ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
មន្ត្រីពាក់ព័ន្ធអំពាវនាវជាថ្មីទៀតឱ្យកសិករប្តូរមកជ្រើសរើសយកពូជស្រូវដែលអាចទទួលបានតម្លៃខ្ពស់ ខណៈកសិករត្អូញត្អែរពីបញ្ហាតម្លៃស្រូវចុះថោកស្របពេលដែលស្រូវរាប់សែនហិកតានឹងត្រូវប្រមូលផលនៅពេលខាងមុខនេះ។ https://www.facebook.com/photo/?fbid=970553051780490&set=a.492095336292933
សេរីភាពនៃការបញ្ចេញមតិ!
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024https://www.facebook.com/comfrel.org/videos/1544515749784766
អំពើពុករលួយ និងកង្វះប្រសិទ្ធភាពនៃស្ថាប័នរដ្ឋ នាំឱ្យប្រជាពលរដ្ឋក្លាយជាជនងាយរងគ្រោះ
#វីដេអូខ្លីពីVoC #ឯមសុវណ្ណារ៉ា
#Video2024 https://www.facebook.com/comfrel.org/videos/1550888542470438
ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​គុណភាព​ សេវា​សុខាភិបាល​ក្នុង​ស្រុក​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ របស់​ពលរដ្ឋ​ទៅ​ព្យាបាល​ជំងឺ​​នៅ​ក្រៅ​ប្រទេស​។ ពួក​គាត់​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ​ វិស័យ​សុខាភិបាល​​នៅ​កម្ពុជា ពុំ​សូវ​មាន​គុណភាព​ក្នុង​ការ​ព្យាបាល​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ​​ករណី​នេះ​ ឱ្យ​ពលរដ្ឋ​ភាគ​ច្រើន​ ខ្លាច​រអា និង​ អស់​ជំនឿ​ចិត្ត។ ជា​ពិសេស​ ​បញ្ហា​កង្វះ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ របស់​បុគ្គលិក​ពេទ្យ​ ចំពោះ​អ្នក​​ជំងឺ។https://www.facebook.com/photo/?fbid=970625928439869&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ សារៈសំខាន់នៃច្បាប់សិទ្ធិទទួលព័ត៌មាន
វាគ្មិនកិត្តិយស៖
- លោក ម៉ារ សុផល ប្រធានកម្មវិធី នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាអ្នកស្រាវជ្រាវឯករាជ្យការសង្កេតការបើកចំហថវិកា
- លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1720514968732825
ក្រសួង​ការងារ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ត្រូវ​ស្វែង​យល់​ពី​នីតិ​វិធី​ឱ្យ​បាន​ច្បាស់លាស់​ ចៀសវាង​ការ​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។​https://www.facebook.com/photo?fbid=971145598387902&set=a.492095336292933
អ្នក​វិភាគ​យល់​ថា ​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​កាន់តែ ​«មិន​ទុក​ចិត្ត​គ្នា»​ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គឺ​លោក​អ្នក​ឧកញ៉ា ​លី យ៉ុងផាត់។​https://www.facebook.com/photo?fbid=971146281721167&set=a.492095336292933
សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំលំដាប់ទី១របស់កម្ពុជា ដោយក្នុងរយៈពេល៨ខែមកនេះកម្ពុជានាំទំនិញកាន់ទៅប្រទេសមហាអំណាចពិភពលោកនេះ​​មានតម្លៃជាង ៦ ៧៤៨លានដុល្លារ។​ ទីផ្សារលំដាប់ទី២របស់កម្ពុជា គឺវៀតណាមដែលជាប្រទេសជិតខាងខ្លួន ខណៈចិនទីផ្សារលំដាប់ទី៣ ក្នុងរយៈពេល៨ខែមកនេះ ពោលគឺចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤​។https://www.facebook.com/photo?fbid=971148701720925&set=a.492095336292933
លោក ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងប្រធានមន្ទីរព័ត៌មានចំនួន២១រូបជាថ្មី តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែកញ្ញា។https://www.facebook.com/photo?fbid=971149861720809&set=a.492095336292933
អំណាចរបស់រដ្ឋាភិបាលត្រូវកំណត់ដោយការត្រួតពិនិត្យ និងតុល្យភាព (Check and balance)
សូមមេត្តាជួយចុចឡែក (ចុចមេដៃ) ដើម្បីគាំទ្រ និងចែករំលែកបន្តទាំងអស់គ្នា!
