ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​ពន្ធនាគារ​ម្នាក់​ពាក់ព័ន្ធ​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល មាន​ច្រើន​ស្កេះស្កះ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​បោសសម្អាត​ដោយ​តម្លាភាព និង​ស្នើ​ភាព​គ្នា។ ក្រុម​អ្នក​ឃ្លាំមើល​ថា អំពើ​ពុករលួយ​បន្ត​កើន​ឡើង​នេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់​តែ​ក្រីក្រ និង​ពលរដ្ឋ​កាន់​តែ​រង​ភាព​អយុត្តិធម៌។ https://www.facebook.com/photo/?fbid=937285998440529&set=a.492095336292933
ក្រុម​គ្រួសារ​របស់​សកម្ម​ជន​គណបក្ស​ជំទាស់​ក្នុង​ខេត្ត​ស្វាយរៀង​បាន​អំពាវនាវ​ឱ្យ​ដោះលែង​លោក ​ពៀក វណ្ណា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ស្លៀកពាក់​សម្លៀក​បំពាក់​យោធា​ខុស​ច្បាប់។​​https://www.facebook.com/photo/?fbid=937288968440232&set=a.492095336292933
ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​បើក​យុទ្ធនា​ការ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ រាប់​ថ្ងៃ​បើក​ការដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​នោះ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​ព្រែក​ជីក​នេះ​ កាន់​តែ​បង្ហាញ​ក្តី​សោក​សៅ​ និង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​នា​ពេល​ខាង​មុខ។ https://www.facebook.com/photo/?fbid=937293131773149&set=a.492095336292933
អាជ្ញាធរជាតិអប្សរាបានអះអាងពីការត្រៀមខ្លួនសហការជាមួយក្រុមការងាររបស់អង្គការយូណេស្កូ ប្រសិនបើចង់មកពិនិត្យតថភាពនៃការរៀបចំតំបន់អង្គរ។ នេះគឺជាលើកឡើងរបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បន្ទាប់ពីគណៈកម្មាធិការយូណេស្កូបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនត្រៀមបញ្ជូនក្រុមការងារមកពិនិត្យតំបន់អង្គរ ដែលបន្តចម្រូងចម្រាសដោយសំណុំរឿងបណ្តេញប្រជាជនដោយបង្ខំ។ ​https://www.facebook.com/photo/?fbid=937295861772876&set=a.492095336292933
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ គ.ជ.បបានចេញ សេចក្ដីជូនដំណឹងលេខ ០៦៤ គ.ជ.ប.ស.ជ.ណ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ https://www.facebook.com/photo/?fbid=937299785105817&set=a.492095336292933
កម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចោទថៅកែក្រុមហ៊ុនថា បានកឹបកេងលុយសោធននិវត្តន៍របស់កម្មករ។ https://www.facebook.com/photo/?fbid=937303031772159&set=a.492095336292933
អាជ្ញាធរ​ជាតិ​អប្សរា (ANA) បាន​ប្រកាស​ផែនការ​រៀបចំ​ឡើង​វិញ​នូវ​ច្រក​ទ្វារ​ជ័យ​ជា​ច្រកទ្វារ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​អង្គរធំ ជា​រាជធានី​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ខ្មែរ។ https://www.facebook.com/photo/?fbid=937304151772047&set=a.492095336292933
រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​ថា កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ហាក់​មិន​ត្រូវ​បាន​ផ្ដល់​តម្លៃ ខណៈ​ដែល​លោក​ទទួល​ស្គាល់​ភាព​ខ្វះ​ចន្លោះ​ក្នុង​កិច្ចការ​នេះ។ https://www.facebook.com/photo/?fbid=937307278438401&set=a.492095336292933
Forwarded from Comfrel Adminlive
https://www.facebook.com/comfrel.org/videos/2235185210172488
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ការយល់ឃើញអំពីមេដឹកនាំខ្លាំង (strong leader) និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤​ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) ​ជាមួយ​ប្រទេស​វៀតណាម (Vietnam) និង​ឡាវ(Lao)។ ​ការ​ស្នើ​សុំ​នេះ​គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស បង្ហាញ​ក្តី​កង្វល់​ថា ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​​ CLV នេះ នឹង​អាច​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ខាង​មុខ។https://www.facebook.com/photo?fbid=937315655104230&set=a.492095336292933
អនាគត់ គឺរបបប្រជាធិបតេយ្យ!
