ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
របាយ​ការណ៍​ថ្មី​របស់​អង្គការ​សមធម៌​បង្ហាញ​ថា​ សាជីវ​កម្ម​រ៉ែ ដោយ​ប្រើ​គ្រឿង​យន្តខ្នាត​ធំ និង​ការ​ប្រើប្រាស់​សារធាតុ​គីមី បាន​បង្កើន​ហានិភ័យ​នៃ​ការ​ទន្ទ្រាន​យក​ដី ការ​បំផ្លាញ​បរិស្ថាន សុខភាព​ និង​សុវត្ថិ​ភាព​ការងារ​សម្រាប់​ប្រជា ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ។https://www.facebook.com/photo/?fbid=790654406437023&set=a.492095336292933
អង្គការ​សម​ធម៌​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ ដោយ​រក​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​និង​បំផ្លាញ​បរិស្ថាន ខេត្ត​ចំនួន៤។ អង្គការ​នេះ​ជំ​រុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​និង​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​និង​តម្លាភាព។https://www.facebook.com/photo/?fbid=790657359770061&set=a.492095336292933
អតិថិជន​ទិញ​ផ្ទះ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា អះអាង​ថា នៅ​កុងត្រា​ក្រុមហ៊ុន​នឹង​សាងសង់​ផ្ទះ​ឱ្យ​អតិថិជន​រយៈ​ពេល ៣ឆ្នាំ​ឱ្យ​រួចរាល់ ប៉ុន្តែ មក​ដល់​ពេល​នេះ បុរី​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​នោះ​ទេ។https://www.facebook.com/photo/?fbid=790658866436577&set=a.492095336292933
លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅ​អ្នក​រិះគន់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ខ្ចី​លុយ​បរទេស​ឱ្យ​វ័ណ្ឌ​ក​រហូត​ដល់​សង់​មិន​រួច​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​ខ្ចី​លុយ​ប្រទេស​ចិន ដើម្បី​សាងសង់ ព្រែក​ជីក​ហ្វូណន​តេជោ​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកវិភាគ និង​សង្គម​ស៊ីវិល​បារម្ភ​ថា គម្រោង​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ឯកជន​​ នឹង​យក​តម្លៃ​ថ្លៃ​លើ​អ្នក​ធ្វើ​ដំណើរ ឬ​នាវា។https://www.facebook.com/photo/?fbid=790660073103123&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមការស្ទង់មតិ អំពីគុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃកម្មវិធីពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា តាមរយៈការអប់រំនានារបស់ខុមហ្រ្វែល។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមស្កេន QR code ខាងលើ ឬចុចលើតំណភ្ជាប់ (link)នេះ comfrel.info/48dYP71 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ»
វាគ្មិនកិត្តិយស៖
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/384847934009792
គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប.) បាន​រៀបចំពិធី​ចាប់ឆ្នោត​កំណត់​លេខរៀងឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត​នៅ​លើសន្លឹក​ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមាន​៨មណ្ឌល​។ https://www.facebook.com/photo?fbid=791307553038375&set=a.492095336292933
គណបក្ស​នយោបាយ​ចំនួន​ ៩ ​ដែល​ជា​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ​ ពិនិត្យ​និង​ឃ្លាំមើល​លើ​សកម្មភាព​របស់​គណបក្ស​កាវក្លៃ​ (Move Forward)​ ដោយ​ពួកគេ​ថា​បាន​គាំទ្រ​និង​ហ្វឹកហ្វឺន​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ហើយ​កំពុង​ជ្រក​កោន​នៅ​ប្រទេស​ថៃ។ https://www.facebook.com/photo?fbid=791306949705102&set=a.492095336292933
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​ស្រ្តី​បាន​រក​ឃើញ​ថា​ បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២​ ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ https://www.facebook.com/photo?fbid=791306286371835&set=a.492095336292933
ក្រុម​អ្នកឃ្លាំមើល​សង្គម​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច ហាក់​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍ ឱ្យ​ពលរដ្ឋ​ចូលរួម និង​ដឹងគុណ​នយោបាយ​ឈ្នះឈ្នះ ដោយ​បំភ្លេច​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ផ្សេង​ទៀត។ ពួកគាត់​ថា នយោបាយ​ឈ្នះ ឈ្នះ មិន​បាន​រួមចំណែក​ឱ្យ​ភាគី​ជម្លោះ មក​ចូល​តុ​ចរចា​បញ្ចប់សង្គ្រាម និង​បង្កើត​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ដូច​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឡើយ។ https://www.facebook.com/photo?fbid=791314769704320&set=a.492095336292933
ក្រុម​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ ព្រមទាំង​បើកចំហ​ឲ្យ​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ការពារ​ដោយ​សេរី ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​សហការ​ជាមួយ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​និង​ថែរក្សា​សម្បត្តិ​ជាតិ​ឲ្យ​បាន​គង់វង្ស។ https://www.facebook.com/photo?fbid=791316029704194&set=a.492095336292933
គណៈកម្មាធិការ​នៃ​អង្គការក្រៅរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា ស៊ី-ដ (NGO-CEDWE) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដោយ​រក​ឃើញ​ថា ក្រុម​ស្ត្រី​ភាគច្រើន​នៅ​កម្ពុជា រង​អំពើ​ហិង្សា​ជា​ញឹកញាប់ ដោយ​ពុំ​មាន​ការ​អើពើ​ទប់ស្កាត់​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​សង្គម។ https://www.facebook.com/photo/?fbid=791319896370474&set=a.492095336292933
