ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ចំណុចសំខាន់ៗសម្រាប់ប្រជាធិបតេយ្យមូលដ្ឋាន
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020https://www.facebook.com/comfrel.org/videos/1035688740848789
លក្ខណៈនៃរបបផ្ដាច់ការ
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021https://www.facebook.com/comfrel.org/videos/1116631446444155
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍ » នៃការផ្សាយសំឡេងសង្គមស៊ីវិល
ប្រធានបទ ៖ មការពារប្រជាធិបតេយ្យ
វាគ្មិន៖ លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែលhttps://www.facebook.com/photo/?fbid=799536195548844&set=a.492095336292933
ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ដែល​កំពុង​ប្រកប​របរ​ជីក​យក​រ៉ែ​មាស​ខ្នាត​តូច រង​ការគាបសង្កត់​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ ដោយ​តាមដាន​និង​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ជីក​យក​រ៉ែ​នៅក្នុង​រណ្ដៅ​មិន​លើស​ពី​ជម្រៅ​៥​ម៉ែត្រ។ ការ​ដែល​ក្រុមហ៊ុន​កំណត់​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ មិនអាច​រក​រ៉ែ​មាស​បាន​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​គ្នា រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ។ https://www.facebook.com/photo?fbid=799424448893352&set=a.492095336292933
រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ថា រដ្ឋាភិបាល​សំរេច​ជា​ផ្លូវការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ទូទាំង​ប្រទេស​ចំនួន ២០៤​ដុល្លារ​សហរដ្ឋអាមេរិក​ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤​តទៅ។​https://www.facebook.com/photo?fbid=799564615546002&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ចៅក្រមការពារប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1347961325876530
រា​ជ​​រ​ដ្ឋាភិ​បា​ល​បា​ន​ស​ម្រេច​​ប​​ន្ត​កម្ម​វិ​ធី​ឧប​​ត្ថ​ម្ភសាច់​ប្រា​ក់​ជូ​ន​គ្រួ​សារ​ក្រី​ក្រ​ និ​ង​ងា​យ​រ​​ងគ្រោះ​ ​ក្នុ​ង​អំ​ឡុ​ង​ពេល​​ប្រ​យុ​ទ្ធ​នឹ​ង​ជំងឺ​កូ​វី​ដ១​៩​ ​ដ​ល់​ខែ​​មីនា ឆ្នាំ២០​២​៤​ ​និ​ង​បា​ន​​កែ​សម្រួ​ល​ក​ម្រិ​ត​អ​ត្ថ​ប្រយោ​ជ​ន៍​ក្នុ​ង​កា​រផ្ត​ល់​ថ​វិកា​ដ​ល់​ជ​​ន​រ​ង​គ្រោះ​ទាំ​ង​នោះផ​ង​ដែ​រ​។​https://www.facebook.com/photo?fbid=800008152168315&set=a.492095336292933
សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​ខេត្ត​ព្រះ​វិហារ​អះអាង​ថា​ ពួកគេ​នៅ​តែ​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​កើត​ឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ​ ក្នុង​ឃុំ​ព្រះ​មេរុ ​ស្រុក​ត្បែង​មានជ័យ ​ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់​បង់​ព្រៃ​ឈើ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ឆ្នាំ ​២០២៣​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ​ របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ព្រះ​មេរុ។​https://www.facebook.com/photo?fbid=800009662168164&set=a.492095336292933
លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញលោកវរសេនីយ៍ត្រី ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញពីក្របខណ្ឌមន្រ្តីនគរបាល។https://www.facebook.com/photo?fbid=800010525501411&set=a.492095336292933
ខណៈ​មាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​កង្វះ​ទឹក​ស្រោច​ស្រព​ស្រែ​ប្រាំង​នា​ដើម​ឆ្នាំ​ ២០២៤ ​នេះ ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​នៅ​រដូវ​ក្រោយ ​និង​កំពុង​ធ្វើ​កិច្ច​អន្តរាគមន៍​ទាញ​ទឹក​ពី​ប្រភព​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ។ ​ចំណែក​កសិករ​មួយ​ចំនួន​នៅ​តែ​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ផល​ស្រូវ​របស់​ពួកគេ​ខូចខាត ​និង​ប៉ះពាល់​សេដ្ឋកិច្ច ​ដោយសារ​ការ​ប្រមូល​ផល​ស្រូវ​ប្រាំង​នឹង​ប្រើ​រយៈ​ពេល​ជាង​មួយខែ​ទៀត។​https://www.facebook.com/photo?fbid=800011462167984&set=a.492095336292933
