អាជីវកម្មបូមខ្សាច់តាមដងស្ទឹង ខេត្តពោធិ៍សាត់ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅពលរដ្ឋ។ ពួកគាត់ថាអាជីវកម្មនេះ ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដែលបង្កឱ្យបាក់ច្រាំង ខូច ផ្លូវថ្នល់ និង ខូច សោភ័ណភាពស្ទឹង ដែលអាជ្ញាធរពាក់ព័ន្ធគួរតែទប់ស្កាត់ ឱ្យបានឆាប់។ https://www.facebook.com/photo/?fbid=907392601429869&set=a.492095336292933
គណបក្សកម្លាំងជាតិនៅថ្ងៃទី១៦ ខែមិថុនា បានប្រមូលផ្ដុំសកម្មជនធ្វើបាតុកម្មជាលើកទីពីរ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងដោះលែងអ្នកទោសនយោបាយ។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា បច្ចុប្បន្ន ការអនុវត្តសិទ្ធិរបស់ពលរដ្ឋកំពុងធ្លាក់ចុះគួរឱ្យបារម្ភ។ https://www.facebook.com/photo/?fbid=907393561429773&set=a.492095336292933
ប្រជាពលរដ្ឋរស់នៅ ស្រុកគូលែន ខេត្តព្រះវិហារ ជាង២០០គ្រួសារកំពុងប្រឈមនឹងអាជ្ញាធរខេត្តចុះបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល ដោយអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋទាំងនោះកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារ។ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគេតាំងទីលំនៅ និងអាស្រ័យផលនៅតំបន់នោះចាប់តាំងពីឆ្នាំ១៩៩៩មក។ មន្ត្រីសង្គមស៊ីវិល ទទូចទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីកុំឲ្យមានការប្រើប្រាស់អំពើហិង្សាកើតឡើង។ https://www.facebook.com/photo/?fbid=907394451429684&set=a.492095336292933
មន្ត្រីសង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ អំពាវនាវឱ្យតុលាការខេត្តបន្ទាយមានជ័យអនុវត្តច្បាប់លើមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍នគរបាលឃុំអូរបីជាន់ ករណីប្រើអំពើហិង្សាលើយុវជន ២នាក់ ដោយខុសច្បាប់ និងបំពានក្រមសីលធម៌នគរបាល។ https://www.facebook.com/photo/?fbid=907395424762920&set=a.492095336292933
សហជីព ទាមទារឲ្យក្រសួងការងារជំរុញដល់ភាគីថៅកែរោងចក្រផលិតកាបូប ស៊ិនឡន (CINLON INTERNATIONAL (CAMBODIA)) ឲ្យទទួលយកតំណាងសហជីព ៣នាក់ ចូលធ្វើការវិញ។ ការទទូចជាថ្មីនេះ ដោយសារតែក្រសួងការងារបានចេញលិខិត បញ្ជាឲ្យថៅកែរោងចក្រ ស៊ិន ឡន ទទួលយកតំណាងសហជីពទាំង ៣នាក់ ចូលធ្វើការវិញ តាំងពីខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែរោងចក្រមិនបានអនុវត្តតាមបទបញ្ជារបស់ក្រសួងនោះទេរហូតមកដល់ពេលនេះ។https://www.facebook.com/photo/?fbid=907396238096172&set=a.492095336292933
ពលរដ្ឋភាគច្រើនរស់នៅក្នុងភូមិធ្លកត្រាំកង់ខេត្តសៀមរាប បានបង្ខំចិត្តឱ្យកូនចៅឈប់រៀន តាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យ ដើម្បីឱ្យពួកគាត់ជួយធ្វើកិច្ចការផ្ទះ និងដើរស៊ីឈ្នួលគេរកប្រាក់កម្រៃដោះបំណុល។https://www.facebook.com/photo/?fbid=907397138096082&set=a.492095336292933
ក្នុងត្រីមាសទី១ រដ្ឋាភិបាលទូទាត់បំណុលឱ្យបរទេសបានចំនួន១៨១លានដុល្លារ ដោយក្នុងនោះមាន១៤២,៤០លានដុល្លារ ជាប្រាក់ដើម និង៣៨,៦០លានដុល្លារទៀត គឺជាការប្រាក់។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។https://www.facebook.com/photo?fbid=907398591429270&set=a.492095336292933
កម្មករត្អូញត្អែរពីជីវភាពកាន់តែលំបាក ចំណែកស្ថានភាពការងារ និងការរំលោភសិទ្ធិនៅកន្លែងការងារនៅតែយ៉ាប់យ៉ឺន ស្របពេលថៅកែអះអាងថា ការបញ្ជាទិញ និងការនាំចេញក្នុងវិស័យកាត់ដេរកើនឡើងជាង ២០ភាគរយនៅរយៈពេល៥ខែដើមឆ្នាំ២០២៤។ សហជីពឯករាជ្យ និងកម្មករជំរុញដល់រដ្ឋាភិបាល និងថៅកែឱ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ បញ្ចុះតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារ និងគោរពសិទ្ធិការងារ។https://www.facebook.com/photo?fbid=907398791429250&set=a.492095336292933
ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ជិត ៣០០គ្រួសារ ព្រួយបារម្ភខ្លាចក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសឈ្មោះ សឹង យន្ដ គ័ង យិក (Xing Yuan Kanng Yeak CO., LTD. ) និងក្រុមហ៊ុនថ្មម៉ាបឈ្មោះ សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក (Sambour Minrng Cambodia) CO., LTD) យកដីស្រែចម្ការដែលពួកគេកំពុងអាស្រ័យផល និងបណ្ដេញពួកគេចេញពីតំបន់នោះ ដោយមិនមានសំណងសមរម្យ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ក្រុមហ៊ុនត្រូវផ្ដល់សំណងសមរម្យដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីការវិនិយោគ។https://www.facebook.com/photo?fbid=907399454762517&set=a.492095336292933
មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានដាក់សម្ពាធឱ្យសកម្មជនព្រៃឡង់ ១នាក់ និងប្រជាសហគមន៍ការពារព្រៃឈើ២នាក់ទៀត សុំទោសថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងម្ចាស់ក្រុមហ៊ុន លឹម វត្តី ជាសាធារណៈ បើពុំដូច្នេះទេសមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងទៅតុលាការ។https://www.facebook.com/photo?fbid=907400434762419&set=a.492095336292933