#comanimation2020 https://www.facebook.com/comfrel.org/videos/841254397807501
ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ដែល​រងគ្រោះ​ពី​គម្រោង​សាងសង់​វាល​យន្ដហោះ​ផង និង​រង​ផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ស្ទឹង រំដោះ​ទឹក​ក្រុង​ផង ប្ដេជ្ញា​តវ៉ា​ទាមទារ​សំណង​ដីធ្លី​សមរម្យ​ដល់​ជីវិត​ចុង​ក្រោយ។ សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ និង​ពិចារណា​ឡើងវិញ នូវ​រាល់​គម្រោង​អភិវឌ្ឍន៍​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ព្រួយ។ https://www.facebook.com/photo/?fbid=971191408383321&set=a.492095336292933
មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​ឲ្យ​នគរបាល បន្ត​ត្រៀមខ្លួន​បង្ក្រាប​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នករិះគន់ ក្រោម​ហេតុផល​រក្សា​សន្តិសុខ​សង្គម។ ពួក​គាត់​ចាត់​ទុក​សារ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា គឺ​ជា​ការ​បំពាន​គោលការណ៍​ច្បាប់ និង​គោល​ការណ៍​ប្រជាធិបតេយ្យ។ https://www.facebook.com/photo/?fbid=971192178383244&set=a.492095336292933
អ្នក​ឃ្លាំមើល​ថា ប្រទេស​ស៊ុយអែត ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​តែងតែ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រកាស​បិទ​ការិយាល័យ​ស្ថានទូត​របស់​ខ្លួន​នៅ ភ្នំពេញ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ឡើយ។ ពួក​គាត់​ថា រដ្ឋាភិបាលត្រូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​ប្រសើរ​ឡើង​វិញ ដើម្បី​ស្ដារ​ទំនុក​ចិត្ត និង​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។ https://www.facebook.com/photo/?fbid=971194475049681&set=a.492095336292933
យុវជន​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​យល់​ថា ព្រឹត្តិការណ៍​ហ្គាំបល (GUMBALL 3000) អាច​ជា​ផ្នែក​មួយ ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​ទៅ​កាន់​ពិភព​លោក។ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំមើល​យល់​ថា ព្រឹត្តិការណ៍​នេះ​មិន​ចំ​ទិសដៅ​ស្នូល​ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឈរ​ឡើង​វិញ​នោះ​ឡើយ​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ពន្យារ​ពេល​មិន​ស្ដារ​ប្រជាធិបតេយ្យ។ https://www.facebook.com/photo/?fbid=971195538382908&set=a.492095336292933
អង្គការ​លីកាដូ (LICADO) នៅថ្ងៃទី១៦ ខែ​កញ្ញា ចេញ​ផ្សាយ​អត្ថបទ​មួយ​រក​ឃើញ​ថា ចាប់​តាំង​ពី​ថ្ងៃទី២៣ ខែ​កក្កដា មក​មនុស្ស​យ៉ាង​តិច១០០នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន ហើយ​ជាង​៦០នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ជុំវិញ​ការ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែល​ហៅ​កាត់​ថា CLV-DTA ។ https://www.facebook.com/photo/?fbid=971198228382639&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
ប្រធានបទ ៖ ការយល់ដឹងអំពីថ្នាលព័ត៌មានឌីជីថលនៃ គ.ជ.អ.ប
កាលបរិច្ឆេទ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98​ https://www.facebook.com/photo/?fbid=971306311705164&set=a.492095336292933
Forwarded from Comfrel Adminlive
https://www.facebook.com/comfrel.org/videos/3928625450794589
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការយល់ដឹងអំពីថ្នាលព័ត៌មានឌីជីថលនៃ គ.ជ.អ.ប
វាគ្មិនកិត្តិយស៖
១. ​​​​​​​​​​​​​​​​​​​​​​​​​​លោក មុត ពិសី នាយកប្រតិបត្តិ  អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC)
២. កញ្ញា ផាន ស្រីរ័ត្ន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប.
៣. កញ្ញា រ៉ុន ចាន់ធូ ជនបង្គោលលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
ទឹក​ទន្លេមេគង្គ​​ហក់​ឡើង​លឿន​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ស្រប​ពេល​​មាន​ព្យុះ​ផងនោះ បង្ក​ឲ្យ​ផ្ទះ ផ្លូវ សាលា​រៀន មន្ទីរពេទ្យ និង​វត្តអារាម​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តាម​ដងទន្លេ​រង​ការ​ជន់លិច និងមាន​ប្រជា​ជន​មួយ​ចំនួន​ត្រូវ​ជម្លៀសទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​https://www.facebook.com/photo/?fbid=971305368371925&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពិពិធកម្មសេវាសុខាភិបាលថ្នាក់ជាតិឱ្យកាន់តែទំនើប មុនពេលបង្កើតមន្ទីរពេទ្យថ្នាក់តំបន់។ មន្ទីរពេទ្យទាំងនេះនឹងត្រូវបានរចនាឡើងដើម្បីធ្វើវិមជ្ឈការលើការព្យាបាលជម្ងឺសំខាន់ៗនៅក្នុងតំបន់រៀងៗខ្លួន។https://www.facebook.com/photo/?fbid=971306148371847&set=a.492095336292933
ការ​ចរចា​ចុង​ក្រោយ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៥ សម្រាប់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា​ស្អែក​នេះ ខណៈ​តួលេខ​នៃ​ការ​ស្នើ​ដំឡើង​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ឡើយ​រវាង​ភាគី​និយោជក និង​ភាគី​កម្មករ។https://www.facebook.com/photo/?fbid=971352021700593&set=a.492095336292933