សមត្ថកិច្ចថៃ ឃាត់ខ្លួនជនភៀសខ្លួនខ្មែរចំនួន ១០នាក់ ក្នុងពេលពួកគាត់ចូលរួមវគ្គសិក្សាស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា សមត្ថកិច្ចថៃ គួរតែដោះលែងជនភៀសខ្លួនទាំងនោះវិញ ព្រោះការរៀនសូត្រអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា មិនខុសច្បាប់ប្រទេសថៃឡើយ។ https://www.facebook.com/photo?fbid=791973666305097&set=a.492095336292933
អ្នកសារព័ត៌មានចំនួន ៤៤ នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសអំឡុងពេលប៉ុន្មានខែ នៅមុនការបោះឆ្នោតសកលដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា។ នេះបើតាមកំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។https://www.facebook.com/photo?fbid=791971029638694&set=a.492095336292933
អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម បានថយចុះ ២៥% ដោយក្នុងឆ្នាំ ២០២៣ នេះ ពលរដ្ឋស្លាប់និងរងរបួសមានសរុបចំនួន ៣០ នាក់ ថយចុះពី ៤០ នាក់ កាលពីឆ្នាំ ២០២២។ ចំនួនអ្នកស្លាប់ក៏ថយចុះពី ១០ នាក់ ក្នុងឆ្នាំ ២០២២ មកត្រឹម ៤ នាក់ ក្នុងឆ្នាំ ២០២៣។ នេះបើតាមលោក លី ធុជ ទេសរដ្ឋមន្រ្តីនិងជាអនុប្រធានទី ១ អាជ្ញាធរមីន។ https://www.facebook.com/photo?fbid=791968202972310&set=a.492095336292933
ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឭកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន បន្ទាប់ពីក្រសួងបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី ប្រភេទ Omricron JN.1 ចំនួន ៤ ករណី កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។ https://www.facebook.com/photo?fbid=791966642972466&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី០២ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ «ដំណោះស្រាយចំពោះសិទ្ធិលំនៅដ្ឋានសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/380818197772951
សម្រាប់ថ្ងៃអង្គារ៍ ទី០២ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ «ដំណោះស្រាយចំពោះសិទ្ធិលំនៅដ្ឋានសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/380818197772951
Facebook
Log in or sign up to view
See posts, photos and more on Facebook.
សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន ៧ នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍ មិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ។ ពួកគេទាំងនោះត្រូវបានរាយការណ៍ពីអ្នកតាមដានថា មានបណ្ណស្នាក់នៅបណ្តោះអាសន្នក្នុងនាមជនភៀសខ្លួន ដែលចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR)។https://www.facebook.com/photo/?fbid=793854946116969&set=a.492095336292933
សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ត្រូវបានវាយបែកក្បាលក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅគ្រាដែលលោកកំពុងផ្សព្វផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅកម្ពុជា និងនាំកម្ពុជាមករកផ្លូវប្រជាធិបតេយ្យ។https://www.facebook.com/photo/?fbid=793856366116827&set=a.492095336292933
ប្រជាសហគមន៍ភូមិឡុំ នៅខេត្តរតនគីរី តាមព្រំដែនកម្ពុជា-វៀតណាមអះអាងថា ក្រុមឈ្មួញកំពុងសម្រុកចូលកាប់ និងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃការពារ និងព្រៃសហគមន៍ភូមិឡុំ យកទៅលក់នៅប្រទេសវៀតណាមដោយសេរីជារៀងរាល់ថ្ងៃ។ ចំណែកអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះវិញ មិនបានចុះទប់ស្កាត់នោះទេ ទោះបីពួកគេស្នើទៅអាជ្ញាធរជាច្រើនសាយ៉ាងណាក្ដី។https://www.facebook.com/photo/?fbid=793857722783358&set=a.492095336292933
កម្មកររោងចក្រមួយចំនួនអះអាងថា ដោយសារតែប្រាក់ចំណូលទាប ពួកគាត់កាត់បន្ថយការហូបចុកដើម្បីសន្សំប្រាក់បង់ធនាគារ និងផ្ទះជួល។ មន្ត្រីសហជីពបារម្ភថា បញ្ហានេះនឹងប៉ះពាល់សុខភាពកម្មករ និងកូនរបស់ពួកគាត់ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានវិធានការដោះស្រាយ។https://www.facebook.com/photo?fbid=793859009449896&set=a.492095336292933
ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលទទូចដល់អាជ្ញាធរឲ្យអនុវត្តច្បាប់ចរាចរណ៍ឲ្យតឹងរ៉ឹងលើជន ដែលបើកឡានបុកគេហើយរត់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកបើកបររថយន្តសេរីទំនើបមួយគ្រឿងម៉ាក ហ្វត (Ford) បានបុកម៉ូតូ ហើយបន្តកិនលើម៉ូតូជនរងគ្រោះបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស ហើយរត់គេចខ្លួនបាត់។https://www.facebook.com/photo?fbid=793860156116448&set=a.492095336292933
