អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគា ត្រូវការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ២០រូប សម្រាប់ឆ្នាំ២០២៦។
❤25🙏3
ដំណឹងជ្រើសរើសបុគ្គលហាត់ការ ចំនួន៥រូប
❤102🙏11✍3🎉2
សេចក្ដីជូនដំណឹងស្តីពី ៖ ការជ្រើសរើសគ្រូបង្រៀន នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលេីកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ជំនាន់ទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
❤30🥰1👨💻1
សេចក្ដីជូនដំណឹងរំលឹកឡើងវិញ៖ ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
❤33👍8🥰4🎉3
📣 ឱកាសការងារ !
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាគម្រោង ចំនួន ១២ រូប បម្រើការពេញម៉ោងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមស្គែន QR code សម្រាប់លក្ខខណ្ឌយោងការងារលម្អិត ។
📳 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០៨៨ ៥៥៥ ៦៩៧៥ នៅរៀងរាល់ម៉ោងធ្វើការ ។
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៦ ។

❤17
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែង 📜 ក្នុងនោះផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង ⚖️ ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែង 🔨 និងផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង 🌍 ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។ បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់ ✨។
គួរបញ្ជាក់ថា បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែកទាំង៣ខាងលើជាចាំបាច់ម្តងមួយៗ 📝 ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។ ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសា ពហុចម្លើយភាសាអង់គ្លេស 🇬🇧 និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។
គួរបន្ថែមថា វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា 🇰🇭 និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌ ⚖️។

❤40🥰2
គណៈកម្មការរៀបចំការប្រឡងប្រជែង 📢 សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ⚖️ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ 🏛️។
👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង 📝 សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ 📄 តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26moj01 🌐 ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ 📅 វេលាម៉ោង ១៧:០០នាទី ជាកំហិត ⏰។

❤24👍4🙏2😱1