តុលាការភ្នំពេញបានយក វីដេអូមួយចំនួនរបស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) មកភ្ជាប់ការប្រកាន់ទៅលើសកម្មជនចលនាមាតាធម្មជាតិថា បានចូលរួមធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណាក្ដី អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចាត់ទុកសវនាការនេះ ធ្វើឡើងក្រោមរូបភាពនយោបាយ ដើម្បីបំបិទមាត់អ្នករិះគន់។https://www.facebook.com/photo?fbid=907401931428936&set=a.492095336292933
ជើងយន្តហោះត្រង់លើកដំបូងរវាងឥណ្ឌា និងកម្ពុជាត្រូវបានសម្ពោធជាផ្លូវការ ដើម្បីជំរុញវិស័យទេសចរណ៍ និងទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។ ការបើកឱ្យមានការហោះហើរត្រង់ដំបូងនេះត្រូវបានរំពឹងថា ជាកម្លាំងចលករក្នុងការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។https://www.facebook.com/photo?fbid=907403448095451&set=a.492095336292933
តើសិទ្ធិនយោបាយសំខាន់។ តើសិទ្ធិនយោបាយទាំងនេះត្រូវបានធានា ហើយឬនៅ នៅកម្ពុជា?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/7724619487625410
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/7724619487625410
Facebook
Log in or sign up to view
See posts, photos and more on Facebook.
តើអ្វីជាតុលាការ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/7733126193436553
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/7733126193436553
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ចំណុចខ្វះខាត និងចំណុចត្រូវកែលំអរជុំវិញគុណធម៌របស់មន្រ្តីសាធារណៈការក្នុងការបំរើរាស្រ្ត
#វីដេអូខ្លីពីVoC #សេកសុជាតិ
#Video2024 https://www.facebook.com/comfrel.org/videos/7858695420856612
#វីដេអូខ្លីពីVoC #សេកសុជាតិ
#Video2024 https://www.facebook.com/comfrel.org/videos/7858695420856612
Facebook
Log in or sign up to view
See posts, photos and more on Facebook.
Forwarded from Comfrel Adminlive
https://www.facebook.com/comfrel.org/videos/1708823036531933
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្តីសង្ឃឹម និងទំនុកចិត្តមកលើមន្ត្រី និងស្ថាប័នសាធារណៈ
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- លោក ស ម៉ូរ៉ា ប្រធានគ្រប់គ្រងកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា ( CATU)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្តីសង្ឃឹម និងទំនុកចិត្តមកលើមន្ត្រី និងស្ថាប័នសាធារណៈ
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- លោក ស ម៉ូរ៉ា ប្រធានគ្រប់គ្រងកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា ( CATU)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្តីសង្ឃឹម និងទំនុកចិត្តមកលើមន្ត្រី និងស្ថាប័នសាធារណៈ
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- លោក ស ម៉ូរ៉ា ប្រធានគ្រប់គ្រងកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា ( CATU)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/982683343556863
សម្រាប់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្តីសង្ឃឹម និងទំនុកចិត្តមកលើមន្ត្រី និងស្ថាប័នសាធារណៈ
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- លោក ស ម៉ូរ៉ា ប្រធានគ្រប់គ្រងកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា ( CATU)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/982683343556863
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងពីក្តីបារម្ភរបស់លោកចំពោះសារសំឡេងបែកធ្លាយមួយលើបណ្តាញសង្គម ដែលទំនងជាសាររបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។https://www.facebook.com/photo?fbid=908049121364217&set=a.492095336292933
អ្នកតាមដានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹង និងហ្មត់ចត់បំផុតចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច ឬហៅថាVape ក្នុងចំណោមសិស្សានុសិស្ស និងយុវជន ដោយបារម្ភថាវាអាចជះផលអវិជ្ជមានដល់ការលូតលាស់នៃសុខភាពនិងការសិក្សារបស់ពួកគេ។https://www.facebook.com/photo?fbid=908049828030813&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំប្រទេសសិង្ហបុរីបានវាយតម្លៃជាវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជនដែលរួមចំណែកដល់ការកសាងធនធានមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញវិស័យទេសចរណ៍។https://www.facebook.com/photo?fbid=908050381364091&set=a.492095336292933
ក្រោយមានការចុះចូលរបស់សកម្មជនគណបក្សជំទាស់មួយចំនួនជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ថ្នាក់ដឹកនាំគណបក្សជំទាស់អះអាងថាសមាជិករបស់ខ្លួនមួយចំនួនចុះចូលដោយការស្ម័គ្រចិត្ត ខណៈមួយចំនួនទៀតរងសម្ពាធ។https://www.facebook.com/photo?fbid=908051438030652&set=a.492095336292933