CHEM Chek - ចែម ចេក
654 subscribers
309 photos
10 videos
252 files
64 links
Software Developer (CRM, Listing, Indication, Valuation & Real Estate System)
Download Telegram
Forwarded from Nhem Tetmakara
រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែល មានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺន និង ២១ ម៉ឺន ដុល្លារអាមេរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
📝តស់! មកដឹងពីរបៀបគណនាពន្ធលើអចលនទ្រព្យទាំងអស់គ្នា

ប្រភពពត៌មាន៖ https://www.tax.gov.kh/gdtwebsiteweb/kh/tax-ebook
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់
---
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖
១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា "ឯកសារពិត" ឬ "ក្លែងក្លាយ" ដោយមិនចាំបាច់រង់ចាំយូរ។
២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែលមិនអាចកែបន្លំបានឡើយ។

របៀបផ្ទៀងផ្ទាត់ងាយៗ៖
- បើកកាមេរ៉ាទូរសព្ទដៃស្មាតហ្វូន រួច "ស្កេន" លើ QR Code ក្នុងបណ្ណកម្មសិទ្ធិ។
- ចុចលើតំណភ្ជាប់ដែលបង្ហាញ ដើម្បីចូលទៅកាន់គេហទំព័រ verify.gov.kh។
- "ប្រៀបធៀប" ព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺជាសមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ និងបានបោះពុម្ពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមាន QR Code Verify បានចំនួនប្រមាណ ៨៦,៣៨៨ បណ្ណ។

@oa_admin | JOIN 🔔
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from CVEA
តម្លៃអចលនវត្ថុ ទាំង១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ សម្រាប់ឆមាសទី ២ ឆ្នាំ ២០២៥

=====================

🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐TikTok : https://www.tiktok.com/@cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh

#landprices
#phnompenhcity
#CVEA
2
មូលដ្ឋានគ្រឹះកិច្ចសន្យា.pdf
384.1 KB
———————————————————————-
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Forwarded from CHEN_DANE 789
ICG Decor and Paint is urgently seeking for the qualified candidates to fulfill the positions:

1. Sales Manager : 1 post,
2. QC Leader ( Quality Control Supervisor) : 1 post,
3. Procurement Officer : 2 posts
4. Maintenance Technician (Mechanical/Electrical) : 2 posts,
5. Officer, Cost Accountant : 1 post,
6. Inventory Analyst (S&OP+Data Accuracy) : 1 post,
7. HR and Admin Officer: 1 post ,
8. Senior / Officer, Sale : 2 posts
9. Stock Controller : 2 posts

If you are interested in this opportunity, please drop your CV via Telegram : 089 666 185 / email: chendane@icg-decor-paint.com

#ICGDecorAndPaint
👍1
Media is too big
VIEW IN TELEGRAM
ការចុះបញ្ជីបង្កើត/លុប "ហ៊ីប៉ូតែក" និង "បញ្ចាំ"

ការចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក ឬសិទ្ធិលើការបញ្ចាំអចលនវត្ថុ ត្រូវអនុលោមតាមប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី រួមនឹងឯកសារគំរូពាក្យសុំ និងគំរូចុះបញ្ជី ហើយ ត្រូវធ្វើឡើងរួមគ្នារវាងអ្នកបង្កើតហ៊ីប៉ូតែក ឬកូនបំណុល (អ្នកមានកាតព្វកិច្ចចុះបញ្ជី)និងម្ចាស់បំណុលហ៊ីប៉ូតែក (អ្នកមានសិទ្ធិចុះបញ្ជី)។

#សេវាសុរិយោដី #សេវាសាធារណៈតាមប្រព័ន្ធឌីជីថល #បរិវត្តកម្មឌីជីថល #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #រដ្ឋាភិបាលឌីជីថល #យុទ្ធសាស្ត្របញ្ចកោណ #បច្ចេកវិទ្យា

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

Join MLMUPC News
🌐 Website
🌐 Facebook
🌐 Youtube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
[[ ពន្ធលើចំណេញមូលធន ]]

បទបង្ហាញ ស្តីពី ពន្ធលើចំណេញមូលធន (ទ្រព្យក្រៅពីអចលនទ្រព្យ)
Forwarded from CL REALTY
📢 ប្រកាសជ្រើសរើសបុគ្គលិក
មុខតំណែង៖ ជំនួយការផ្នែកអចលនទ្រព្យ និងឌីជីថល (Personal Assistant & Market Scout)

CL REALTY កំពុងស្វែងរកបេក្ខជនដែលមានភាពឆ្លាតវៃ រហ័សរហួន និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាក្រុមការងាររបស់យើង ក្នុងទម្រង់ការងារ ក្រៅម៉ោង និង Remote។
ប្រសិនបើអ្នកមានចំណេះដឹងទីផ្សារអចលនទ្រព្យ និងចូលចិត្តការងារឌីជីថល នេះជាឱកាសល្អសម្រាប់អ្នក!

📍 តួនាទីការងារ
អ្នកនឹងមានភារកិច្ចសំខាន់ក្នុងការស្វែងរកឱកាសអចលនទ្រព្យល្អៗ និងបង្កើតមាតិកាផ្សព្វផ្សាយដែលមានគុណភាពខ្ពស់សម្រាប់ ក្រុមហ៊ុន។

🚀 ភារកិច្ចចម្បង
• Market Scouting: ស្វែងរក និងតាមដានអចលនទ្រព្យមានតម្លៃល្អ (Distress Deals) ពីប្រភពផ្សេងៗ
• Property Selection: វិភាគ និងវាយតម្លៃ ដើម្បីជ្រើសរើសអចលនទ្រព្យដែលមានសក្ដានុពលខ្ពស់
• Content Creation: រចនា Poster និងបង្កើតមាតិកាផ្សព្វផ្សាយដ៏ទាក់ទាញ សម្រាប់ Social Media
• Business Support: ជួយស្រាវជ្រាវ និងអនុវត្តគំនិតអាជីវកម្មថ្មីៗ

🎯 លក្ខខណ្ឌតម្រូវ
• មានចំណេះដឹងអំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា
• មានជំនាញប្រើប្រាស់ Social Media និង Design Tools
• មានភាពម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់
• ស្ទាត់ភាសាអង់គ្លេស និងអាចប្រើភាសាចិនខ្លះ(កាន់តែល្អ)ក្នុងការងារ

💼 ព័ត៌មានការងារ
• ទីតាំង៖ Office + Remote
• ប្រភេទ៖ ក្រៅម៉ោង (Flexible Time)
• ប្រាក់បៀវត្ស៖ ប្រាក់ខែប្រចាំខែខ្ពស់ + Commission/Bonus តាមលទ្ធផល

📥 របៀបដាក់ពាក្យ
សូមផ្ញើ CV/Portfolio មកកាន់៖
📧 chailinrealty@gmail.com
👍21
សេវាសុរិយោដី និងសំណង់ (២០២៦)
- - - - - - - - - - - - - - - - - - - - - - - - - -
អ៉ីលែន-eLand÷ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពីវិនិយោគ និងអចលនទ្រព្យ។ Telegram Channel: https://t.me/elandcam