ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ https://www.facebook.com/photo/?fbid=794432509392546&set=a.492095336292933
សមាគមការពារសិទ្ធិមនុស្សអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសពីគោលការណ៍ច្បាប់ នៅក្នុងអំឡុងពេលសវនាការ ដែលធ្វើឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងយុត្តិធម៌ដាក់ពិន័យចៅក្រម និងព្រះរាជអាជ្ញាដែលអនុវត្តខុសច្បាប់។ https://www.facebook.com/photo/?fbid=794433582725772&set=a.492095336292933
អាជ្ញាធរថៃបន្តឃុំខ្លួនជនភៀសខ្លួនខ្មែរចំនួន ៧នាក់ នៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន្តនៅទីក្រុងបាងកក។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលចូលរួមសិក្សាច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយលោក ស៊្រុន ស្រ៊ន កាលសប្ដាហ៍កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ជនភៀសខ្លួនទាំងនោះគ្មានសុវត្ថិភាពទេ ប្រសិនបើអាជ្ញាធរថៃបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ។ https://www.facebook.com/photo/?fbid=794434636059000&set=a.492095336292933
នៅទីបំផុតកម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ក្នុង ១ ខែ ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ នេះតទៅ គឺកើនជាងខែធ្នូ ឆ្នាំ ២០២៣ ចំនួន ៤ ដុល្លារអាមេរិក បន្ទាប់ពីមានកិច្ចប្រជុំចរចាប្រាក់ឈ្មួលប្រមាណ ២០ លើក។https://www.facebook.com/photo?fbid=794431569392640&set=a.492095336292933
គណបក្សឆ្ពោះទៅមុខបដិសេធការចោទប្រកាន់ពីក្រុមនយោបាយបក្សរបស់លោក ហ៊ុន សែន ថាពួកគេជួយគាំទ្រក្រុមប្រឆាំងកម្ពុជានៅប្រទេសថៃ។ ចំណែកអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងចាត់ទុកការចោទប្រកាន់ពីក្រុមសម្ពន្ធភាពរបស់បក្សប្រជាជនកម្ពុជាថាជាល្បិចកលរបស់លោក ហ៊ុន សែន ដើម្បីកម្ចាត់ជនភៀសខ្លួននៅប្រទេសថៃកំពុងតស៊ូជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដឡើងវិញ។ https://www.facebook.com/photo/?fbid=794637879372009&set=a.492095336292933
លោកស្រី ឆន សុគន្ធា បានប្រឡូកការងារអង្គការមិនមែនរដ្ឋាភិបាលជាង២០ឆ្នាំមកហើយ។ ការងារដំបូងរបស់លោកស្រីគឺជាមួយសមាគមសិទ្ធិមនុស្សអាដហុកនៅឆ្នាំ១៩៩៨។ បច្ចុប្បន្នលោកស្រីគឺជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មានការរឿងរ៉ាវជាច្រើនដែលលោកស្រីបានជួបប្រទះ រាប់ទាំងការចាប់ខ្លួនបុគ្គលិកអាដហុក និងការបិទសារព័ត៌មានវីអូឌីនៅឆ្នាំ២០២៣។ តែលោកស្រីនៅចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត។ https://www.facebook.com/photo/?fbid=794638809371916&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«បទពិសោធន៍យុវតីក្នុងកិច្ចការងារសង្គម»
វាគ្មិនកិត្តិយស៖
១. កញ្ញា អាន ស្រីអូន ជាសមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ
២. កញ្ញា សំ សីម៉ា ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1422232348700925
សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«បទពិសោធន៍យុវតីក្នុងកិច្ចការងារសង្គម»
វាគ្មិនកិត្តិយស៖
១. កញ្ញា អាន ស្រីអូន ជាសមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ
២. កញ្ញា សំ សីម៉ា ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1422232348700925
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងដើម្បីរឹតចំណងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ទី១៩ ខែមករា ឆ្នាំ ២០២៤។ https://www.facebook.com/photo/?fbid=795063132662817&set=a.492095336292933
អ្នកជំនាញនយោបាយការបរទេសចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបជាវិជ្ជមាន នៅពេលទៅជួបប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នូវកង្វល់របស់សហភាពអឺរ៉ុប ឬប្រទេសបារាំង ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការអនុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺអាស្រ័យលើគោលការណ៍របស់ប្រទេសនីមួយៗ ដែលប្រទេសដទៃមិនអាចចាប់បង្ខំបានឡើយ។ https://www.facebook.com/photo/?fbid=795066942662436&set=a.492095336292933
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា មិនមានពលរដ្ឋខ្មែរស្លាប់ ឬរងគ្រោះថ្នាក់ឡើយ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ដែលកើតឡើងកាលពីដើមសប្តាហ៍ទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤។https://www.facebook.com/photo?fbid=795061752662955&set=a.492095336292933
