មន្ត្រីអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យ និងមានការចូលរួមពីអង្គការជាតិ-អន្តរជាតិ ដែលបានរកឃើញអំពើឆបោកតាមអនឡាញ (Online) និងជួញដូរមនុស្សនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានច្រានចោលការរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលរកឃើញថា មនុស្សជាង ១០ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។https://www.facebook.com/photo/?fbid=782027243966406&set=a.492095336292933
កត្តាជីវភាពខ្វះខាតធ្វើឱ្យអ្នករត់កង់បី ឬតុកតុក មួយចំនួននៅភ្នំពេញ ត្រូវបង្ខំចិត្តចេញរកស៊ីដឹកភ្ញៀវទាំងប្រថុយប្រថាននៅពេលយប់ ទោះពេលខ្លះពួកគេប្រឈមបញ្ហាចោរកម្ម និងជនឆបោកជាញឹកញាប់ក៏ដោយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែគិតគូរសុវត្ថិភាពសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធឱ្យបានត្រឹមត្រូវ ជាជាងទុកពួកគាត់ចោល។https://www.facebook.com/photo/?fbid=782028210632976&set=a.492095336292933
សកម្មជនសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់ព្យាយាមបំភ្លេច ពីសិទ្ធិមនុស្ស តាមរយៈការដកចេញនូវថ្ងៃរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលគិតគូរឡើងវិញ លើការដាក់ទិវាទាំងនោះជាថ្ងៃឈប់សម្រាកទូទៅ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម និងរំឭកនូវអត្ថន័យសំខាន់ៗ ក្នុងថ្ងៃទាំងនោះ។https://www.facebook.com/photo/?fbid=782030137299450&set=a.492095336292933
ដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំ ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ក្នុងខេត្តព្រះវិហារដែលគ្រប់គ្រងដោយក្រសួងបរិស្ថានកំពុងទទួលរងការកាប់ផ្តួលធ្វើអាជីវកម្មជាបន្តបន្ទាប់។ ក្រុមយុវជនដែលធ្វើដំណើរដល់ទីតាំងបទល្មើសព្រៃឈើទាំងនេះ បានថតវីដេអូ និងរូបភាពបង្ហោះតាមបណ្ដាញសង្គម (Facebook) ផ្តាំប្រាប់រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី លោក អ៊ាង សុផល្លែត ថា អសមត្ថភាពថែទាំភោគទ្រព្យជាតិ។https://www.facebook.com/photo/?fbid=782030937299370&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ទស្សន:យុវជន លើការឈឺឆ្អាលពីបញ្ហាសង្គមជាតិ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=782072167295247&set=a.492095336292933

កិច្ចពិភាក្សាស្ដីពី ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅក្នុងខេត្តព្រៃវែង!
សូមទស្សនាវីដេអូខ្លីខាងក្រោម!
#comanimation2023 https://www.facebook.com/comfrel.org/videos/1517664245744423
សូមទស្សនាវីដេអូខ្លីខាងក្រោម!
#comanimation2023 https://www.facebook.com/comfrel.org/videos/1517664245744423
Facebook
21 reactions | កិច្ចពិភាក្សាស្ដីពី ប្រជាធិបតេយ្យ...
កិច្ចពិភាក្សាស្ដីពី ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅក្នុងខេត្តព្រៃវែង!
សូមទស្សនាវីដេអូខ្លីខាងក្រោម!
#comanimation2023
សូមទស្សនាវីដេអូខ្លីខាងក្រោម!
#comanimation2023
ភ្នំអារក្សចំនួន ១២ ភ្នំជាកន្លែងប្រតិបត្តិជំនឿវប្បធម៌របស់ជនជាតិដើមភាគតិច បានទទួលរងការទន្ទ្រានយកជាសម្បត្តិឯកជន ជាបន្តបន្ទាប់នៅរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ។ https://www.facebook.com/photo/?fbid=782073817295082&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ទស្សន:យុវជន លើការឈឺឆ្អាលពីបញ្ហាសង្គមជាតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង ៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល និងអនឡាញ
វាគ្មិន ៖ លោក ទន ប៉ូលី យុវជនខេត្តបាត់ដំបង
លោក ពុធ កុលកា អ្នកសិក្សាច្បាប់
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម 📸 Look at this post on Facebook https://fb.watch/oYH46POnCM/?mibextid=K8Wfd2

សេចក្ដីជូនដំណឹង!
