អ្នកឃ្លាំមើលនយោបាយចង់ឃើញមេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ គួរតែដោះស្រាយភាពផ្ទុយគ្នា ដើម្បីផ្ដល់ម្លប់ និងគំរូដល់អ្នកប្រជាធិបតេយ្យ។ មេដឹកនាំគណបក្សទាំងពីរ អះអាងថា ពួកគេអត់ធ្មត់គ្រប់បែបយ៉ាងណា ដើម្បីកុំឱ្យឃើញមានការបែកបាក់ នៃក្រុមអ្នកប្រជាធិបតេយ្យ។https://www.facebook.com/photo?fbid=786075080228289&set=a.492095336292933
ក្រុមគ្រួសាររបស់សកម្មជននយោបាយ និងសកម្មជនសហជីព ដែលកំពុងជាប់ឃុំ សង្ឃឹមថា តុលាការនឹងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាព និងជួបជុំក្រុមគ្រួសារឡើងវិញនៅឆ្នាំ២០២៤ ខាងមុខ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់របស់តុលាការឡើយ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលថា គ្មានការលើកលែងទោសដល់អ្នកជាប់ឃុំទាំងអស់នោះទេ ប្រសិនបើពួកគាត់មិនព្រមទទួលស្គាល់កំហុស។https://www.facebook.com/photo/?fbid=786115813557549&set=a.492095336292933
ជនជាតិដើមភាគតិច ១៧អម្បូរមកពីខេត្តចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រួយបារម្ភពីក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរដ្ឋសភាទើបតែអនុម័ត ថា នឹងប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច និងដំណើរការចុះបញ្ជីដីសមូហភាព។https://www.facebook.com/photo/?fbid=786117776890686&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើល ប្រចាំសប្ដាហ៍» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ មកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល COMFREL https://www.facebook.com/photo/?fbid=786125570223240&set=a.492095336292933

ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រព័ន្ធគណបក្សបែបប្រជាធិបតេយ្យ និងផ្ដាច់ការ»
វាគ្មិនកិត្តិយស៖
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/comfrel.org/videos/1719545325189353

Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា គាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលអ្នកសារព័ត៌មានបានលើកមកជជែកពិភាក្សា ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=786576440178153&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យបន្សុទ្ធកងកម្លាំងប្រដាប់អាវុធដោយត្រូវបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធមុនគេ ហើយប្រសិនបើកងកម្លាំងត្រូវបានរកឃើញមានសារជាតិញៀននោះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយលោកបញ្ជាក់ថា អ្នកអនុវត្តច្បាប់ត្រូវតែស្អាតស្អំមុនគេ។https://www.facebook.com/photo?fbid=786577243511406&set=a.492095336292933
សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា(Fair Finance Coalition), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGOF) និង អង្គការអុកស្វាមនៅកម្ពុជា បានសិក្សាលើអាជីវកម្មរ៉ែមាសចំនួន៦ទីតាំង ក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ ពួកគេរកឃើញថា ក្រុមហ៊ុនអាជីវកម្មរ៉ែមាសទាំងនោះ មានព័ត៌មានអំពីតម្លាភាពលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៃឧស្សាហកម្មរ៉ែមាស នៅមានកម្រិតតិចតួចណាស់។https://www.facebook.com/photo?fbid=786579033511227&set=a.492095336292933
មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធការអះអាងរបស់អាជ្ញាធរថៃ និងសារព័ត៌មានថៃ ពាក់ព័ន្ធនឹងការលើកឡើងថា ជនជាតិថៃ ៩ នាក់ បានរត់គេចចេញពីកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ដោយសារតែមានការបង្ខាំងនិងចាប់បង្ខំពួកគេឱ្យឆបោកជនជាតិថៃ។https://www.facebook.com/photo?fbid=786579260177871&set=a.492095336292933
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ ចំពោះកិច្ចការងារនេះ លោក ធានាឈរនៅពីក្រោយ ឱ្យតែមន្រ្តីអនុវត្តត្រឹមត្រូវ។https://www.facebook.com/photo?fbid=786579983511132&set=a.492095336292933
ប្រជាសហគមន៍ការពារព្រៃឈើធម្មជាតិ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទូចសុំតុលាការខេត្ត ផ្តល់យុត្តិធម៌ដល់ពួកគេ ដោយពួកគេអះអាងថា ក្រុមទាហានដែលដឹកនាំដោយបុគ្គលឈ្មោះ អៀម ម៉ៅ បានវាយពួកគេ ក្នុងជម្លោះដីធ្លីសហគមន៍ដែលកើតឡើងកាលពីឆ្នាំ ២០២២។https://www.facebook.com/photo?fbid=786579890177808&set=a.492095336292933
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជំរុញទៅតុលាការខេត្តរតនគិរី គួរទម្លាក់ចោលការចោទប្រកាន់លើរូបលោក និងក្រុមការងាររបស់លោកការចោទពីបទក្បត់ជាតិ និងបទញុះញង់នេះ គឺធ្ងន់ធ្ងរណាស់សម្រាប់ក្រុមលោកដែលជាអ្នកសកម្មជនសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការចោទប្រកាន់លើក្រុមលោក ថេង សាវឿន ហាក់មានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។https://www.facebook.com/photo?fbid=786581670177630&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់បញ្ជាឱ្យមន្ត្រីនគរបាលតាមចាប់ជន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ ហើយបុគ្គលទាំងនោះព្យាយាមរត់គេច និងអាងមានលុយមានអំណាច។ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ថា ជារឿងគួរឱ្យសង្វេគ និងជាវប្បធម៌និទ្ទណ្ឌភាពបន្តកើតមានដដែលៗ ប្រសិនបើអាជ្ញាធរមិនអាចចាប់ខ្លួនជនបង្កមកទទួលខុសត្រូវ។https://www.facebook.com/photo?fbid=786582483510882&set=a.492095336292933
អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤ កាលពីថ្ងៃទី១៨ ខែធ្នូ ដើម្បីផ្សព្វផ្សាយអំពីការចូលរួមយ៉ាងសំខាន់របស់ពលករចំណាកស្រុកចំពោះវិស័យសេដ្ឋកិច្ច និងវប្បធម៌។ អង្គការសង់ត្រាល់ ក៏បានបង្ហាញពីបញ្ហាប្រឈម និងតម្រូវការរបស់ពលករចំណាកស្រុក និងផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។https://www.facebook.com/photo/?fbid=786585486843915&set=a.492095336292933
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1798044773976456
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/1798044773976456
Facebook
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន |...
គោលការណ៍ក្រមសីលធម៍សំខាន់ៗ ទំាង៥ ក្នុងវិជ្ជាជីវៈសាព៍ត៌មាន
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖...
អ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឬឯករាជ្យតាមគោលការណ៍សំខាន់ៗ៥ គឺ៖...
អនាគត់ គឺរបបប្រជាធិបតេយ្យ!
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/376630528173928
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021 https://www.facebook.com/comfrel.org/videos/376630528173928
Facebook
អនាគត់ គឺរបបប្រជាធិបតេយ្យ! | អនាគត់ គឺរបបប្រជាធិបតេយ្យ!...
អនាគត់ គឺរបបប្រជាធិបតេយ្យ!
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2021
តុលាការកំពូលបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទោះលោកកំពុងឈឺធ្ងន់ និងត្រូវការព្យាបាលជាចាំបាច់យ៉ាងណាក្ដី។ https://www.facebook.com/photo/?fbid=786705390165258&set=a.492095336292933
សកម្មជនដីធ្លីខេត្តកោះកុង សោកស្តាយដែលសាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ មិនព្រមលុបចោលការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈប្រឆាំងពួកគាត់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ គឺជារឿងអយុត្តិធម៌ និងស្នើដល់តុលាការឲ្យទម្លាក់ការចោទប្រកាន់ទាំងអស់ចំពោះសកម្មជនដីធ្លីទាំងនោះ។https://www.facebook.com/photo?fbid=786787460157051&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
==========================
ប្រធានបទ៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ឆ្នាំ១៩៩១ ជាក្បួនការពារបូរណភាពរបស់ខ្មែរ»
វាគ្មិនកិត្តិយស៖
១. លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងទីក្រុងបារីស៍
២. កញ្ញា លី ឃ្លីន ពលរដ្ឋចូលរួមចែករំលែកគំនិត
៣. លោក ឌី សុខា ជាកសិករ
សម្របសម្រួលដោយ៖ កញ្ញា អាន វណ្ណ: https://www.facebook.com/comfrel.org/videos/756535019651713

ប្រធានបទ៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ឆ្នាំ១៩៩១......
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»...
សម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»...
សេចក្ដីជូនដំណឹង
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) សូមជម្រាបជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ CANON EOS R100 KIT RF-S, Canon EOS 5D, Speaker Model : JBL Partybox 710 និង Printer Model : HP LaserJet Pro។
ថ្ងៃផុតកំណត់៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥៖៣០ នាទីល្ងាច។
អាស្រ័យដូចបានជំរាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ឋមេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
អ្នកស្រី កៅ គន្ធី មន្រ្តីរដ្ឋបាល
តាមរយៈទូរស័ព្ទលេខ ៖ ០៨៧ ៧១៧ ០០៧
WhatsApp/ Telegram ៖ ០៨៧ ៧១៧ ០០៧
អ៊ីម៉ែល ៖ kunthy@comfrel.org
ព័ត៌មានលម្អិតសូមចុចលើតំណរភ្ចាប់នេះ៖ https://comfrel.info/48y5wkh https://www.facebook.com/photo/?fbid=787271963441934&set=a.492095336292933

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត ទៅសាលាឧទ្ធរណ៍វិញ ក្រោមហេតុផលថា ភាគីជនរងគ្រោះគ្មានឯកសារគ្រប់គ្រាន់។ ការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឱ្យអាណាព្យាបាលក្មេងរងគ្រោះខកចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់ក្មេងៗរងគ្រោះ និងអាណាព្យាបាល ដែលធ្វើឱ្យពួកគាត់រងការប៉ះទង្គិចផ្លូវចិត្តម្ដងហើយម្ដងទៀត។ https://www.facebook.com/photo?fbid=787280843441046&set=a.492095336292933