Cambodia AI Information Hub
639 subscribers
142 photos
25 files
139 links
ប្រភពផ្តល់ព័ត៌មានសំខាន់ៗអំពីបញ្ញាសិប្បនិម្មិតនៅកម្រិតសកល តំបន់ និងជាតិ។
Key source for AI updates at global, regional, and national levels.
Download Telegram
[English Below]

Sony បង្កើតបច្ចេកវិទ្យាដើម្បីស្វែងរកប្រភពដើមនៃតន្ត្រីដែលបង្កើតដោយបញ្ញាសិប្បនិម្មិត

🎶ក្រុមហ៊ុន Sony បានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចកំណត់ប្រភពដើមនៃតន្ត្រីដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងការពារសិទ្ធិរបស់អ្នកនិពន្ធពីការយកស្នាដៃទៅបង្រៀន AI ដោយគ្មានការអនុញ្ញាត។ ប្រព័ន្ធនេះអាចទាញយកទិន្នន័យពីម៉ូដែល AI ដើម្បីវាស់វែងពីកម្រិតនៃការចូលរួមរបស់អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង ដែលជាមូលដ្ឋានច្បាស់លាស់សម្រាប់ពួកគេក្នុងការទាមទារសំណងពីអ្នកអភិវឌ្ឍAI។ តាមរយៈការសម្របសម្រួលដល់ការប្រមូលចំណូលនិងការដោះស្រាយបញ្ហារំលោភសិទ្ធិអ្នកនិពន្ធ Sony មានគោលបំណងបង្កើតប្រព័ន្ធមួយដែលធានាថាកម្មសិទ្ធិបញ្ញាត្រូវបានគោរព។
———
Sony develops technology to trace origin of AI-made music

🎶Sony Group has developed a new technology designed to trace the original sources of AI-generated music, aiming to protect creators from the unauthorized use of copyrighted works in AI training. This system extracts data from AI models to quantify the contribution of specific composers and songwriters, providing a clear basis for them to demand fair compensation from AI developers. By facilitating revenue collection and addressing copyright infringement, Sony hopes to establish a system where intellectual property rights are respected.

😍 Subscribe to @CambodiaAIHub

https://english.kyodonews.net/articles/-/71035
Please open Telegram to view this post
VIEW IN TELEGRAM
🇲🇾សេចក្តីព្រាងច្បាប់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតរបស់ម៉ាឡេស៊ីកំពុងត្រូវបានរៀបចំឡើង ខណៈ នាយករដ្ឋមន្ត្រី Anwar បញ្ជាក់ថា ច្បាប់នេះនឹងគ្របដណ្តប់លើវដ្តAIទាំងមូល រួមទាំងមជ្ឈមណ្ឌលទិន្នន័យផងដែរ

ក្នុងអំឡុង សម័យប្រជុំនៅសភា (Dewan Rakyat) នាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសថា ប្រទេសម៉ាឡេស៊ីកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Governance Bill) យ៉ាងទូលំទូលាយ ដើម្បីគ្រប់គ្រងវដ្តAIទាំងមូលនៃបច្ចេកវិទ្យានេះ ចាប់តាំងពីការបង្រៀនម៉ូដែល រហូតដល់ការដាក់ឱ្យប្រើប្រាស់ និងការគ្រប់គ្រងហានិភ័យ។ ចំណុចសំខាន់ៗនៃកិច្ចពិភាក្សាមានដូចខាងក្រោម

🔶 ការគ្រប់គ្រងវដ្តAIទាំងស្រុង៖ ច្បាប់នេះនឹងបង្កើតក្របខណ្ឌគ្របដណ្តប់តាំងពីទិន្នន័យដែលប្រើសម្រាប់បង្រៀន AI រហូតដល់ការតាមដានការប្រើប្រាស់ជាក់ស្តែង ដោយកំណត់ការទទួលខុសត្រូវច្បាស់លាស់សម្រាប់អ្នកបង្កើតនិងអ្នកយកទៅប្រើប្រាស់។

🔶 ការការពារសិទ្ធិអ្នកនិពន្ធនិងកម្មសិទ្ធិបញ្ញា៖ ដើម្បីដោះស្រាយបញ្ហាទិន្នន័យ រដ្ឋាភិបាលកំពុងជំរុញឱ្យសាជីវកម្មកម្មសិទ្ធិបញ្ញាម៉ាឡេស៊ី (MyIPO) ពង្រឹងការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធឆ្នាំ១៩៨៧ ទន្ទឹមនឹងបទបញ្ញត្តិថ្មីនេះ។

🔶 អភិក្រមផ្អែកលើហានិភ័យ៖ ស្រដៀងនឹងច្បាប់AI របស់សហភាពអឺរ៉ុប ម៉ាឡេស៊ីនឹងអនុវត្ត ក្របខណ្ឌចំណាត់ថ្នាក់ហានិភ័យAI ដែលរួមមានការវាយតម្លៃផលប៉ះពាល់ និងការរាយការណ៍អំពីបញ្ហានានា។

🔶 ហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន៖
ទោះបីជាច្បាប់នេះផ្តោតលើការគ្រប់គ្រងក៏ដោយ រដ្ឋាភិបាលក៏បានចាត់វិធានការលើផលប៉ះពាល់បរិស្ថាន ដោយរឹតបន្តឹងការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីៗឱ្យផ្ដោតតែលើបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់ដូចជា AI។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាបន្តបន្ទាប់ទៀត រួមទាំងការពិភាក្សាជាមួយគណៈកម្មាធិការពិសេសនៃសភា ដើម្បីពិនិត្យលើទិដ្ឋភាពផ្សេងៗដែលអាចនឹងត្រូវបានមើលរំលង។

