ព័ត៌មានមុខងារសាធារណៈ
37.2K subscribers
16.1K photos
467 videos
3 files
2.73K links
ចែករំលែកព័ត៌មាន និងចំណេះដឹង
Download Telegram
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមទទួលស្គាល់សាធារណជនស្ម័គ្រចិត្ត ចំនួន ២០រូប ដែលត្រូវចូលរួមសង្កេតការណ៍ក្នុងការប្រឡងប្រជែង។

👉 ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (វិញ្ញាសាសួរផ្ទាល់មាត់) ថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

👉 ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (វិញ្ញាសាសួរផ្ទាល់មាត់) ថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

សូមបញ្ជាក់៖ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត​ទាំងអស់ត្រូវមកដល់មណ្ឌលប្រឡងមុនម៉ោង ៦ព្រឹក និងសូមអនុវត្តតាមបទប្បញ្ញត្តិដូចមានជូនភ្ជាប់។
4🤩1
សួស្តីបេក្ខជនទាំងអស់ដែលត្រូវចូលរួមការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ សម្រាប់ការជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (មុខតំណែងវិជ្ជាជីវៈកិច្ចការព្រំដែន)!

ដើម្បីធានាថាអ្នកទាំងអស់គ្នារួចរាល់សម្រាប់ការប្រឡងនៅថ្ងៃស្អែក នេះជាព័ត៌មានសង្ខេបសំខាន់ៗ ដែលអ្នកត្រូវដឹង៖

- សម័យប្រឡង៖ ១៣ មិថុនា ២០២៦
- មណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល
- ម៉ោង :០០ ព្រឹក៖ ចាប់ផ្តើមដំណើរការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។
- បេក្ខជនត្រូវមកដល់រង់ចាំក្នុងបន្ទប់អង្គរធំ (អគារកណ្តាល ជាន់ទី២) មុន ១ម៉ោង នៃម៉ោងប្រឡងដែលបានកំណត់របស់ខ្លួន។ ការចូលបន្ទប់ប្រឡងគឺធ្វើឡើងដោយប្រើលេខសម្គាល់ និងតាមលំដាប់លេខរៀងដែលសាមីខ្លួនចាប់បាន។
- សូមបេក្ខជនពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនតាមរយៈ https://www.facebook.com/share/p/1CzW2Mc1nE/

ដំណើរការនៃការប្រឡង៖

- ការប្រឡងផ្ទាល់មាត់មានរយៈពេល ២០នាទី សម្រាប់បេក្ខជនម្នាក់ៗ។
- លទ្ធផលស្ថាពរនៃការប្រឡង នឹងត្រូវប្រកាសនា ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះតែម្តង។

សូមបេក្ខជនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់យប់នេះ និងរៀបចំឯកសារចាំបាច់ឱ្យបានរួចរាល់។

ជូនពរអ្នកទាំងអស់គ្នាទទួលបានលទ្ធផលល្អ និងជោគជ័យសម្រាប់ការប្រឡងនៅថ្ងៃស្អែក!
6🤔1
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ចាប់ផ្តើម

ថ្ងៃនេះ បេក្ខជនទាំង ៤៦រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ ដោយជោគជ័យ ត្រូវបានបន្តចូលរួមប្រឡងប្រជែងគ្នាលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹក។

ក្នុងដំណើរការប្រឡងប្រជែងនេះ តម្រូវឱ្យបេក្ខជន ១រូប ចូលទៅតតាំងមតិក្រោមការចោទសួរពីសាស្ត្រាចារ្យ ៣រូប ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធទៅនឹងជំនាញបច្ចេកទេស ក្នុងពេលតែមួយ ដោយប្រើថេរៈវេលា ១៥នាទី ទៅ ៣០នាទី។

ការប្រឡងប្រជែងនេះ មានការចូលរួមតាមដាន ដោយតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍សាធារណជន​និងក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃផងដែរ។

សូមជម្រាបថា មុនចាប់ផ្តើមដំណើរការប្រឡងប្រជែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងណែនាំដល់អនុគណៈកម្មការមេប្រយោគ ពីយន្តការ និងនីតិវិធី ដែលកំណត់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
2
Media is too big
VIEW IN TELEGRAM
"ក្នុងនាមជាអតីតបេក្ខជនជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា និងក្នុងនាមជាអ្នកសង្កេតការណ៍សាធារណជនស្ម័គ្រចិត្ត នាងខ្ញុំសូមបញ្ជាក់ថា ការប្រឡងប្រជែងពិតជាមានតម្លាភាព ចេះគឺជាប់ និងសូមឱ្យបេក្ខជនខិតខំប្រឹងប្រែងរៀន ដើម្បីចូលរួមក្នុងការប្រឡងប្រជែងនេះ"

នេះជាមតិលើកឡើងរបស់កញ្ញា ស៊ីម សុខឃាង បេក្ខជនជាប់ស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា និងជាសាធារណជនស្ម័គ្រចិត្ត ចូលរួមសង្កេតការណ៍ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
3
ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមការងារចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ

ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿន បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដើម្បីប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង២ក្រសួង ស្ថាប័ន។
.......................................................
តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube
កំពុងដំណើរការប្រឡងប្រជែងបណ្តើរ បូកសរុបពិន្ទុបណ្តើរ

ការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ ត្រូវវាយតម្លៃ និងដាក់ពិន្ទុ តាមចំណុច និងជំនាញដែលបានកំណត់នៅក្នុងព្រឹត្តិបត្រពិន្ទុ សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់ លើមុខតំណែងវិជ្ជាជីវៈ ក្នុងតារាងឧបសម្ព័ន្ធ២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

អនុគណៈកម្មការវិញ្ញាសាសួរផ្ទាល់មាត់ នឹងយកព្រឹត្តិបត្រពិន្ទុ សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់ តាមបន្ទប់នីមួយៗ នៅពេលចប់ ១ពេលប្រឡង មកជូនអនុគណៈកម្មការស្រង់ពិន្ទុ ដើម្បីវាយបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ និងបូកជាមួយពិន្ទុវិញ្ញាសាសរសេរលើកទី១ ធ្វើការសម្រាំងពិន្ទុបេក្ខជនតាមមុខតំណែងវិជ្ជាជីវៈជ្រើសរើស ដែលមានពិន្ទុខ្ពស់ជាងគេ ទៅតាមប៉ុស្តិ៍ជ្រើសរើស និងជំនាញនីមួយៗ ជាបេក្ខជនជាប់ជាស្ថាពរ ព្រមទាំងប្រកាសលទ្ធផល នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ តែម្តង។

សូមជម្រាបថា រាល់ដំណាក់កាលនៃការប្រឡងប្រជែង និងការបញ្ចូល ក៏ដូចជាការបូកសរុបពិន្ទុរបស់បេក្ខជន ត្រូវបានតាមដាន និងពិនិត្យជាប់ជានិច្ច ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការពិនិត្យ និងវាយតម្លៃ ព្រមទាំងអង្គភាពពាក់ព័ន្ធ។
7
ACU តាមដានគ្រប់ដំណាក់កាលនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ ដើម្បីធានាតម្លាភាព និងយុត្តិធម៌ពេញលេញជូនបេក្ខជន

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្តឈរជាសាក្សី និងជាអ្នកធានានូវភាពស្អាតស្អំ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដើម្បីផ្ដល់នូវភាពកក់ក្តៅ និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។ ការតាមដាននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។

វត្តមានប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អ្នកសង្កេតការណ៍ ACU គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់។ សកម្មភាពនេះ បានចូលរួមធានាយ៉ាងរឹងមាំថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ស្មើភាពគ្នា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» ជាពិសេសស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
3
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ច​ការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ បានចប់រួចរាល់។

ខណៈនេះ អនុគណៈកម្មការស្រង់ពិន្ទុ កំពុងបញ្ចូល និងបូកពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័រយ៉ាងញាប់ដៃញាប់ជើង ដើម្បីពន្លឿនលទ្ធផលប្រឡងប្រជែងជូនដល់បេក្ខជនក្នុងថ្ងៃនេះ។
2
“ប្រឡងពេលព្រឹក ប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយ តាមបំណងរបស់បេក្ខជនផង ជាពិសេសអង្គភាពឆាប់ទទួលបានមន្ត្រីដើម្បីបម្រើការងារផង។“

នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្រោយការចុះហត្ថលេខា លើលទ្ធផលប្រឡង ជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ នៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ ដែលទាំងនេះ បង្ហាញពីការតាំងចិត្តរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡងប្រជែង សូមតាមដានការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមរយៈតំណភ្ជាប់ខាងក្រោម៖
🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)
1
សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

កំណត់សម្គាល់៖
១. ក្នុងរយៈពេល ១ (មួយ) សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ ពីការប្រកាសលទ្ធផលនេះ៖
- បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកលទ្ធផលមកអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈតាមរយៈទូរស័ព្ទ/តេឡេក្រាម ០១២ ៩៩០ ៦៥៥, ០៨៦ ៣២៩ ៦៧៧ ។
- បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធី ស្របតាមលិខិតបទដ្ឋានជាធរមាន។

៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលបេក្ខជនជាប់ជាស្ថាពរបានបោះបង់ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១)ជំនាញឯកទេស និង(២)អង្គភាពជ្រើសរើស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។

៤. បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្មបណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះ ទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ហើយក៏ដោយ។
1
បញ្ជីឈ្មោះបេក្ខជនជាប់បម្រុង ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមជម្រាបថា៖ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលបេក្ខជនជាប់ជាស្ថាពរបានបោះបង់ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១)ជំនាញឯកទេស និង(២)អង្គភាពជ្រើសរើស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។