ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ ចំពោះកិច្ចការងារនេះ លោក ធានាឈរនៅពីក្រោយ ឱ្យតែមន្រ្តីអនុវត្តត្រឹមត្រូវ។https://www.facebook.com/photo?fbid=786579983511132&set=a.492095336292933
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើធម្មជាតិ​ ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ​ បាន​ទទូច​សុំ​តុលាការ​ខេត្ត ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ​ដោយ​ពួកគេ​អះអាង​ថា ​ក្រុម​ទាហាន​ដែល​ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ អៀម ម៉ៅ ​បាន​វាយ​ពួកគេ​ ក្នុង​ជម្លោះ​ដីធ្លី​សហគមន៍​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០២២។​https://www.facebook.com/photo?fbid=786579890177808&set=a.492095336292933
ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជំរុញ​ទៅ​តុលាការ​ខេត្តរតនគិរី គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក និង​ក្រុម​ការងារ​របស់​លោក​ការ​ចោទ​ពី​បទ​ក្បត់ជាតិ និង​បទ​ញុះញង់​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ក្រុម​លោក​ដែល​ជា​អ្នក​សកម្មជន​សិទ្ធិមនុស្ស។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ចោទ​ប្រកាន់​លើ​ក្រុម​លោក ថេង សាវឿន ហាក់​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។https://www.facebook.com/photo?fbid=786581670177630&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់​បញ្ជា​ឱ្យ​មន្ត្រី​នគរបាល​តាម​ចាប់​ជន​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ហើយ​បុគ្គល​ទាំង​នោះ​ព្យាយាម​រត់​គេច និង​អាង​មាន​លុយ​មាន​អំណាច។ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ថា ជា​រឿង​គួរ​ឱ្យ​សង្វេគ និង​ជា​វប្បធម៌​និទ្ទណ្ឌភាព​បន្ត​កើត​មាន​ដដែលៗ ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ចាប់​ខ្លួន​ជន​បង្ក​មក​ទទួល​ខុស​ត្រូវ។https://www.facebook.com/photo?fbid=786582483510882&set=a.492095336292933
អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ (Central) បាន​ប្រារព្ធ​ទិវា​ពលករ​ចំណាកស្រុក​អន្តរជាតិ​លើក​ទី​២៤ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការចូលរួម​យ៉ាង​សំខាន់​របស់​ពលករ​ចំណាកស្រុក​ចំពោះ​វិស័យ​សេដ្ឋកិច្ច និង​វប្បធម៌។ អង្គការ​សង់ត្រាល់ ក៏បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ពលករ​ចំណាកស្រុក និង​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។https://www.facebook.com/photo/?fbid=786585486843915&set=a.492095336292933
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1798044773976456
តុលាការ​កំពូល​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ទោះ​លោក​កំពុង​ឈឺ​ធ្ងន់ និង​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​យ៉ាងណាក្ដី។ https://www.facebook.com/photo/?fbid=786705390165258&set=a.492095336292933
សកម្មជន​ដីធ្លី​ខេត្ត​កោះកុង សោកស្តាយ​ដែល​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​តាំង​នៅ​ខេត្ត​ព្រះសីហនុ មិន​ព្រម​លុបចោល​ការ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ប្រឆាំង​ពួកគាត់។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ គឺជា​រឿង​អយុត្តិធម៌ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​ទាំងអស់​ចំពោះ​សកម្មជន​ដីធ្លី​ទាំងនោះ។https://www.facebook.com/photo?fbid=786787460157051&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី​២៣ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
==========================
ប្រធានបទ៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ឆ្នាំ១៩៩១ ជាក្បួនការពារបូរណភាពរបស់ខ្មែរ»
វាគ្មិនកិត្តិយស៖
១. លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងទីក្រុងបារីស៍
២. កញ្ញា លី ឃ្លីន ពលរដ្ឋចូលរួមចែករំលែកគំនិត
៣. លោក ឌី សុខា ជាកសិករ
សម្របសម្រួលដោយ៖ កញ្ញា អាន វណ្ណ: https://www.facebook.com/comfrel.org/videos/756535019651713
សេចក្ដីជូនដំណឹង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) សូមជម្រាបជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ CANON EOS R100 KIT RF-S, Canon EOS 5D, Speaker Model : JBL Partybox 710 និង Printer Model : HP LaserJet Pro។
ថ្ងៃផុតកំណត់៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥៖៣០ នាទីល្ងាច។

អាស្រ័យដូចបានជំរាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ឋមេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
អ្នកស្រី កៅ គន្ធី មន្រ្តីរដ្ឋបាល
តាមរយៈទូរស័ព្ទលេខ ៖ ០៨៧ ៧១៧ ០០៧
WhatsApp/ Telegram ៖ ០៨៧ ៧១៧ ០០៧
អ៊ីម៉ែល ៖ kunthy@comfrel.org
