបូជា។ សូមសេចក្ដីសុខចម្រើន និងសុភមង្គលក្នុងជីវិត កើតមានចំពោះពុទ្ធសាសនិកគ្រប់រូប។
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) សហការជាមួយ អង្គការ UNIDO បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍ នៃសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ក្រោមមូលបទ «The role of Cambodia Enterprise Innovation Index in Economic Growth and Industrial Policy Development» នៅទីស្ដីការនៃក្រសួង ឧ.វ.ប.ន.។ សិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍ នៃសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧ.វ.ប.ន. ដោយមានអ្នកចូលរួមសរុបចំនួន ៧០នាក់ ដែលអញ្ជើញមកពីស្ថាប័នសាធារណៈ និងឯកជន រួមមាន៖ ក្រសួងពាក់ព័ន្ធ សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល សមាគម ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។ សិក្ខាកាមទាំងអស់បានលើកជាសំណួរ-ចម្លើយ ពិភាក្សា និងផ្លាស់ប្ដូរគំនិតយោបល់យ៉ាងសកម្មជាមួយវាគ្មិននិងអង្គសិក្ខាសាលាទាំងមូលពីសារសំខាន់ និងមានឆន្ទៈចូលរួមក្នុងការអង្កេត សិក្សាកម្រិតនវានុវត្តន៍ក្នុងប្រទេសកម្ពុជា។
STI News: JOIN