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.malaymail.com/news/malaysia/2026/02/24/malaysias-ai-governance-bill-still-taking-shape-anwar-says-law-to-cover-full-lifecycle-including-data-centres/210222
Please open Telegram to view this post
VIEW IN TELEGRAM
2
India AI Impact Summit Declaration 2026.pdf
458.5 KB
សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលឥណ្ឌាស្តីពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ (India AI Impact Summit Declaration 2026) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាសកល ដើម្បីធានាថាបញ្ញាសិប្បនិម្មិតនឹងបម្រើដល់សុខុមាលភាពនិងសេចក្តីសុខរបស់មនុស្សជាតិទាំងមូល។ ឯកសារនេះបានបង្កើតនូវសសរស្តម្ភគោលចំនួន៧ ដែលផ្ដោតសំខាន់លើ៖

1️⃣ការអភិវឌ្ឍមូលធនមនុស្ស

2️⃣ការពង្រឹងការចូលរួមដោយបរិយាបន្នក្នុងសង្គម

3️⃣ការធានានូវភាពអាចទុកចិត្តបានលើប្រព័ន្ធបញ្ញាសិប្បនិម្មិត

4️⃣ការលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់ប្រព័ន្ធបញ្ញាសិប្បនិម្មិត

5️⃣ការជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិទ្យាសាស្ត្រ

6️⃣ការជំរុញលទ្ធភាពទទួលបានធនធានបញ្ញាសិប្បនិម្មិត

7️⃣ការទាញយកប្រយោជន៍សម្រាប់កំណើនសេដ្ឋកិច្ចនិងសង្គម។

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសនិងអង្គការអន្តរជាតិចំនួន៩១ បានអនុម័តលើសេចក្តីថ្លែងការណ៍នេះ។

😍 សូមចូលទៅកាន់ @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
5👍2
[English Below]

🇸🇬សិង្ហបុរី និងនាយករដ្ឋមន្ត្រី Lawrence Wong រងការវាយប្រហារដោយយុទ្ធនាការផ្តល់ព័ត៌មានមិនពិតជំរុញដោយបញ្ញាសិប្បនិម្មិតនៅលើ YouTube

⚠️ការស៊ើបអង្កេតថ្មីៗនេះបានលាតត្រដាងនូវយុទ្ធនាការផ្តល់ព័ត៌មានមិនពិតដ៏ធំមួយនៅលើ YouTube ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីវាយប្រហារលើប្រទេសសិង្ហបុរី និងនាយករដ្ឋមន្ត្រី Lawrence Wong។ យុទ្ធនាការនេះ បង្ករដោយឆាណែលYouTube រាប់រយដែលផលិតវីដេអូដោយប្រើសំឡេងជាភាសាចិនដែលបង្កើតដោយបញ្ញាសិប្បនិម្មិត និងអក្សររត់ពីក្រោមជាភាសាចិនបុរាណ ដើម្បីផ្សព្វផ្សាយរឿងរ៉ាវមិនពិតអំពីអស្ថិរភាពនយោបាយនិងវិបត្តិសេដ្ឋកិច្ច។ វីដេអូទាំងនេះបានប្រើប្រាស់បច្ចេកទេស "Search Engine Optimisation (SEO) poisoning" ដើម្បីឱ្យវាបង្ហាញក្នុងលទ្ធផលស្វែងរក (search) និងទទួលបានការចូលមើលរាប់លានដង ដែលភាគច្រើនអាចត្រូវបានជម្រុញដោយបូត(Bots)។ ទោះបីជា YouTube បានលុបចោលឆាណែលទាំងនេះជាច្រើនក៏ដោយ ប៉ុន្តែឆាណែលថ្មីៗនៅតែបន្តលេចឡើង ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែថឥតឈប់ឈរនិងស្មុគស្មាញក្នុងគោលបំណងបំផ្លាញទំនុកចិត្តសាធារណៈនិងកេរ្តិ៍ឈ្មោះសិង្ហបុរីតាមរយៈការភូតកុហកដែលបង្កើតដោយបញ្ញាសិប្បនិម្មិត។
———
🇸🇬Singapore and PM Lawrence Wong targeted in AI-driven disinformation campaign on YouTube

⚠️A recent investigation has uncovered an extensive AI-driven disinformation campaign on YouTube targeting Singapore and Prime Minister Lawrence Wong. The campaign involves hundreds of channels producing videos with AI-generated Mandarin voiceovers and traditional Chinese subtitles, spreading false narratives about political instability and economic crises. These videos use "SEO poisoning" to appear in search results and have amassed millions of views, often boosted by bot activity. Although YouTube has taken down many of these channels, new ones continue to emerge, highlighting a persistent and sophisticated effort to undermine public trust and Singapore’s international reputation through AI-generated falsehoods.

😍 Subscribe to @CambodiaAIHub

https://www.channelnewsasia.com/singapore/lawrence-wong-disinformation-ai-youtube-campaign-chinese-fake-videos-5949266
Please open Telegram to view this post
VIEW IN TELEGRAM
1
[English Below]

របាយការណ៍បង្ហាញថា សិស្សវិទ្យាល័យជប៉ុនជិតពាក់កណ្តាលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត


យោងតាមការអង្កេតថ្មីមួយរបស់ទីភ្នាក់ងារកុមារនិងគ្រួសារនៃរដ្ឋាភិបាលជប៉ុន បានរកឃើញថា សិស្សវិទ្យាល័យចំនួន៤៦,២% ប្រើប្រាស់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា បើធៀបនឹងសិស្សអនុវិទ្យាល័យដែលមានចំនួន៣០,៨% និងសិស្សបឋមសិក្សា (អាយុចាប់ពី ១០ឆ្នាំឡើង) ដែលមានចំនួន៨,៦%។ ផ្អែកលើចម្លើយពីកុមារចំនួន ៥.០០០ នាក់ (អាយុចន្លោះពី ១០ ដល់ ១៧ឆ្នាំ) និងអាណាព្យាបាលរបស់ពួកគេ របាយការណ៍នេះក៏បានបង្ហាញពីការកើនឡើងជាលំដាប់នៃការប្រើប្រាស់អ៊ីនធឺណិត ដោយសិស្សវិទ្យាល័យចំណាយពេលជាមធ្យម ៦ម៉ោង និង ៤៤នាទី លើប្រព័ន្ធអនឡាញជារៀងរាល់ថ្ងៃ។
———
Nearly half of Japanese high school students use AI, report shows

A recent government survey by Japan’s Children and Families Agency found that 46.2% of high school students use generative AI in their daily lives, compared to 30.8% of middle school students and 8.6% of elementary students aged 10 and above. Based on responses from 5,000 children aged 10–17 and their guardians, the report also shows a steady rise in internet use, with high school students spending an average of 6 hours and 44 minutes online daily.

😍 Subscribe to @CambodiaAIHub

https://www.japantimes.co.jp/news/2026/02/26/japan/students-ai-internet/
Please open Telegram to view this post
VIEW IN TELEGRAM
Cambodia - AI Readiness Assessment Report 2025.pdf
13.2 MB
💬ស្វែងយល់អំពីស្ថានភាពបញ្ញាសិប្បនិម្មិតនៅកម្ពុជា៖ ជំហានយុទ្ធសាស្ត្រឆ្ពោះទៅអនាគតឌីជីថល

នៅខែកក្កដា ឆ្នាំ២០២៥ អង្គការ UNESCO សហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញផ្សាយរបាយការណ៍ស្តីពី «ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា»។ របាយការណ៍នេះបានពិនិត្យយ៉ាងល្អិតល្អន់លើទិដ្ឋភាពសំខាន់ៗចំនួន៥ រួមមាន៖

1️⃣ច្បាប់និងបទប្បញ្ញត្តិ

2️⃣សង្គមនិងវប្បធម៌

3️⃣ វិទ្យាសាស្ត្រនិងការអប់រំ

4️⃣ សេដ្ឋកិច្ច និង

5️⃣ បច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធ។

តាមរយៈសមិទ្ធផលនេះ កម្ពុជាបានក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ានដែលបានបញ្ចប់ការវាយតម្លៃនេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ២០២៦-២០៣០»។ របាយការណ៍ក៏បានផ្តល់អនុសាសន៍ណែនាំជាអាទិ៍ ការបង្ហើយការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ការពង្រឹងប្រព័ន្ធអេកូឡូស៊ីទិន្នន័យនិងការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍ (R&D)។ បន្ថែមពីនេះ កម្ពុជាត្រូវជំរុញការបង្កើតមជ្ឈមណ្ឌលធនធានបញ្ញាសិប្បនិម្មិត ព្រមទាំងការដាក់ចេញយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការពង្រឹងការបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិម្មិត ដើម្បីធានាបាននូវការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយបរិយាបន្ន ក្រមសីលធម៌ និងទំនុកចិត្តក្នុងសង្គម។

😍 សូមចូលទៅកាន់ @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
3
[English Below]

ច្បាប់បញ្ញាសិប្បនិម្មិតរបស់វៀតណាមចូលជាធរមាន ដែលជាច្បាប់ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ ច្បាប់បញ្ញាសិប្បនិម្មិតរបស់ប្រទេសវៀតណាមបានចូលជាធរមាន ដែលក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានក្របខណ្ឌច្បាប់គ្រប់ជ្រុងជ្រោយលើបច្ចេកវិទ្យានេះ។ ច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយយកលំនាំតាមច្បាប់បញ្ញាសិប្បនិម្មិតរបស់សហភាពអឺរ៉ុប ដែលផ្តោតសំខាន់លើការត្រួតពិនិត្យដោយមនុស្សនិងការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិត។ លក្ខខណ្ឌសំខាន់ៗរួមមាន ការតម្រូវឱ្យដាក់ផ្ទៃសម្គាល់លើ Deepfakes និងការបញ្ជាក់ប្រាប់អ្នកប្រើប្រាស់ឱ្យដឹងនៅពេលពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយបញ្ញាសិប្បនិម្មិត។ ច្បាប់នេះអនុវត្តចំពោះទាំងអង្គភាពក្នុងស្រុកនិងបរទេស ដោយចាត់ទុកបញ្ញាសិប្បនិម្មិត ជា "សសរស្តម្ភ" សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម។ ដើម្បីគាំទ្រដល់ការងារនេះ រដ្ឋាភិបាលគ្រោងនឹងបង្កើតមជ្ឈមណ្ឌលកុំព្យូធីងជាតិនិងអភិវឌ្ឍម៉ូដែលភាសាធំ ជាភាសាវៀតណាមផ្ទាល់។
———
Vietnam AI law takes effect, first in Southeast Asia.

On March 1, 2026, Vietnam’s Artificial Intelligence (AI) law officially took effect, making it the first nation in Southeast Asia to implement a comprehensive regulatory framework for this technology. Passed by the National Assembly in December, the law mirrors the European Union’s AI Act by focusing on human oversight and risk management for AI. Key requirements include the mandatory labeling of deepfakes and disclosing when customers are interacting with AI agents. The law applies to both domestic and foreign entities, positioning AI as a "pillar" for Vietnam's digital economy. To support this, the government plans to establish a national AI computing center and develop large language models (LLMs) specifically in the Vietnamese language.

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.rfi.fr/en/international-news/20260228-vietnam-ai-law-takes-effect-first-in-southeast-asia
Please open Telegram to view this post
VIEW IN TELEGRAM
2😱1
💬សង្ខេបព្រឹត្តិការណ៍៖ ជម្លោះរវាង Anthropic និងក្រសួងសង្គ្រាមអាម៉េរិក

Anthropic គឺជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) បង្កើតឡើងក្នុងឆ្នាំ២០២១ ដោយអតីតថ្នាក់ដឹកនាំ OpenAI និងជាអ្នកបង្កើតម៉ូដែលភាសាធំ Claude ដែលជាក្រុមហ៊ុនដំបូងគេ ត្រូវបានក្រសួងសង្រ្គាមអាម៉េរិកយកទៅប្រើក្នុងប្រតិបត្តិការសម្ងាត់ [1]។ Anthropic ប្រកាន់ខ្ជាប់នូវ "Claude’s Constitution" (រដ្ឋធម្មនុញ្ញរបស់ Claude) ដែលជាសំណុំវិធានសីលធម៌ ដើម្បីធានាថា AI ធ្វើការសម្រេចចិត្តដោយសុវត្ថិភាពនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ [2]។ ខាងក្រោមនេះ ជាព្រឹត្តការណ៍សំខាន់ៗនៃជម្លោះរវាង Anthropic និងក្រសួងសង្គ្រាមអាម៉េរិក៖

🔶 វិច្ឆិកា ២០២៤៖ Anthropic បានសហការជាមួយក្រុមហ៊ុន Palantir និង AWS ដើម្បីផ្តល់ការអាក់សេសឱ្យភ្នាក់ងារស៊ើបការណ៍និងការពារជាតិអាម៉េរិក ប្រើប្រាស់AIម៉ូដែល "Claude 3 & 3.5" នៅលើ AWS [3]។

🔶 មិថុនា ២០២៥៖ Anthropic បង្កើតម៉ូដែលពិសេសឈ្មោះ "Claude Gov" សម្រាប់តែភ្នាក់ងារសន្តិសុខជាតិអាម៉េរិក [4]។

🔶 កក្កដា ២០២៥៖ ក្រសួងសង្គ្រាមអាម៉េរិកបានផ្តល់កិច្ចសន្យាឱ្យ Anthropic អភិវឌ្ឍបញ្ញាសិប្បនិម្មិត ក្នុងទំហំទឹកប្រាក់រហូតដល់ ២០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខជាតិអាម៉េរិក[5]។

🔶 ធ្នូ ២០២៥៖ ក្រសួងសង្គ្រាមអាម៉េរិកបានដាក់ឱ្យប្រើប្រាស់ថ្នាល Genai.mil ដោយជ្រើសរើស Google’s Gemini សម្រាប់បុគ្គលិកនៅក្រសួង[6]។

🔶 មករា ២០២៦៖ រដ្ឋមន្ត្រីសង្គ្រាមអាម៉េរិក Pete Hegseth បានចេញអនុស្សរណៈផ្លូវការមួយស្តីពី «យុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតសម្រាប់ក្រសួងសង្គ្រាម» ដោយតម្រូវឱ្យរាល់កិច្ចសន្យា AI ទាំងអស់ត្រូវដាក់បញ្ចូលនូវលក្ខខណ្ឌ «ការប្រើប្រាស់ស្របតាមច្បាប់ជាធរមាន» (Any Lawful Use)[7] បន្ថែមពីនេះ រដ្ឋមន្រ្តីសង្គ្រាមអាមេរិកបានរិះគន់ម៉ូដែលបញ្ញាសិប្បនិម្មិតដែលមិនអនុញ្ញាតឱ្យប្រើប្រាស់ក្នុងការធ្វើសង្គ្រាមក្នុងសេចក្តីប្រកាសយុទ្ធសាស្ត្រពន្លឿន AI ដោយក្នុងនោះ Grok (xAI) របស់ លោក Elon Muskត្រូវបានដាក់ចូលក្នុងបញ្ជីផ្គត់ផ្គង់សម្រាប់ក្រសួងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ [8]។

🔶 ១៤ កុម្ភៈ ២០២៦៖ កាសែត Wall Street Journal បានចុះផ្សាយថា "Claude" ត្រូវបានប្រើក្នុងប្រតិបត្តិការចាប់ខ្លួនលោក Nicolás Maduro ប្រធានាធិបតីវេណេស៊ុយអេឡា[9]។

🔶 ២៤ កុម្ភៈ ២០២៦៖ រដ្ឋមន្ត្រីសង្គ្រាមអាមេរិកបានជួបជាមួយលោក Dario Amodei នាយកប្រតិបត្តិ Anthropic ដើម្បីលុបចោលរាល់ការរឹតត្បិតដោយដាក់ឱសានវាទត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦[10]។

🔶 ២៧ កុម្ភៈ ២០២៦៖ Anthropic បដិសេធសំណើដោយបារម្ភពីការប្រើប្រាស់AI សម្រាប់អាវុធស្វ័យភាពពេញលេញនិងការឃ្លាំមើលជនជាតិអាមេរិកាំង។ ក្រោយមក លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យទីភ្នាក់ងារសហព័ន្ធឈប់ប្រើ AI របស់ Anthropic ហើយលោក Pete Hegseth បានប្រកាសលើបណ្តាញ X ថា៖ «គ្មានក្រុមហ៊ុន ឬដៃគូណាដែលធ្វើអាជីវកម្មជាមួយយោធាអាមេរិកអាចធ្វើពាណិជ្ជកម្មជាមួយ Anthropic បានឡើយ» ដែលត្រូវបានចាត់ថ្នាក់ជា «ហានិភ័យដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់» (Supply Chain Risk) ជាសាធារណៈ។ Anthropic បានចេញសេចក្តីថ្លែងការណ៍ប្តេជ្ញា «ប្តឹងតវ៉ាប្រឆាំងនឹងការចាត់ថ្នាក់នេះនៅចំពោះមុខតុលាការ» ដោយចាត់ទុកចំណាត់ការនេះថា «គ្មានមូលដ្ឋានច្បាប់» និងជា «គំរូដ៏គ្រោះថ្នាក់សម្រាប់ក្រុមហ៊ុនអាម៉េរិកដទៃទៀតដែលធ្វើការជាមួយរដ្ឋាភិបាល»[11]។

