ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី០៣ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
សហការជាមួយ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ ៖ ការបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាល ត្រូវជាប់បទចោទញុះញុង់ ក្បត់ជាតិដែរ?
វាគ្មិនកិត្តិយស៖
១. ព្រះតេជព្រះគុណ ឈួន ប៊ុនសេន
២. កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ
3. លោក ថន ធន និស្សិតប្រវត្តិវិទ្យា
សម្របសម្រួលដោយ៖ កញ្ញា សើន ស្រីម៉ៃ https://www.facebook.com/comfrel.org/videos/1874031413075380
សាច់​ញាតិ និង​ក្រុម​ការងារ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) រិះគន់​តុលាការ​កំពូល​ថា បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​មេធាវី​ការពារ​ក្ដី និង​សាច់​ញាតិ។ ពួកគាត់​យល់​ឃើញ​ថា តុលាការ​កំពូល​កំពុង​រំលោភ​សិទ្ធិ​លើ​ជន​ជាប់​ឃុំ និង​ក្រុម​គ្រួសារ។ https://web.facebook.com/photo/?fbid=937959728373156&set=a.492095336292933
រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចេញ​មុខ​បកស្រាយការពារ​រដ្ឋាភិបាល ជុំវិញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ CLV ដោយ​អះអាង​កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ ហើយ​នឹង​មិន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។ ទោះបី​យ៉ាង​ណា​ក្ដី ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បារម្ភ​ថា កម្ពុជា​អាច​នៅ​តែ​ចាញ់ប្រៀប​វៀតណាម និង​ទាញ​យក​ប្រយោជន៍ បាន​តិច​ជាង​ការ​ខាតបង់។ https://web.facebook.com/photo/?fbid=937963955039400&set=a.492095336292933
អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា​ ពួកគេ​បន្ត​តាម​ដាន​កម្រិត​ជំនន់​ទឹក​ភ្លៀង ​និង​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជំនន់​ទឹក​ភ្លៀង​ក្នុង​រដូវ​វស្សា។​ https://web.facebook.com/photo/?fbid=937965868372542&set=a.492095336292933
អ្នក​ធ្វើការ​លើ​វិស័យ​សារ​ព័ត៌មាន​បាន​លើក​ឡើង​ថា​ ​ខ្លឹមសារ​ដែល​ចែង​ក្នុង​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​មាន​លក្ខណៈ​ទូលាយ ​និង​ចែង​មិន​ច្បាស់​លាស់​មួយ​ចំនួន។​ https://web.facebook.com/photo/?fbid=937967465039049&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ របាយការណ៍វាយតម្លៃអំពីសេរីភាពរបស់ Freedom House
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/861504258736612
៣ថ្ងៃ​បន្ទាប់​ពី​ព្រមាន​ប្រើ​ហិង្សា​បង្ក្រាប​បាតុកម្ម​របស់​ប្រជាពលរដ្ឋ រឿង​តំបន់​ ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ និង​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែសីហា​នេះ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត ថ្លែង​ថា ការ​បាក់​បែក​ផ្ទៃ​ក្នុង​ជាតិ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្រោម​សូន្យ។ https://www.facebook.com/photo/?fbid=939967454839050&set=a.492095336292933
ពលករ​ជា​ស្ត្រី​ម្នាក់​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Man Power) ទៅ​ធ្វើ​ការ​ក្នុង​ប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) បាត់​ដំណឹង ហើយ​សាច់​ញាតិ​មិន​អាច​ទាក់ទង​បាន​ជិត២ខែ​មក​ហើយ។ ក្រុម​ពលករ​បញ្ជាក់​ថា ក្រុម​មន្ត្រី​ស្ថានទូត​នៅ​ទីនោះ ​មិន​ទាន់​បញ្ជាក់​ពី​ការ​បាត់​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ https://www.facebook.com/photo/?fbid=939969108172218&set=a.492095336292933
ក្រុម​គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លើកឡើង​ថា ពួកគាត់​កំពុង​រស់នៅ​ជាមួយ​ទុក្ខ​ក្រៀមក្រំ និង​បាត់បង់​ភាព​កក់ក្ដៅ​ពី​គ្រួសារ ក្រោយ​ពេល​សកម្មជន​ទាំង៥នាក់ ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ហើយ​ដោយសារ​ការ​ការពារ​ធនធាន​ធម្មជាតិ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា តុលាការ​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងអស់​ដើម្បី​អាច​ឱ្យ​ពួកគាត់​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ។ https://www.facebook.com/photo/?fbid=939970128172116&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៥​ ខែ​សីហា​នេះ ​បាន​បើក​ការដ្ឋាន​ចាប់​ផ្តើម​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​យ៉ាង​អធិក​អធម​ ក្នុង​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ដែល​ជា​ចំណុច​ផ្តើម​នៃ​ការ​ជីក​ព្រែក​ដើម្បី​ឱ្យ​ទឹក​ហូរ​កាត់​ពី​ទន្លេ​មេគង្គ។​ https://www.facebook.com/photo/?fbid=939972661505196&set=a.492095336292933
