ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ស្នាក់ការខុមហ្រ្វែល និងអនឡាញ
វាគ្មិនទី៖ កញ្ញា កែវ ចាន់រ៉ា ប្រធានផ្នែកគាំពារ នៃអង្គការសង់ត្រាល់ ( online)
កញ្ញា អន ស្រីឡែន យុវជនសមាជិកក្រុមនារីឃ្មុំ (ផ្ទាល់)
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) 📸 Watch this live video on Facebook https://fb.watch/ow-8-0Wu6M/?mibextid=HSR2mg
ការផ្សាយចាក់ឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖« ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងការឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែង»
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
========================== https://www.facebook.com/comfrel.org/videos/1086042132829671
ពលករ​ខ្មែរ​មួយចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ប្រមូល​ផ្ដុំគ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឱ្យជួយ​ពន្យារពេល​សង​ប្រាក់​ត្រឡប់​ទៅវិញ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ប្រសើរ​ជាង​ចោទប្រកាន់​ទៅលើ​ពួកគាត់។ https://www.facebook.com/photo?fbid=771888251646972&set=a.492095336292933
ក្រុម​យុវជន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ខកចិត្ត​ចំពោះ​អាជ្ញាធរ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​បាន​ព្យាយាម​រារាំង​ពួកគេ មិន​ឲ្យ​ផ្សព្វផ្សាយ​អប់រំ​អំពី​បរិស្ថាន និង​សីលធម៌​សង្គម​នៅ​ក្នុង​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន​ទាំងនោះ។ https://www.facebook.com/photo?fbid=771887704980360&set=a.492095336292933
សមាជិក​ព្រឹទ្ធស​ភា​បច្ចុប្បន្ន​រ​បស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ប្រមា​ណ​៣០​ភាគរយ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​ជាង​៦​០រូប នឹង​ចូល​និវត្តន៍​ហើយ​ជំនួស​ដោយ​តំណាង​បេក្ខជន​ថ្មី ដែល​ក្នុង​នោះ​មាន​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផង​ដែរ។ នេះ​បើ​តាម​លោក សុខ​ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប។ https://www.facebook.com/photo?fbid=771883744980756&set=a.492095336292933
សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ផល​ប៉ះពាល់​ពលរដ្ឋ និង​បរិស្ថាន ក្រោយ​ពី​រដ្ឋាភិបាល បាន​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ខេត្ត​ពោធិ៍សាត់ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ក្នុង​ទំហំ​ជាង ៤​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ។ ពួកគាត់​សង្កេត​ឃើញ​ថា ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នេះ មិន​ត្រូវ​បាន​ជជែក​សួរដេញដោល​ជា​សាធារណៈ​ពី​ផល​ប៉ះពាល់ ជាមួយ​អ្នក​ពាក់ព័ន្ធ រួម​មាន​ប្រជា​សហគមន៍ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​នោះ​ទេ។ https://www.facebook.com/photo?fbid=771882331647564&set=a.492095336292933
គណ​បក្ស​ភ្លើងទៀន​ បាន​ចេញ​សេចក្តីអំពាវ​នាវ​ជា​បន្ទាន់​មួយ​ឱ្យអង្គ​បោះ​ឆ្នោត​ជាង​ ២​.០០០ នាក់​របស់​ខ្លួន​ រក្សា​ជំហរ​ភក្តី​ភាព​ជាមួយ​នឹងគណ​បក្ស ​ដោយ​កុំ​ងាក​រេទៅ​គាំទ្រ​ ​ឬ​ចូល​ជា​សមា​ជិក​គណ​បក្ស​ក្រៅ​សម្ព័ន្ធ​ភាព​ ដើម្បីប្រមូល​កម្លាំង​នៃ​អង្គ​បោះ​ឆ្នោត ​ឱ្យបោះ​ឆ្នោត​គាំទ្រគណ​បក្ស​ចង​សម្ព័ន្ធ​ភាព​ ដើម្បី​ទ​ទួល​បាន​មុខ​តំណែង​ជា​សមា​ជិក​ព្រឹទ្ធ​សភា ​នា​ឆ្នាំ​២០​២៤។ https://www.facebook.com/photo?fbid=771881514980979&set=a.492095336292933