ប្រពន្ធ​មន្ត្រី​បក្ស​ភ្លើងទៀន លោក តូច ថឹង ដែល​កំពុង​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​រៀបរាប់​រឿង​អយុត្តិធម៌ ជាពិសេស​លោកស្រី​ព្រួយបារម្ភ​អំពី​ស្ថានភាព​ជំងឺ​ប្តី​ទ្រុឌទ្រោម​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ដល់​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​នយោបាយ​ដើម្បី​ផ្តល់​សេរីភាព​ឲ្យ​ពួកគាត់​បាន​រស់នៅ​ជួបជុំគ្នា​ឡើងវិញ។https://www.facebook.com/photo?fbid=800013592167771&set=a.492095336292933
គណបក្ស​កម្លាំង​ជាតិ ប្រកាស​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​​ខេត្ត​ស្រុក​ខណ្ឌ​ដើម្បី​​កុំ​ឱ្យ​បែក​សំឡេង​ឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ឆ្លើយតប​ថា ការ​ជជែក​រឿង​នេះ​ហាក់​ហួស​បន្តិច​ហើយ។https://www.facebook.com/photo?fbid=800017158834081&set=a.492095336292933
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​១១ មករា ថា កម្ពុជា​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី តែ​មិន​បាន​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ដែល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ។https://www.facebook.com/photo?fbid=800152505487213&set=a.492095336292933
តុលាការ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១១ ខែ​មករា បាន​លើកលែង​ការចោទប្រកាន់​លើ​ប្រធាន​ធនាគារ​ហិរញ្ញវត្ថុ DGB លោក គឹម តាវ-អូ (Kim Tae-oh) ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា។https://www.facebook.com/photo?fbid=800153458820451&set=a.492095336292933
ក្រសួង​យុត្តិធម៌​ចាប់​ទទួល​ពាក្យបណ្ដឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​តុលាការ និង​ដោះស្រាយ ខណៈ​ក្រសួង​ទទួល​ស្គាល់​ថា ចៅក្រម និង​តំណាង​អយ្យការ​មួយចំនួន​លួច​ប្រព្រឹត្ត​កំហុស។ អ្នកជំនាញ​ច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ក្រសួង​យុត្តិធម៌​គួរ​ផ្ដល់​សមត្ថកិច្ច​ដល់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា​អ្នកពិនិត្យ និង​ដាក់​ពិន័យ​លើ​ចៅក្រម និង​ព្រះរាជអាជ្ញា។https://www.facebook.com/photo/?fbid=800191232150007&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ » នៃការផ្សាយសំឡេងសង្គមស៊ីវិល
ប្រធានបទ ៖ តើរដ្ឋាភិបាលគួរមានយុទ្ធសាស្ត្របែបណាសម្រាប់ដោះស្រាយបញ្ហាជួញដូរមនុស្សនៅឆ្នាំ ២០២៤?
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
​https://www.facebook.com/photo/?fbid=800241298811667&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «សិទ្ធិអំណាចម្ចាស់ឆ្នោតនៅក្រោយការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកការពារសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/comfrel.org/videos/335695265964035
អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ខ្លួន​អភិបាល​ក្រុងកែប​លោក ខេង យ័ន ទៅ​តុលាការ ខណៈ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ទៀត នៅ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ក៏​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដក​តំណែង និង​បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ។​ https://www.facebook.com/photo?fbid=801982341970896&set=a.492095336292933
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៤ ​បាន​ឆ្លើយ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បែប​ចំអក​ទៅកាន់​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯងបាន​បង្ហាញ​សារ​នៅក្នុង​បណ្ដាញ​សង្គម​នេះដែរ​ចំពោះ​បុគ្គល​នយោបាយ​បក្សប្រឆាំង​គួរ​លាឈប់​បើ​ខ្លាច​ការគំរាមកំហែង​ពី​បក្ស​កាន់​រដ្ឋាភិបាល​។ https://www.facebook.com/photo?fbid=801981841970946&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ប្រសើរ​ជូន​ក្រុម​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប ដែល​ទាមទារ​កុំឱ្យ​ក្រុមហ៊ុន​ចិន អង្គរ អ៊ីនធឺណេសិនណល អ៊ែរផត អ៊ិនវេសមិន ខេមបូឌា (Angkor International Airport Investment(Cambodia) មិន​យក​លុយ​ថ្លៃ​ផ្លូវ​ចេញ​-​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​នោះ​បាន​នៅ​ឡើយ​ទេ។ https://www.facebook.com/photo?fbid=801981148637682&set=a.492095336292933