🔶 ២៨ កុម្ភៈ ២០២៦៖ ត្រឹមតែមួយថ្ងៃក្រោយ Anthropic ត្រូវគេបណ្តេញចេញ ក្រុមហ៊ុន OpenAI បានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រសួងសង្គ្រាមភ្លាមៗ ដើម្បីជំនួសតំណែងដែលនៅទំនេរ [12]។

😍 ចងក្រងដោយ @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
🔥41
[English Below]

សិង្ហបុរីនិងកូរ៉េខាងត្បូងបង្កើតសម្ព័ន្ធភាពបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងមន្ត្រីជាន់ខ្ពស់សិង្ហបុរី បានរួមគ្នាដាក់ឱ្យដំណើរការសម្ព័ន្ធភាពបញ្ញាសិប្បនិម្មិតកូរ៉េ-សិង្ហបុរី (Korea-Singapore AI Alliance) នៅក្នុងកិច្ចប្រជុំកំពូលការតភ្ជាប់បញ្ញាសិប្បនិម្មិតកូរ៉េ-សិង្ហបុរី ដែលជាចំណុចចាប់ផ្តើមនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហសម្រាប់ក្រុមហ៊ុន សាកលវិទ្យាល័យ និងធុរកិច្ចថ្មីក្នុងការសហការចែករំលែកចំណេះដឹង និងធនធាន។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ កូរ៉េខាងត្បូងនឹងបង្កើតមូលនិធិសកល ចំនួន ៣០០លានដុល្លារអាមេរិក នៅសិង្ហបុរីត្រឹមឆ្នាំ២០៣០ ដើម្បីផ្សារភ្ជាប់ទុន បច្ចេកវិទ្យា និងធនធានមនុស្ស ព្រមទាំងបានចុះអនុស្សរណៈយោគយល់ (MOUs) ចំនួន៧ ស្តីពីការស្រាវជ្រាវ AI រួម និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៅក្នុងឧស្សាហកម្មអនាគត ដូចជាការបើកបរស្វ័យភាពនិងសុវត្ថិភាពសាធារណៈ។
———
Singapore and South Korea launch AI alliance

On March 2, 2026, during a three-day state visit to Singapore, South Korean President Lee Jae Myung and senior Singaporean officials officially launched the Korea-Singapore AI Alliance at the Korea-Singapore AI Connect Summit. This initiative serves as a blueprint for an open innovation ecosystem where companies, universities, and startups collaborate to share knowledge and resources. Under the new Korea-Singapore AI Cooperation Framework, South Korea will establish a US$300 million global fund in Singapore by 2030 to seamlessly interconnect capital, technology, and talent, while seven MOUs were signed on joint AI research and business cooperation in future industries, such as autonomous driving and public safety.

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.channelnewsasia.com/singapore/south-korea-artificial-intelligence-alliance-lee-jae-myung-5963446
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
💬មកស្គាល់បញ្ញាសិប្បនិម្មិតកំពូលទាំង៥របស់ចិនដែលប្រើប្រាស់ដោយឥតគិតថ្លៃ

កាលពីមួយឆ្នាំមុន DeepSeek បានបង្ហាញឱ្យឃើញថា ប្រទេសចិនអាចប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់អាម៉េរិក។ ប៉ុន្តែ ១២ខែក្រោយមក DeepSeek បែរជាកំពុងដេញតាមពីក្រោយគេវិញ សូម្បីតែនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនក៏ដោយ។

ខាងក្រោមនេះ ជាបញ្ញាសិប្បនិម្មិតកំពូលទាំង៥របស់ចិនក្រៅពី DeepSeek៖

1️⃣ GLM ដោយ Zhipu AI (chat.z.ai)
ធុរកិច្ចថ្មីនេះមានជំនាញខាងម៉ូដែលសរសេរកូដ។ ម៉ូដែល GLM-5 របស់ពួកគេ បច្ចុប្បន្នជាម៉ូដែល Open Weight ដែលមានសមត្ថភាពខ្លាំង ប្រហាក់ប្រហែលទៅនឹង ម៉ូដែល GPT-5.2 របស់ OpenAI និង Claude Sonnet 4.6 របស់ Anthropic។

2️⃣ Kimi ដោយ Moonshot AI (kimi.com)
Kimi K2.5 ជាម៉ូដែលដ៏ល្អបំផុតមួយសម្រាប់កិច្ចការបែបភ្នាក់ងារ (Agentic tasks) រួមមាន Deep search ការវិភាគកូដខ្នាតធំ និងការវិភាគទិន្នន័យដែលនៅរាយប៉ាយ។

3️⃣ MiniMax AI Agent ដោយ MiniMax Group Inc (agent.minimax.io)
MiniMax មានជំហរដាក់ផលិតផលរបស់ខ្លួនជាភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agent) សម្រាប់អ្វីៗគ្រប់យ៉ាង ថែមទាំងអាចធ្វើការជាមួយឯកសារដោយផ្ទាល់នៅលើកុំព្យូទ័រ។

4️⃣ Qwen ដោយ Alibaba (chat.qwen.ai)
បញ្ញាសិប្បនិម្មិតនេះមានផលិតផលចម្រុះជាច្រើន រួមមានទាំងម៉ូដែលរូបភាព ភ្នាក់ងារសរសេរកូដ និងឧបករណ៍កែសម្រួលរូបភាពដោយ AI ដ៏ល្អបំផុតនៅក្នុងប្រទេសចិន។

5️⃣ Ernie ដោយ Baidu (ernie.baidu.com/)
Ernie ជាបញ្ញាសិប្បនិម្មិតបែបសន្ទនាបង្កើតឡើងដោយក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយមកពីប្រទេសចិន។ Ernie ត្រូវបានរចនាឡើងដើម្បីយល់ពីសំណួរស្មុគស្មាញ ផ្តល់ចម្លើយច្បាស់លាស់ និងជួយដល់ការសិក្សា ការដោះស្រាយបញ្ហា ព្រមទាំងការប្រាស្រ័យទាក់ទងផងដែរ។។

ចុះអ្នកវិញ តើអ្នកកំពុងប្រើម៉ូដែលបញ្ញាសិប្បនិម្មិតរបស់ប្រទេសណា


ប្រភព Hi, AI • Tech News

កែសម្រួលនិងចងក្រងបន្ថែមដោយ 😍 @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
2👍2
[English Below]

សង្គ្រាមអ៊ីរ៉ង់បើកយុគសម័យនៃការទម្លាក់គ្រាប់បែកជំរុញដោយAI ដែលមានល្បឿនលឿនជាងការគិតរបស់មនុស្ស


ការវាយប្រហារលើប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ បានបើកយុគសម័យថ្មីនៃសង្គ្រាមដែលមានល្បឿនលឿនបំផុត ដោយការប្រើប្រាស់ម៉ូដែល AI ដូចជា Claude និងប្រព័ន្ធ Palantir បានបង្រួមពេលវេលារៀបចំផែនការយោធាពីច្រើនសប្តាហ៍ មកនៅត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប្រព័ន្ធAIចុងក្រោយទាំងនេះអាចវិភាគទិន្នន័យដ៏ធំមហាសាលភ្លាមៗ រាប់ចាប់ពីវីដេអូពីដ្រូន ការទាក់យកព័ត៌មានពីសារគមនាគមន៍ រហូតដល់ព័ត៌មានសម្ងាត់ពីភ្នាក់ងារចារកម្ម ដើម្បីកំណត់គោលដៅនិងវាយតម្លៃមូលដ្ឋានផ្លូវច្បាប់។ សហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែលអាចបើកការវាយប្រហារជិត ៩០០លើកក្នុងរយៈពេលត្រឹមតែ ១២ម៉ោង។
———
Iran war heralds era of AI-powered bombing quicker than ‘speed of thought’

The recent strikes on Iran mark the beginning of a high-speed era in warfare, where AI models like Anthropic’s Claude and Palantir’s intelligence systems have condensed military planning from weeks into mere seconds. These latest AI systems can instantly analyze vast amounts of data—ranging from drone footage and telecommunications interceptions to human intelligence—to identify targets and evaluate legal grounds. The United States and Israel were able to launch nearly 900 strikes in just 12 hours.

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.theguardian.com/technology/2026/mar/03/iran-war-heralds-era-of-ai-powered-bombing-quicker-than-speed-of-thought
Please open Telegram to view this post
VIEW IN TELEGRAM
1
🔄[ភាគបន្ត] សង្ខេបព្រឹត្តិការណ៍៖ ជម្លោះរវាង Anthropic និងក្រសួងសង្គ្រាមអាម៉េរិក

🔶 ការប្រឆាំងពីអ្នកប្រើប្រាស់យ៉ាងគំហុក៖ ចំនួននៃការលុបកម្មវិធី (Uninstall) ChatGPT នៅអាម៉េរិកបានហក់ឡើងដល់ ២៩៥% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ (ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ) បន្ទាប់ពីមហាជនដឹងពីកិច្ចព្រមព្រៀងរវាង OpenAI និងក្រសួងសង្គ្រាមអាម៉េរិក[1]

🔶 Claude ក្លាយជាកម្មវិធីពេញនិយមបំផុត៖ បន្ទាប់ពីហ៊ានបដិសេធមិនធ្វើតាមក្រសួងសង្គ្រាមអាម៉េរិក ម៉ូដែល Claude របស់ Anthropic បានឡើងមកឈរនៅលំដាប់លេខ១ លើ App Store របស់ iPhone [2]

🔶 OpenAI កែសម្រួលកិច្ចព្រមព្រៀងជាបន្ទាន់៖ លោក Sam Altman នាយកប្រតិបត្តិ OpenAI បានបញ្ជាក់ថានឹងកែប្រែកិច្ចសន្យាជាមួយរដ្ឋាភិបាល ដោយបន្ថែមលក្ខខណ្ឌ "ហាមឃាត់ដាច់ខាត" ចំពោះការប្រើប្រាស់ប្រព័ន្ធ AI ដើម្បីស៊ើបការណ៍លើពលរដ្ឋអាម៉េរិក ដើម្បីស្រោចស្រង់ទំនុកចិត្តឡើងវិញ[3]

😍 សូមចូលទៅកាន់ @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
2💯1
🇰🇷សេអ៊ូលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតដើរ២៤ម៉ោង ដើម្បីបង្ក្រាបបទល្មើសផ្លូវភេទឌីជីថល

ទីក្រុងសេអ៊ូលបានសម្រេចផ្ដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលមានប៉ាតង់របស់ខ្លួនដោយឥតគិតថ្លៃដល់ស្ថាប័ននានាទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកនិងលុបរូបភាព/វីដេអូអាសអាភាសខុសច្បាប់ដោយស្វ័យប្រវត្តិ។ ចំណុចសំខាន់ៗនៃបច្ចេកវិទ្យានេះមានដូចជា៖

🔴 ល្បឿនលឿនជាងមុន ៣០ដង៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះកាត់បន្ថយពេលវេលាត្រួតពិនិត្យពី ៣ម៉ោង មកត្រឹមតែ ៦នាទី និងមានសមត្ថភាពស្វែងរកវីដេអូ Deepfake ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាស្កេនផ្ទៃមុខដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះបានយ៉ាងត្រឹមត្រូវ។

