ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
អ្នករងគ្រោះ​ដោយ​ការ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ទទូច​ឱ្យ​អភិបាល​ខេត្តកំពត ជួយ​ជំរុញ​ទៅ​តុលាការ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់ បើ​មិន​ដូច្នេះ ធនាគារ​នឹង​រឹបអូស​យក​ផ្ទះ និង​ដីស្រែ​ចម្ការ​របស់​ពួកគាត់​។ មន្ត្រី​មនុស្ស​លើកឡើង​ថា អាជ្ញាធរ​ក៏ដូចជា​តុលាការ​គួរ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ ដើម្បី​កុំឱ្យ​ពលរដ្ឋ​រងគ្រោះ​កាន់តែ​ធ្ងន់។ https://www.facebook.com/photo?fbid=959552069547255&set=a.492095336292933
មន្ត្រី​សមាគម​អាដហុក (Adhoc) ស្នើ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ពន្លឿន​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ព្នង​បី​ភូមិ នៅ​ឃុំ​ប៊ូស្រា ទុក​ឲ្យ​សហគមន៍​អាស្រ័យ​ផល ស្រប​ពេល​អ្នកភូមិ​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​សមូហភាព​របស់​ខ្លួន​ត្រូវការ​ចោទ​ប្រកាន់​ថា កាប់​ដី​ព្រៃ​រដ្ឋ​ខុស​ច្បាប់​។ សំណើ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ជាមួយ​មន្ត្រី​សមាគម​អាដហុក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា។ https://www.facebook.com/photo?fbid=959552159547246&set=a.492095336292933
ជួបគ្នាល្ងាចនេះជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
កាលបរិច្ឆេទ ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=959674662868329&set=a.492095336292933
ភាពមិនប្រក្រតីនៅពេលដែលមានការបោះឆ្នោតដោយគ្មានតម្លាភាពហិរញ្ញវត្ថុនយោបាយ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/553044280624828
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
វាគ្មិនកិត្តិយស៖
- លោក សាត់ សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប
- លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា
==========================
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា
#ម្ចាស់ឆ្នោតឆ្លាតវៃs
#ពង្រឹងការទទួលខុសត្រូវមន្រ្តីជាប់ឆ្នោត
#ការអប់រំពលរដ្ឋ
#ការចូលរួមបែបស្ថាបនា
#ខុមហ្រ្វែល
#FreeFairElection
#Democracy
#EmpowersCambodianCitizens
#SmartVoter
#PromotingAccountableElectedOfficials
#CivicEducation
#ConstructiveEngagement
#COMFREL https://www.facebook.com/comfrel.org/videos/1694750894713301
កម្ពុជា-ម៉ាឡេស៊ី សម្រេចសហការរួមគ្នាលើគំនិតផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន។ កិច្ចសហការនេះត្រូវបានឯកភាពគ្នារវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយលោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី ​នៅរសៀលថ្ងៃទី២ ខែកញ្ញា។ https://www.facebook.com/photo/?fbid=960255399476922&set=a.492095336292933
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល» ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែកញ្ញា ហើយនៅថ្ងៃដដែល តាមព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំង សម្តេច គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ផងដែរ។ https://www.facebook.com/photo?fbid=960254016143727&set=a.492095336292933
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តកម្ចីរួមទាំងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៩៣,៦ លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព-អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ដោយបញ្ជាក់ថា កញ្ចប់ថវិកានេះ គឺជួយពលរដ្ឋចំនួន៨,៨ម៉ឺនគ្រួសារ រស់នៅក្នុងខេត្តចំនួន៩របស់កម្ពុជា ឱ្យទទួលបានទឹកមានសុវត្ថិភាព និងអនាម័យសម្រាប់ប្រើប្រាស់។​ https://www.facebook.com/photo?fbid=960253089477153&set=a.492095336292933
មនុស្ស​ជាង ៧០០​នាក់​ហើយ បាន​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ ទៅ​កាន់​ព្រំដែន​ក្នុង​ខេត្ត​ភាគ​ឦសាន ​(ខេត្ត​ស្ថិត​ក្នុង​គម្រោង​ CLV-DTA) និង​ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ប្រកាស​ទទួល​ចុះ​ឈ្មោះ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែសីហា​កន្លង​ទៅ។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។ https://www.facebook.com/photo?fbid=960247699477692&set=a.492095336292933
អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា រថយន្ត​ពាក់​ផ្លាក​លេខ ខ.ម ដែល​ប្រើ​ប្រាស់​ខុស​ប្រក្រតី ត្រូវ​បាន​ចាត់​វិធានការ​ច្បាប់​ជាច្រើន​ករណី​នាពេល​កន្លងមក ហើយ​ចំណាត់​ការ​នេះ​កំពុង​តែ​អនុវត្ត​បន្ត​ទៀត​ផងដែរ។ https://www.facebook.com/photo?fbid=960246439477818&set=a.492095336292933
នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល​នា​ថ្ងៃ​ចន្ទ​នេះ​ មេធាវី​ការពារ​ក្តី​នៅ​តែ​បន្ត​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា​ IDEA ​ក្នុង​សំណុំ​រឿង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ​កាល​ពី​១០​ឆ្នាំ​មុន។​ https://www.facebook.com/photo?fbid=960244886144640&set=a.492095336292933
លោក​ គង់ សំអុល ​រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង​ និងជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​បាន​ទទួល​មរណភាព ​នៅ​ថ្ងៃ​ចន្ទ​ ទី២ ​ខែ​កញ្ញា​នេះ ​ក្នុង​អាយុ​៩៤​ឆ្នាំ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព្រះ​បរម​រាជវាំង​ចុះ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា។ https://www.facebook.com/photo?fbid=960244096144719&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ប្រធានបទ ៖ ដំណោះស្រាយប្រកបដោយបរិយាបន្នលើវិវាទដីធ្លី
កាលបរិច្ឆេទ ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98​ https://www.facebook.com/photo/?fbid=960257706143358&set=a.492095336292933
តើមានប្រភេទក្រុមនៃស្ថាប័នណាខ្លះ ដែលរក្សាគុណភាពអំណាចរដ្ឋាភិបាល និងការពារប្រជាធិបតេយ្យ?
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/1217964492889195
តើប្រជាធិបតេយ្យបែបបន្តត្រកូល នាំមកនូវគ្រោះថ្នាក់ ឬមានប្រយោជន៍?
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024 https://www.facebook.com/comfrel.org/videos/2413972425439716
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា
==========================
ប្រធានបទ៖ ដំណោះស្រាយប្រកបដោយបរិយាបន្នលើវិវាទដីធ្លី
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក ឃុន តុលា ប្រធានគម្រោងពង្រឹងអំណាចសហគមន៍នៃអង្គការសមាគមធាងត្នោត
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437​
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា
#ម្ចាស់ឆ្នោតឆ្លាតវៃs
#ពង្រឹងការទទួលខុសត្រូវមន្រ្តីជាប់ឆ្នោត
#ការអប់រំពលរដ្ឋ
#ការចូលរួមបែបស្ថាបនា
#ខុមហ្រ្វែល
#FreeFairElection
#Democracy
#EmpowersCambodianCitizens
#SmartVoter
#PromotingAccountableElectedOfficials
#CivicEducation
#ConstructiveEngagement
#COMFREL https://www.facebook.com/comfrel.org/videos/1428781434407958
អ្នកវិភាគ​យល់​ថា ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី (Indonesia) ឱ្យ​កម្ពុ​ជាថ្មីៗ​នេះ គឺ​សំដៅលើ​ការ​ទប់ទល់ និង​កាត់បន្ថយ​ឥទ្ធិពល​ចិន​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​​​ https://www.facebook.com/photo/?fbid=960951202740675&set=a.492095336292933
សមត្ថកិច្ច​ខេត្តព្រះសីហនុ​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៧នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ប្រហារ​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត នៅ​តំបន់​ឆ្នេរ​ឯករាជ្យ កាល​ពី​យប់​ថ្ងៃ​ទី២ ខែកញ្ញា។ សង្គម​ស៊ីវិល​រិះគន់​ថា សមត្ថកិច្ច​ហាក់​គ្មាន​វិធាន​តឹងតែង ចំពោះ​ជនបរទេស​មួយ​ចំនួន ដែល​នៅ​តែ​បន្ត​ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី តាម​ទី​សាធារណៈ​នៅ​ឡើយ ហើយ​បង្ក​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ និង​បន្លាច​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ក្នុង​ខេត្តព្រះសីហនុ។ https://www.facebook.com/photo?fbid=960950366074092&set=a.492095336292933
គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី៣ ខែកញ្ញា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អគ្គនាយក​រដ្ឋបាល​គណបក្ស​កម្លាំង​ជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បង្ហាញ​ពី​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ។ គណបក្ស​កម្លាំង​ជាតិ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​លោក ជិន ប៊ុណ្ណារ័ត្ន នេះ​ថា ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ជា​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​លើ​គណបក្ស​កម្លាំង​ជាតិ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។ https://www.facebook.com/photo?fbid=960949769407485&set=a.492095336292933
រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ឱ្យ​កងទ័ព​ជើង​ទឹក​កម្ពុជា​នូវ​នាវា​ចម្បាំង​ពីរគ្រឿង​ នៅ​គ្រា​ដែល​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ជួយ​ធ្វើ​ទំនើប​កម្ម​ដល់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ។ https://www.facebook.com/photo?fbid=960948449407617&set=a.492095336292933