ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ហេតុអ្វីប្រទេសកម្ពុជា ត្រូវការមានប្រជាធិបតេយ្យសេរីពហុបក្ស?
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOld https://www.facebook.com/comfrel.org/videos/3692790061039380
លុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1453128618967714
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1617167919123783
Forwarded from Comfrel Adminlive
https://www.facebook.com/comfrel.org/videos/917975626461581
============================
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃពុធ​ ទី០៦ ខែមីនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ខ្ទង់ចំណាយលើផ្នែកមួយចំនួននៃថវិកាជាតិសម្រាប់គ្រប់គ្រង់ឆ្នាំ២០២៤
វាគ្មិនកិត្តិយស៖
- លោក ចាន់ វិចិត្រ អ្នកសម្របសម្រួលបណ្តាញនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO-Forum)
- លោក សៀន ប៊ុនរិទ្ធ មន្ត្រីសម្របសម្រួលកម្មវិធីអង្គការតម្លាភាពកម្ពុជា (TI/C)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ (LRSU) នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) ប្រមាណ ៦០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦ មីនា ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ ស្នើ​អន្តរាគមន៍​ប្រជុំ​រក​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន និង​កម្មករ។ https://www.facebook.com/photo?fbid=835695631932900&set=a.492095336292933
ពលរដ្ឋ​ដែល​បាន​ដាក់​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី (Brilliant City) របស់​ឧកញ៉ា ឡេង ចាន់ណា ស្នើ​ឱ្យ​ភាគី​ក្រុមហ៊ុន​សង់​ប្រាក់​ត្រឡប់​ទៅ​ពួកគាត់​ទៅវិញ ខណៈ​ពួកគាត់​កំពុង​ប្រឈម​បញ្ហា​លំបាក​ក្នុង​ជីវភាព​គ្រួសារ និង​មិន​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​ភាគី​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា។ https://www.facebook.com/photo?fbid=835697285266068&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ខ្ទង់ចំណាយលើផ្នែកមួយចំនួននៃថវិកាជាតិសម្រាប់គ្រប់គ្រង់ឆ្នាំ២០២៤
វាគ្មិនកិត្តិយស៖
- លោក ចាន់ វិចិត្រ អ្នកសម្របសម្រួលបណ្តាញនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO-Forum)
- លោក សៀន ប៊ុនរិទ្ធ មន្ត្រីសម្របសម្រួលកម្មវិធីអង្គការតម្លាភាពកម្ពុជា (TI/C)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា
#ម្ចាស់ឆ្នោតឆ្លាតវៃ
#ពង្រឹងការទទួលខុសត្រូវមន្រ្តីជាប់ឆ្នោត
#ការអប់រំពលរដ្ឋ
#ការចូលរួមបែបស្ថាបនា
#ខុមហ្រ្វែល
#FreeFairElection
#Democracy
#EmpowersCambodianCitizens
#SmartVoter
#PromotingAccountableElectedOfficials
#CivicEducation
#ConstructiveEngagement
#COMFREL https://www.facebook.com/comfrel.org/videos/257623374098859
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​បឹង​តា​មោក ជាង ១០០នាក់ នាំគ្នា​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​អំឡុង​ពេល​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ហៅ​ពួក​គាត់​ ទៅ​ចរចា​រឿង​ដីធ្លី។ ពួក​គាត់​ថា​ អាជ្ញាធរ​ពុំ​បាន​ ចរចា​រក​ដំណោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ បែរ​ជា​គំរាម​ពួក​គាត់ ឱ្យ​រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់ បើ​ពុំ​ចង់​មាន​បញ្ហា។ https://www.facebook.com/photo/?fbid=836217695214027&set=a.492095336292933
អាជ្ញាធរ​ចម្រុះ នៅ​ស្រុកគូលែន ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែមីនា បាន​បាញ់​កាំភ្លើង​រះ​ឡើង​លើ និង​គប់​គ្រាប់បែក​ផ្សែង​ជា​ច្រើន​គ្រាប់​ទៅ​លើ​ប្រជាពលរដ្ឋ និង​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ថែម​ទៀត ខណៈ​ពលរដ្ឋ​ជិត ១០០នាក់ រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​ដុត​ផ្ទះសម្បែង​របស់​ពួក​គេ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន ដីសម្បទាន​សេដ្ឋកិច្ច សិលា ដាម៉ិច (Seila Damex CO., LTD)។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ https://www.facebook.com/photo?fbid=836216998547430&set=a.492095336292933
អ្នកវិភាគ​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​គិតគូរ​ពី​តម្លាភាព និង​គិតគូរ​ពី​ការ​ធ្លាក់​ចូល​អន្ទាក់​ក្នុង​ការ​បម្រើ​មហិច្ឆតា​នយោបាយ​ណាមួយ មុននឹង​ទទួល​ប្រាក់​ជំនួយ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត។ ការ​ជំរុញ​នេះ បន្ទាប់​ពី​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង ៧​លាន​ដុល្លារ​ឱ្យ​កម្ពុជា សម្រាប់​ជួសជុល​អគារ​មិត្តភាព​ទីស្ដីការគណៈរដ្ឋមន្ត្រី។ https://www.facebook.com/photo?fbid=836215945214202&set=a.492095336292933
នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន​ ម៉ាណែត​ និង​ប្រតិភូ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដែល​មាន​រយៈ​ពេល​ ៣ ​ថ្ងៃ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ទី​ដែល​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៃប្រទេស​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន និង​ប្រទេស​អូស្រា្តលី។ https://www.facebook.com/photo?fbid=836201775215619&set=a.492095336292933
ក្រុម​កូដករ​ណាហ្គាវើលដ៍ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​រដ្ឋមន្រ្តី​ថ្មី​នៃ​ក្រសួង​ការងារ ដើម្បី​ស្នើ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ (NagaWorld) ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​ហើយ និង​ទាមទារ​ឱ្យ​ដោះ​លែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ គឺ​កញ្ញា ឈឹម ស៊ីថរ។ https://www.facebook.com/photo?fbid=836199228549207&set=a.492095336292933
មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និង​ចក្រភព​អង់គ្លេស​មាន​ក្តី​រំពឹង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​អប់រំ។ https://www.facebook.com/photo?fbid=836198031882660&set=a.492095336292933
ព្រឹទ្ធសភា​កម្ពុជា​គ្រោង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​នៅ​ដើម​ខែ​មេសា​ ឬ​ក្រោយ​ពេល​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ត​តែងតាំង​ជា​ផ្លូវការ​នូវសាច់​សា​លោហិត​ចំនួន​ពីររូប ឱ្យធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ ​ដោយ​ក្នុង​នោះ​រួម​មាន ​សម្តេច​រាជបុត្រី​ព្រះ​អនុជ ​នរោត្តម ​អរុណរស្មី និង​ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ។ នេះ​បើ​តាម​មន្ត្រី​ពាក់ព័ន្ធ។ https://www.facebook.com/photo?fbid=836195295216267&set=a.492095336292933
ក្រោយ​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​សំណង់​កុដិ ចៅ​អធិការ​វត្ត​គិរីសាលវ័ន​ ហៅ​វត្ត​ថ្មី​ក្នុង​ខេត្ត​កំពង់ចាម ​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​សាងសង់​កុដិ​មួយ​នេះ ហើយ​យល់​ព្រម​ក្នុង​ការ​កែ​សម្រួល​ឡើង​វិញ។ https://www.facebook.com/photo?fbid=836197101882753&set=a.492095336292933
គ​ណៈក​ម្មា​ធិកា​រ​ជា​តិ​រៀ​ប​​ចំ​កា​របោះ​ឆ្នោ​ត​ ​(គ.ជ.ប)បានពិ​និត្យ​ ​និង​សម្រេ​​ច​លើ​សេច​ក្តី​ព្រា​ង​ទ​ម្រង់​កំណ​ត់​ហេ​តុនៃ​កា​រ​ចា​​​ប់​ឆ្នោ​ត​កំណ​ត់​យ​ក​លេ​ខរៀ​ង​គ​ណប​ក្ស​​ន​​យោ​បា​យ​ដាក់​លើ​ស​ន្លឹ​កឆ្នោ​តក្នុ​ងកា​របោះឆ្នោតជ្រើស​រើស​​ក្រុម​ប្រឹក្សាអា​ណត្តិ​ទី​៤ ​ឆ្នាំ​​​២០​២​៤​ ​ដែល​​នឹង​ធ្វើ​ឡើ​ង​ក្នុង​​​អំឡុ​ង​ខែមេ​សា​ខា​​ងមុខ​ ខណៈ​រ​យៈ​ពេល ​៤​ថ្ងៃ​ គ​ណប​ក្ស​នយោ​បា​​យ​ចំនួ​ន​ ​៤ ​បា​នចុះ​ប​ញ្ជី​។​ ​ https://www.facebook.com/photo?fbid=836193715216425&set=a.492095336292933
ជូបគ្នាល្ងាចនេះ ជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ទិវានារីអន្តរជាតិ ៨មិនា
អនុសញ្ញាILO C190
កាលបរិច្ឆេទ ៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=836221181880345&set=a.492095336292933
ក្រុម​កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​សុខភាព​កម្មករ​ជាច្រើន​ពាន់​នាក់​កំពុង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ហ័ងអាញ់​អណ្តូងមាស (Hoang Anh Andong Meas) របស់​វៀតណាម​ក្នុង​ខេត្ត​រតនគិរី ខ្វះ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ស្រប​ពេល​ដែល​អាកាសធាតុ កើន​កំដៅ​ខ្លាំង នៅ​រដូវប្រាំង​ឆ្នាំ​នេះ។​ https://www.facebook.com/photo/?fbid=836321588536971&set=a.492095336292933
សហគមន៍​អះអាង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​គ្រោង​បញ្ជូន​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាង ២០​នាក់ កាល​ម្សិលមិញ ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​មីនា។ https://www.facebook.com/photo?fbid=836320371870426&set=a.492095336292933
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​មនុស្ស​៨៧​នាក់ ក្នុង​នោះ​ស្ត្រី ៤៣​នាក់ ដកហូត​ថ្នាំញៀន​និង​វត្ថុតាង​មួយ​ចំនួន ក្នុង​ប្រតិបត្តិការ​បង្ក្រាប នៅ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​៥ ខែ​មីនា។ https://www.facebook.com/photo?fbid=836319505203846&set=a.492095336292933