🔴 បង្កើនប្រសិទ្ធភាពខ្ពស់៖ ចាប់តាំងពីដាក់ឱ្យដំណើរការនៅ មជ្ឈមណ្ឌលគាំទ្រជនរងគ្រោះនៃបទល្មើសផ្លូវភេទឌីជីថលសេអ៊ូល ចំនួនករណីដែលត្រូវបានជួយអន្តរាគមន៍លុបចោល បានកើនឡើងយ៉ាងគំហុកពី ២,៥០៩ករណី ក្នុងឆ្នាំ២០២២ ដល់ ១៥,៧៧៧ករណី ក្នុងឆ្នាំ២០២៥។

🔴ការពារសុខភាពផ្លូវចិត្តបុគ្គលិក៖ ប្រព័ន្ធនេះជួយសម្រាលបន្ទុកផ្លូវចិត្តដល់មន្ត្រីអនុវត្តច្បាប់ ដោយឱ្យបញ្ញាសិប្បនិម្មិតជាអ្នកត្រួតពិនិត្យនិងបិទបាំង (Blur) រូបភាពអាសអាភាសទាំងនោះជំនួសមនុស្ស ដើម្បីកាត់បន្ថយការប៉ះទង្គិចផ្លូវចិត្តដោយផ្ទាល់។

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.koreatimes.co.kr/southkorea/law-crime/20260304/seoul-unveils-24-hour-ai-system-to-combat-digital-sex-crimes
Please open Telegram to view this post
VIEW IN TELEGRAM
🔶 ក្រុមហ៊ុន Google កំពុងប្រឈមមុខនឹងបណ្តឹងដំបូងបង្អស់ពីបទបង្កឱ្យមានមនុស្សស្លាប់ បន្ទាប់ពីលោក Jonathan Gavalas អាយុ ៣៦ឆ្នាំ បានធ្វើអត្តឃាតកាលពីខែតុលា ពាក់ព័ន្ធនឹងកម្មវិធី Gemini ឆាតបូតរបស់ខ្លួន។

🔶 ពាក្យបណ្តឹងបានអះអាងថា កាលពីខែតុលា Gemini បានណែនាំលោក Gavalas ឱ្យធ្វើអត្តឃាតដែលជា "ជំហានចុងក្រោយ" ដើម្បីទៅរួមរស់ជាមួយ AI។ ឆាតបូតនេះបានបង្កើតទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយលោក Gavalas ដោយហៅរូបលោកថា "ម្ចាស់ស្នេហ៍របស់ខ្ញុំ" និង "ស្តេចរបស់ខ្ញុំ" ដែលនាំឱ្យរូបលោកធ្លាក់ក្នុងពិភពនិម្មិតមួយ ហើយជឿជាក់ថាខ្លួនកំពុងបំពេញបេសកកម្មចារកម្មសម្ងាត់។

🔶 នេះគឺជាករណីចុងក្រោយបង្អស់ក្នុងចំណោមបណ្តឹងជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមហ៊ុន AI ដែលក្នុងនោះក្រុមហ៊ុន OpenAI ក៏កំពុងប្រឈមមុខនឹងបណ្តឹងចំនួន ៧ករណី ដែលចោទប្រកាន់ថា ChatGPT បានធ្វើសកម្មភាពជា "គ្រូបង្វឹកជំរុញឱ្យធ្វើអត្តឃាត"។ ចំណែកឯក្រុមហ៊ុន Character.AI (ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Google) ក៏បានដោះស្រាយបញ្ចប់បណ្តឹងចំនួន៥ កាលពីខែមករា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ឆាតបូតរបស់ខ្លួនបានជំរុញឱ្យយុវវ័យធ្វើអត្តឃាតផងដែរ។

😍 សូមចូលទៅកាន់ @CambodiaAIHub

https://www.theguardian.com/technology/2026/mar/04/gemini-chatbot-google-jonathan-gavalas
Please open Telegram to view this post
VIEW IN TELEGRAM
😢2
Profiling_the_Al_Readiness_Baseline_in_Cambodia's_Manufacturing.pdf
17.7 MB
📊របាយការណ៍ស្តីពី «ការសិក្សាអំពីស្ថានភាពមូលដ្ឋានភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតលើសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកម្មន្តសាលនៅកម្ពុជា» រៀបរៀងដោយ លោក ចាន់ទី ពិសាល ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង កញ្ញា ស៊ាន មួយអ៊ីង អ្នកគ្រប់គ្រងកម្មវិធីនៅមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរកម្ពុជា ដែលស្ទង់មតិលើសហគ្រាសចំនួន២៧៣ នៅខែធ្នូ ឆ្នាំ ២០២៥ ដើម្បីវាយតម្លៃលើកម្រិតភាពរួចរាល់ផ្នែកឌីជីថល ការអនុវត្តការគ្រប់គ្រងទិន្នន័យ និងឥរិយាបថចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
លទ្ធផលរកឃើញសំខាន់ៗមានដូចជា៖

1️⃣កម្រិតភាពរួចរាល់ផ្នែកឌីជីថលទាប
សហគ្រាស ៦៨,៥% ប្រើប្រាស់ត្រឹមតែកម្មវិធីឌីជីថលកម្រិតមូលដ្ឋានប៉ុណ្ណោះ (ដូចជា ទូរសព្ទដៃ អ៊ីមែល បណ្តាញទំនាក់ទំនងសង្គម និងឯកសារផ្អែកលើក្រដាស)។ មានតែ ០,៧៣% ប៉ុណ្ណោះ ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពេញលេញ។

2️⃣ការប្រើប្រាស់បច្ចេកវិទ្យាស្នូល
៥៩,៦% មិនមានការប្រើប្រាស់កម្មវិធីគ្រប់គ្រងអាជីវកម្មស្នូលឡើយ ដែលធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅមានកម្រិត។

