អ្នកជំនាញ និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែទាញយកផលចំណេញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ថៃ ដើម្បីជំរុញទំហំពាណិជ្ជកម្មកម្ពុជាកុំឱ្យចាញ់ប្រៀបថៃដូចសព្វថ្ងៃនេះ ខណៈពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន។ ការលើកឡើងនេះនៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងធ្វើដំណើរទស្សនកិច្ចទៅថៃនៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។https://www.facebook.com/photo/?fbid=788700873299043&set=a.492095336292933
សូមលោកអ្នកចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមវាយតម្លៃអំពី «គុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃការផ្សាយកម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC)»
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញរបស់លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការសិក្សានេះប៉ុណ្ណោះ។
សូមស្កេន QR code ខាងលើ ឬចុចលើតំណភ្ជាប់ (link)នេះ comfrel.info/48dYP71 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញរបស់លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការសិក្សានេះប៉ុណ្ណោះ។
សូមស្កេន QR code ខាងលើ ឬចុចលើតំណភ្ជាប់ (link)នេះ comfrel.info/48dYP71 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
អង្គការសមាគមធាងត្នោត (STT) រកឃើញថាពលរដ្ឋមានជីវភាពក្រីក្រ នៅរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសុខភាពដោយសារបញ្ហាសំរាម ទឹកកខ្វក់ដែលមានក្លិនស្អុយ និងបម្រែបម្រួលអាកាសធាតុ ខណៈដែលអាជ្ញាធរនៅតែគ្មានវិធានការជាក់លាក់ដោះស្រាយបញ្ហាទាំងនេះ។ មន្ត្រីសង្គមស៊ីវិលបារម្ភអំពីបញ្ហាសុខភាព និងសុវត្ថិភាពរបស់កុមារ មនុស្សចាស់នៅពេលដែលពួកគាត់រស់នៅក្នុងបរិយាកាសកខ្វក់។https://www.facebook.com/photo?fbid=788830566619407&set=a.492095336292933
ពលរដ្ឋរស់នៅក្បែរបឹងតាមោកប្រមាណ២០នាក់នៅថ្ងៃទី២៤ ធ្នូ នាំគ្នាដេកយាមការពារតូបលក់អីវ៉ាន់ពីព្រោះខ្លាចអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើតូបរបស់ពួកគាត់ម្ដងទៀត។ ពួកគាត់អះអាងថា ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរគឺជាការរំខានដល់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ហើយអ្នកខ្លះមិនហ៊ានចេញទៅរកប្រាក់ចំណូលឆ្ងាយពីលំនៅឋានឡើយ។https://www.facebook.com/photo/?fbid=788862409949556&set=a.492095336292933
ចាប់ពីដើមឆ្នាំ២០២៤ ខាងមុខជនជាតិចិននឹងអាចចាយវាយលុយយ័ននៅកម្ពុជាតាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល(Digital) ឬតាមប្រព័ន្ធឃ្យូអរកូដ (QR Code)។ ធនាគារជាតិនៃកម្ពុជាអះអាងថា នេះជាសមិទ្ធផលថ្មីមួយទៀតជាមួយក្រុមហ៊ុនធនាគារចិន ក្នុងការពង្រីកវិសាលភាពទូទាត់ឆ្លងដែននៅតំបន់អាស៊ាន។ ប៉ុន្តែ អ្នកឃ្លាំមើលចាត់ទុកការទូទាត់លុយយ័នចិនតាមប្រព័ន្ធឌីជីថល ជាការអនុញ្ញាតឱ្យចិនពង្រីកឥទ្ធិពលលុយយ័ននៅកម្ពុជា និងនៅប្រទេសក្នុងតំបន់។https://www.facebook.com/photo/?fbid=788897179946079&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ «ដំណោះស្រាយចំពោះសិទ្ធិលំនៅដ្ឋានសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2751222758349404
សម្រាប់ថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ «ដំណោះស្រាយចំពោះសិទ្ធិលំនៅដ្ឋានសម្រាប់ឆ្នាំថ្មី»
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2751222758349404
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
មន្ត្រីអង្គការសង្គមស៊ីវិលចង់ឃើញសមត្ថកិច្ចនិងតុលាការអនុវត្តច្បាប់លើ ជនបង្កដែលបើកឡានបុកមនុស្សស្លាប់ ដោយមិនចាំបាច់មានបញ្ជាពីថ្នាក់លើ ដើម្បីបង្ហាញថា ការអនុវត្តច្បាប់គ្មានស្តង់ដារពីរ និងបញ្ចៀសការរិះគន់ ពីសាធារណជន។ ការលើកឡើងនេះ បន្ទាប់ពីតុលាការឃុំខ្លួនឈ្មោះព្រហ្ម វិចិត្រសុសក្ដា បើករថយន្តបុកបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ធ្នូ។ https://www.facebook.com/photo?fbid=789357033233427&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចជាផ្លូវការឱ្យគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងនៅក្នុងរយៈពេល២ខែទៀត។ គណបក្សទាំងនោះរំពឹងថា ពួកគេនឹងទទួលបានអាសនៈមួយចំនួន បើទោះបីគណបក្សខ្លះមានភាពចម្រូងចម្រាស និងគណបក្សខ្លះមានអង្គបោះឆ្នោតតិចតួចក្តី។https://www.facebook.com/photo?fbid=789356523233478&set=a.492095336292933
គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិបានស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ពិនិត្យមើលលទ្ធភាពក្នុងការដោះលែងអ្នកទោសដែលជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់គណបក្សកម្លាំងជាតិ ដែលបានដាក់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។https://www.facebook.com/photo?fbid=789355873233543&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមការស្ទង់មតិ អំពីគុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃកម្មវិធីពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា តាមរយៈការអប់រំនានារបស់ខុមហ្រ្វែល។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមស្កេន QR code ខាងលើ ឬចុចលើតំណភ្ជាប់ (link)នេះ comfrel.info/48dYP71 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមស្កេន QR code ខាងលើ ឬចុចលើតំណភ្ជាប់ (link)នេះ comfrel.info/48dYP71 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
ពីមួយឆ្នាំទៅមួយឆ្នាំគេតែងតែឃើញលេចចេញនូវជំនឿផ្សេងៗបែបអរូបីដែលផ្ទុយពីច្បាប់របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជំនឿទាំងនោះ បានអូសទាញប្រជាពលរដ្ឋឲ្យជឿលង់ខ្លួនរហូតខាតបង់ទ្រព្យសម្បត្តិ ពេលវេលា និងធ្វើឲ្យបរិយាកាសសង្គមពោរពេញទៅដោយភាពច្របូកច្របល់។https://www.facebook.com/photo?fbid=789358859899911&set=a.492095336292933
ពលរដ្ឋជាង ១០០ នាក់ ក្នុងចំណោមពលរដ្ឋ ២៤៧ គ្រួសារ រស់នៅក្នុងភូមិចំនួន ៧ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៥ ធ្នូ បានលើកគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តនេះ ប្រគល់ដីឱ្យពួកគាត់កាន់កាប់ជាក់ស្ដែង និងឈប់បណ្ដេញពួកគាត់ចេញដោយបង្ខំ។https://www.facebook.com/photo?fbid=789468009888996&set=a.492095336292933
សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា ខ្លួនកំពុងតាមចាប់អ្នកបើកបររថយន្ត ដែលសង្ស័យថា បុកម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃអាទិត្យ បណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអធ្រាត្រ នៅលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយថតបានដោយកាមេរ៉ាសុវត្ថិភាពផងដែរ។ នេះបើតាមការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ។ https://www.facebook.com/photo/?fbid=789357283233402&set=a.492095336292933
អាជ្ញាធរ បង្ក្រាបបទល្មើសគ្រឿងញៀន២ទីតាំងនៅរាជធានីភ្នំពេញ និងរឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំផ្សេងទៀត ជិតកន្លះតោន។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធ គួរតែបង្កើនការស្រាវជ្រាវទីតាំងផលិត ហើយបោសសម្អាតបណ្ដាញជួញដូរ និងលុបបំបាត់អំពើពុករលួយទើបអាចដោះស្រាយបញ្ហាគ្រឿងញៀនបាន។ https://www.facebook.com/photo/?fbid=789470753222055&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖«មាគ៌ាឆ្ពោះទៅមុខសម្រាប់ការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋសភា និងរដ្ឋាភិបាល» វាគ្មិនកិត្តិយស៖ - លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ - លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/385122893993756
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧មករា ឆ្នាំ២០២៤។https://www.facebook.com/photo?fbid=789991516503312&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ដែលមានឈ្មោះអ្នកបោះឆ្នោតចំនួនជាង ៩លាននាក់ ស្មើនឹង ៨៩,៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងជាង១០លាននាក់ និងមានការិយាល័យបោះឆ្នោតចំនួន២៤ ០៣៤ កន្លែង។https://www.facebook.com/photo?fbid=789992263169904&set=a.492095336292933
ក្រុមអ្នកគំាទ្រកញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ (NagaWorld) បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃអង្គារ ដើម្បីបង្ហោះប៉េងប៉ោងបង្ហាញពីការនឹករឭកដល់កញ្ញា ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព។https://www.facebook.com/photo?fbid=789995923169538&set=a.492095336292933
ពលរដ្ឋ ២៤៧គ្រួសារ រស់នៅខេត្តក្រចេះ ស៊ូស្លាប់ មិនព្រមចាកចេញពីភូមិកំណើតរបស់ពួកគាត់នោះឡើយ បើទោះបីអាជ្ញាធរបានបណ្ដេញពួកគាត់ចេញពីតំបន់នោះក៏ដោយ។https://www.facebook.com/photo?fbid=789998929835904&set=a.492095336292933