នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាអនុប្រធានក្រុមប្រតិបត្តិការទី៣ ទទួលចុះខេត្តបាត់ដំបង និងប៉ៃលិន បានដឹកនាំក្រុមប្រតិបត្តិការទី៣ សហការជាមួយក្រុមការងារប្រតិបត្តិការខេត្តប៉ៃលិន ដើម្បីចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអំពីការបង្កើតប្រព័ន្ធ ការប្រើប្រាស់ប្រព័ន្ធ ការរាយការណ៍អំពីទិន្នន័យជនបរទេសបញ្ជូលក្នុងប្រព័ន្ធ FPCS នៅតាមទីតាំងគោលដៅ អាជីវកម្មគ្រប់ប្រភេទ ដែលពាក់ព័ន្ធការស្នាក់នៅ និងធ្វើការរបស់ជនបរទេសបានចំនួន ០៦ទីតាំង នៅខេត្តប៉ៃលិន។
https://www.facebook.com/share/p/17XRXPCfA9/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

👍2❤1
ក្រសួងមហាផ្ទៃបើកឱ្យមន្ត្រីប្រើចំណតយានយន្ត៥ជាន់ បាន២សប្ដាហ៍ហើយ! តស់មកដឹងលក្ខណៈពិសេសចំណតថ្មីនេះ!
.......
គិតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ ដែលមានយានជំនិះទាំងរថយន្ត និងម៉ូតូ ប្រើប្រាស់ចំណតយានយន្តថ្មីកម្ពស់៥ជាន់ បានពីរសប្តាហ៍ហើយ។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ចប់ជាស្ថាពរទាំងការសាងសង់ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ស្របតាមគោលការណ៍ដឹកនាំបញ្ជា និងតាមដាន របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគារចំណតយានយន្តថ្មីនេះ មានទំហំ ៥០ម៉ែត្រគុណនឹង៥៤,៦ម៉ែត្រ និងមានផ្ទៃក្រឡាសរុប១៦,២០៧ម៉ែត្រក្រឡា កម្ពស់១៧,៩៥ម៉ែត្រ។ ចំណតនេះ មានលទ្ធភាព ទទួលរថយន្តចតសរុបចំនួន ៤៥៥គ្រឿង ម៉ូតូ២៤០គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ ចំនួន១គ្រឿង នៅជាន់ខាងលើបំផុត។ លោកបន្តថា អគារចំណតនេះ សាងសង់ និងរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងផ្នែកសោភ័ណ និងគុណភាពសំណង់ ជាពិសេសភាពទាន់សម័យនៃបច្ចេកវិទ្យា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបន្តថា ចំណតនេះ និងរួមចំណែកដោះស្រាយបានស្ទើរទាំងស្រុង ការប្រឈមផ្នែកចំណតរបស់មន្ត្រីទីស្ដីការក្រសួង មន្ត្រីមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នខាងក្រៅ។
សូមបញ្ជាក់ថា អគារចំណតយានយន្តថ្មីនេះ បានក្លាយជាសំណង់អាគារថ្មីមួយទៀត បន្ទាប់ពីក្រសួងសម្រេចបានសមិទ្ធផលអគារទីស្ដីការក្រសួង ក្រោមមរតកដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារចំណតនេះបានចាប់ផ្ដើមបុកគ្រឹះសាងសង់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
https://www.facebook.com/share/p/1EXHGXFb9s/

❤8👏1
នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
https://www.facebook.com/share/p/17Tf1bHZp7/

❤2