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្រ្វែល) សូមជម្រាប និងជូនដំណឹងដល់អ្នកសារព័ត៌មាន និងសាធារណៈជនទំាងអស់ឲ្យបានជ្រាបថា ខុមហ្រ្វែលនឹងរៀបចំកិច្ចពិភាក្សាស្ដីពី« ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣» ចំនួន៤ខេត្ត។ https://www.facebook.com/photo/?fbid=782613467241117&set=a.492095336292933

កម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) មានការផ្សាយផ្ទាល់ ពីម៉ោង 7:30 - 8:30ព្រឹក។ យើងខ្ញុំចង់បានយោបល់ពីលោកអ្នក តើគួរប្ដូរម៉ោងផ្សាយ ឬរក្សាទុកដដែល? សូមចូលរួមផ្ដល់យោបល់តាមរយៈ link ខាងក្រោម ៖
📸 Look at this post on Facebook https://www.facebook.com/share/KPJgUvepTJe23B2i/?mibextid=WiMSqg
📸 Look at this post on Facebook https://www.facebook.com/share/KPJgUvepTJe23B2i/?mibextid=WiMSqg
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ខុមហ្រ្វែល - COMFREL pinned «កម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) មានការផ្សាយផ្ទាល់ ពីម៉ោង 7:30 - 8:30ព្រឹក។ យើងខ្ញុំចង់បានយោបល់ពីលោកអ្នក តើគួរប្ដូរម៉ោងផ្សាយ ឬរក្សាទុកដដែល? សូមចូលរួមផ្ដល់យោបល់តាមរយៈ link ខាងក្រោម ៖ 📸 Look at this post on Facebook https://www.facebook.com/share/KPJgU…»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការព្រួយបារម្ភរបស់ម្ចាស់ឆ្នោតទៅលើស្ថានភាពនយោបាយ និងសេដ្ឋកិច្ច»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
- លោក ពេជ្យ ផាភូឡុង តំណាងបណ្ដាញកសិករដើម្បីកសិករខេត្តកំពត
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/879395737057401
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការព្រួយបារម្ភរបស់ម្ចាស់ឆ្នោតទៅលើស្ថានភាពនយោបាយ និងសេដ្ឋកិច្ច»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
- លោក ពេជ្យ ផាភូឡុង តំណាងបណ្ដាញកសិករដើម្បីកសិករខេត្តកំពត
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/879395737057401
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ទីក្រុង CHICAGO រដ្ឋអ៊ីល្លីណយ —
សារមន្ទីរដ៏ធំមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងបញ្ជូនវត្ថុបុរាណដែលមានអាយុកាលដ៏ចំណាស់ចំនួន ១៤ ទៅកាន់ប្រទេសកម្ពុជាវិញ ដោយបានដកវត្ថុបុរាណទាំងនោះចេញពីកន្លែងតាំងក្នុងសារមន្ទីរ។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់សារមន្ទីរ Metropolitical Museum of Art (The Met) ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ ជាមួយគ្នានោះ វត្ថុបុរាណ ២ ដាច់ដោយឡែក ក៏នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃផងដែរ។https://www.facebook.com/photo/?fbid=783990647103399&set=a.492095336292933

កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំងត្រូវបានបញ្ជូនទៅមណ្ឌលឃុំឃាំងវិញក្នុងរាជធានីភ្នំពេញ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។ ចង្វាក់បេះដូងកញ្ញានៅខ្សោយនៅឡើយ ដោយសារការធ្វើកូដកម្មបង្អត់អាហារអស់រយៈពេលជិត ១០ ថ្ងៃ។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះ។https://www.facebook.com/photo/?fbid=783991553769975&set=a.492095336292933