ព័ត៌មានលម្អិតសូមចុចលើតំណរភ្ចាប់នេះ៖ https://comfrel.info/48y5wkh https://www.facebook.com/photo/?fbid=787271963441934&set=a.492095336292933
តុលាការ​កំពូល​បាន​សម្រេច បង្វិល​សំណុំរឿង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត ទៅ​សាលាឧទ្ធរណ៍​វិញ ក្រោម​ហេតុផល​ថា ភាគី​ជន​រងគ្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ ធ្វើ​ឱ្យ​អាណាព្យាបាល​ក្មេង​រងគ្រោះ​ខកចិត្ត​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ក្មេងៗ​រងគ្រោះ និង​អាណាព្យាបាល ដែល​ធ្វើ​ឱ្យ​ពួកគាត់​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត។ https://www.facebook.com/photo?fbid=787280843441046&set=a.492095336292933
លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ពង្រីក​កំពង់ផែ​ខេត្ត​ព្រះសីហនុ និង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺ​ជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឱ្យ​ការ​ចរាចរ​ទំនិញ​មាន​ភាព​ប្រសើរ​ជាង​មុន។ ទោះជា​យ៉ាងណា អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា គម្រោង​ទាំងនេះ​នឹង​អាច​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​បំណុល​បរទេស។ https://www.facebook.com/photo?fbid=787281630107634&set=a.492095336292933
ប្រជា​នេសាទ​ខ្លះ​រស់នៅ​តាម​ដង​ទន្លេសាប ក្នុង​ខណ្ឌឫស្សីកែវ ត្អូញត្អែរ ពី​តម្លៃ​ត្រី​ប្រហុក​ចុះ​ថ្លៃ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ ចំណែក​ឈ្មួញ ដែល​ធ្លាប់​កុម្ម៉ង់​ទិញ ក៏​ធ្លាក់​ចុះ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច។ https://www.facebook.com/photo?fbid=787282470107550&set=a.492095336292933
ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ស្ទើរ​តែ​មិន​គ្រប់ ក៏ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ។ ពួកគេ​អះអាង​ថា មូលហេតុ​ដែល​បន្ត​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​ជីវភាព​ក្រីក្រ ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា ខណៈ​ពួកគេ​ជំពាក់​បំណុល​ធនាគារ​មិន​ទាន់​សង​រួច​នៅ​ឡើយ។ តើ​ស្ថានភាព​រស់នៅ​របស់​ពលករ​ខ្មែរ​ទាំងនោះ​នៅ​ឆ្នាំ​ពី​២០២៣​នេះ​យ៉ាងដូច​ម៉េច​? ហើយ​ពួកគេ​មាន​ក្ដី​រំពឹង​យ៉ាងណា​នៅ​ឆ្នាំ​២០២៤​ខាងមុខ? https://www.facebook.com/photo?fbid=787283580107439&set=a.492095336292933
លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ការពារ​ថា​ រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ ខណៈ​ក្រុម​អ្នក​ការពារ​បរិស្ថាន​អះអាង​ថា​ រដ្ឋាភិបាល​មិន​ដែល​បាន​បញ្ចេញ​របាយ​ការណ៍​នោះ​ជា​សាធារណៈ​ឡើយ។​ https://www.facebook.com/photo/?fbid=787285046773959&set=a.492095336292933
រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក​ ហ៊ុន ម៉ានី​ បាន​ស្នើ​ឲ្យ​ប្រជា​កសិករ​និង​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​កសិកម្ម​ដែល​ទើប​ប្រឡង​ជាប់​ចំនួន​ ២៥០​ នាក់​ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បំពេញ​ការ​ងារ​តាម​ឃុំ​នីមួយៗ​នៅ​ក្នុង​ប្រទេស។​ https://www.facebook.com/photo/?fbid=787285826773881&set=a.492095336292933
លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បញ្ជា​ឱ្យ​ទប់​ស្កាត់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​សាសនា​នៅ​កម្ពុជា​ ហើយ​លោក​ថា​ រាល់​ការ​ប្រតិបត្តិ​សាសនា​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ​ទោះ​ជា​យ៉ាង​ណា ​លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ នេះ​មិន​មែន​រដ្ឋាភិបាល​បិទ​សិទ្ធិ​នៃ​ជំនឿ​សាសនា​នៅ​កម្ពុជា​ឡើយ។​ https://www.facebook.com/photo/?fbid=787286800107117&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការកាត់បន្ថយបន្ទុករបស់រាស្រ្ត»
វាគ្មិនកិត្តិយស៖
- លោក ជា សុភ័ក្ត នាយកអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ (PAD)
- អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អ្នកសម្របសម្រួល៖ ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/comfrel.org/videos/331313903149414
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មឱ្យត្រៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម Generalized Scheme of Preferences Plus (GSP Plus)។ ការចរចាសុំប្រព័ន្ធអនុគ្រោះនេះ គឺដើម្បីរក្សាលំនឹងទីផ្សារ​ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។https://www.facebook.com/photo/?fbid=788679113301219&set=a.492095336292933
រដ្ឋាភិបាល មានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ ព្រមទាំងការពារសិទ្ធិពលករដែលធ្វើការនៅបរទេស។ លោក ហេង សួរ បានអះអាងបែបនេះ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នាថ្ងៃទី២២ធ្នូ។https://www.facebook.com/photo/?fbid=788680633301067&set=a.492095336292933