CHEM Chek - ចែម ចេក
654 subscribers
309 photos
10 videos
252 files
64 links
Software Developer (CRM, Listing, Indication, Valuation & Real Estate System)
Download Telegram
តើការវាយតម្លៃអចលនវត្ថុ នៅពេលណា? គោលបំណងអ្វី?

នៅពេល
--- ផ្លាស់ប្ដូរការប្រើប្រាស់
-- ផ្លាស់ប្ដូរម្ចាស់កម្មសិទ្ធ
--- ចង់ដឹងតម្លៃទីផ្សារអចលនវត្ថុ

គោលបំណង
--- ទិញលក់ ជួល
--- គិតពន្ធ និង កម្ចី Mortgage ធានារ៉ាប់រង
--- រដ្ឋចេញសងនៅពេលរដ្ឋដកហូត
--- វិនិយោគ និងបែងចែកកេរិ៍មរតក
3👍3
តាមច្បាប់ភូមិបាល អចលនវត្ថុត្រូវបានបែងចែកជា ៣ ប្រភេទ គឺ អចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និងអចលនវត្ថុតាមការកំណត់របស់ច្បាប់។

១ អចលនវត្ថុពីកំណើត
រួមមានដីធម្មជាតិ ដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬដីដែលមិនអាចដាំដុះបាន ដីលិចទឹកដោយទឹកនៅនឹង ឬទឹកហូរ ព្រមទាំងសំណង់ ឬការរៀបចំផ្សេងៗ ដែលស្ថិតនៅជាប់នឹងទីតាំងមួយ កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬផ្លាស់ប្តូរទីតាំងបាន។

២ អចលនវត្ថុពីភ័ព្វវាសនា
រួមមានវត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ ដែលមិនអាចបំបែកចេញបាន ដោយមិនធ្វើឱ្យមានការខូចខាត ឬបាត់បង់សភាពដើម ដូចជា ដើមឈើ ឧបករណ៍តុបតែងលម្អ និងវត្ថុផ្សេងៗទៀត។

៣ អចលនវត្ថុតាមការកំណត់របស់ច្បាប់
រួមមានសិទ្ធិភណ្ឌិក និងសិទ្ធិផ្សេងៗលើអចលនវត្ថុ ព្រមទាំងចលនវត្ថុមួយចំនួន ដែលច្បាប់បានកំណត់ឱ្យចាត់ទុកជា អចលនវត្ថុ។
👍2
តើជនបរទេស មានអាចកាន់កាប់ដីធ្លីនៅកម្ពុជាបានដែរឬទេ?
---
នៅកម្ពុជា មានតែបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ដែលមានសិទ្ធិកាន់កាប់ដីធ្លី ទោះបីជាជនបទេសមិនមានសិទ្ធកាន់កាប់ដីធ្លីក៏ដោយ ច្បាប់នៅកម្ពុជាក៏បានទុកលទ្ធភាពឲ្យជនបរទេស អាចទិញដីធ្លីនៅកម្ពុជាបាន ដូចជា៖

+ជនបរទេសត្រូវមានសញ្ជាត្តិខ្មែរ

+ តាមរយៈអ្នកតំណាងជនជាតិខ្មែរ ដោយនៅលើប័ណ្ណកម្មសិទ្ធត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ ហើយភាគីទាំងពីរត្រូវមានកិច្ចព្រមព្រៀងជាមួយគ្នា ប៉ុន្តែអ្នកតំណាងខ្មែរនោះគ្មានសិទ្ធលក់ឬផ្ទេរ ដោយគ្មានការអនុញ្ញាត្តពីម្ចាស់ដែលជាជនបរទេសបានឡើយ។

+ ជនបទេសអាចទិញដីឬអចលនទ្រព្យផ្សេងៗតាមក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីនៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមហ៊ុនបរធនបាល ដើរតួរជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឲ្យជនបរទេស គ្មានសិទ្ធយកទៅលក់បាននោះទេ ដូច្នេះជនបរទេសមានទំនុកចិត្តខ្ពស់។