អាជ្ញាធរពាក់ព័ន្ធនៅខេត្តកំពង់ធំទទួលស្គាល់ថា នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ពិតជាមានបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ពិតប្រាកដមែន បន្ទាប់ពីពួកគេចុះល្បាត នៅក្នុងតំបន់ព្រៃអភិរក្សមួយនេះ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋ។ ប៉ុន្តែសហគមន៍និងមន្ត្រីសង្គមស៊ីវិល មិនមានជំនឿថា វិធានការនេះមានប្រសិទ្ធភាពឡើយដោយសារតែអាជ្ញាធរមិនបានសហការជាមួយ សហគមន៍មូលដ្ឋានជុំវិញតំបន់នោះ និងអ្នកពាក់ព័ន្ធ។https://www.facebook.com/photo?fbid=783995647102899&set=a.492095336292933
នាយករដ្ឋមន្ត្រីកម្ពុជា មិនបានអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប (Vingroup) របស់វៀតណាម មកដាក់ទុនវិនិយោគតាក់ស៊ីអគ្គិសនី ចំនួន ២ពាន់ ៥រយគ្រឿង នៅកម្ពុជានោះឡើយ។https://www.facebook.com/photo?fbid=783996553769475&set=a.492095336292933
សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃអភិរក្ស និងព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់ អស់ជាច្រើនរាប់ពាន់ហិកតារឋិតក្នុងខេត្តមណ្ឌលគិរី និងខេត្តផ្សេងទៀតបានក្លាយបញ្ហារ៉ាំរ៉ៃមិនទាន់ទាន់ដោះស្រាយនៅឡើយទេ។https://www.facebook.com/photo?fbid=783997983769332&set=a.492095336292933
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជិត ៦០០នាក់ (៥៦០) នៅថ្ងៃទី១៧ ធ្នូ ប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត នៅកណ្ដាលទីក្រុងតូក្យូ (Tokyo) ដែលពួកគាត់អះអាងជាមេដឹកនាំអសមត្ថភាពធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។ មន្ត្រីបក្សកាន់អំណាចថា ការធ្វើបាតុកម្មនេះគឺជារឿងមិនបានការពីព្រោះមានពលរដ្ឋខ្មែរជាច្រើននាក់បានចូលរួមគាំទ្រលោក ហ៊ុន ម៉ាណែត។https://www.facebook.com/photo/?fbid=784001723768958&set=a.492095336292933
យុវតីម្នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅព្រមានអប់រំដល់ផ្ទះ ឱ្យបញ្ឈប់សកម្មភាពបង្ហោះសាររិះគន់ ឬនិយាយពីបញ្ហាអន្តោប្រវេសន៍រស់នៅកម្ពុជា និងបញ្ហាសង្គមផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងទទូចឱ្យរដ្ឋាភិបាលបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ។https://www.facebook.com/photo/?fbid=784004480435349&set=a.492095336292933
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រួយបារម្ភចំពោះចូលការលួចយកទិន្នន័យស្ថាប័នរដ្ឋ ពីសំណាក់ក្រុមចោរបច្ចេកវិទ្យាបរទេស ឬក្រុមហេកឃឺរ (Hackers) បន្ទាប់ពីក្រុមអ្នកវិភាគការគំរាមកំហែងតាមអ៊ីនធឺណិត នៅសហអាមេរិកថា ក្រសួង-ស្ថាប័ន ជាតិសំខាន់ៗកម្ពុជាចំនួន ២៤ស្ថាប័ន កំពុងរងការជ្រៀតជ្រែកគ្រប់គ្រង ទិន្នន័យ ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរចិន។https://www.facebook.com/photo/?fbid=784162417086222&set=a.492095336292933
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រំពឹងលើភ្ញៀវទេសចរចិនជាអ្នករួមចំណែកសំខាន់ជំរុញសេដ្ឋកិច្ចជាតិ ហើយក្នុងឆ្នាំ២០២៤ ខាងមុខភាគីកម្ពុជា និងចិន បានឯកភាពគ្នាផ្លាស់ប្ដូរប្រជាជនដើម្បីឈានដល់ការកសាងសេដ្ឋកិច្ច និងជោគវាសនាជាតិរួមគ្នាថែមទៀតផង។ ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ទន្ទឹមរដ្ឋាភិបាលផ្ដោតសំខាន់តែទេសចរចិនក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិនោះ ជនជាតិចិនមួយចំនួនកំពុងរស់នៅកម្ពុជាបានបង្កអសន្តិសុខសង្គមដែលធ្វើឱ្យផលប៉ះពាល់ដល់សេដ្ឋកិច្ច និងបង្កការភ័យខ្លាចដល់ទេសចរជាតិ និងអន្តរជាតិ។https://www.facebook.com/photo/?fbid=784165270419270&set=a.492095336292933