ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃពុធ​ ទី០៣ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ស្ថានភាពនយោបាយក្នុងឆ្នាំ២០២៣ និងដំណោះស្រាយសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/3590087061237983
នៅ​ចុង​ខែ​មករា​ខាង​មុខ​នេះ ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់​លោក ​កឹម សុខា ​ជំទាស់​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ​២៧ ​ឆ្នាំ ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ លោក ​កឹម សុខា​ អាច​នឹង​មាន​មេធាវី​ការពារ​ក្តី​ឬ​យ៉ាងណា​ ដោយសារ​លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជួប​អ្នក​ណា​ទាំង​អស់។​ https://www.facebook.com/photo?fbid=794430519392745&set=a.492095336292933
ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ​៨០​ ម៉ឺន​នាក់​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៧០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​២​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ។​ https://www.facebook.com/photo/?fbid=794432509392546&set=a.492095336292933
សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​រក​ឃើញ​​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រើ​សិទ្ធិ​ហួស​ពី​គោល​ការណ៍​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​សវនាការ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ដាក់​ពិន័យ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​​អនុវត្ត​ខុស​ច្បាប់។ https://www.facebook.com/photo/?fbid=794433582725772&set=a.492095336292933
អាជ្ញាធរ​ថៃ​បន្ត​ឃុំ​ខ្លួន​ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន ៧នាក់ នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន្ត​នៅ​ទីក្រុង​បាងកក។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ពេល​ចូល​រួម​សិក្សា​ច្បាប់ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​មួយ​លោក ស៊្រុន ស្រ៊ន កាល​សប្ដាហ៍​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​គ្មាន​សុវត្ថិភាព​ទេ ប្រសិន​បើ​អាជ្ញាធរ​ថៃ​បញ្ជូន​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ។ https://www.facebook.com/photo/?fbid=794434636059000&set=a.492095336292933
នៅ​ទីបំផុត​កម្មករ​-​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ ​ដុល្លារ ក្នុង​ ១​ ខែ ចាប់តាំងពី​ខែ​មករា ឆ្នាំ​ ២០២៤​ នេះ​តទៅ គឺ​កើន​ជាង​ខែធ្នូ ឆ្នាំ​ ២០២៣ ចំនួន ៤ ​ដុល្លារ​អាមេរិក បន្ទាប់ពី​មាន​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្មួ​ល​ប្រមាណ ២០ ​លើក​។​https://www.facebook.com/photo?fbid=794431569392640&set=a.492095336292933
គណបក្ស​ឆ្ពោះ​ទៅ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​នយោបាយ​បក្ស​របស់​លោក ហ៊ុន សែន ថា​ពួកគេ​ជួយ​គាំទ្រ​ក្រុម​ប្រឆាំង​កម្ពុជា​នៅ​ប្រទេស​ថៃ។ ចំណែក​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ពី​ក្រុម​សម្ពន្ធភាព​របស់​បក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ល្បិច​កល​របស់​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​កំពុង​តស៊ូ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ឡើង​វិញ។ https://www.facebook.com/photo/?fbid=794637879372009&set=a.492095336292933
លោកស្រី​ ឆន​ សុគន្ធា​ បាន​ប្រឡូក​ការងារ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាង​២០​ឆ្នាំមក​ហើយ​។​ ការ​ងារ​ដំបូង​របស់​លោក​ស្រី​គឺ​ជា​មួយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នៅឆ្នាំ​១៩៩៨​។​ បច្ចុប្បន្ន​លោកស្រីគឺ​ជា​នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​។​ មាន​ការ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​លោកស្រី​បាន​ជួប​ប្រទះ ​រាប់​ទាំង​ការ​ចាប់​ខ្លួន​បុគ្គលិក​អាដហុក ​និង​ការ​បិទ​សារ​ព័ត៌​មាន​វីអូឌី​នៅឆ្នាំ​២០២៣​។​ តែ​លោកស្រី​នៅ​ចង់​ឃើញ​អ្នក​សារ​ព័ត៌​មាន​កាន់​តែ​ច្រើន​ហ៊ាន​រាយការណ៍​ពី​ការ​ពិត។ https://www.facebook.com/photo/?fbid=794638809371916&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«បទពិសោធន៍យុវតីក្នុងកិច្ចការងារសង្គម»
វាគ្មិនកិត្តិយស៖
១. កញ្ញា អាន ស្រីអូន ជាសមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ
២. កញ្ញា សំ សីម៉ា ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1422232348700925
នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​បារាំង​ ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​ដើម្បី​រឹត​ចំណង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន ម៉ាណែត​ ចុះ​ថ្ងៃ​ទី​ ៣ ​ខែ​មករា​ ឆ្នាំ​ ២០២៤។ ​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ​១៨​ដល់​ទី​១៩ ​ខែ​មករា​ ឆ្នាំ ​២០២៤។​ ​https://www.facebook.com/photo/?fbid=795063132662817&set=a.492095336292933
អ្នក​ជំនាញ​នយោបាយ​ការ​បរទេស​ចង់​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតប​ជា​វិជ្ជមាន នៅ​ពេល​ទៅ​ជួប​ប្រធានាធិបតី​បារាំង​លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នូវ​កង្វល់​របស់​សហភាព​អឺរ៉ុប ឬ​ប្រទេស​បារាំង ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​អាស្រ័យ​លើ​គោលការណ៍​របស់​ប្រទេស​នីមួយៗ ដែល​ប្រទេស​ដទៃ​មិន​អាច​ចាប់​បង្ខំ​បាន​ឡើយ។ ​ https://www.facebook.com/photo/?fbid=795066942662436&set=a.492095336292933
ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​មិន​មាន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ឬ​រង​គ្រោះ​ថ្នាក់​ឡើយ​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​កើត​ឡើង​កាល​ពី​ដើម​សប្តាហ៍​ទេ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ចេញ​ផ្សាយ​នា​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំ​ ២០២៤។​https://www.facebook.com/photo?fbid=795061752662955&set=a.492095336292933
សកម្ម​ជន​ខ្មែរ​ដែល​តែង​តែ​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ​លោក ស៊្រុន ស្រ៊ន ​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ​ស្វែង​រក​យុត្តិធម៌​ឱ្យ​ខ្លួន ​ក្រោយ​មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់។​​ https://www.facebook.com/photo?fbid=795062652662865&set=a.492095336292933
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ជំរុញ​ក្រសួង​យុត្តិធម៌​ឱ្យ​ពិនិត្យ​ និង​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ចៅក្រម ​និង​តំណាង​អយ្យការ​ ដែល​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​នៃ​ការ​តាម​ដាន​សវនាការ​របស់​តុលាការ​មួយ​ចំនួន ​ក្នុង​ឆ្នាំ​ ២០២៣។​ ​https://www.facebook.com/photo/?fbid=795063719329425&set=a.492095336292933
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិ​ធម៌​បាន​ឱ្យដឹង​ថា ក្រសួង​នឹងពិ​និត្យ​មើល​របា​យ​ការណ៍​របស់​សមា​គម​អាដ​ហុក​ដែល​ថា​បាន​រក​ឃើញ​ពី​ភាព​យឺត​យ៉ាវ​របស់​តុលា​ការ​ក្នុងការ​ជំនុំ​ជម្រះ​ ប៉ុន្តែ​ប្រសិន​បើ​មាន​ភ័ស្តុ​តាង​មូល​ដ្ឋាន​ត្រឹម​ត្រូវ គឺ​ក្រសួង​នឹង​ពិចារ​ណា​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ។​​https://www.facebook.com/photo?fbid=795058025996661&set=a.492095336292933
បេក្ខជនឈរបោះឆ្នោតសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា ចាប់ពីលេខរៀងទី១ ដល់បេក្ខជនបម្រុង ចំនួន១៥នាក់ ត្រូវតែបង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់គ្រប់គ្នា។ នេះបើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ មករា។ https://www.facebook.com/photo?fbid=795050505997413&set=a.492095336292933
តំណាង​សហគមន៍ និង​សកម្មជន​បរិស្ថាន​អះអាង​ថា ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​នឹង​បាត់បង់​បន្ថែម​ទៀត ពីព្រោះ​ក្រុមហ៊ុន​ដែល​ធ្លាប់​រកស៊ី​ឈើ​ខ្នាត​ធំ​នៅ​កម្ពុជា​បន្ត​មាន​វត្តមាន​នៅ​ជាប់​តំបន់​ព្រៃ​ការពារ​ធនធាន​ធម្មជាតិ​ដដែល។ កន្លង​ទៅ​អ្នក​សហគមន៍​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន​ធ្លាប់​រក​ឃើញ​ក្រុមហ៊ុន​ទាំងអស់​នោះ លួច​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ https://www.facebook.com/photo/?fbid=795263209309476&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ»
វាគ្មិនកិត្តិយស៖
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/776579314497226
ការ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​នៅតែ​បន្ត​កើត​មាន ​បើ​ទោះ​បី​ជា​ការបង្ក្រាប​ពី​សំណាក់​កង​កម្លាំង​ចម្រុះ​លើ​កម្មករ​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០ ​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៤ ​លើ​កំណាត់​ផ្លូវវេង​ស្រេង ​និង​នៅ​មុខ​រោងចក្រ​យ៉ាកជីង ​បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល ​១០ ឆ្នាំ​ក្តី។ https://www.facebook.com/photo?fbid=795665732602557&set=a.492095336292933
ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​មាន​ការប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ខណៈ​មាន​ជន​រងគ្រោះ​ជា​ជន​ជាតិ​ថៃ​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​នៅ​កន្លែង​ជើង​កាង​ប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​បោក​បញ្ឆោត​ ឬ​ហៅ​ថា​Call-centre gangs។ ​នេះ​បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ https://www.facebook.com/photo?fbid=795667129269084&set=a.492095336292933
ផ្នែក​ខ្លះ​នៃ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃ​ដី​ជាង ៣​ម៉ឺន​ហិកតារ បាន​ក្លាយ​ជា​កន្លែង​អភិរក្ស​ត្រី​ដ៏​សំខាន់ ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ជនជាតិ​ដើម​ភាគតិច​ជាង ១០០​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង។ https://www.facebook.com/photo?fbid=795669495935514&set=a.492095336292933