ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
អភិបាលកិច្ចប្រជាធិបតេយ្យ មានក្របខ័ណ្ឌដែលគ្របដណ្តប់លើវិស័យមានចំនួន ៧
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOld https://www.facebook.com/comfrel.org/videos/542859521668315
លទ្ធិប្រជាធិបតេយ្យដ៏រស់រវើក រឹងមាំនិងប្រកបដោយបរិយាបន្ន
#វីដេអូខ្លីពីVoC #សេកសុជាតិ
#Video2024 https://www.facebook.com/comfrel.org/videos/1037882731468978
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ បញ្ហានៃការបកស្រាយសេរីភាពបញ្ចេញមតិ
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/525517293422610
អ្នកជំនាញ​ផ្នែកកិច្ចការតំបន់​រំពឹង​ថា កាណាដា​នឹង​ជំរុញ​ឱ្យ​ស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រសើរ​ឡើង នៅពេល​ប្រទេសលទ្ធិប្រជាធិបតេយ្យ​ដ៏ធំមួយនេះបើកស្ថានទូត​លើទឹកដីកម្ពុជា​។​ https://www.facebook.com/comfrel.org/
ជន​រងគ្រោះ ​និង​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​តឹងរ៉ឹង​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ហើយ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​វិញ​ឲ្យ​បាន​សមរម្យ។​ https://www.facebook.com/photo?fbid=993821752786953&set=a.492095336292933
អ្នក​ការពារ​សិទ្ធិ​ស្រ្តី ​និង​កុមារ​ប្រចាំ​អង្គការ​លីកាដូ​ ​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការណ៍​ពិត​ ជុំវិញ​ករណី​សិស្ស​នារី​ចំនួន​១៨​នាក់​ដែល​ត្រូវ​បាន​ផ្សាយ​ថា​ ​រង​ការ​រំលោភ​បំពាន​ពី​អ្នក​គ្រប់គ្រង​អន្តេ​វាសិក​ដ្ឋាន​សិស្ស​នារី​ នៅ​សាលារៀន​ឥស្លាម​អាន់នៀកម៉ះ​ភ្នំពេញ។​ https://www.facebook.com/photo?fbid=993823639453431&set=a.492095336292933
តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៤ តុលា បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៤ រូប បន្ទាប់​ពី​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ បាន​សម្រេច​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ ២​ឆ្នាំ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន។ https://www.facebook.com/photo?fbid=993828342786294&set=a.492095336292933
ស្ថានទូត​អូស្ត្រាលីបាន​លើក​ឡើង​អំពី​កង្វល់ ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប និង​បុគ្គល​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ រិះគន់​រដ្ឋាភិបាល និង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ទាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ពុំ​មែន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។ https://www.facebook.com/photo/?fbid=993830896119372&set=a.492095336292933
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​កម្ពុជា ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភព​លោក ឆ្នាំ២០២៤។ https://www.facebook.com/photo/?fbid=993848866117575&set=a.492095336292933
ស្រប​ពេល​ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​​ជិត​ប្រមូល​ផល​ស្រូវ​ ស្រាប់​តែ​មាន​​តំណាង​ក្រុម​ហ៊ុន​ចិន​ម្នាក់​ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បាន​ឃុបឃិត​គ្នា​ ជាមួយ​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ឃឹម បញ្ញា និង​អាជ្ញាធរ​ភូមិ​ឃុំ​គំរាម ពលរដ្ឋ​​ប្ដឹង​ទៅ​តុលាការ និង​បង្ខំ​ឱ្យ​ធ្វើ​កិច្ច​សន្យា ប្រសិន​បើ​ពុំ​ចែក​ស្រូវ​៥០​ភាគ​រយ ឱ្យ​ទៅ​ពួកគេ​ពេល​ពលរដ្ឋ​ប្រមូល​ផល​នៅ​ឆ្នាំ​នេះ។ ការ​ទាមទារ​​នេះ​ធ្វើ​ឡើង​ ដោយ​ចោទ​ពលរដ្ឋ​​​ថា អាស្រ័យ​ផល​លើ​ដី​ ក្រុមហ៊ុន​​ដោយ​ខុស​ច្បាប់។ https://www.facebook.com/photo/?fbid=993852619450533&set=a.492095336292933
លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី១ «ម១» នឹង​ត្រូវ​ផ្លាស់​ប្ដូរ ក្រោយ​បែក​ធ្លាយ​វីដេអូ​មាន​ជន​បរទេស​រាំ​ច្រៀង​ក្នុង​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ផ្លូវ​ច្បាប់ បើ​រក​ឃើញ​ការ​បំពាន​ច្បាប់​ក្នុង​ពន្ធនាគារ។ https://www.facebook.com/photo/?fbid=993875036114958&set=a.492095336292933
ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ​ នៅ​ថ្ងៃ​ទី១៤ ខែតុលា​នេះ បាន​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ព្យាយាម​ចេញ​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​ជន​ឆបោក​ឬ​មេខ្យល់​មួយ​ចំនួន​បាន​ព្យាយាម​អូសទាញ​ពលករ​ក្នុង​ស្រុក​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់។https://www.facebook.com/photo?fbid=994042816098180&set=a.492095336292933
សិទ្ធិ និងការទទួលខុសត្រូវ!