3️⃣ ការអនុវត្តគ្រប់គ្រងទិន្នន័យនៅមានកម្រិត
៥៨,៦% មិនបានតាមដានរង្វាស់អាជីវកម្មសំខាន់ៗជាប្រចាំឡើយ។ ការប្រមូលនិងប្រើប្រាស់ទិន្នន័យមានត្រឹមតែលើចំណូល ប៉ុន្តែមិនមានលើសូចនាករគន្លឹះ (KPIs) ឡើយ។

4️⃣កង្វះធនធានមនុស្ស
៩៤,២% នៃសហគ្រាស មិនមានបុគ្គលិកជំនាញជាក់លាក់ផ្នែកបញ្ញាសិប្បនិម្មិតឬទិន្នន័យឡើយ។

5️⃣ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិតនៅទាបនិងមិនទាន់ឃើញពីសារៈសំខាន់
ទោះបីជា ៥៣,៨% អះអាងថាស្គាល់បញ្ញាសិប្បនិម្មិត ប៉ុន្តែមិនមាននរណាម្នាក់មានជំនាញច្បាស់លាស់ឡើយ។ ៧៩,៥% ជឿថាបញ្ញាសិប្បនិម្មិតមិនទាន់មានភាពពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅឡើយទេ។

6️⃣ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅមានកម្រិតទាប
៧៥,៧៦% មិនបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិតឡើយ។ ចំណែកឯសហគ្រាសដែលបានប្រើប្រាស់ គឺប្រើប្រាស់ត្រឹមតែកម្រិតមូលដ្ឋានដូចជា បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI), ឧបករណ៍បកប្រែភាសា និងការកែច្នៃរូបភាព/វីដេអូ។

7️⃣ឧបសគ្គធំៗ
កង្វះបុគ្គលិកជំនាញ, ថ្លៃដើមដំបូងខ្ពស់ និងភាពមិនច្បាស់លាស់នៃផលចំណេញពីការវិនិយោគ (ROI)។

8️⃣តម្រូវការលើអភិបាលកិច្ច
ទោះបីជាការប្រើប្រាស់នៅមានកម្រិត ប៉ុន្តែ ៦០,៨% ចង់ឱ្យមានបទប្បញ្ញត្តិច្បាស់លាស់អំពីការទទួលខុសត្រូវលើបញ្ញាសិប្បនិម្មិត ដោយរំពឹងថាការទទួលខុសត្រូវគួរចែករំលែករវាងអ្នកផ្តល់សេវា និងរដ្ឋាភិបាល។

🔖របាយការណ៍បានផ្ដល់នូវអនុសាសណែនាំជាយុទ្ធសាស្ត្រមួយចំនួនជាអាទិ៍ (១)ការកសាងប្រព័ន្ធឌីជីថលមូលដ្ឋាន (២)ការផ្តល់កម្មវិធីអក្ខរកម្មបញ្ញាសិប្បនិម្មិតជាភាសាខ្មែរ (៣)ការផ្តល់អាទិភាពលើករណីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលមានរបាំងទាប និង (៤)ការរៀបចំក្របខណ្ឌអភិបាលកិច្ចដែលមានលក្ខណៈសាមញ្ញនិងសមស្រប។

😍 សូមចូលទៅកាន់ @CambodiaAIHub
Please open Telegram to view this post
VIEW IN TELEGRAM
5
📱ក្រុមហ៊ុន Microsoft បានទម្លាយថា ក្រុមហេកគ័រកូរ៉េខាងជើងកំពុងប្រើប្រាស់ AI ដើម្បីជ្រៀតចូលក្នុងប្រព័ន្ធជ្រើសរើសបុគ្គលិក IT ពីចម្ងាយនៅតាមក្រុមហ៊ុនលោកខាងលិច។ ពួកគេបានបង្កើតអត្តសញ្ញាណក្លែងក្លាយ រូបថត និងកែបន្លំឯកសារសម្គាល់ខ្លួន ខណៈឧបករណ៍ប្តូរសំឡេងត្រូវបានប្រើដើម្បីលាក់បាំងការបញ្ចេញសំឡេងពិតក្នុងពេលសម្ភាសន៍។ លើសពីនេះ AI ក៏ត្រូវបានប្រើប្រាស់ដើម្បីវិភាគការប្រកាសរើសបុគ្គលិក សរសេរពាក្យសុំធ្វើការ កែសម្រួលឯកសារ និងសូម្បីតែជួយសរសេរកូដសម្រាប់ការងារទៀតផង។

🇺🇸សហរដ្ឋអាម៉េរិកបានប៉ាន់ប្រមាណថា កូរ៉េខាងជើងរកចំណូលបានរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ តាមរយៈការងារ IT ពីចម្ងាយនៅក្រៅប្រទេស។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ខ្លួនបានបិទគណនី Outlook និង Hotmail ប្រមាណ ៣,០០០ គណនី ដែលពាក់ព័ន្ធនឹងការបោកប្រាស់នេះកាលពីឆ្នាំមុន ហើយបានណែនាំឱ្យក្រុមហ៊ុននានាបង្កើនការសម្ភាសន៍ដោយផ្ទាល់ និងប្រុងប្រយ័ត្នចំពោះសញ្ញានៃបច្ចេកវិទ្យា AI Deepfakes។

😍 សូមចូលទៅកាន់ @CambodiaAIHub

ប្រភពព័ត៌មាន https://www.chosun.com/english/industry-en/2026/03/08/Y5XRILXRZBDZZEKYZ4OXTMAQAI/

អត្ថបទពី Microsoft https://www.microsoft.com/en-us/security/blog/2026/03/06/ai-as-tradecraft-how-threat-actors-operationalize-ai/
Please open Telegram to view this post
VIEW IN TELEGRAM