ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សហភាព​អឺរ៉ុប ​និង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សហការ​គ្នា​ជា​ដៃគូ​ក្នុង​ការ​ផ្តួច​ផ្តើម​គម្រោង​ដែលផ្តោត​លើ​ការ​ពង្រឹង​ផ្នែក​សំខាន់ៗ​នៃ​ការ​លើក​កម្ពស់​ការការពារ​សិទ្ធិ​មនុស្ស ​និង​លំហ​សេរីភាព​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​មានទឹក​ប្រាក់​ ១,៥ លាន​អឺរ៉ូ ​ឬ​ស្មើ​នឹង​ប្រមាណ​ ១,៦​ លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​ពីរ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​https://www.facebook.com/photo?fbid=828476522654811&set=a.492095336292933
សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម គួរ​កសាង​សំណុំរឿង​បញ្ជូន​អ្នក​ពាក់ព័ន្ធ ដែល​នៅ​ពីក្រោយ​ការ​ចាក់​ថ្ម​ចូល​ទន្លេ​មេគង្គ ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​បង្ហាញ​ពី​ការ​ការពារ​ធនធានធម្មជាតិ និង​ការអនុវត្ត​ច្បាប់​ស្នើ​ភាព និង​តម្លាភាព ចំពោះ​ពលរដ្ឋ​គ្រប់រូប។ ពួកគាត់​ថា ប្រសិនបើ​មានការ​លើកលែង​លើ​ករណីនេះ នឹង​ធ្វើ​ឱ្យ​ជនខិលខូច​នៅតែ​បំពាន​ច្បាប់។https://www.facebook.com/photo?fbid=828478172654646&set=a.492095336292933
គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ថ្លែង​សារ​នយោបាយ​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ឱ្យទៅ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ឈរឈ្មោះ​នៅ​តាម​ភូមិភាគ​នីមួយៗ​។ ចំណែក មន្ត្រី​គ.ជ.ប​អះអាង​ថា បរិយាកាស​ឃោសនា​នេះ​ដំណើរ​បាន​ដោយ​រលូន និង​មាន​សណ្ដាប់ធ្នាប់​ល្អ បើ​ទោះ​បី​អង្គ​បោះឆ្នោត​មួយ​ចំនួន​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​រង​ការ​កៀប​សង្កត់ គំរាមកំហែង​ក៏ដោយ។https://www.facebook.com/photo?fbid=828479359321194&set=a.492095336292933
តំណាង​​សហគមន៍​ឡ​ពាង​ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត ដែល​សាលា​ឧទ្ធរណ៍​ភ្នំពេញ រក្សា​ការ​ផ្ដន្ទាទោស​ឱ្យ​ពលរដ្ឋ​ទាំង ៣នាក់​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ជាង ២លាន​រៀល ពាក់​ព័ន្ធ​ វិវាទ​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន​អ្នក​មាន​អំណាច។ ពួក​គាត់​ថា ការ​សម្រេច​នេះ ជា​រឿង​អយុត្តិធម៌សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់។https://www.facebook.com/photo?fbid=828480329321097&set=a.492095336292933
ធាតុបួននៃប្រជាធិបតេយ្យសម្រាប់ ឆ្នាំ២០២៤នេះ ដែលគួរកែលំអ
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024 https://www.facebook.com/comfrel.org/videos/7170692499632558
ខណៈដែល​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បានទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​លោកចាត់​ទុក​ថា​ជា​បង​ប្អូន​ធម៌ នៅទីក្រុង​បាងកក​កាល​ពីថ្ងៃ​ទី ​២១ ខែ​កុម្ភៈ​នេះ បងស្រី​របស់​សកម្មជន​ដែល​ត្រូវ​ចាប់​ពង្រត់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ព្យាយាម​សួរ​លោក​អំពី​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច។ https://www.facebook.com/photo?fbid=828622009306929&set=a.492095336292933
សហជីព​សកល​អ៊ិនដាសស្រ្ទីអល (IndustriALL Global Union) ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក ជា ចាន់ និង​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​រោងចក្រ វីងស្ដារស៊ូ រូប​នេះ ជា​បន្ទាន់​ដោយ​ចាត់​ទុក​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក ជា ចាន់ថា ជា​ការ​បង្ក្រាប និង​បញ្ឈប់​សកម្មភាព​របស់​សហជីព។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ ឃុំ​ខ្លួន​ប្រធាន​សហជីព​កម្ពុជា​ប្រចាំ​រោងចក្រ វីងស្តារស៊ូ (Wing Stars Shoes) លោក ជា ចាន់ ក្នុង​ពន្ធនាគារ តាម​បណ្ដឹង​ថៅកែ​ក្រុមហ៊ុន​វីងស្តារស៊ូ។ https://www.facebook.com/photo/?fbid=828627962639667&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖«ផលវិបាកនៃព័ត៌មានក្លែងក្លាយតាមអនឡាញមកលើដំណើការប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា-CamboJA
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/244475848725425
តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​សរុប​ជាង ​១ ​ម៉ឺន​នាក់ បាន​ចេញទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​ ៥ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ២៥ ខែកុម្ភៈ ។ គណបក្សនយោបាយ​ចំនួន​ ៤ ​បាន​ចូល​​រួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ​។​ https://www.facebook.com/photo?fbid=829811439187986&set=a.492095336292933
ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​មក​កាន់​កម្ពុជា និង​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​ក្រសួង​ការបរទេស​អាមេ​រិក ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ https://www.facebook.com/photo?fbid=829812415854555&set=a.492095336292933
បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​រកឃើញ​ថា គម្រោង​រ៉េដបូក (Redd+) ចំនួន​២​ខេត្ត គឺ​ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង កំពុង​បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃឈើ ដោយមាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តំបន់​ការពារ​រ៉េដបូក។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​បាត់បង់​គម្រប​ព្រៃឈើ​នេះ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​បណ្ដែតបណ្ដោយ​និង​គប់គិត​គ្នា​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន។ https://www.facebook.com/photo?fbid=829833845852412&set=a.492095336292933
ក្រុមហ៊ុន​ធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W. Co., Ltd) បន្ត​ឲ្យ​ក្រុម​កម្មករ​របស់​ខ្លួន​ចូល​​ទៅ​កាប់​ឈើ​ដែល​មាន​តម្លៃ​នៅក្នុង​តំបន់​ការពារ​ភ្នំ​ក្រឡា​ពស់ ខេត្តស្ទឹងត្រែង ហើយ​ដឹកជញ្ជូន​ឈើ​ទាំងនោះ ចូល​ទៅ​ក្នុង​តំបន់​សម្បទាន​សេដ្ឋកិច្ច ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​សកម្មជន​ព្រួយបារម្ភ​ពី​ការ​ហិនហោច​ព្រៃឈើ​នៅ​តំបន់​ការពារ​ទាំងនោះ ខណៈ​មន្ត្រី​នាំពាក្យ​កងរាជអាវុធហត្ថ អះអាង​ថា ប្រសិនបើ​មាន​ករណីនេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់។ https://www.facebook.com/photo?fbid=829834989185631&set=a.492095336292933
កសិករ និង​អ្នកជំនាញ​កសិកម្ម​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​យុទ្ធនាការ​ជាក់លាក់​ជួយ​រក​ទីផ្សារ​កសិផល​ខ្មែរ​ទូទាំង​ប្រទេស។ ពួកគេ​ស្នើ​ដូច្នេះ ដោយសារ​តែ​កន្លង​មក​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជួយ​បាន​តែមួយ​រយៈពេល ហើយក៏​ឈប់​ទៅវិញ។ https://www.facebook.com/photo?fbid=829838009185329&set=a.492095336292933
ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹងតាមោក​ចោទ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ថា ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ដើម្បី​កាយ​ប្រឡាយ​ធ្វើ​ផ្លូវ​មេ​រំដោះ​ទឹក​គឺ​គ្រាន់តែ​ជា​លេស ចង់​បណ្ដេញ​ពលរដ្ឋ​ចេញ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​ពួកគាត់​ប្រកាន់​គោលជំហរ​ថា នឹង​ស៊ូស្លាប់​ការពារ​ដី​សហគមន៍​ឱ្យ​គង់វង្ស។ https://www.facebook.com/photo?fbid=829838915851905&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ហេតុអ្វីបានជាបុគ្គលសាធារណៈ និងស្ថាប័នរដ្ឋជាកម្មវត្ថុនៃការរិះគន់ពីសាធារណជន?
កាលបរិច្ឆេទ ៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=829841375851659&set=a.492095336292933
លំហសេរីភាពជាមូលដ្ឋាននាពេលកន្លងមក និងបច្ចុប្បន្នមិនទាន់ល្អប្រសើរនៅឡើយ
#វីដេអូខ្លីពីVoC #អំសំអាត
#Video2024https://www.facebook.com/comfrel.org/videos/409349731501450
សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិៈ
សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិៈ
១. ហេតុអ្វីបានជាត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ?
២. តើត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចម្តេចខ្លះ?
៣. តើការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមច្បាប់កំពូលអ្វីខ្លះ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOld https://www.facebook.com/comfrel.org/videos/1108848673490203
ដើម្បីជំរុញឱ្យគណបក្សនយោបាយយកចិត្តទុកដាក់ និងមានវិធានការតឹងរ៉ឹង លុបបំបាត់ការរំលោភសេពសន្ថវៈ លើស្រ្តី ក្មេងស្រី កុមារី និងទារិកានៅកម្ពុជា។
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOld https://www.facebook.com/comfrel.org/videos/368489679405409
Forwarded from Comfrel Adminlive
https://fb.watch/qs3M_QJcbm/
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ហេតុអ្វីបានជាបុគ្គលសាធារណៈ និងស្ថាប័នរដ្ឋជាកម្មវត្ថុនៃការរិះគន់ពីសាធារណជន?
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
-​ លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមវិន្ទ និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម