ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សមត្ថកិច្ច​បញ្ជូន​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​យប់​ថ្ងៃ​ទី១៣ ធ្នូ ក្រោយ​ពេល​បញ្ជូន​កញ្ញា​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​ជាង ១០ម៉ោង។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយបារម្ភ​ពី​សុខភាព​របស់​កញ្ញា​ដោយ​ខ្លាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ខណៈ​មេធាវី​ខ្មែរ​អាម៉េរិកាំង​រូប​នេះ​បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​​​មិន​ទាន់​ឈប់​នៅ​ឡើយ។ https://www.facebook.com/photo?fbid=781908990644898&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើង​ទៀន ៦រូប ត្រូវ​បាន​តុលាការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ ក្រោយ​ពួក​គាត់​សរសេរ​លិខិត​សុំ​ទោស និង​ព្រម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច បន្ទាប់​ពី​ជាប់​ឃុំឃាំង​អស់​រយៈ​ពេល​ជាង ៤ខែ។ មន្ត្រី​សង្គម​ស៊ីវិល​ថា សកម្មភាព​នេះ​កំពុង​បង្ហាញ​ពី​ភាព​លម្អៀង និង​មិន​យុត្តិធម៌ ព្រោះ​ជា​ការ​តម្រូវ​ឱ្យ​អ្នក​ជាប់​ឃុំ​សុំ​ទោស និង​ចុះចូល ដើម្បី​ប្ដូរ​យក​សេរីភាព។ https://www.facebook.com/photo?fbid=781913217311142&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា​សម្លឹង​ឃើញ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ថា មាន​សារសំខាន់​បំផុត​ជា​ប្រភព​រក​ចំណូល​ជួយ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងទេសចរណ៍​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ជនជាតិ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន។ https://www.facebook.com/photo/?fbid=781919803977150&set=a.492095336292933
ក្រុម​អាជីវករ​លក់​ដូរ​តាម​ដងផ្លូវ និង​តាម​រ៉ឺម៉ក​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​បណ្ដេញ​មិន​ឱ្យ​លក់​ពី​សំណាក់​អាជ្ញាធរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ពួកគាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ផ្ដល់​ទីកន្លែង​ឱ្យ​អាជីវករ​ខ្នាត​តូច​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​អាច​មាន​កន្លែង​លក់ដូរ​សមរម្យ និង​សម្រួល​ដល់​ការ​បង់​ថ្លៃ​ភាស៊ី​ដល់​ពួកគាត់។ https://www.facebook.com/photo/?fbid=781913970644400&set=a.492095336292933
អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ អង្គការ​ទាំងនេះ បាន​ចាត់ទុក​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ ក្រោយ​ពី​រៀបចំ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣។ https://www.facebook.com/photo/?fbid=781921713976959&set=a.492095336292933
សមាជិក​ព្រឹទ្ធ​សភានិង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស​អាមេរិក ដោយ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ រួម​ទាំង​កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​លោក Edward J. Markey សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ប្រចាំ​រដ្ឋ Massachusetts​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣។https://www.facebook.com/photo?fbid=781921857310278&set=a.492095336292933
ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ជំងឺ​អុត​ស្វា​ដែលជា​វីរុស​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​លើ​បុរស​អាយុ ​២៨​ ឆ្នាំ​ម្នាក់ នៅ​ភ្នំពេញ​ខណៈ​បុគ្គលិក​សុខាភិបាល បាននិងកំពុង​សហកា​រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ ដើម្បី​ទប់ស្កាត់​ការចម្លង​បន្តទៅ​អ្នក​ដទៃទៀត​ក្នុង​សហគមន៍​។​https://www.facebook.com/photo/?fbid=781949060640891&set=a.492095336292933
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​ការ​ចូលរួម​ពី​អង្គការ​ជាតិ​-​អន្តរជាតិ ដែល​បាន​រក​ឃើញ​អំពើ​ឆបោក​តាម​អនឡាញ (Online) និង​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ច្រាន​ចោលការ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ជាង ១០​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ។https://www.facebook.com/photo/?fbid=782027243966406&set=a.492095336292933
កត្តា​ជីវភាព​ខ្វះខាត​ធ្វើ​ឱ្យ​អ្នក​រត់​កង់​បី ឬ​តុកតុក មួយ​ចំនួន​នៅ​ភ្នំពេញ ត្រូវ​បង្ខំចិត្ត​ចេញ​រកស៊ី​ដឹក​ភ្ញៀវ​ទាំង​ប្រថុយប្រថាន​នៅ​ពេល​យប់ ទោះ​ពេល​ខ្លះ​ពួកគេ​ប្រឈម​បញ្ហា​ចោរកម្ម និង​ជន​ឆបោក​ជា​ញឹកញាប់​ក៏ដោយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​គិតគូរ​សុវត្ថិភាព​សម្រាប់​អ្នក​រក​ស៊ី​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ ជា​ជាង​ទុក​ពួក​គាត់​ចោល។https://www.facebook.com/photo/?fbid=782028210632976&set=a.492095336292933
សកម្មជន​សង្គម និង​មន្ត្រី​អង្គការសង្គម​ស៊ីវិល យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ព្យាយាម​បំភ្លេច ពី​សិទ្ធិមនុស្ស តាម​រយៈ​ការ​ដកចេញ​នូវ​ថ្ងៃ​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ចេញពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ លើ​កា​រដាក់​ទិវា​ទាំងនោះ​ជា​ថ្ងៃឈប់​សម្រាក​ទូទៅ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម និង​រំឭក​នូវ​អត្ថន័យ​សំខាន់​ៗ ក្នុង​ថ្ងៃ​ទាំងនោះ។https://www.facebook.com/photo/?fbid=782030137299450&set=a.492095336292933
ដើមឈើ​ធំៗ​មាន​អាយុកាល​រាប់រយ​ឆ្នាំ ឋិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ក្នុង​ខេត្ត​ព្រះវិហារ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​កំពុង​ទទួលរង​ការ​កាប់​ផ្តួល​ធ្វើ​អាជីវកម្ម​ជា​បន្តបន្ទាប់​។ ក្រុម​យុវជន​ដែល​ធ្វើដំណើរ​ដល់ទី​តាំង​បទល្មើស​ព្រៃឈើ​ទាំងនេះ បាន​ថត​វីដេអូ និង​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម (Facebook) ផ្តាំ​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី លោក អ៊ាង សុផល្លែត ថា អសមត្ថភាព​ថែទាំ​ភោគទ្រព្យ​ជាតិ។https://www.facebook.com/photo/?fbid=782030937299370&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ទស្សន:យុវជន លើការឈឺឆ្អាលពីបញ្ហាសង្គមជាតិ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=782072167295247&set=a.492095336292933
ភ្នំ​អារក្ស​ចំនួន ១២ ភ្នំ​ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច បាន​ទទួលរង​ការ​ទន្ទ្រាន​យក​ជា​សម្បត្តិ​ឯកជន ជា​បន្ត​បន្ទាប់​នៅ​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ។ https://www.facebook.com/photo/?fbid=782073817295082&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ ៖ទស្សន:យុវជន លើការឈឺឆ្អាលពីបញ្ហាសង្គមជាតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង ៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល និងអនឡាញ
វាគ្មិន ៖ លោក ទន ប៉ូលី យុវជនខេត្តបាត់ដំបង
លោក ពុធ កុលកា អ្នកសិក្សាច្បាប់
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម 📸 Look at this post on Facebook https://fb.watch/oYH46POnCM/?mibextid=K8Wfd2
សេចក្ដីជូនដំណឹង!
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្រ្វែល) សូមជម្រាប និងជូនដំណឹងដល់អ្នកសារព័ត៌មាន និងសាធារណៈជនទំាងអស់ឲ្យបានជ្រាបថា ខុមហ្រ្វែលនឹងរៀបចំកិច្ចពិភាក្សាស្ដីពី« ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣» ចំនួន៤ខេត្ត។ https://www.facebook.com/photo/?fbid=782613467241117&set=a.492095336292933
កម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) មានការផ្សាយផ្ទាល់ ពីម៉ោង 7:30 - 8:30ព្រឹក។ យើងខ្ញុំចង់បានយោបល់ពីលោកអ្នក តើគួរប្ដូរម៉ោងផ្សាយ ឬរក្សាទុកដដែល? សូមចូលរួមផ្ដល់យោបល់តាមរយៈ link ខាងក្រោម ៖

📸 Look at this post on Facebook https://www.facebook.com/share/KPJgUvepTJe23B2i/?mibextid=WiMSqg
ខុមហ្រ្វែល - COMFREL pinned «កម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) មានការផ្សាយផ្ទាល់ ពីម៉ោង 7:30 - 8:30ព្រឹក។ យើងខ្ញុំចង់បានយោបល់ពីលោកអ្នក តើគួរប្ដូរម៉ោងផ្សាយ ឬរក្សាទុកដដែល? សូមចូលរួមផ្ដល់យោបល់តាមរយៈ link ខាងក្រោម ៖ 📸 Look at this post on Facebook https://www.facebook.com/share/KPJgU…»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការព្រួយបារម្ភរបស់ម្ចាស់ឆ្នោតទៅលើស្ថានភាពនយោបាយ និងសេដ្ឋកិច្ច»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
- លោក ពេជ្យ ផាភូឡុង តំណាងបណ្ដាញកសិករដើម្បីកសិករខេត្តកំពត
អ្នកសម្របសម្រួល៖ ស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/879395737057401
ទីក្រុង CHICAGO រដ្ឋអ៊ីល្លីណយ —
សារមន្ទីរ​ដ៏​ធំមួយ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ពី​គម្រោង​បញ្ជូន​វត្ថុបុរាណ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​ចំនួន ១៤ ទៅកាន់​ប្រទេស​កម្ពុជា​វិញ ដោយ​បានដក​វត្ថុ​បុរាណ​ទាំង​នោះ​ចេញ​ពីកន្លែង​តាំង​ក្នុងសារមន្ទីរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សារមន្ទីរ Metropolitical Museum of Art (The Met) ចេញ​ផ្សាយ​កាលពី​ថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ ជាមួយគ្នានោះ វត្ថុបុរាណ​ ២ ដាច់​ដោយ​ឡែក​ ក៏​នឹង​ត្រូវបានបញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ​ផងដែរ។https://www.facebook.com/photo/?fbid=783990647103399&set=a.492095336292933
កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​វិញ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។ ចង្វាក់​បេះដូង​កញ្ញា​នៅ​ខ្សោយ​នៅ​ឡើយ ដោយ​សារ​ការ​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​អស់​រយៈ​ពេល​ជិត​ ១០ ​ថ្ងៃ។ នេះ​បើ​តាម​លោក នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ដែលបានប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​សុក្រ​នេះ។https://www.facebook.com/photo/?fbid=783991553769975&set=a.492095336292933