សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងជំទាស់របស់ស្ថាបនិកគណបក្សបេះដូងជាតិ និងមន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្នុងសំណុំរឿងប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ។ មេធាវី និងសាច់ញាតិអ្នកជាប់ឃុំ ខកចិត្តលើការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ និងត្រៀមប្ដឹងសាទុក្ខទៅតុលាការកំពូលជាបន្តទៀត។ https://www.facebook.com/photo/?fbid=773109374858193&set=a.492095336292933
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកបានទម្លាក់ចោលគម្រោងសាងសង់រោងចក្រដុតធ្យូងថ្ម ដែលមានទំហំថាមពល៧០០មេហ្គាវ៉ាត់ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ដែលនេះជាជំហានមួយក្នុងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុក្នុងពិភពលោក និងត្រូវបានស្វាគមន៍ដោយអ្នកតស៊ូមតិលើផ្នែកបរិស្ថាន។ https://www.facebook.com/photo?fbid=773107721525025&set=a.492095336292933
បណ្ដាប្រទេសលោកសេរីនិងអ្នកជំនាញមួយចំនួនកំពុងព្រួយបារម្ភនិងសង្ស័យថា សំណង់អគារថ្មីៗនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ អាចនឹងក្លាយទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់កងទ័ពរំដោះប្រជាជនចិន យកប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលយោធារបស់ខ្លួនប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។https://www.facebook.com/photo/?fbid=773146858187778&set=a.492095336292933
ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋបញ្ឈប់ការទិញឱសថនិងអាហារបំប៉នគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដែលពុំមានការចុះបញ្ជិកាត្រឹមត្រូវ ព្រោះឱសថទាំងនោះ ពុំអាចធានាគុណភាពនិងសុវត្ថិភាពឡើយ ខណៈដែលក្រសួងបន្តបានរកឃើញឱសថក្លែងក្លាយ ៦មុខ បានចរាចរលក់តាមប្រព័ន្ធអនឡាញ។https://www.facebook.com/photo?fbid=773104174858713&set=a.492095336292933
ក្មេងៗនៅក្នុងសហគមន៍ដីធ្លី ខេត្តស្វាយរៀងប្រមាណ៨០ភាគរយបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ ដើម្បីជួយរកលុយដោះបំណុលនិងផ្គត់ផ្គង់ជីវភាពគ្រួសារ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកបញ្ហានេះថា ជារឿងគ្រោះថ្នាក់ដល់សង្គមជាតិនៅថ្ងៃអនាគត ប្រសិនបើរដ្ឋាភិបាលមិនមានដំណោះស្រាយដល់ពលរដ្ឋដែលជំពាក់បំណុលធនាគារទេនោះ។https://www.facebook.com/photo?fbid=773230341512763&set=a.492095336292933
កម្ពុជានិងថៃជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាជ្រើសរើសបានមេដឹកនាំប្រទេសក្នុងថ្ងៃតែមួយកាលពីថ្ងៃទី២២ សីហា កន្លងទៅដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាហើយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីថៃ។ រហូតមកដល់ពេលនេះប្រមុខរដ្ឋាភិបាលទាំងពីរបានដឹកនាំប្រទេសអស់រយៈពេលជាង៣ខែមកហើយ។ តើរយៈពេលជាង៣ខែមកនេះរដ្ឋាភិបាលប្រទេសទាំងពីរធ្វើអ្វីបានខ្លះជួយដល់ជាតិរៀងៗខ្លួន?https://www.facebook.com/photo?fbid=773232508179213&set=a.492095336292933
ជនជាតិដើមភាគតិចព្នង និងជនជាតិដើមក្រោលរស់នៅក្នុងខេត្តមណ្ឌលគិរីជាង ២០០នាក់ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ធ្វើពិធីសែនព្រេន ដើម្បីបួងសួងឱ្យអារក្សអ្នកតា ជួយការពារភូមិរ៉ាដាង ដែលទទួលរងការរំលោភយកទាំងមូល ធ្វើជាកម្មសិទ្ធិឯកជន ពីក្រុមអ្នកមានលុយមានអំណាច។https://www.facebook.com/photo?fbid=773236201512177&set=a.492095336292933
សង្គមស៊ីវិល និងសកម្មជនបរិស្ថានថា ជារឿងល្អដែលកម្ពុជាបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនី ដោយដុតធ្យូងថ្ម ហើយងាកមកអនុវត្តគម្រោងផលិតអគ្គិសនីដុតឧស្ម័នធម្មជាតិ (Liquefied Natural Gas- LNG)។ ពួកគេថា គម្រោងថ្មីនេះរួមចំណែកទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ។https://www.facebook.com/photo/?fbid=773237581512039&set=a.492095336292933