ក្រុមយុវជននៅប្រទេសជប៉ុន (Japan) ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិដើម្បីចូលរួមស្ដារលទ្ធិប្រជាធិបតេយ្យ និងគាំទ្រដល់ការប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចយល់ឃើញថា រឿងនេះមិនមានអ្វី ចម្លែកនោះទេ ព្រោះគណបក្សកាន់អំណាចក៏មានយុវជននៅក្រៅប្រទេសគាំទ្រច្រើនដែរ។https://www.facebook.com/photo?fbid=793866116115852&set=a.492095336292933
ជនភៀសខ្លួនខ្មែរ ៧នាក់ត្រូវបានសមត្ថកិច្ចថៃឃុំខ្លួន ក្រោយពួកគេចូលរួមសិក្ខាសាលាសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ក្នុងទីក្រុងបាងកក។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជនទាំង ៧ នាក់ ថា ជារឿងមិនត្រឹមត្រូវ និងផ្ទុយពីគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។https://www.facebook.com/photo?fbid=793869369448860&set=a.492095336292933
អ្នកឃ្លាំមើលនិងសង្គមស៊ីវិលលើកឡើងថា ការចាត់វិធានការច្បាប់លើមន្ត្រីប្រព្រឹត្តអំពើពុករលួយពិបាក ប្រសិនបើមានជាប់សែស្រឡាយ និងបក្ខពួកអ្នកមានអំណាច។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចផ្ទេរតួនាទីមន្ត្រីមួយចំនួន ទៅកាន់កន្លែងផ្សេង ប៉ុន្តែមិនបានផ្ដន្ទាទោស ទៅតាមច្បាប់នោះទេ ក្រោយរកឃើញថា មានប្រព្រឹត្តអំពើពុករលួយ។https://www.facebook.com/photo?fbid=793877592781371&set=a.492095336292933
ប្រជានេសាទនៅតំបន់បឹងទន្លេសាប ខេត្តបាត់ដំបងលើកឡើងថា នៅក្នុងរដូវរងា ដែលជាខែសម្បូរត្រី បទល្មើសនេសាទនៅតែកើតមាន ដោយសារមន្ត្រីជលផលទទួលសំណូកពីជនល្មើស និងទុកឱកាសឱ្យអ្នកប្រព្រឹត្តបានរួចខ្លួន។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ ចុះធ្វើអធិការកិច្ចលើប្រសិទ្ធភាពការងាររបស់មន្ត្រីនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវការអនុវត្តច្បាប់មានតម្លាភាព និងត្រឹមត្រូវ។https://www.facebook.com/photo/?fbid=793878676114596&set=a.492095336292933
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារនៅតែបន្តរកឃើញបទល្មើសព្រៃឈើ នៅក្នុងតំបន់ការពារព្រៃឡង់ជាច្រើនករណី បើទោះបីជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពត្រូវតែសហការជាមួយសហគមន៍មូលដ្ឋាន។https://www.facebook.com/photo/?fbid=793880686114395&set=a.492095336292933
ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ បានស្រែកតវ៉ាប្រឆាំងអាជ្ញាធរដកហូតដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផលចិញ្ចឹមជីវិត។ អ្នកភូមិថា មន្ត្រីរដ្ឋបាលព្រៃឈើ បានប្តឹងពលរដ្ឋជាង ១០នាក់ ទៅតុលាការ ដើម្បីគំរាមមិនឱ្យតវ៉ា។https://www.facebook.com/photo/?fbid=794004649435332&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ស្ថានភាពនយោបាយក្នុងឆ្នាំ២០២៣ និងដំណោះស្រាយសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/3590087061237983
ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ស្ថានភាពនយោបាយក្នុងឆ្នាំ២០២៣ និងដំណោះស្រាយសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/3590087061237983
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា លោក កឹម សុខា អាចនឹងមានមេធាវីការពារក្តីឬយ៉ាងណា ដោយសារលោកត្រូវបានហាមឃាត់មិនឱ្យជួបអ្នកណាទាំងអស់។ https://www.facebook.com/photo?fbid=794430519392745&set=a.492095336292933
ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ https://www.facebook.com/photo/?fbid=794432509392546&set=a.492095336292933
សមាគមការពារសិទ្ធិមនុស្សអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសពីគោលការណ៍ច្បាប់ នៅក្នុងអំឡុងពេលសវនាការ ដែលធ្វើឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងយុត្តិធម៌ដាក់ពិន័យចៅក្រម និងព្រះរាជអាជ្ញាដែលអនុវត្តខុសច្បាប់។ https://www.facebook.com/photo/?fbid=794433582725772&set=a.492095336292933
អាជ្ញាធរថៃបន្តឃុំខ្លួនជនភៀសខ្លួនខ្មែរចំនួន ៧នាក់ នៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន្តនៅទីក្រុងបាងកក។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលចូលរួមសិក្សាច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយលោក ស៊្រុន ស្រ៊ន កាលសប្ដាហ៍កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ជនភៀសខ្លួនទាំងនោះគ្មានសុវត្ថិភាពទេ ប្រសិនបើអាជ្ញាធរថៃបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ។ https://www.facebook.com/photo/?fbid=794434636059000&set=a.492095336292933