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/1506116913403684
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការតាមដានរបស់ប្រជាពលរដ្ឋលើការអនុវត្តផែនការថវិកាឃុំ សង្កាត់
វាគ្មិនកិត្តិយស៖
១. ​​​​​​​​​​​​​​​​​​​​​​​​​​លោក ហ៊ឺម យន់ នាយកប្រត្តិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម(CISA)
២. លោក ពុធ កុលកា មន្ត្រីកម្មវិធីជាន់ខ្ពស់ សម្ព័ន្ធភាព CPDD
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/555600393512139
ប្រពន្ធ​របស់​អតីត​​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង ១​ពាន់​ថ្ងៃ​ស្នើ​តុលាការ​ដោះ​លែង​​ប្ដី​ឱ្យ​មាន​សេរីភាព​ជួប​ជុំ​គ្រួសារ​វិញ ខណៈ​ដែល​គ្រួសារ​របស់​ពួកគាត់​​​ជាប់​បំណុល​ និង​​បាត់​បង់​ប្ដី​ដែល​ជា​បង្គោល​គ្រួសារ។ មន្ត្រី​សង្គម​​​​ស៊ីវិល​ថា​មន្ត្រី​បក្ស​ប្រឆាំង​​​ទាំង​នេះ​បាន​កាត់​ទោស​ក្រោម​រូបភាព​នយោបាយ ដូច្នេះ​តុលាការ​គួរ​ពិចារណា​ដោះ​លែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​​ឡើង​វិញ។ https://www.facebook.com/photo/?fbid=994070122762116&set=a.492095336292933
សាច់ញាតិ​ថា ពលករ​ខ្មែរ​កញ្ញា នួន តឿន ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ស្រុកខ្មែរ​រក្សា​ជំហរ​ស្មារតី​រឹងមាំ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។ មន្រ្តី​សិទ្ធិមនុស្ស​លើកឡើង​ថា រឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ហើយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឡើង​វិញ។​​ https://www.facebook.com/photo/?fbid=994079809427814&set=a.492095336292933
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា បាន​ផ្សាយ​វីដេអូ​ជា​ថ្មី​ទៀត​ បង្ហាញ​ពី​បច្ចុប្បន្នភាព រោងចក្រ​ចិន​កែច្នៃ​ផ្លែ​ស្វាយ​មួយ​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​តែ​បន្ត​បង្ហូរ​សារធាតុ​គីមី​ចូល​ស្ទឹង​ធម្មជាតិ​ជា​ច្រើន​ខែ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​នេះ មិន​អើពើ​ដោះស្រាយ​នៅ​ឡើយ​ទេ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ និង​បរិស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ។ https://www.facebook.com/photo/?fbid=994085806093881&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការតាមដានរបស់ប្រជាពលរដ្ឋលើការអនុវត្តផែនការថវិកាឃុំ សង្កាត់
វាគ្មិនកិត្តិយស៖
១. ​​​​​​​​​​​​​​​​​​​​​​​​​​លោក ហ៊ឺម យន់ នាយកប្រត្តិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម(CISA)
២. លោក ពុធ កុលកា មន្ត្រីកម្មវិធីជាន់ខ្ពស់ សម្ព័ន្ធភាព CPDD
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/2046787952442908
គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​បើក​ការ​ស៊ើបអង្កេត ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ពាក់ព័ន្ធ​កូន​អ្នក​ឧកញ៉ា សុះ កំរី ដែល​ជា​មេ​ដឹកនាំ​សាសនា​ឥស្លាម​កម្ពុជា ដែល​មាន​កូន​ប្រុស​ឈ្មោះ កាមារ៉ូទីន ស៊ូហៃមី បាន​ជាប់​ពាក់ព័ន្ធ ករណី​បៀតបៀន​ផ្លូវ​ភេទ​កុមារី​ជនជាតិ​ចាម ១៨នាក់ និង​ផ្ដល់​សំណង់ ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។ https://www.facebook.com/photo/?fbid=994633029372492&set=a.492095336292933
ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​មន្រ្តី​ពន្ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ជន​ជាប់​ឃុំ​ចាក់​បាស់​រាំ ​និង​ប្រើ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារដូច​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម។​ https://www.facebook.com/photo?fbid=994616552707473&set=a.492095336292933