គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)
279 subscribers
302 photos
64 videos
1 file
100 links
ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
Download Telegram
Forwarded from CambodiaMyHome
ទីស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ ។

📍 https://maps.app.goo.gl/UM48Ad2ZfXDT2VxL9?g_st=ic

📸 - ក្រសួងបរិស្ថាន

Join KampucheaMyHome
Forwarded from CambodiaMyHome
Media is too big
VIEW IN TELEGRAM
ទឹកធ្លាក់ អូរបាក់កញ្ជើ

📍ស្ថិតនៅជើងភ្នំឱរ៉ាល់ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
https://maps.app.goo.gl/Sy9oV2wFjNH3Nkrn9?g_st=ic

🎥 - DoRi Cambodia

Join KampucheaMyHome
This media is not supported in your browser
VIEW IN TELEGRAM
ស្ថាបត្យកម្មថ្មីកណ្តាលទ្រូងព្រៃ

#ទឹកធ្លាក់ស្រែអំពិល #សហគមន៍ទឹកធ្លាក់ស្រែអំពិល #សហគមន៍អេកូទេសចរណ៍ #សហគមន៍ទេសចរណ៍ #ទឹកធ្លាក់ #ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ #តំបន់ការពារធម្មជាតិនៅកម្ពុជា #កញ្ចុះ #បន្ទប់ទឹកស្អាត #ឧទ្យានជាតិ #ដែនជម្រកសត្វព្រៃ #តំបន់ប្រើប្រាស់ច្រើនយ៉ាង #តំបន់បេតិកភណ្ឌធម្មជាតិ #កម្ពុជាមាតុភូមិខ្ញុំ

ផលិតដោយ : នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន
1👍1
ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមប្រជុំថ្នាក់តំបន់នៃមូលនិធិ អាកាសធាតុ​បៃតង ជាមួយបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក សរុប១៩២នាក់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះដែរឯកឧត្តម ទិន ពន្លក បានបញ្ជាក់ ថា ការប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើង និងបង្កឲ្យ​មាន វិបត្តិកាន់តែធ្ងន់ធ្ងរ ទៅការអភិវឌ្ឍ សេដ្ឋកិច្ច ជាពិសេសក្នុងពេលថ្មីៗនេះ ពិភពលោក កំពុងប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹក ជំនន់។ ក្នុងនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ លើ៣ ចំណុចរួមមាន៖ ១) ពេលាវេលា៖ កាន់តែពន្យារ​ពេល​​នៃការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ កាន់តែបង្កឱ្យមាន ហានីភ័យ អាកាសធាតុធ្ងន់ធ្ងរ។

ហិរញ្ញប្បទាន អាកាសធាតុមិនទាន់បានផ្តល់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាន់ពេល និងជាក់ស្តែង​ទេ។ ២) ការទទួលបានការទទួលស្គាល់ពីមូលនិធិ អាកាសធាតុបៃតង និងការទទួលស្គាល់ឡើងវិញ (Reaccreditation)៖ ស្នើឱ្យសម្រួលនីតិវិធី​ទាំងការស្នើសុំការទទួលបាន ការទទួលស្គាល់ និងការស្នើសុំការទទួលស្គាល់ ឡើងវិញពី GCF ដើម្បីឱ្យអាចទទួលបានមូលនិធិពី GCF បាន​ឆាប់រហ័ស។ និង ៣) GCFតាមរយៈគម្រោងត្រៀម ជួយកសាង សមត្ថភាពអាជ្ញាធរទទួលបន្ទុកជាតិ​(NDA) និងស្នើឲ្យ GCF បន្តកម្មវិធីកសាង សមត្ថភាព៕
3👍1
This media is not supported in your browser
VIEW IN TELEGRAM
សមិទ្ធផលថ្មី ក្នុងសហគមន៍តំបន់ការពារធម្មជាតិ

#ទឹកធ្លាក់ស្រែអំពិល #សហគមន៍ទឹកធ្លាក់ស្រែអំពិល #សហគមន៍អេកូទេសចរណ៍ #សហគមន៍ទេសចរណ៍ #ទឹកធ្លាក់ #ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ #តំបន់ការពារធម្មជាតិនៅកម្ពុជា #កញ្ចុះ #បន្ទប់ទឹកស្អាត #ឧទ្យានជាតិ #ដែនជម្រកសត្វព្រៃ #តំបន់ប្រើប្រាស់ច្រើនយ៉ាង #តំបន់បេតិកភណ្ឌធម្មជាតិ #កម្ពុជាមាតុភូមិខ្ញុំ #ជីវភាពប្រជាសហគមន៍

https://fb.watch/miAHgf2SyO/?mibextid=cr9u03

https://youtu.be/DHjJOaDX-wk
👍1
Media is too big
VIEW IN TELEGRAM
#ទេសចរណ៍ស៊ីវីល័យ
#ទឹកធ្លាក់ស្រែអំពិល #សហគមន៍ទឹកធ្លាក់ស្រែអំពិល #សហគមន៍អេកូទេសចរណ៍ #សហគមន៍ទេសចរណ៍ #ទឹកធ្លាក់ #ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ #តំបន់ការពារធម្មជាតិនៅកម្ពុជា #កញ្ចុះ #បន្ទប់ទឹកស្អាត #ឧទ្យានជាតិ #ដែនជម្រកសត្វព្រៃ #តំបន់ប្រើប្រាស់ច្រើនយ៉ាង #តំបន់បេតិកភណ្ឌធម្មជាតិ #កម្ពុជាមាតុភូមិខ្ញុំ #ជីវភាពប្រជាសហគមន៍
ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»

ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។ នេះជាប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មបង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មិនត្រឹមតែជាសមិទ្ធផលមួយទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ ទាំងនេះ ជាផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូបផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។ នេះ គឺជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋតនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕

https://apps.apple.com/gb/app/doe-leng-sruk-yoeng/id6450451933