គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)
279 subscribers
302 photos
64 videos
1 file
100 links
ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
Download Telegram
ដំណើរទស្សនកិច្ចសិក្សានៅកាន់ តំបន់អារ៉ែង ស្តីពីទេសចរណ៍សន្តិភាព គ្មានប្លាស្ទិក លើកទី៣
🎉ក្នុងឪកាសឆ្លងឆ្នាំថ្ងៃទី៣០, ៣១ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះ🎉
🌄ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់តំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក ក៏ដូចជាការផ្តល់ចំណេះដឹងក្នុងការចូលរួមការពារបរិស្ថាន និងផលប៉ះពាល់ពីកាកសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន។
🚌ដំណើរទស្សនកិច្ចនេះតម្រូវឲ្យអ្នកចូលរួមបង់វិភាគទាន ២៧៦.០០០ រៀល ឬ៦៩ ដុល្លារ
ក្នុងនោះបូកបញ្ចូលនូវ÷
មធ្យោបាយធ្វើដំណើរដោយរថយន្តក្រុង ភ្នំពេញ កោះកុង
តង់សម្រាប់ស្នាក់នៅចំនួន ២យប់ ៣ថ្ងៃ (តង់មួយ ២ ទៅ ៣នាក់)
អាហារ ចំនួន ៧ពេល ទឹកសុទ្ធ និងភេសជ្ជៈ
*ចំនួនកំណត់ត្រឹម ៤៥ នាក់*
ប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលរួម សូមធ្វើការចុះឈ្មោះក្នុង Link ដែលបានភ្ជាប់មកជាមួយ ឬទំនាក់ទំនងសួរព័ត៌មានផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 010236817
Link ចុះឈ្មោះ៖ https://forms.gle/HZ919zwB9WL6e43w9
បណ្តាញអង្គការមេត្តាធម្មជាតិ៖ https://t.me/+at_4agPSx9IwMGM9
Media is too big
VIEW IN TELEGRAM
សូមស្វាគមន៏ការអញ្ជេីញមកដល់ទឹកដីព្រៃធម្មជាតិ​ អារ៉ែង​ 👏🏻👏🏻👏🏻 សូមស្វាគមន៏ការអញ្ជេីញមកដល់​ Rainforest Prey Areng 🥰🥰
☎️ ទំនាក់ទំនងសាកសួរពត៌មាន 015 577 789 | 071 235 2869
Telegram Booking : https://t.me/RainforestPreyAreng
📍ទីតាំងក្នុងGoogle Map https://maps.app.goo.gl/KpGW93jgU4wBCzi47?g_st=ic
Media is too big
VIEW IN TELEGRAM
បោះតង់អាំងសាច់ ក្បែរទឹកជ្រោះ ក្នុងរដូវរំហើយ ទេសភាពស្អាតបែបនេះមាននៅដឹស្តុបស្ទេរ ជីផាត ខេត្តកោះកុង🇰🇭
📍The Stop Stay បានរៀបចំរួចរាល់សម្រាប់ទទួលភ្ញៀវមកស្នាក់នៅ សម្រាកលំហែរ ជាលក្ខណៈបោះតង់សម្រាកខ្លួនឯងក៏បាន ប្រើប្រាស់សេវាកម្មតង់ខាងទីតាំងក៏បាន និងមានទឹក ភ្លើង បន្ទប់ទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ទាំងអស់។
📍នេះជាទីតាំងក្នុងGoogle Map https://maps.app.goo.gl/b4ewP2wU4PkdttpY8?g_st=ic
Media is too big
VIEW IN TELEGRAM
បទពិសោធន៍ដំនើរកំសាន្តនៅតំបន់អេកូទេសចរណ៍ថ្មបាំង ដោយក្រុម Jomnot Explore
2
Forwarded from CambodiaMyHome
ទៅលេងកោះកុងក្រៅ សម្រាកនៅឆ្នេរទី៥ អាចទៅស្ទូចត្រី ងូតទឹកមើលផ្កាថ្ម យប់ឡើងដើរចាប់ក្តាមថ្ម ក្តាមសេះ ចាក់បង្គា

📷 - បងស្នា

Join CambodiaMyHome
3
Forwarded from AMS One-minute
Media is too big
VIEW IN TELEGRAM
វារីអគ្គិសនីគិរីរម្យ៣ ឧទ្យានជាតិជួរភ្នំក្រវាញ
ឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង

Join AMS One-minute
🥰2
Forwarded from AMS One-minute
Media is too big
VIEW IN TELEGRAM
តំបន់អារ៉ែង ឧទ្យានជាតិជួរភ្នំក្រវ៉ាញ
ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

Join AMS One-minute
Forwarded from AMS One-minute
Media is too big
VIEW IN TELEGRAM
ទឹកធ្លាក់ឆាយអង្គ្រែង ឧទ្យានជាតិជួរភ្នំក្រវាញ
ស្រុកថ្មបាំង ខេត្តកោះកុង

Join AMS One-minute
👍1
Forwarded from APSARA FM97
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកកូនឈើជូនពលរដ្ឋដាំដោយឥត​គិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤ នឹងទទួលបានជោគជ័យ

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត ។

Radio | Telegram | Facebook | TikTok | YouTube
🥰1
Forwarded from AMS One-minute
កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ១ ០៥១ ៤៧២ នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីថ្ងៃទី០៩-១១ កុម្ភៈ ២០២៤ ដែលមាន៖

- អ្នកទេសចរជាតិ៖ ៩៩៣ ៩៩១ នាក់

- អ្នកទេសចរបរទេស៖ ៥៧ ៤៨១ នាក់។

#Infographic @ams1minute
ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាំមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។

យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ការបំពាក់កាំមេរ៉ានេះនឹងជួយ ផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP  បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA  បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានចំនួន ប្រហែល ៣២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល១០ម៉ឺនក្បាល នៅក្នុងពិភពលោក៕