ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
របាយ​ការណ៍​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​សមាគម​ខេមបូចា​បង្ហាញ​ថា​ស្ថានភាព​សេរី​ភាព​អ៊ីន​ធឺណិត និង​សិទ្ធិ​ឌីជីថល កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា ដោយ​សារ​តែ​មាន​ការ​គំរាមកំហែង​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ https://www.facebook.com/photo/?fbid=768855195283611&set=a.492095336292933
ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្យាយាម​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បី​ទា​មទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព និង​ផ្តល់​ដំណោះ​ស្រាយ​ការងារ ដែល​ពួកគេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ https://www.facebook.com/photo/?fbid=768856538616810&set=a.492095336292933
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​២៣ វិច្ឆិកា បានដាក់​ពាក្យ​ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពន្យារពេល​សវនាការ ដោយសារតែ​យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៦​នាក់ គឺ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ដើម្បី​រង់ចាំ​ទទួល​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅ​ចុងខែ​វិច្ឆិកា នេះ។ https://www.facebook.com/photo/?fbid=768968351938962&set=a.492095336292933
ព្រះសង្ឃ សយ សាត កំពុង​គេច​ព្រះកាយ​ពី​ការប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ដោយសារ​ព្រះអង្គ​បន្ត​ឈឺ​ឆ្អាល​បញ្ហា​សង្គម​។ មន្ត្រី​សិទ្ធិមនុស្ស លើកឡើង​ថា សកម្មភាព​របស់​ព្រះអង្គ សយ សាត ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo/?fbid=768966828605781&set=a.492095336292933
មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​មណ្ឌលគិរី នៅតែ​មិន​ទុកចិត្ត​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែ​មាស​ប្រកបដោយ​តម្លាភាព និង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស។ https://www.facebook.com/photo/?fbid=768970361938761&set=a.492095336292933
ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​បង្កើត​ក្រុម​មេធាវី​រាជ​រដ្ឋា​ភិបាល​ដែល​សរសេរ​ជា​អក្សរ​កាត់​ថា (ក​.​ម​.​រ) ដែល​ជា​អង្គ​ភាព​អម​ទីស្តី​ការគ​ណៈរ​ដ្ឋមន្ត្រី​ ដើម្បី​ជួយ​ដល់​កិច្ច​ការ​ច្បាប់​ កា​រពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​ជូន​ថ្នាក់​ដឹក​នាំ​ជាតិ និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​ https://www.facebook.com/photo?fbid=768876208614843&set=a.492095336292933
សកម្មជន​គណបក្ស​ភ្លើងទៀន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​មួយ​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​ផ្ទួនៗ​គ្នា។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​យោ​បាយ និង​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ។ https://www.facebook.com/photo?fbid=768966221939175&set=a.492095336292933
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​មិនឱ្យ​មានការ​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ទៀត​ទេ ដោយ​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម និង​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុងការ​រុករ​កធន​ធាន​រ៉ែ និង​ការពង្រីក​ផ្ទៃដី​បន្ថែម​ទៀតឡើយ​។​ https://www.facebook.com/photo?fbid=768875595281571&set=a.492095336292933
ក្រសួង​ការពារ​ជាតិ​កម្ពុជា ​និង​ចិ​ន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​ស​ហប្រតិ​បត្តិការ​យោ​ធា​រួមគ្នា​ជា​ពិសេស​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​អនុ​ស្ស​រណៈ​យោគ​យល់ ​(MOU) និង​ពិធី​សារ​នានា​​ ដូច​ជា​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​យោ​ធា​កម្រិត​ខ្ពស់ ​កា​របណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារ​កិច្ច​ដើម្បី​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ប្រឆាំង​ក្រុម​ជ្រុល​និយម​និង​ឧក្រិដ្ឋ​កម្ម​នានា​។​ https://www.facebook.com/photo/?fbid=768852251950572&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ៖ « គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=769044955264635&set=a.492095336292933
សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើរ​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម។ https://www.facebook.com/photo/?fbid=769046771931120&set=a.492095336292933
ពលករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្លឿន ការ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន។ ពួកគាត់​លើកឡើង​ថា ការ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពលករ រួច​ផុត​ពី​ទាសករ​សម័យ​ទំនើប។ https://www.facebook.com/photo/?fbid=769054605263670&set=a.492095336292933
តំណាង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា បដិសេធ​ទទួល​ញត្តិ​របស់​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ ដែល​បាន​អូស​បន្លាយ​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​នោះ។ ការ​បដិសេធ​នេះ តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លើក​ហេតុផល​ថា ដោយសារតែ​ញត្តិ​នោះ ខ្វះ​ឯកសារយោង​មួយចំនួន​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​ក្រុម​កូដ​ករ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី។ https://www.facebook.com/photo/?fbid=769055061930291&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ស្នាក់ការខុមហ្រ្វែល និងអនឡាញ
វាគ្មិនទី៖ កញ្ញា កែវ ចាន់រ៉ា ប្រធានផ្នែកគាំពារ នៃអង្គការសង់ត្រាល់ ( online)
កញ្ញា អន ស្រីឡែន យុវជនសមាជិកក្រុមនារីឃ្មុំ (ផ្ទាល់)
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) 📸 Watch this live video on Facebook https://fb.watch/ow-8-0Wu6M/?mibextid=HSR2mg
ការផ្សាយចាក់ឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖« ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងការឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែង»
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
========================== https://www.facebook.com/comfrel.org/videos/1086042132829671
ពលករ​ខ្មែរ​មួយចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ប្រមូល​ផ្ដុំគ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឱ្យជួយ​ពន្យារពេល​សង​ប្រាក់​ត្រឡប់​ទៅវិញ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ប្រសើរ​ជាង​ចោទប្រកាន់​ទៅលើ​ពួកគាត់។ https://www.facebook.com/photo?fbid=771888251646972&set=a.492095336292933
ក្រុម​យុវជន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ខកចិត្ត​ចំពោះ​អាជ្ញាធរ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​បាន​ព្យាយាម​រារាំង​ពួកគេ មិន​ឲ្យ​ផ្សព្វផ្សាយ​អប់រំ​អំពី​បរិស្ថាន និង​សីលធម៌​សង្គម​នៅ​ក្នុង​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន​ទាំងនោះ។ https://www.facebook.com/photo?fbid=771887704980360&set=a.492095336292933
សមាជិក​ព្រឹទ្ធស​ភា​បច្ចុប្បន្ន​រ​បស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ប្រមា​ណ​៣០​ភាគរយ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​ជាង​៦​០រូប នឹង​ចូល​និវត្តន៍​ហើយ​ជំនួស​ដោយ​តំណាង​បេក្ខជន​ថ្មី ដែល​ក្នុង​នោះ​មាន​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផង​ដែរ។ នេះ​បើ​តាម​លោក សុខ​ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប។ https://www.facebook.com/photo?fbid=771883744980756&set=a.492095336292933
សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ផល​ប៉ះពាល់​ពលរដ្ឋ និង​បរិស្ថាន ក្រោយ​ពី​រដ្ឋាភិបាល បាន​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ខេត្ត​ពោធិ៍សាត់ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ក្នុង​ទំហំ​ជាង ៤​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ។ ពួកគាត់​សង្កេត​ឃើញ​ថា ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នេះ មិន​ត្រូវ​បាន​ជជែក​សួរដេញដោល​ជា​សាធារណៈ​ពី​ផល​ប៉ះពាល់ ជាមួយ​អ្នក​ពាក់ព័ន្ធ រួម​មាន​ប្រជា​សហគមន៍ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​នោះ​ទេ។ https://www.facebook.com/photo?fbid=771882331647564&set=a.492095336292933
គណ​បក្ស​ភ្លើងទៀន​ បាន​ចេញ​សេចក្តីអំពាវ​នាវ​ជា​បន្ទាន់​មួយ​ឱ្យអង្គ​បោះ​ឆ្នោត​ជាង​ ២​.០០០ នាក់​របស់​ខ្លួន​ រក្សា​ជំហរ​ភក្តី​ភាព​ជាមួយ​នឹងគណ​បក្ស ​ដោយ​កុំ​ងាក​រេទៅ​គាំទ្រ​ ​ឬ​ចូល​ជា​សមា​ជិក​គណ​បក្ស​ក្រៅ​សម្ព័ន្ធ​ភាព​ ដើម្បីប្រមូល​កម្លាំង​នៃ​អង្គ​បោះ​ឆ្នោត ​ឱ្យបោះ​ឆ្នោត​គាំទ្រគណ​បក្ស​ចង​សម្ព័ន្ធ​ភាព​ ដើម្បី​ទ​ទួល​បាន​មុខ​តំណែង​ជា​សមា​ជិក​ព្រឹទ្ធ​សភា ​នា​ឆ្នាំ​២០​២៤។ https://www.facebook.com/photo?fbid=771881514980979&set=a.492095336292933
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ក្រុម​ក្មេង​ទំនើង​វាយប្រហារ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទៀត។ មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​មេដឹកនាំ​វៀតណាម ដោយ​ថា ប្រជាពលរដ្ឋ​ខ្មែរ កម្ពុជា​ក្រោម ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។ https://www.facebook.com/photo?fbid=771880678314396&set=a.492095336292933