ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
1.49K subscribers
3.1K photos
82 videos
43 files
120 links
Download Telegram
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:០០ នាទី នៅអគារ វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់ អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩)។

ជាលទ្ធផលនៃកិច្ចប្រជុំ : ក្រុមប្រឹក្សាធម្មនុញ្ញបានបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩) ដោយសំឡេងគាំទ្រ ០៨សំឡេង លើចំនួនសមាជិកដែលមានវត្តមាន ០៨រូប។
សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩)។
សារលិខិតអបអរសាទរ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ក្នុងឱកាសដែល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ទទួលបាន​ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក​ "ភាពជាអ្នកដឹកនាំ​ និងការកសាងសន្តិភាព"
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើលិខិតថ្លែងអំណរព្រះគុណ និងអរគុណ ទូលថ្វាយ និងផ្ញើជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សម្ដេច ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។