អនុ​ប្រធានទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក​ ស៊ុន ចាន់ថុល ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សន្យា​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ ដោយ​សារ​គម្រោង​ព្រែក​ជីក​ហ្វូណន ​ខណៈ​ពលរដ្ឋ​ទាំង​នោះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ ដោយ​សារ​ពួកគេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ឡើយ​អំពី​ផល​ប៉ះពាល់។​ https://www.facebook.com/photo/?fbid=939973491505113&set=a.492095336292933
ចាប់​ពី​ថ្ងៃទី២ ខែសីហា​តទៅ ការ​ថត​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គម ដូចជា Facebook, Youtube, Tiktok ជាដើម​ដោយ​ទូរសព្ទ​ដៃ ឬ​ម៉ាស៊ីនថត​ផ្ទាល់​ខ្លួន​នៅ​រមណីយដ្ឋាន​អង្គរ​មិន​ចាំ​បាច់​ត្រូវ​បង់​ប្រាក់ ឬ​​ដាក់​ពាក្យ​ស្នើសុំ​ឡើយ។ https://www.facebook.com/photo?fbid=939976748171454&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ប្រធានបទ ៖ ដំណើរការស្នើសុំប័ណ្ណកម្មសិទ្ធិ និងការអភិវឌ្ឍនៅហ្នឹងកន្លែងរបស់សហគមន៍តាតុក សង្កាត់ជើងឯក
កាលបរិច្ឆេទ ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98​ https://www.facebook.com/photo/?fbid=939985291503933&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយអង្គការសមធម៌កម្ពុជា
==========================
ប្រធានបទ៖ ដំណើរការស្នើសុំប័ណ្ណកម្មសិទ្ធិ និងការអភិវឌ្ឍនៅហ្នឹងកន្លែងរបស់សហគមន៍តាតុក សង្កាត់ជើងឯក
វាគ្មិនកិត្តិយស៖
- លោក សឿន លីមហេង មន្ត្រីគម្រោងសិទ្ធិដីធ្លី និងលំនៅឋាននៃអង្គការសមាគមធាងត្នោត
- លោកស្រី អ៊ឹម សារឿន តំណាងសហគមន៍តាតុក
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/385803540844830
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាថា​ ព្រែកជីក​ហ្វូណន​តេជោ​ត្រូវ​តែ​សាងសង់​ឲ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​លុប​បំបាត់​ការ​សង្ស័យ​រឿង​បាត់​បង់​អធិបតេយ្យភាព ​មិន​ថា​ព្រែក​ជីក​នេះ​ត្រូវ​ចំណាយ​​លើស​ពី ១,៧​ពាន់​លាន​ដុល្លារ​ឬ​​យ៉ាងណា​នោះ​ទេ។https://www.facebook.com/photo?fbid=940098798159249&set=a.492095336292933
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំឭកដល់មន្រ្តីនគរបាលច្រកទ្វារទាំងអស់ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។ លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកមន្រ្តីច្រកទ្វារព្រំដែន ទាំងព្រំដែនគោក និងអាកាស ជាបុគ្គលទី១តំណាងឱ្យជាតិនិងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវបរទេសពីគ្រប់ជាតិសាសន៍។https://www.facebook.com/photo?fbid=940102014825594&set=a.492095336292933
ប្រជា​ពលរដ្ឋ​​​រស់​នៅ​​ជាប់​​​គម្រោង​ព្រែកជីក​ហ្វូណន កំពុង​ព្រួយ​បារម្ភ​ពី​ជីវភាព និង​ផ្ទះ​សម្បែង ខ្លាច​មិន​​ទទួល​បាន​សំណង​សមរម្យ​ បើ​ទោះ​បី​​ រដ្ឋាភិបាល​ធានា​ថា នឹង​ផ្ដល់​សំណង​ឱ្យ​​​​​ក្ដី​​។ ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ ពួក​គាត់​​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ មក​ដោះស្រាយ​នោះ​ឡើយ ខណៈ​ដែល​រដ្ឋាភិបាល​​​​​​ បើក​ការ​សាង​គម្រោង​ព្រែក​ជីក​ហ្វូណន ​ជា​ផ្លូវ​ការ​​ រួច​មក​ហើយ នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា ម្សិល​មិញ​។​​https://www.facebook.com/photo/?fbid=940155471486915&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ ដំណើរការស្នើសុំប័ណ្ណកម្មសិទ្ធិ និងការអភិវឌ្ឍនៅហ្នឹងកន្លែងរបស់សហគមន៍តាតុក សង្កាត់ជើងឯក
វាគ្មិនកិត្តិយស៖
- លោក សឿន លីមហេង មន្ត្រីគម្រោងសិទ្ធិដីធ្លី និងលំនៅឋាននៃអង្គការសមាគមធាងត្នោត
- លោកស្រី អ៊ឹម សារឿន តំណាងសហគមន៍តាតុក
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1020407159278514