+ ជនបរទេសអាចកាន់កាប់ដីបាន ក្នុងនាមជាក្រុមហ៊ុនសារជីវកម្ម ដែលមានម្ចាស់ជាជនជាតិខ្មែរ៥១ភាគរយ និងជនបរទេស ៤៩ភាគរយ។
👍1🥰1
ចំណេះដឹងអំពីភាពខុសគ្នានៃប្លង់រឹង និងប្លង់ទន់
---
ប័ណ្ណកម្មសិទ្ធិអចលនវត្ថុមានច្រើនប្រភេទ ប៉ុន្តែជាទូទៅប្រជាពលរដ្ឋតែងស្គាល់ និងប្រើប្រាស់ចម្បងពីរប្រភេទ គឺ ប្លង់រឹង និង ប្លង់ទន់។ ប្លង់ទាំងពីរនេះមានលក្ខណៈខុសគ្នាទាំងផ្នែកច្បាប់ សុវត្ថិភាព និងនីតិវិធីកាន់កាប់អចលនវត្ថុ។

ប្លង់រឹង

ប្លង់រឹង គឺជាប័ណ្ណកម្មសិទ្ធិដែលមានសុពលភាពផ្លូវច្បាប់ខ្ពស់ និងត្រូវបានចុះបញ្ជីជាផ្លូវការនៅរដ្ឋបាលសុរិយោដី។ ប្លង់នេះអាចជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលបញ្ជាក់យ៉ាងច្បាស់អំពីម្ចាស់កម្មសិទ្ធិ ទំហំ និងទីតាំងអចលនវត្ថុ។

ប្លង់រឹងមានភាពជឿជាក់ខ្ពស់ ងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិ ការធ្វើបញ្ចាំធនាគារ និងការការពារសិទ្ធិម្ចាស់កម្មសិទ្ធិតាមផ្លូវច្បាប់។

ប្លង់ទន់

ប្លង់ទន់ គឺជាឯកសារបញ្ជាក់ការកាន់កាប់អចលនវត្ថុដែលមានលក្ខណៈសាមញ្ញជាង និងមិនទាន់ចុះបញ្ជីពេញលេញនៅរដ្ឋបាលសុរិយោដី។ ឯកសារនេះអាចមានច្រើនទម្រង់ ដូចជា៖

- លិខិតទិញ-លក់
- កិច្ចសន្យាផ្ទេរសិទ្ធិ
- ឯកសារបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ)

ប្លង់ទន់អាចប្រើជាសក្ខីភាពនៃការកាន់កាប់បាន ប៉ុន្តែមានសុពលភាពផ្លូវច្បាប់ទាបជាងប្លង់រឹង ហើយអាចប្រឈមនឹងហានិភ័យជម្លោះ ឬបញ្ហាកម្មសិទ្ធិនាពេលអនាគត ប្រសិនបើមិនបានបំប្លែងទៅជាប្លង់រឹង។
1👍1
ការផ្តល់សេវារដ្ឋបាលវិស័យសំណង់ និងសុរិយោដី របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ២០២៦
👍41
មានសេវាកម្មចុះឈ្មោះ Domain ដែនជាតិ (.kh) ដូចជា: com.kh, org.kh, edu.kh, net.kh

Tel 092333748
👍1🥰1
CHEM Chek - ចែម ចេក pinned «មានសេវាកម្មចុះឈ្មោះ Domain ដែនជាតិ (.kh) ដូចជា: com.kh, org.kh, edu.kh, net.kh Tel 092333748»
សេចក្តីជូនដំណឹង ស្តីពីការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។
Forwarded from Nhem Tetmakara
សេចក្តីជូនដំណឹង ចំពោះបងប្អូនដែលរស់នៅតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញអន្តរជាតិ (ព្រលានចាស់)