ក្របខ័ណ្ឌមុខងារសាធារណៈ ភូមិន្ទ អភិវឌ្ឍន៍
122K subscribers
6.43K photos
22 videos
378 files
2.23K links
#ក្របខ័ណ្ឌរដ្ឋ
# https://t.me/Chanelnha
ទំនាក់ទំនង Admin @Sovanpanha007
Download Telegram
សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៤រូប មកបំពេញការងារនៅនាយកដ្ឋានសហប្រតិបត្ដិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា
=> ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
=> បេក្ខជនអាចផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter តាមរយៈអុីមែល៖ seng.janine@moeys.gov.kh ឬតេលេក្រាម 092 868 624
ឬ យកមកដាក់ផ្ទាល់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលស្ថិតនៅបរិវេណសាលាមធ្យមសិក្សា គរុកោសល្យមជ្ឈិម (អាគារ ២០១ មហាវិថីព្រនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
38🥰5👍3🙏3👨‍💻1
ត្រៀមខ្លួនហើយឬនៅ និស្សិតទាំងអស់គ្នាពិសេសេនិស្សិតរដ្ឋបាល!!សាលាភូមិន្ទរដ្ឋបាលនឹងរៀបចំការប្រលងប្រកួតប្រជែងជ្រើសសិស្សមន្រ្តីក្រមការជំនាន់ទី១៣ និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៤នាពេលខាងមុខ។
88👍5🙏3🫡2
ការជ្រើសរើសគ្រូបង្រៀន នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ជំនាន់ទី១ (TUP) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
27😱3🥰1
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស នាយក/នាយិកា នាយករង/នាយិការង នៃគ្រឹះស្ថានភូមិន្ទភ្នំពេញ។
🙏5
🔹 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសកប្រមូលទិន្នន័យបែបគុណវិស័យ ចំនួន ២ រូប

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យតាមរយៈលេខទូរស័ព្ទ
០៨៧៩៥៥៨៨៨ ឬ អ៊ីម៉ែល povlisak.both@tsc.gov.kh
💡 សម្រាប់ព័ត៌មានលម្អិតពីតំណែង៖ https://tsc.gov.kh/career

ការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ នាទីល្ងាច។

មានតែបេក្ខជនជាប់ដំណាក់កាលជម្រុះបឋម (Shortlist) តែប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទង ដើម្បីអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់។
10🙏2
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យា ដើម្បីចូលបម្រើការងារនៅ នាយកដ្ឋានវិភាគ និងគ្រប់គ្រងហានិភ័យបំណុល អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៣រូប៖
- Debt Analyst ចំនួន ១រូប
- Legal Specialist ចំនួន ២រូប
កាលបរិច្ឆេទឈប់ទទួលពាក្យ ត្រឹមថ្ងៃទី២ ខែតុលាឆ្នាំ២០២៦, វេលាម៉ោង ១៧:០០ នាទី
11🙏3
ដំណឹងប្រឡងប្រជែង៖ ក្រសួងមុខងារសាធារណៈ បើកទទួលពាក្យតាមប្រព័ន្ធអនឡាញ ជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ៣,០០០កន្លែង។
១. កម្រិតវិទ្យាល័យ (ចំនួន ១,៨០០កន្លែង)
👉ប្រាក់បៀវត្សប្រចាំខែ៖ ទទួលបាន ១,៧៥០,០០០រៀល
👉កម្រិតវុឌ្ឍិសិក្សា៖ មានសញ្ញាបត្រចាប់ពី កម្រិតបរិញ្ញាបត្រឡើងទៅ
👉ជំនាញឯកទេសតម្រូវ៖ គណិតវិទ្យា, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា, គីមីវិទ្យា, ប្រវត្តិវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស, និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។

២. កម្រិតអនុវិទ្យាល័យ (ចំនួន ១,២០០កន្លែង)
👉ប្រាក់បៀវត្សប្រចាំខែ៖ ទទួលបាន ១,៦០០,០០០រៀល
👉កម្រិតវុឌ្ឍិសិក្សា៖ មានសញ្ញាបត្រចាប់ពី កម្រិតបរិញ្ញាបត្រឡើងទៅ
👉ជំនាញឯកទេសតម្រូវ៖ គណិតវិទ្យា, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា, គីមីវិទ្យា, ប្រវត្តិវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស, និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។
32
🔹 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់មុខតំណែង អ្នកជំនាញចាប់យកឌីជីថលអន្តរជាតិ ចំនួន ១ រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យតាមរយៈលេខទូរស័ព្ទ
០៨៧៩៥៥៨៨៨ ឬ អ៊ីម៉ែល povlisak.both@tsc.gov.kh
💡 សម្រាប់ព័ត៌មានលម្អិតពីតំណែង៖ https://tsc.gov.kh/career

ការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ នាទីល្ងាច។

មានតែបេក្ខជនជាប់ដំណាក់កាលជម្រុះបឋម (Shortlist) តែប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទង ដើម្បីអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់។
13👍1😱1
សូមជូនដំណឹងដល់មន្ត្រីរាជការ យោធិន មន្ត្រីនគរបាលជាតិ មន្រ្តីបម្រើការងារក្នុងអង្គភាពស្វយ័ត មន្រ្តីជាប់កិច្ចសន្យា មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនួយការ និងលេខាថ្នាក់ដឹកនាំ ទាំងអស់មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញលើកទី២ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១. វគ្គ ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ (រយៈពេល ១៥ម៉ោង)
២. វគ្គ ក្រមសីលធម៌មន្ត្រីរាជការ (រយៈពេល ១៥ម៉ោង)
៣. វគ្គ ការតាក់តែងលិខិតរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្ត (រយៈពេល ៣០ម៉ោង)។

សម្រាប់សិក្ខាកាម ដែលមានបំណងចង់ចុះឈ្មោះចូលរៀន សូមបំពេញព័ត៌មានស្នើសុំ និងស្កេនបញ្ចូលឯកសារតម្រូវការ ក្នុងការដាក់ពាក្យតាមរយៈ QR code ឬចូលទៅកាន់គេហទំព័រ Link៖ https://go.gov.kh/era/lctrain26 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧ម៉៣០នាទី។
19🥰2
ឱកាសក្លាយជាមន្ត្រីមកទៀតហើយ! 📣 សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈ

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានកិត្តិយសសូមប្រកាសជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ១១រូប ដើម្បីចូលបម្រើការងារក្នុងមុខជំនាញដូចខាងក្រោម៖

- ហិរញ្ញវត្ថុ (០២រូប)
- ព័ត៌មានវិទ្យា (០១រូប)
- វិភាគស្ថានភាព និងស្ថិរភាពហិរញ្ញវត្ថុ (០២រូប)
- កិច្ចការគតិយុត្ត (០២រូប)
- ស៊ើបការណ៍ហិរញ្ញវត្ថុ (០១រូប)
- សហប្រតិបត្តិការ (០១រូប)
- ព័ត៌មាន ទំនាក់ទំនង និងផលិតមាតិកា (០១រូប)
- រដ្ឋបាលនិងហិរញ្ញវត្ថុ (០១រូប)

➡️ របៀបដាក់ពាក្យ៖ សូមស្កេន QR Code ក្នុងរូបភាព ឬចូលទៅកាន់តំណភ្ជាប់៖

🗓 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៦ ខែតុលា គ.ស.២០២៦ វេលាម៉ោង ១៧:០០ នាទី។
24😱1