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ក្រុម​ក្មេង​ទំនើង​វាយប្រហារ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទៀត។ មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​មេដឹកនាំ​វៀតណាម ដោយ​ថា ប្រជាពលរដ្ឋ​ខ្មែរ កម្ពុជា​ក្រោម ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។ https://www.facebook.com/photo?fbid=771880678314396&set=a.492095336292933
មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ឡើង​ថា ការ​បន្ធូរបន្ថយ​ការ​យក​ពន្ធ​របស់​រដ្ឋាភិបាល​លើ​ស្ថាប័ន​ ឬ​ អ្នក​សារព័ត៌មាន​អនឡាញ គឺ​ជា​រឿង​ល្អ​​​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​សារព័ត៌មាន​កើន​ឡើង ប៉ុន្តែ ពួក​គាត់​អះអាង​ថា ដើម្បី​ឱ្យ​លំហ​សេរីភាព​សារព័ត៌មាន​មាន​ភាព​ប្រសើរ លុះ​ត្រា​តែ​រដ្ឋាភិបាល​ថ្មី​មាន​ឆន្ទៈ​ទទួល​យក និង​កែលំអ​តាម​រយៈ​របាយការណ៍​ដែល​រក​ឃើញ​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ។ https://www.facebook.com/photo?fbid=771879948314469&set=a.492095336292933
ប្រពន្ធ​បុរស​ដែល​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) រិះគន់​គណបក្ស​កាន់អំណាច ជា​ពិសេស​លំហូរ​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ខុសច្បាប់ ស្នើ​ដល់​អាជ្ញាធរ និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោះលែង​ប្តី​ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​ឡើងវិញ​។ ពួកគេ​យល់ថា ការ​យក​ប្រព័ន្ធ​តុលាការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ។ https://www.facebook.com/photo/?fbid=771879321647865&set=a.492095336292933
សាច់ញាតិ និង​សហជីព ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​កញ្ញា​ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​ជាប់​ឃុំ​ខ្លួន​រយៈពេល១ឆ្នាំ ។ ពួក​គាត់​ថា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី របស់​កម្មករ និង​សហជីព​ មិន​មែន​ជា​អំពើ​ខុស​ច្បាស់ តែ​គឺ​ជា​សិទ្ធិ​ ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន។ https://www.facebook.com/photo/?fbid=771878834981247&set=a.492095336292933
សកម្មជន​ចលនាមា​តា​ធម្មតា​ ជំរុញ​ឱ្យ​តុលា​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ និង​រួម​គំនិត​ក្បត់ ខណៈ​សាលា​ដំបូង​រាជធានី​ភ្នំពេញគ្រោង​បើក​សវ​នា​ជំនុំ​ជម្រះ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ខាង​មុខ​នេះ។ https://www.facebook.com/photo/?fbid=771876831648114&set=a.492095336292933
ក្រុម​យុវជន​រិះគន់​ក្រុមហ៊ុនស្រាបៀរ​ហនុមាន (Hanuman) ថា យក​ពិធី​បុណ្យអុំទូក​ផ្សព្វផ្សាយ​ពី​ស្រាបៀរ​កេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ និង​ជា​គំរូ​អាក្រក់​ទៅដល់​យុវជន។ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ស្រាបៀរ​នេះ​ដើម្បី​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ដែល​ប៉ះពាល់​បុណ្យ​ប្រពៃណី​ជាតិ។https://www.facebook.com/photo?fbid=771993868303077&set=a.492095336292933
រោងចក្រ​ចិន​ផលិត​ឱសថ​ដែល​ធ្វើ​ឱ្យ​លេច​ធ្លាយ​សារធាតុពុល​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ កាល​ពី ខែ​សីហា នៅតែ​បន្តសកម្មភាព​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន​នៅ​ទីតាំង​ដដែល និង​មិន​ទាន់​ស្ដារ​បរិស្ថាន​ឡើងវិញ​នៅ​ក្នុង និង​ជុំវិញ​ទីតាំង​រោងចក្រ តាម​ការ​បង្គាប់​បញ្ជា​និង​កាល​បរិច្ឆេទ​ដែល​ក្រសួង​បរិស្ថាន​បាន​កំណត់​នោះ​ឡើយ​។ សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ក្រុមហ៊ុន​អាច​នឹង​ប្រើ​លេស ដើម្បី​សុំ​ពន្យារពេល​ប្ដូរ​ទីតាំង ដែល​ករណីនេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដដែលៗ ទៅដល់​ពលរដ្ឋ។https://www.facebook.com/photo?fbid=771995688302895&set=a.492095336292933