ជួបគ្នាថ្ងៃសុក្រជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
ប្រធានបទ៖ «ការយល់ដឹងអំពីអភិបាលកិច្ចរបស់យុវជនក្នុងភាពជាពលរដ្ឋសកម្ម »
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=773277574841373&set=a.492095336292933
ប្រធានបទ៖ «ការយល់ដឹងអំពីអភិបាលកិច្ចរបស់យុវជនក្នុងភាពជាពលរដ្ឋសកម្ម »
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=773277574841373&set=a.492095336292933
ក្នុងពេលប្រជាពលរដ្ឋ កំពុងមានវិបត្តិសេដ្ឋកិច្ច ក្រុមមន្ត្រីកំពូលៗ បែរជាកំពុងសម្ញែងទ្រព្យសម្បត្តិ និងការរៀបចំពិធីមង្គលការកូនចៅរបស់ពួកគេដោយចំណាយលុយរាប់សិបម៉ឺនដុល្លារ។ ក្រុមអ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពគ្នាចាក់ស្រេះរវាងគ្រួសារអ្នកកាន់អំណាចនយោបាយ និងគ្រួសារអ្នកជំនួញ ដូចជាពិធីរៀបការរវាងកូនប្រុសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងចៅស្រីរបស់ឧកញ៉ា ឡាវ ម៉េងឃីន ព្រមទាំងពិធីរៀបការចៅចំនួន ៣នាក់របស់អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ជាមួយគ្រួសារអ្នកជំនួញ និងគ្រួសារអ្នកកាន់អំណាចផ្សេងទៀត នឹងនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរក្នុងប្រទេស។ https://www.facebook.com/photo/?fbid=773294814839649&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ៖ «ការយល់ដឹងអំពីអភិបាលកិច្ចរបស់យុវជនក្នុងភាពជាពលរដ្ឋសកម្ម»
វាគ្មិនកិត្តិយស៖
១. ព្រះតេជគុណ ណៃ ម៉ី សមណសិស្សនិមន្តពីខេត្តបាត់ដំបង
២. លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
៣. លោក សន់ ដាសាន់ យុវជនសកម្មក្នុងខេត្តបាត់ដំបង
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/911010653189255
សម្រាប់ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ៖ «ការយល់ដឹងអំពីអភិបាលកិច្ចរបស់យុវជនក្នុងភាពជាពលរដ្ឋសកម្ម»
វាគ្មិនកិត្តិយស៖
១. ព្រះតេជគុណ ណៃ ម៉ី សមណសិស្សនិមន្តពីខេត្តបាត់ដំបង
២. លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
៣. លោក សន់ ដាសាន់ យុវជនសកម្មក្នុងខេត្តបាត់ដំបង
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/911010653189255
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
កម្មវិធី «សំឡេងម្ចាស់ឆ្នោត »
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ប្រជាពលរដ្ឋខែ្មរ គឺជាម្ចាស់ជោគវាសនានៃប្រទេសជាតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ភ្ជាប់តាមអនឡាញ
វាគ្មិន ៖ លោក ឡុង វុទ្ធី អគ្គលេខាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លោក យឹម លាងហ៊ី អនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/372024711992348
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ប្រជាពលរដ្ឋខែ្មរ គឺជាម្ចាស់ជោគវាសនានៃប្រទេសជាតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ភ្ជាប់តាមអនឡាញ
វាគ្មិន ៖ លោក ឡុង វុទ្ធី អគ្គលេខាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លោក យឹម លាងហ៊ី អនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/372024711992348
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ប្រធានរដ្ឋសភាកម្ពុជាថ្មីសន្យាចំពោះមុខមេដឹកនាំវៀតណាមថា នឹងបន្តជួយពលរដ្ឋវៀតណាមរស់នៅខ្មែរហើយខ្វះឯកសារផ្លូវច្បាប់។ ការសន្យានេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ជាហានិភ័យសម្រាប់កម្ពុជា ដែលមានព្រំដែនជាប់វៀតណាម។https://www.facebook.com/photo?fbid=775013138001150&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ដើម្បីគាំទ្រដល់កិច្ចដំណើរការងារ របស់ អ.ជ.ក ជាពិសេសគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ជាដើម។https://www.facebook.com/photo?fbid=775014758000988&set=a.492095336292933
ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គនៅតែព្រួយបារម្ភ ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនតំបន់ផ្សេងទៀត តាមដៃទន្លេមេគង្គ នៃតំបន់ទន្លេបី ក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តក្រចេះ បើទោះបីជា រដ្ឋាភិបាលប្រកាសមិនសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គយ៉ាងណាក្តី។https://www.facebook.com/photo?fbid=775015001334297&set=a.492095336292933
សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសសមាគមព្រះសង្ឃវៀតណាម ដែលគ្រោងនឹងចាប់ផ្សឹកព្រះចៅអធិការវត្ត និងព្រះសង្ឃខ្មែរក្រោមផ្សេងទៀតដែលកំពុងគង់នៅវត្តមួយនៅខេត្តលង់ហោរ។ វិធានការរបស់សមាគមព្រះសង្ឃវៀតណាមនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរវៀតណាមបានប្រើហិង្សាទៅលើព្រះសង្ឃខ្មែរក្រោម រឿងព្រះសង្ឃដាក់ទង់ជាតិតំណាងឲ្យខ្មែរកម្ពុជាក្រោមនៅក្នុងវត្ត។https://www.facebook.com/photo?fbid=775016424667488&set=a.492095336292933
គ្រូបង្រៀនពិការស្នើដល់រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើជនមានពិការភាព។ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាល ពង្រឹងការអនុវត្តគោលនយោបាយគាំពារដល់ជនមានពិការភាព។https://www.facebook.com/photo?fbid=775017471334050&set=a.492095336292933
គ្រួសារអះអាងថា អាជ្ញាធរបានបង្ខំឱ្យលោក កង សារ៉ន ធ្វើលិខិតសុំទោសជាថ្នូរទទួលបានសេរីភាពឡើងវិញ។ ប៉ុន្តែអ្នកដែលជាប់ពន្ធនាការទាក់ទងការប្រើប្រាស់ហ្វេសប៊ុក (Facebook) រិះគន់គណបក្សកាន់អំណាចរូបនេះបានច្រានសំណើនោះដោយសុខចិត្តជាប់គុកបន្តទៀត។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកអ្នកដែលបង្ខំ ឬបំភិតបំភ័យឱ្យពលរដ្ឋសារភាព ឬសុំទោសផ្ទុយពីឆន្ទៈនោះគឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។https://www.facebook.com/photo?fbid=775019771333820&set=a.492095336292933
ជនភៀសខ្លួនរបស់គណបក្សប្រឆាំងនឹងនាំគ្នាដាក់ពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលម៉ាឡេស៊ីឱ្យជួយការពារសុវត្ថិភាព ក្រោយពេលប៉ូលិសប្រទេសនេះមួយក្រុមតាមគំរាមកំហែង និងប៉ុនប៉ងចាប់ពួកគេតាមការស្នើរបស់អាជ្ញាធរក្រុងភ្នំពេញ។ មន្ត្រីសិទ្ធិមនុស្សទទូចឱ្យអាជ្ញាធរបញ្ឈប់រូបភាពធ្វើទុក្ខបុកម្នេញលើសកម្មជនទាំងនោះ ហើយរដ្ឋាភិបាលងាកមកបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។https://www.facebook.com/photo/?fbid=775020644667066&set=a.492095336292933
សមាជិកសហជីពណាហ្គាវើលដ៍ ៤នាក់ ទទូចឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ឱ្យពួកគាត់ចូលធ្វើការវិញ និងស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់លើថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគាត់អះអាងថា ថៅកែណាហ្គាវើលដ៍មានចេតនារើសអើងសមាជិកសហជីព និងបង្ខាំងមនុស្យឱ្យបញ្ចប់កិច្ចសន្យាការងារដោយខុសច្បាប់។https://www.facebook.com/photo/?fbid=775023301333467&set=a.492095336292933
មន្ត្រីសង្គមស៊ីវិលថា ជំនួយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬអ្នកមានធនធានទៅដល់សិស្សដែលប្រឡងជាប់បាក់ឌុប និងមានជីវភាពខ្វះខាត គួរតែធ្វើឡើងប្រកបដោយតម្លាភាព សមធម៌ និងនិរន្តរភាព។ ពួកគាត់លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជាក់លាស់ណាមួយសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រទាំងអស់ឱ្យរៀនចប់ចុងចប់ដើម ជាជាងការជួយតែទៅលើបុគ្គល ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន។https://www.facebook.com/photo/?fbid=775024354666695&set=a.492095336292933