ក្រុមយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ខកចិត្តចំពោះអាជ្ញាធរ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានព្យាយាមរារាំងពួកគេ មិនឲ្យផ្សព្វផ្សាយអប់រំអំពីបរិស្ថាន និងសីលធម៌សង្គមនៅក្នុងមូលដ្ឋាន។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសហការនិងលើកទឹកចិត្តដល់ក្រុមយុវជនទាំងនោះ។ https://www.facebook.com/photo?fbid=771887704980360&set=a.492095336292933
សមាជិកព្រឹទ្ធសភាបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៣០ភាគរយនៃចំនួនសមាជិកព្រឹទ្ធសភាសរុបជាង៦០រូប នឹងចូលនិវត្តន៍ហើយជំនួសដោយតំណាងបេក្ខជនថ្មី ដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផងដែរ។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប។ https://www.facebook.com/photo?fbid=771883744980756&set=a.492095336292933
សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិល បារម្ភផលប៉ះពាល់ពលរដ្ឋ និងបរិស្ថាន ក្រោយពីរដ្ឋាភិបាល បានកាត់ឆ្វៀលដីឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ខេត្តពោធិ៍សាត់ ឲ្យទៅក្រុមហ៊ុនឯកជន ក្នុងទំហំជាង ៤រយហិកតារ ក្រោមហេតុផលអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ។ ពួកគាត់សង្កេតឃើញថា ការកាត់ឆ្វៀលដីឧទ្យានជាតិនេះ មិនត្រូវបានជជែកសួរដេញដោលជាសាធារណៈពីផលប៉ះពាល់ ជាមួយអ្នកពាក់ព័ន្ធ រួមមានប្រជាសហគមន៍ សង្គមស៊ីវិល និងសកម្មជនបរិស្ថាននោះទេ។ https://www.facebook.com/photo?fbid=771882331647564&set=a.492095336292933
គណបក្សភ្លើងទៀន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឱ្យអង្គបោះឆ្នោតជាង ២.០០០ នាក់របស់ខ្លួន រក្សាជំហរភក្តីភាពជាមួយនឹងគណបក្ស ដោយកុំងាករេទៅគាំទ្រ ឬចូលជាសមាជិកគណបក្សក្រៅសម្ព័ន្ធភាព ដើម្បីប្រមូលកម្លាំងនៃអង្គបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្រគណបក្សចងសម្ព័ន្ធភាព ដើម្បីទទួលបានមុខតំណែងជាសមាជិកព្រឹទ្ធសភា នាឆ្នាំ២០២៤។ https://www.facebook.com/photo?fbid=771881514980979&set=a.492095336292933
សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់ជាបន្ទាន់ នូវការប្រើសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងក្រុមក្មេងទំនើងវាយប្រហារលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទៀត។ មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាល កម្ពុជាឱ្យជួយអន្តរាគមន៍ទៅមេដឹកនាំវៀតណាម ដោយថា ប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោម ក៏ជាពលរដ្ឋខ្មែរដែរ។ https://www.facebook.com/photo?fbid=771880678314396&set=a.492095336292933
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ការបន្ធូរបន្ថយការយកពន្ធរបស់រដ្ឋាភិបាលលើស្ថាប័ន ឬ អ្នកសារព័ត៌មានអនឡាញ គឺជារឿងល្អដែលធ្វើឱ្យចំនួនអ្នកសារព័ត៌មានកើនឡើង ប៉ុន្តែ ពួកគាត់អះអាងថា ដើម្បីឱ្យលំហសេរីភាពសារព័ត៌មានមានភាពប្រសើរ លុះត្រាតែរដ្ឋាភិបាលថ្មីមានឆន្ទៈទទួលយក និងកែលំអតាមរយៈរបាយការណ៍ដែលរកឃើញដោយអង្គការជាតិ និងអន្តរជាតិ។ https://www.facebook.com/photo?fbid=771879948314469&set=a.492095336292933
ប្រពន្ធបុរសដែលប្រើប្រាស់ហ្វេសប៊ុក (Facebook) រិះគន់គណបក្សកាន់អំណាច ជាពិសេសលំហូរពលរដ្ឋវៀតណាមរស់នៅកម្ពុជាខុសច្បាប់ ស្នើដល់អាជ្ញាធរ និងតុលាការខេត្តបន្ទាយមានជ័យដោះលែងប្តីឱ្យវិលមកជួបជុំគ្រួសារឡើងវិញ។ ពួកគេយល់ថា ការយកប្រព័ន្ធតុលាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋមិនមែនជាដំណោះស្រាយនោះទេ។ https://www.facebook.com/photo/?fbid=771879321647865&set=a.492095336292933
សាច់ញាតិ និងសហជីព ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកញ្ញាឈឹម ស៊ីថរ ឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំខ្លួនរយៈពេល១ឆ្នាំ ។ ពួកគាត់ថា ការធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី របស់កម្មករ និងសហជីព មិនមែនជាអំពើខុសច្បាស់ តែគឺជាសិទ្ធិ ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ ដែលកម្ពុជាផ្ដល់សច្ចាប័ន។ https://www.facebook.com/photo/?fbid=771878834981247&set=a.492095336292933
សកម្មជនចលនាមាតាធម្មតា ជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់មកលើពួកគេ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ខណៈសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាជំនុំជម្រះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ https://www.facebook.com/photo/?fbid=771876831648114&set=a.492095336292933