សកម្មជនខ្មែរដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ជំរុញឱ្យអាជ្ញាធរថៃស្វែងរកយុត្តិធម៌ឱ្យខ្លួន ក្រោយមានការឃាត់ខ្លួនជនសង្ស័យពីរនាក់។ https://www.facebook.com/photo?fbid=795062652662865&set=a.492095336292933
សមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញក្រសួងយុត្តិធម៌ឱ្យពិនិត្យ និងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ នេះបើយោងតាមរបាយការណ៍នៃការតាមដានសវនាការរបស់តុលាការមួយចំនួន ក្នុងឆ្នាំ ២០២៣។ https://www.facebook.com/photo/?fbid=795063719329425&set=a.492095336292933
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងនឹងពិនិត្យមើលរបាយការណ៍របស់សមាគមអាដហុកដែលថាបានរកឃើញពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ ប៉ុន្តែប្រសិនបើមានភ័ស្តុតាងមូលដ្ឋានត្រឹមត្រូវ គឺក្រសួងនឹងពិចារណាដើម្បីដោះស្រាយករណីនេះ។https://www.facebook.com/photo?fbid=795058025996661&set=a.492095336292933
បេក្ខជនឈរបោះឆ្នោតសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា ចាប់ពីលេខរៀងទី១ ដល់បេក្ខជនបម្រុង ចំនួន១៥នាក់ ត្រូវតែបង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់គ្រប់គ្នា។ នេះបើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ មករា។ https://www.facebook.com/photo?fbid=795050505997413&set=a.492095336292933
តំណាងសហគមន៍ និងសកម្មជនបរិស្ថានអះអាងថា ព្រៃឈើនៅតាមតំបន់ការពារនឹងបាត់បង់បន្ថែមទៀត ពីព្រោះក្រុមហ៊ុនដែលធ្លាប់រកស៊ីឈើខ្នាតធំនៅកម្ពុជាបន្តមានវត្តមាននៅជាប់តំបន់ព្រៃការពារធនធានធម្មជាតិដដែល។ កន្លងទៅអ្នកសហគមន៍មូលដ្ឋាន និងសកម្មជនបរិស្ថានធ្លាប់រកឃើញក្រុមហ៊ុនទាំងអស់នោះ លួចកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សយកទៅលក់នៅក្រៅប្រទេស។ https://www.facebook.com/photo/?fbid=795263209309476&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ»
វាគ្មិនកិត្តិយស៖
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/776579314497226
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ»
វាគ្មិនកិត្តិយស៖
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/776579314497226
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ការបន្តទាមទារឱ្យអាជ្ញាធរផ្តល់យុត្តិធម៌នៅតែបន្តកើតមាន បើទោះបីជាការបង្ក្រាបពីសំណាក់កងកម្លាំងចម្រុះលើកម្មករ ដែលបានប្រមូលផ្តុំគ្នាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារ កាលពីឆ្នាំ ២០១៤ លើកំណាត់ផ្លូវវេងស្រេង និងនៅមុខរោងចក្រយ៉ាកជីង បានកន្លងផុតទៅអស់រយៈពេល ១០ ឆ្នាំក្តី។ https://www.facebook.com/photo?fbid=795665732602557&set=a.492095336292933
ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ននៅក្នុងការមកធ្វើការនៅប្រទេសកម្ពុជា ខណៈមានជនរងគ្រោះជាជនជាតិថៃជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅកន្លែងជើងកាងប្រើប្រាស់ទូរស័ព្ទដើម្បីបោកបញ្ឆោត ឬហៅថាCall-centre gangs។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថៃកាលពីពេលថ្មីៗនេះ។ https://www.facebook.com/photo?fbid=795667129269084&set=a.492095336292933
ផ្នែកខ្លះនៃតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដីជាង ៣ម៉ឺនហិកតារ បានក្លាយជាកន្លែងអភិរក្សត្រីដ៏សំខាន់ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ជនជាតិដើមភាគតិចជាង ១០០គ្រួសារ រស់នៅក្នុងឃុំស្រែគរ និងឃុំក្បាលរមាស ខេត្តស្ទឹងត្រែង។ https://www.facebook.com/photo?fbid=795669495935514&set=a.492095336292933
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំណត់ក្រុមហ៊ុនស្របច្បាប់ដែលនាំពលករទៅធ្វើការនៅក្រៅប្រទេសដើម្បីលុបបំបាត់នូវក្រុមហ៊ុនដែលឆបោកពលករកន្លងមក។ ទោះជាយ៉ាងណា សង្គមស៊ីវិលថា រដ្ឋាភិបាលគួរស្ដារសេដ្ឋកិច្ច និងបង្កើតការងារក្នុងស្រុក ជាជាងឱ្យពលរដ្ឋធ្វើចំណាកស្រុក។ https://www.facebook.com/photo?fbid=795670522602078&set=a.492095336292933
ពលរដ្ឋមូលដ្ឋាននៅក្រុងសំពៅពូន បង្ហើបឱ្យដឹងថា កាស៊ីណូមួយចំនួននៅទីនោះដែលមានអ្នកធំខ្មែរកាងការពារពីក្រោយ កំពុងប្រព្រឹត្តអំពើខុសច្បាប់ ដូចជា មានការឃុំខ្លួនមនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញជាដើម។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេត ចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងទាំងនោះ និងជួយសង្គ្រោះជនរងគ្រោះ។ https://www.facebook.com/photo/?fbid=795673795935084&set=a.492095336292933