សមត្ថកិច្ច​អះអាង​ថា បាន​បញ្ជូន​អ្នក​ដែល​បើក​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​ភ្នំពេញ​គឺ​លោក ព្រហ្ម វិចិត្រ​សុសក្ដា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ ហៅ​ប៉េហ្សី (PJ)​នោះ​ហើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្នើ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ច្បាប់​ទៅ​លើ​ជន​ដែល​បាន​ប្រណាំង​រថយន្ត​ជាមួយ​លោក ព្រហ្ម វិចិត្រសុសក្ដា បន្ថែម​ទៀត។ https://www.facebook.com/photo/?fbid=791321546370309&set=a.492095336292933
Consultant for Strategic Plan Development

committee for Free and Fair Elections in Cambodia (COMFREL) is a Strong and enduring Cambodian NGO dedicated to providing an independent and non-partisan role in has participated in the 1998,2003,2008, and 2013 National Assembly Elections and the 2002, 2007, 2008, and 2017, and 2022 commune council elections. COMFREL is seeking a qualified consultant to develop a 5-year strategy plan (2024-2028). https://www.facebook.com/photo/?fbid=791330646369399&set=a.492095336292933
ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​នៅតែ​អះអាង​ថា សកម្មភាព​បោក​បញ្ឆោត​មនុស្ស​ពី​កម្ពុជា​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម និង​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​នៅ​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត​ក្នុង​ឆ្នាំ​២០២៣​នេះ​មិន​ថយ​ចុះ​ទេ។ https://www.facebook.com/photo?fbid=791322526370211&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ការគោរព និងការពារសិទ្ធិពលរដ្ឋ គឺនាំមកនូវយុត្តិធម៌សង្គម
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=791428939692903&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN) ប្រធានបទ ៖ ការគោរព និងការពារសិទ្ធិពលរដ្ឋ គឺនាំមកនូវយុត្តិធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ស្នាក់ការខុមហ្រ្វែល (https://comfrel.org/contact-us/)
វាគ្មិនទី១ ៖ លោក ឃុន តុលា ប្រធានកម្មវិធីសិទ្ធិដីធ្លីនិងលំនៅដ្ឋាន នៃអង្គការសមាគមធាងត្នោត (អនឡាញ)
វាគ្មិនទី២ ៖ លោក ឆេន សុផា សមាជិកស្នូល នៃសមាគមបណ្តាញយុវជនកម្ពុជា
អ្នកសម្របសម្រួល ៖ កញ្ញា ថុង ឈីងជាវ សម្របសម្រួល https://www.facebook.com/comfrel.org/videos/922377172932741
ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​លើកឡើង​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឱ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​មុខរបរ និង​ធ្លាក់​ក្នុង​បំណុល​បំណុល​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ងាក​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ និង​ដកហូត​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ពុំ​បាន​បម្រើ​ផល​ប្រយោជន៍​ជាតិ​មក​វិញ។ https://www.facebook.com/photo/?fbid=792035586298905&set=a.492095336292933
មុន​នឹង​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​សីហា កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ ៥​ផ្សេងគ្នា កាត់​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​សរុប​ជាង ៤​រយ​៥០​ហិកតារ (៤៥១) ទៅ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​កាន់កាប់​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​កាត់​ដី​ឧទ្យានជាតិ និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ឱ្យ​បុគ្គល​ឯកជន​កាន់កាប់​ទាំងនោះ ធ្វើឡើង​ដោយ​មិន​មាន​តម្លាភាព​នោះ​ទេ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​វាយតម្លៃ​អំពី​ផល​ប្រយោជន៍​ទ្រព្យសម្បត្តិ​សាធារណៈ​ឱ្យ​បាន​ត្រឹមត្រូវ មុននឹង​សម្រេច​ផ្ដល់​ឱ្យ​បុគ្គល​ឯកជន​កាន់កាប់។ https://www.facebook.com/photo/?fbid=792034382965692&set=a.492095336292933
សកម្មជន​ដីធ្លី​ខេត្តកោះកុង លោក មិន អាន់ ស្នើ​ដល់​តុលាការ​កំពូល​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់ ហើយ​លោក​នៅតែ​អះអាង​ថា លោក​មិន​បាន​ក្លែង​បន្លំ​ឯកសារ ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ម្ខាង​ទៀត​នោះ​ទេ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​តុលាការ​កំពូល​បើក​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ធ្នូ ហើយ​គ្រោង​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី៨ ខែមករា​ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​តុលាការ​កំពូល​ថា គួរ​ពិនិត្យ​មើល​ឯកសារ​ដើម ដែល​អាច​មាន​កំហុស​ពី​អាជ្ញាធរ​មូលដ្ឋាន។ https://www.facebook.com/photo/?fbid=791974412971689&set=a.492095336292933
សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន ១០នាក់ ក្នុង​ពេល​ពួកគាត់​ចូលរួម​វគ្គ​សិក្សា​ស្វែង​យល់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣តុលា នៅ​ក្នុង​ទីក្រុង​បាងកក​ កាលពី​ព្រឹក​ថ្ងៃ​ទី២៩ ខែធ្នូ។ មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើង​ថា សមត្ថកិច្ច​ថៃ គួរតែ​ដោះ​លែង​ជនភៀសខ្លួន​ទាំង​នោះ​វិញ ព្រោះ​ការ​រៀន​សូត្រ​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣តុលា មិន​ខុស​ច្បាប់​ប្រទេស​ថៃ​ឡើយ។ https://www.facebook.com/photo?fbid=791973666305097&set=a.492095336292933