ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិ​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ម្នាក់ គឺ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥។ https://www.facebook.com/photo?fbid=967344228768039&set=a.492095336292933
ជួបគ្នាល្ងាចនេះជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្តាហ៍»
ប្រធានបទ ៖ សមត្ថភាពនៃភាពធន់បែបប្រជាធិបតេយ្យ
កាលបរិច្ឆេទ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo?fbid=967424972093298&set=a.492095336292933
តំណាង​ភាគី​និយោជក​ស្នើ​ដំឡើង​២​ដុល្លារ ​ខណៈ​តំណាង​កម្មករ​ស្នើ​ដំឡើង​ ៦ដុល្លារ, ៧ដុល្លារ​ និង​ ១០​ដុល្លារ​ទៅ​លើ​តួលេខ​បច្ចុប្បន្ន ​២០៤​ដុល្លារ ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៥ ក្នុង​វិស័យ​កាត់ដេរ ​សម្ភារៈ​ធ្វើ​ដំណើរ​និង​កាបូប។https://www.facebook.com/photo?fbid=967493342086461&set=a.492095336292933
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1210073736899729
តើរាជរដ្ឋាភិបាលកម្ពុជា គួរគាំទ្របែបណាខ្លះ ដើម្បីបង្កើនវត្តមានស្ត្រីជាអ្នកដឹកនាំ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/2430243670500914
ផលប៉ះពាល់ពីការធ្លាក់ចុះការដឹកនាំរបស់រដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យ
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024 https://www.facebook.com/comfrel.org/videos/398058676646493
ជនជាតិ​ដើម​ភាគតិច​សួយ​ជាង ៣០០គ្រួសារ​ រស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ធ្លាក់​ខ្លួន​ក្រីក្រ​ ដោយសារ​បាត់បង់​ព្រៃឈើ និង​មិន​អាច​ចូល​ទៅ​អាស្រ័យផល​ ក្នុង​តំបន់​ព្រៃ​សមូហភាព​សហគមន៍​ភ្នំវិហារ។https://www.facebook.com/photo?fbid=967539728748489&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ សមត្ថភាពនៃភាពធន់បែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/447723520945974
«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន» ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រសួង​ព័ត៌មាន ​កាល​ពី​ដើម​ខែ​សីហា។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​នោះ​មាន​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក ​Vitit Muntarbhorn ​ផង​ដែរ។​ https://www.facebook.com/photo?fbid=969615528540909&set=a.492095336292933
រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនី ​ស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower)​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​ក្រុមហ៊ុន​របស់​លោក ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​លើក​ហេតុ​ផល​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ប្រមូល​ផល-អនុផល​ព្រៃ​ឈើ​ខុស​ពី​កិច្ច​សន្យា។ ​នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោក​ លី យ៉ុងផាត់​ ដែល​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រ។​ https://www.facebook.com/photo?fbid=969617145207414&set=a.492095336292933
កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ បាន​ច្រាន​ចោល​ទណ្ឌកម្ម​«អយុត្តិធម៌»​របស់​អាមេរិក​លើ​ឧកញ៉ា​និង​ជា​ទីប្រឹក្សារបស់​អតីត​នាយករដ្ឋមន្ត្រី ពី​បទ​រំលោភបំពាន​ដែល​គេ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការជួញដូឬ​មនុស្ស​ក្នុង​មណ្ឌល​បោកបញ្ឆោត​តាម​អនឡាញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ https://www.facebook.com/photo/?fbid=969619208540541&set=a.492095336292933
គណបក្ស​កម្លាំងជាតិ​ធ្វើ​សមាជ​វិសាមញ្ញ​កែសម្រួល និង​ជ្រើស​តាំង​ថ្នាក់ដឹកនាំ​គណបក្ស​បន្ថែម​ទៀត​ទៅ​តាម​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស ក្រោយ​ពេល​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ មេដឹកនាំ​បក្ស​នេះ​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ហើយ​ងាក​ទៅ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ មន្រ្តី​បក្ស​កាន់​អំណាច​អះអាង​​ថា គណបក្ស​នយោបាយ​ប្រកួតប្រជែង​នៅ​កម្ពុជា​កន្លង​មក​ធ្វើឡើង​ដោយ​ស្មើ​ភាព​គ្នា។ https://www.facebook.com/photo/?fbid=969641091871686&set=a.492095336292933
អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បញ្ចេញមតិ​គាំទ្រ ចំពោះ​ចំណាត់ការ​របស់​ប្រទេស​មហាអំណាច និង​ជា​បិតា​ប្រជាធិបតេយ្យ គឺ សហរដ្ឋអាមេរិក ដែល​ដាក់​ទណ្ឌកម្ម​លើ លោក លី យ៉ុងផាត់ និង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀត​។ https://www.facebook.com/photo/?fbid=969652328537229&set=a.492095336292933
អ្នក​តាម​ដាន​ស្ថានការនយោបាយ ​និង​សង្គមបានឯក​ភាព​ទៅនឹងការ​លើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដែលលើកឡើងថា ការ​បាត់បង់ទឹកដី​ពីអាណាចក្រ​ខ្មែរ​ មក​នៅដូចសព្វថ្ងៃ ​គឺដោយ​សារ​ការបែកបាក់ផ្ទៃក្នុងជាតិ​ធ្វើឱ្យប្រទេស​ចុះខ្សោយ និង​លើក​​​ទឹកចិត្ត​ឱ្យ​​លោក​​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ​​ដើម្បី​​ឱ្យកម្ពុជាក្លាយ​ទៅ​ជា​​ប្រជាជាតិ​មួយ​ដែល​រឹង​មាំ​យូរ​អង្វែង​តទៅ​អនាគត។ https://www.facebook.com/photo?fbid=969668115202317&set=a.492095336292933
ស្រ្តីមេម៉ាយ រស់នៅក្នុង​ផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំ​​ក្នុងខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​។ ស្ត្រី​មេម៉ាយ​​ម្នាក់នេះ​កំពុង​សម្រាន្ត​ក្រោម​តំណក់​ទឹក​ភ្លៀង​ ដែល​សភាព​ផ្ទះ​ហាក់​ពុក​ផុយ​មាន​កណ្ដៀ​ និង​ព័ទ្ធ​ដោយ​សម្បុក​ពីងពាង​ ផ្ទះ​នោះ​គឺ​បាក់​មួយ​ចំហៀង​ ពេល​ភ្លៀង​ម្តងៗ​លេច​រក​កន្លែង​ជ្រក​គ្មាន​។ គាត់​មាន​កូនស្រី​ក្នុង​បន្ទុក​បី​នាក់ ម្នាក់​​រកការងារធ្វើសឹងមិនបាន​ ម្នាក់​ខ្លាច​ច្រើន​មិន​ហ៊ាន​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ និង​ម្នាក់​ទៀត​ដេក​ឈឺ​នៅ​ផ្ទះ គាត់​រក​ចំណូល​មិន​បាន​សូម្បី​មួយ​រៀល​ខ្មែរ​ក្នុង​មួយ​ថ្ងៃ។ https://www.facebook.com/photo/?fbid=969670885202040&set=a.492095336292933
សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ស្នើឱ្យរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចុះពិនិត្យមើលបទល្មើសកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រះរការដោយផ្ទាល់កុំចាំមើលតែរបាយការណ៍របស់មន្រ្ដីថ្នាក់ក្រោម។ https://www.facebook.com/photo?fbid=969679365201192&set=a.492095336292933
លោកយាយ ឡុង សម្បូរ អាយុ​៨៧​ឆ្នាំ​ដែល​មានជំងឺ​ឈឺចង្កេះ​ងើប​មិន​រួច​​ត្រូវ​បាន​គេយក​ទៅ​ដាក់​ចោល​នៅ​ក្នុង​វត្ត​មួយ​នៅខេត្ត​ត្បូងឃ្មុំ ខណៈ​លោក​តា អ៊ុង នាង ​អាយុ​៧០​ឆ្នាំ​កំពុង​រស់​នៅ​តែលតោលគ្មាន​ទីពឹង ​គ្មាន​ទីស្នាក់​អាស្រ័យ​ពិត​ប្រាកដ ចាប់​តាំង​ពីភរិយា​របស់គាត់​គឺ​លោក​យាយ ​ឌុក សាខន អាយុ​៧៣​ឆ្នាំបាន​ស្លាប់​​កាលពីជិត​២ឆ្នាំមុនបន្ទាប់​ពី​​​រស់នៅក្នុង​ជីវភាព​​ក្រ​តោកយ៉ាកដ៏គួរ​ឱ្យ​សង្វេគ​​ហូប​ព្រឹកខ្វះល្ងាច។ https://www.facebook.com/photo?fbid=969680111867784&set=a.492095336292933
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គ.ជ.បបានចេញសេចក្តីប្រកាសព័ត៌មានលេខ ១២២ ស្ដីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ https://www.facebook.com/photo/?fbid=969694365199692&set=a.492095336292933
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​សេរីភាព​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ កញ្ញា នេះ បន្ទាប់​ពី​កញ្ញា​រង​ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ។ https://www.facebook.com/photo/?fbid=969783298524132&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ លទ្ធផលនៃការអង្កេតការបើកចំហថវិកា ឆ្នាំ២០២៣
វាគ្មិនកិត្តិយស៖
- លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
- លោក ម៉ារ សុផល ប្រធានកម្មវិធី នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាអ្នកស្រាវជ្រាវឯករាជ្យការសង្កេតការបើកចំហថវិកា
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/520825410896287
តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែមានវិធានការបែបណាខ្លះ ដើម្បីបង្កើនតំណាងស្រ្តីជាប់ឆ្នោត?
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024https://www.facebook.com/comfrel.org/videos/1311807799781349