អ្នកវិភាគ​ជំរុញ​ទៅ​អ្នក​នយោបាយ ជា​ពិសេស គណបក្ស​កាន់​អំណាច​គួរ​យក​គំរូ និង​អត្ថន័យ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក សម្រាប់​ដឹកនាំ​ប្រទេស និង​រៀបចំ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​ដោយ​យុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច ឆ្លើយតប​ថា គណបក្ស​កាន់​អំណាច​មាន​របៀប​ដឹកនាំ​ប្រទេស​របស់​ខ្លួន​រួច​ហើយ និង​អួតអាង​ថា ប្រទេស​កម្ពុជា អាច​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​នៅ​ពេល​នេះ ព្រោះ​ប្រទេស​មាន​សុខ​សន្តិភាព។https://www.facebook.com/photo/?fbid=772036298298834&set=a.492095336292933
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ​ណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប បាន​ដាក់​ពាក្យ​ធ្វើ​ជា​ស​មា​ស​ភាព​ថ្នាក់​ដឹក​នាំ​របស់​ស្ថាប័ន​នេះ​នៅ​ក្នុង​អាណត្តិ​ទី​៦ ខណៈ​រដ្ឋសភា​កំពុង​ដំណើរ​ការ​ជ្រើស​រើស​សមាជិក​ក្បាល​ម៉ាស៊ីន​ទាំង​៩​រូប។https://www.facebook.com/photo/?fbid=772517398250724&set=a.492095336292933
ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​ទទួល​ពាក្យ​សម្រាប់​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​នៅ​អាមេរិក ដែល​មាន​ឈ្មោះ​ថាភាព​ជា​អ្នក​ដឹក​នាំ​យុវជន​អាស៊ី​អាគ្នេយ៍​ឆ្នាំ២០២៤ ហៅកាត់ថា SEAYLP។https://www.facebook.com/photo/?fbid=772518398250624&set=a.492095336292933
ក្រសួង​មហាផ្ទៃ​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​សមាជ​លើក​ដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​បាន​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​មួយ​នេះ កាល​ពី​ថ្ងៃ​ទី១២ វិច្ឆិកា។ មន្ត្រី​គណបក្ស​កម្លាំង​ជាតិ លើក​ឡើង​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​អ្នក​ប្រជាធិបតេយ្យ ដើម្បី​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។https://www.facebook.com/photo/?fbid=772519228250541&set=a.492095336292933
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទាំងអស់ទទួលបានការថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញបានត្រឹមត្រូវ។ បន្ថែមពីនេះ គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា ក៏បេ្តជ្ញាធ្វើការរួមគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបន្តដោះស្រាយនូវបញ្ហានានាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបន្ថែម។https://www.facebook.com/photo/?fbid=772526858249778&set=a.492095336292933
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានធៀបបំណុលរបស់កម្ពុជា ជាមួយនឹងបំណុលរបស់ប្រទេសដទៃផងដែរ។https://www.facebook.com/photo?fbid=772544688247995&set=a.492095336292933
សង្គមស៊ីវិលរួមគ្នា រៀបចំយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដោយទាមទារឱ្យរដ្ឋាភិបាល ពិនិត្យគោលនយោបាយ និងច្បាប់ពាក់ព័ន្ធសិទ្ធិស្ត្រីឡើងវិញ។ យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានពិនិត្យ អនុវត្ត និងបន្តលើកិច្ចការគាំពារស្ត្រីរហូតមកហើយ។https://www.facebook.com/photo?fbid=772545324914598&set=a.492095336292933