ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សាច់​ញាតិ​សកម្ម​ជន​បរិស្ថាន​លើក​ឡើង​ថា ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សៀវភៅ ​និង​ប៊ិក​ឱ្យ​កញ្ញា ​ភួន កែវរស្មី ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ពន្ធនាគារ។​ https://www.facebook.com/photo?fbid=971931421642653&set=a.492095336292933
អាជ្ញាធរ​កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការ​ទប់ទល់​នឹង​ទឹក​ជំនន់​ ខណៈ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ ហើយ​តំបន់​ ខេត្ត​មួយ​ចំនួន​កំពុង​ជន់លិច​ដោយ​សារ​ទឹកភ្លៀង។ https://www.facebook.com/photo?fbid=971932051642590&set=a.492095336292933
ការចុះឈ្មោះបោះឆ្នោត ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែកញ្ញា ជាមួយនឹងចំនួនអ្នក ​ចុះឈ្មោះបោះឆ្នោតថ្មី មានជាង១៧ម៉ឺននាក់ ខណៈជាង១០ម៉ឺននាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោ​ត។ នេះបើតាមការចេញផ្សាយរបស់ គ.ជ.ប ដែលបានបន្តបញ្ជាក់ថា ក្នុងអំឡុងបើកឱ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត មានអ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានជាង ២,៥ម៉ឺននាក់ ខណៈអ្នកផ្ទេរទីលំនៅមានជាង៥ម៉ឺននាក់។ https://www.facebook.com/photo?fbid=971933701642425&set=a.492095336292933
ប្រតិកម្ម​បាន​ផ្ទុះ​ឡើង​ពី​សំណាក់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ទីក្រុង ហ្សឺណែវ ​និង​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​មួយ​ចំនួន​ ក៏ដូចជា​​ក្រសួង​ព័ត៌មាន ទៅ​នឹង​ការ​អំពាវនាវ​ដោយ​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ផ្អាក «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន» ដែល​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្មីៗ​នេះ។ https://www.facebook.com/photo/?fbid=971935204975608&set=a.492095336292933
ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើក​ឡើង​ថា ប្រសិនបើ​តុលាការ​ចាប់​ខ្លួន​លោក នៅ​ថ្ងៃ​ដែល​លោក​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី២០ ខែកញ្ញា ខាងមុខនេះ នឹង​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ ដូច្នេះ លោក​សង្ឃឹម​ថា តុលាការ នឹង​លុប​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។ប៉ុន្តែ អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ផ្អែក​តាម​ស្ថានភាព​នយោបាយ និង​តុលាការ​សព្វថ្ងៃ​នេះ គឺលោក រ៉ុង ឈុន ពិបាក​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌។ https://www.facebook.com/photo/?fbid=971951481640647&set=a.492095336292933
ការផ្សាយសំឡេងសង្គមស៊ីវិល អំពីកិច្ចសន្ទនាខ្លីស្តីពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត
ប្រធានបទ ៖ សេរីភាពនៃការបញ្ចេញមតិ (Freedom of Expression)
សូមទស្សនាវីដេអូខាងក្រោម !
#កិច្ចសន្ទនាខ្លីhttps://www.facebook.com/comfrel.org/videos/1180428486391512
ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ចោទ​មន្ត្រី​ប៉ូលិស​ខ្មែរ​-​ថៃ នៅ​ច្រក​ប៉ោយប៉ែត ថា បាន​គប់គិត​គ្នា​គំរាម​យក​លុយ​ពួកគាត់ ចន្លោះ​ពី ៤​ពាន់ ទៅ​៥​ពាន់​បាត ដែល​ស្មើ​ជាង ៤០​ម៉ឺន​រៀល ទៅ​៥០​ម៉ឺន​រៀល ទើប​ទទួល​បាន​លិខិត​ឆ្លងដែន​ថ្មី​។ ការ​ទាមទារ​លុយ​ពី​មន្ត្រីប៉ូលិស​ខ្មែរ​-​ថៃ នេះ ក្រោម​ហេតុផល​ថា ពលករ​ទាំងនោះ មិន​បាន​វាយ​បិទ​សញ្ញា​មេដៃ លិខិតឆ្លងដែន​ចាស់​ដែល​ផុត​កំណត់ ។ ពួកគាត់​ថា ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​ថ្មី គឺ​តម្រូវ​បង់​លុយ​ជាមុន។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ជំរិត​ទារ​លុយ​របស់​មន្ត្រី​នេះ គឺជា​ទង្វើ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល ត្រូវតែ​ចាត់​វិធានការ​ជា​បន្ទាន់។ https://www.facebook.com/photo/?fbid=971958424973286&set=a.492095336292933
ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុង សុជាតា ទទួល​បាន​រង្វាន់​ពី​ស្នាដៃ​ផលិត​សំលៀកបំពាក់ មកុដ និង​គ្រឿង​អលង្ការ​សម្រាប់​អ្នករបាំ​បុរាណ​ខ្មែរ​ពី​អង្គការ​សិល្បៈ​របស់​អាមេរិក ដែលមាន​ឈ្មោះថា​អង្គការ National Endowment for the Arts (NEA) ឆ្នាំ​២០២៤។ https://www.facebook.com/photo/?fbid=971962421639553&set=a.492095336292933
អតីត​ប្រធាន​សហជីព​ដ៏​លេចធ្លោ​ម្នាក់ គឺ​លោក ជា មុនី បាន​ប្ដេជ្ញាចិត្ត​ថា លោក​នៅ​តែ​រក្សា​ជំហរ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ហ៊ាន​រិះគន់​ពី​បញ្ហា​អសកម្មភាព​នៅ​ក្នុង​សង្គម ទោះបីជា​កន្លង​មក រដ្ឋាភិបាល បាន​ចាប់​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ក៏ដោយ។ https://www.facebook.com/photo/?fbid=971977444971384&set=a.492095336292933
អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​បកស្រាយ​ឱ្យ​បាន​ច្បាស់ អំពី​រឿង​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​កង​ទ័ព​កម្ពុជា ឡាវ វៀតណាម នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​កុំ​ឱ្យ​​ប្រជា​ពលរដ្ឋ​ភ័ន្ត​ច្រឡំ។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រង​ ការ​រិះគន់​ពី​ពលរដ្ឋ​រឿង​ដាក់​ខ្មែរ​ចំនួន ៤ នៅ​ភាគ​ឦសាន​ក្នុង​គម្រោង​តំបន់​ ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ​និង​វៀតណាម។ https://www.facebook.com/photo/?fbid=971981251637670&set=a.492095336292933
តើអ្វីជាតុលាការ?