ក្រុមយុវជនរិះគន់ក្រុមហ៊ុនស្រាបៀរហនុមាន (Hanuman) ថា យកពិធីបុណ្យអុំទូកផ្សព្វផ្សាយពីស្រាបៀរកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ និងជាគំរូអាក្រក់ទៅដល់យុវជន។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុនស្រាបៀរនេះដើម្បីកុំឱ្យមានការផ្សព្វផ្សាយពីគ្រឿងស្រវឹងដែលប៉ះពាល់បុណ្យប្រពៃណីជាតិ។https://www.facebook.com/photo?fbid=771993868303077&set=a.492095336292933
រោងចក្រចិនផលិតឱសថដែលធ្វើឱ្យលេចធ្លាយសារធាតុពុលចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពី ខែសីហា នៅតែបន្តសកម្មភាពដំណើរការផលិតកម្មរបស់ខ្លួននៅទីតាំងដដែល និងមិនទាន់ស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រ តាមការបង្គាប់បញ្ជានិងកាលបរិច្ឆេទដែលក្រសួងបរិស្ថានបានកំណត់នោះឡើយ។ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលបារម្ភថា ក្រុមហ៊ុនអាចនឹងប្រើលេស ដើម្បីសុំពន្យារពេលប្ដូរទីតាំង ដែលករណីនេះនឹងបង្កផលប៉ះពាល់ដដែលៗ ទៅដល់ពលរដ្ឋ។https://www.facebook.com/photo?fbid=771995688302895&set=a.492095336292933
អ្នកវិភាគជំរុញទៅអ្នកនយោបាយ ជាពិសេស គណបក្សកាន់អំណាចគួរយកគំរូ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក សម្រាប់ដឹកនាំប្រទេស និងរៀបចំការប្រកួតប្រជែងដណ្ដើមអំណាចដោយយុត្តិធម៌។ ទោះជាយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាច ឆ្លើយតបថា គណបក្សកាន់អំណាចមានរបៀបដឹកនាំប្រទេសរបស់ខ្លួនរួចហើយ និងអួតអាងថា ប្រទេសកម្ពុជា អាចរៀបចំព្រះរាជពិធីបុណ្យអុំទូក បាននៅពេលនេះ ព្រោះប្រទេសមានសុខសន្តិភាព។https://www.facebook.com/photo/?fbid=772036298298834&set=a.492095336292933
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យធ្វើជាសមាសភាពថ្នាក់ដឹកនាំរបស់ស្ថាប័ននេះនៅក្នុងអាណត្តិទី៦ ខណៈរដ្ឋសភាកំពុងដំណើរការជ្រើសរើសសមាជិកក្បាលម៉ាស៊ីនទាំង៩រូប។https://www.facebook.com/photo/?fbid=772517398250724&set=a.492095336292933
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានៅអាមេរិក ដែលមានឈ្មោះថាភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ ហៅកាត់ថា SEAYLP។https://www.facebook.com/photo/?fbid=772518398250624&set=a.492095336292933
ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងជាតិ ដែលបានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សមួយនេះ កាលពីថ្ងៃទី១២ វិច្ឆិកា។ មន្ត្រីគណបក្សកម្លាំងជាតិ លើកឡើងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់អ្នកប្រជាធិបតេយ្យ ដើម្បីមានឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។https://www.facebook.com/photo/?fbid=772519228250541&set=a.492095336292933
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទាំងអស់ទទួលបានការថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញបានត្រឹមត្រូវ។ បន្ថែមពីនេះ គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា ក៏បេ្តជ្ញាធ្វើការរួមគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបន្តដោះស្រាយនូវបញ្ហានានាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបន្ថែម។https://www.facebook.com/photo/?fbid=772526858249778&set=a.492095336292933
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានធៀបបំណុលរបស់កម្ពុជា ជាមួយនឹងបំណុលរបស់ប្រទេសដទៃផងដែរ។https://www.facebook.com/photo?fbid=772544688247995&set=a.492095336292933
សង្គមស៊ីវិលរួមគ្នា រៀបចំយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដោយទាមទារឱ្យរដ្ឋាភិបាល ពិនិត្យគោលនយោបាយ និងច្បាប់ពាក់ព័ន្ធសិទ្ធិស្ត្រីឡើងវិញ។ យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានពិនិត្យ អនុវត្ត និងបន្តលើកិច្ចការគាំពារស្ត្រីរហូតមកហើយ។https://www.facebook.com/photo?fbid=772545324914598&set=a.492095336292933
សកម្មជន អង្គការមាតាធម្មជាតិ បានទទួលពានរង្វាន់ពីអង្គការ Rights livelihood ជាផ្លូវការហើយ កាលពីយប់ថ្ងៃទី២៩ វិច្ឆិកានេះ។https://www.facebook.com/photo?fbid=772661264903004&set=a.492095336292933
បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ នៅតែកើតមានដែលប្រជាសហគមន៍អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីមិនបានអនុវត្ត តាមការប្តេជ្ញាចិត្តទប់ស្កាត់បទល្មើសដូចដែលគណបក្សកាន់អំណាចតែងតែសន្យានៅមុនពេលបោះឆ្នោតឡើយ។https://www.facebook.com/photo?fbid=772662108236253&set=a.492095336292933
ពលរដ្ឋខ្មែរក្រោមមួយចំនួននាំគ្នាលើក និងដាក់តាំងទង់ជាតិខ្មែរក្រោមនៅតាមផ្ទះ បើទោះបីជាអាជ្ញាធរវៀតណាម ចុះដកហូតទង់ជាតិ និងគំរាមកំហែង ពួកគាត់ក្តី។ ពួកគេថា ការលើក និងដាក់តាំងទង់ជាតិគឺដើម្បីរក្សាអត្តសញ្ញាណជាជនជាតិដើមខ្មែរក្រោម ស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។https://www.facebook.com/photo?fbid=772663008236163&set=a.492095336292933