គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)
279 subscribers
302 photos
64 videos
1 file
100 links
ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
Download Telegram
Media is too big
VIEW IN TELEGRAM
#ទេសចរណ៍ស៊ីវីល័យ
#ទឹកធ្លាក់ស្រែអំពិល #សហគមន៍ទឹកធ្លាក់ស្រែអំពិល #សហគមន៍អេកូទេសចរណ៍ #សហគមន៍ទេសចរណ៍ #ទឹកធ្លាក់ #ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ #តំបន់ការពារធម្មជាតិនៅកម្ពុជា #កញ្ចុះ #បន្ទប់ទឹកស្អាត #ឧទ្យានជាតិ #ដែនជម្រកសត្វព្រៃ #តំបន់ប្រើប្រាស់ច្រើនយ៉ាង #តំបន់បេតិកភណ្ឌធម្មជាតិ #កម្ពុជាមាតុភូមិខ្ញុំ #ជីវភាពប្រជាសហគមន៍
ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»

ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។ នេះជាប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មបង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មិនត្រឹមតែជាសមិទ្ធផលមួយទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ ទាំងនេះ ជាផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូបផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។ នេះ គឺជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋតនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕

https://apps.apple.com/gb/app/doe-leng-sruk-yoeng/id6450451933
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទ «ដើរលេងស្រុកយើង»

សូមស្កែន QR code ខាងលើនេះ ដើម្បីទាញយកមកប្រើប្រាស់លើទូរស័ព្ទដៃរបស់លោកអ្នក
👍5
Media is too big
VIEW IN TELEGRAM
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទ «ដើរលេងស្រុកយើង»។

បច្ចុប្បន្នកម្មវិធីទូរស័ព្ទនេះ ត្រូវបានអភិវឌ្ឍរួចរាល់សម្រាប់ការប្រើប្រាស់នៅលើប្រព័ន្ធប្រត្តិបត្តិការ (iOS និង Android) ដែលអាចស្វែងរកបានតាមរយៈ
• សម្រាប់ទូរស័ព្ទ iPhone៖ https://urlis.net/yzs1urh2
• សម្រាប់ទូរស័ព្ទ Android ៖ https://urlis.net/ap4tmh4c

#ទេសចរណ៍ធម្មជាតិ #ទេសចរណ៍វប្បធម៌ #តបន់ទេសចរណ៍ #អេកូទេសចរណ៍ #ទីក្រុងស្អាត #រមណីយដ្ឋានស្អាត #សេវាកម្មល្អ #បរិស្ថានស្អាត #ម្ហូបឆ្ងាញ់ #បដិសណ្ឋារកិច្ចល្អ #មគគុទ្ទេសក៏ទេសចរណ៍ #ភ្នាក់ងារទេសចរណ៍ #ឧសសាហកម្មគ្មានផ្សែង #កីឡាទេសចរណ៍ #សន្តិសុខ #សុវត្ថិភាព
👍1
Forwarded from CambodiaMyHome
Media is too big
VIEW IN TELEGRAM
ស្ទឹងដំណាក់ក្បូននារដូវវស្សា មានទស្សនីយ៍ភាពដ៏ល្អឯកនៃដងស្ទឹង អមជាមួយដេីមឈេីឈរអមសងខាង និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធពីធម្មជាតិ

📍ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង

📷 - បងស្នា

Join KampucheaMyHome
អ្នកភូមិទំព័រនាំគ្នាដាំក្រវាញ ដើម្បីថែរក្សាពូជក្រវាញ និង ផ្គត់ផ្គង់លើទីផ្សារ

តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីធ្វើការដាំក្រវាញសម្រាប់ថែរក្សាពូជក្រវាញក៏ដូចជាផ្គត់ផ្គង់ទីផ្សារនោះ នាពេលនេះពលរដ្ឋរស់នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័របានដាំក្រវាញបានជាង៤ពាន់ដើមនៅព្រៃសហគមន៍ និង មួយចំនួនក៏ត្រូវបានដាំតាមផ្ទះសម្បែងពលរដ្ឋផងដែរ។

ភ្នំទំព័រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។ ភ្នំទំព័រ មានកម្ពស់ ១ ៥៥១ម៉ែត្រ និងត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេ លំដាប់លេខ៣ នៅកម្ពុជា។ ភ្នំដ៏ខ្ពស់សន្លឹមនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នៅខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ការជំរុញនៃការដាំក្រវាញនៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថានដើម្បីសំដៅធ្វើយ៉ាងណារៀបចំសហគមន៍ទំព័រ ដែលអាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់៕ អត្ថបទ៖ ជិន ម៉ាដេប៉ូ

#បរិស្ថាន #ក្រមបរិស្ថាន #គាំពារបរិស្ថាន #អភិរក្សជីវចម្រុះ #ប្រព័ន្ធអេកូឡូស៊ី #ធនធានធម្មជាតិ #តំបន់ការពារធម្មជាតិ #ឧទ្យានជាតិ #ដែនជម្រកសត្វព្រៃ #តំបន់កាពារទេសភាព
🥰1
Forwarded from CambodiaMyHome
ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀតគឺព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ

📷 ក្រុមប្រម៉ាញ់រូបភាពជីវចម្រុះកម្ពុជា​ -​ សួង​ ម៉ារឌី

Join KampucheaMyHome