សូមទស្សនាវិដេអូខាងក្រោម!https://www.facebook.com/comfrel.org/videos/1214435706551909
ការរំលោភបែបស្ថាប័ន(institutional abuse)
#វីដេអូខ្លីពីVoC #គល់បញ្ញាhttps://www.facebook.com/comfrel.org/videos/913637340628503
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត
វាគ្មិនកិត្តិយស :
១. លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រខុមហ្រ្វែល
២. កញ្ញា ណម ស៊ីណា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការGADC
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដាhttps://www.facebook.com/comfrel.org/videos/1192666108515483
ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ពង្រ​សែនជ័យ​ ក្នុង​រាជធានី​ភ្នំពេញ​ជាង ​១៥០​គ្រួសារ​ ទទូច​ឱ្យ​អាជ្ញាធរ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ ក្រោយ​អាជ្ញាធរ​បដិសេធ​ ដោយ​ថា​ តំបន់​ដែល​ពួកគេ​រស់​នៅ​ជា​សំណង់​អាណា​ធិបតេយ្យ។​ https://www.facebook.com/photo?fbid=972683258234136&set=a.492095336292933
អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់ ​និង​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មស្រាបៀរ​បែប​ទាក់​ទាញ​ជា​បន្ទាន់ ​ដោយសារ​ជា​រូបភាព​អវិជ្ជមាន​ក្នុង​សង្គម​ និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។​https://www.facebook.com/photo?fbid=972683874900741&set=a.492095336292933
ព្យុះទី១៤ ពូលឡាសាន(Pulasan) ជាមួយនឹងសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើ សមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងកម្ពុជា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ស្ថានភាពនេះ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា។ https://www.facebook.com/photo?fbid=972685008233961&set=a.492095336292933
នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​ប្រទេស​មហា​អំណាច​ពីរ គឺ​មេបញ្ជាការ​រដ្ឋ​អាយដាហូ​ (Idaho) របស់​សហរដ្ឋ​អាមេរិក Timothy J. Donnellan និង​ឯក​អគ្គរដ្ឋទូត​ចិន Wang Wenbin​ ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា។ ភាគី​ទាំង​ពីរ​ថា​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។ https://www.facebook.com/photo?fbid=972688128233649&set=a.492095336292933
យ៉ាង​ហោចណាស់​ពលរដ្ឋ​ជាង ២ ៣០០​គ្រួសារ និង​ស្រូវ​ជាង ១​ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ទទួល​រង​វិសម្ពាធ និង​ព្យុះ​ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ https://www.facebook.com/photo/?fbid=972688714900257&set=a.492095336292933
តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ចេញមុខ​ការពារ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ក្រសួង​ព័ត៌មាន​ថា ជា​មធ្យោបាយ​ផ្លូវច្បាប់ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន និង​កសាង​ទំនុក​ចិត្ត​សាធារណៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ https://www.facebook.com/photo/?fbid=972707221565073&set=a.492095336292933
សាច់ញាតិ​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​នាំគ្នា​យក​បាយ​ម្ហូប​នំនែក​ទៅ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដោយសារ​រដ្ឋាភិបាល​មិន​ដោះលែង​ប្ដី និង​កូន​របស់​ពួកគាត់​ឱ្យ​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។ ពួកគាត់​អះអាង​ថា គឺជា​រឿង​ឈឺចាប់ និង​អយុត្តិធម៌​ដែល​រដ្ឋាភិបាល​ចាប់​ពង្រាត់​គ្រួសារ​របស់​ពួកគាត់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ https://www.facebook.com/photo/?fbid=972709964898132&set=a.492095336292933
ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបោះឆ្នោតដំឡើង២ដុល្លារ និងលោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែម២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ននៅថ្ងៃទី១៩ ខែកញ្ញា ​ ខណៈកម្មករ និងសហជីពឯករាជ្យ​មិនទាន់ពេញចិត្តតួលេខនេះនៅឡើយ​។ https://www.facebook.com/photo/?fbid=972713391564456&set=a.492095336292933