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/495311543080201
ការផ្តន្ទាទោសសកម្មជនបរិស្ថានជះឥទ្ធិពលមិនល្អចំពោះកម្ពុជា
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024 https://www.facebook.com/comfrel.org/videos/7838853716152027
ស្ថានភាព​ទឹកជំនន់​នៅ​តាម​ខេត្ត​មួយ​ចំនួន ហាក់​មិន​ទាន់​ថមថយ​នៅឡើយ​ទេ បន្ទាប់ពី​ភ្លៀង​នៅតែ​ធ្លាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដែល​បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ​កសិផល របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​លិច​ផ្លូវ​គមនាគមន៍ សាលារៀន ផ្ទះសម្បែង រហូតដល់​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​ផង។ ទឹកជំនន់ ក៏​កំពុង​គំរាមកំហែង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែកត្នោត។https://www.facebook.com/photo?fbid=937444695091326&set=a.492095336292933
តើសិទ្ធិនយោបាយសំខាន់។ តើសិទ្ធិនយោបាយទាំងនេះត្រូវបានធានា ហើយឬនៅ នៅកម្ពុជា?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/1581356559095604
សិទ្ធិនារី គឺជាសិទ្ធិមនុស្ស។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/453228627530791
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី០៣ ខែសីហា ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
សហការជាមួយ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ ៖ ការបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាល ត្រូវជាប់បទចោទញុះញុង់ ក្បត់ជាតិដែរ?
វាគ្មិនកិត្តិយស៖
១. ព្រះតេជព្រះគុណ ឈួន ប៊ុនសេន
២. កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ
3. លោក ថន ធន និស្សិតប្រវត្តិវិទ្យា
សម្របសម្រួលដោយ៖ កញ្ញា សើន ស្រីម៉ៃ https://www.facebook.com/comfrel.org/videos/1874031413075380
សាច់​ញាតិ និង​ក្រុម​ការងារ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) រិះគន់​តុលាការ​កំពូល​ថា បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​មេធាវី​ការពារ​ក្ដី និង​សាច់​ញាតិ។ ពួកគាត់​យល់​ឃើញ​ថា តុលាការ​កំពូល​កំពុង​រំលោភ​សិទ្ធិ​លើ​ជន​ជាប់​ឃុំ និង​ក្រុម​គ្រួសារ។ https://web.facebook.com/photo/?fbid=937959728373156&set=a.492095336292933
រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចេញ​មុខ​បកស្រាយការពារ​រដ្ឋាភិបាល ជុំវិញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ CLV ដោយ​អះអាង​កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ ហើយ​នឹង​មិន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។ ទោះបី​យ៉ាង​ណា​ក្ដី ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បារម្ភ​ថា កម្ពុជា​អាច​នៅ​តែ​ចាញ់ប្រៀប​វៀតណាម និង​ទាញ​យក​ប្រយោជន៍ បាន​តិច​ជាង​ការ​ខាតបង់។ https://web.facebook.com/photo/?fbid=937963955039400&set=a.492095336292933
អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា​ ពួកគេ​បន្ត​តាម​ដាន​កម្រិត​ជំនន់​ទឹក​ភ្លៀង ​និង​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជំនន់​ទឹក​ភ្លៀង​ក្នុង​រដូវ​វស្សា។​ https://web.facebook.com/photo/?fbid=937965868372542&set=a.492095336292933
អ្នក​ធ្វើការ​លើ​វិស័យ​សារ​ព័ត៌មាន​បាន​លើក​ឡើង​ថា​ ​ខ្លឹមសារ​ដែល​ចែង​ក្នុង​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​មាន​លក្ខណៈ​ទូលាយ ​និង​ចែង​មិន​ច្បាស់​លាស់​មួយ​ចំនួន។​ https://web.facebook.com/photo/?fbid=937967465039049&set=a.492095336292933