មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។ https://www.facebook.com/photo?fbid=768237532012044&set=a.492095336292933
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។ កំណើននេះខ្ពស់ជាងនៅឆ្នាំ២០២២ ដែលសេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន៥,២ ភាគរយ។https://www.facebook.com/photo/?fbid=768238572011940&set=a.492095336292933
តុលាការខេត្តបន្ទាយមានជ័យកាត់ទោសពលរដ្ឋម្នាក់ ដែលរិះគន់បក្សគណបក្សប្រជាជនកម្ពុជាថា អសមត្ថភាពក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាលំហូរពលរដ្ឋវៀតណាមមករស់នៅកម្ពុជាខុសច្បាប់ ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរតែពិចារណាឡើងវិញ ចំពោះការសម្រេចលើសំណុំរឿងមួយនេះ ប្រកបដោយយុត្តិធម៌ ។ https://www.facebook.com/photo/?fbid=768239862011811&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល ៣ខែ ក្រោមការដឹកនាំរបស់លោក បានបន្សល់ទុកស្នាដៃជាច្រើន ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនទៅមុខ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះថា គ្រាន់តែជាសារនយោបាយប្រជាភិថុតិបោកប្រាស់ពលរដ្ឋ ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។ https://www.facebook.com/photo/?fbid=768250545344076&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ១នាទី ដើម្បីចូលរួមវាយតម្លៃ អំពីការផ្សាយកម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) តាមតំណភ្ជាប់ (link) ខាងក្រោមនេះ ៖
https://www.facebook.com/groups/2338724039758072/permalink/3288604718103328/?mibextid=uJjRxr
https://www.facebook.com/groups/2338724039758072/permalink/3288604718103328/?mibextid=uJjRxr
Facebook
សំឡេងសង្គមស៊ីវិល-VOC | តើកម្មវិធីផ្សាយសំឡេងសង្គមស៊ីវិល (VoC)...
តើកម្មវិធីផ្សាយសំឡេងសង្គមស៊ីវិល (VoC) បានរួមចំណែកផ្ដល់ចំណេះដឹង និងព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋពិភាក្សា ដេញដោល អំពីប្រជាធិបតេយ្យ ការបោះឆ្នោត បញ្ហាសង្គម និងនយោបាយដែរឬទេ?
ខុមហ្រ្វែល - COMFREL pinned «សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ១នាទី ដើម្បីចូលរួមវាយតម្លៃ អំពីការផ្សាយកម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) តាមតំណភ្ជាប់ (link) ខាងក្រោមនេះ ៖ https://www.facebook.com/groups/2338724039758072/permalink/3288604718103328/?mibextid=uJjRxr»
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សេចក្តីថ្លែងការណ៍ប្រជាធិបតេយ្យ១៧ចំណុច របស់៧៣រដ្ឋាភិបាល ក្នុងសន្នីសិទកំពូលនៅថ្ងៃទី២៩ មីនា ២០២៣កន្លងមក»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1095215768314794
សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សេចក្តីថ្លែងការណ៍ប្រជាធិបតេយ្យ១៧ចំណុច របស់៧៣រដ្ឋាភិបាល ក្នុងសន្នីសិទកំពូលនៅថ្ងៃទី២៩ មីនា ២០២៣កន្លងមក»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1095215768314794
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
សិស្សថ្នាក់ទី១២ប្រមាណ៧៣%នៃបេក្ខជនសរុបប្រមាណ១៣ម៉ឺននាក់ បានប្រឡងជាប់បាក់ឌុប កាលពីដើមខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ https://www.facebook.com/photo/?fbid=768854931950304&set=a.492095336292933
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។ https://www.facebook.com/photo/?fbid=768855195283611&set=a.492095336292933
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។ https://www.facebook.com/photo/?fbid=768856538616810&set=a.492095336292933
ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៣ វិច្ឆិកា បានដាក់ពាក្យស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ឲ្យពន្យារពេលសវនាការ ដោយសារតែយុវជន ២នាក់ក្នុងចំណោមយុវជន ៦នាក់ គឺកំពុងស្ថិតនៅក្រៅប្រទេស ដើម្បីរង់ចាំទទួលពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅចុងខែវិច្ឆិកា នេះ។ https://www.facebook.com/photo/?fbid=768968351938962&set=a.492095336292933
ព្រះសង្ឃ សយ សាត កំពុងគេចព្រះកាយពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដោយសារព្រះអង្គបន្តឈឺឆ្អាលបញ្ហាសង្គម។ មន្ត្រីសិទ្ធិមនុស្ស លើកឡើងថា សកម្មភាពរបស់ព្រះអង្គ សយ សាត ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo/?fbid=768966828605781&set=a.492095336292933
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ខេត្តមណ្ឌលគិរី នៅតែមិនទុកចិត្តរដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រាក់ចំណូល ដែលទទួលបានពីវិស័យរ៉ែមាសប្រកបដោយតម្លាភាព និងគោរពសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីអាជីវកម្មចម្រាញ់រ៉ែមាស។ https://www.facebook.com/photo/?fbid=768970361938761&set=a.492095336292933
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើតក្រុមមេធាវីរាជរដ្ឋាភិបាលដែលសរសេរជាអក្សរកាត់ថា (ក.ម.រ) ដែលជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជួយដល់កិច្ចការច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ https://www.facebook.com/photo?fbid=768876208614843&set=a.492095336292933
សកម្មជនគណបក្សភ្លើងទៀនកំពុងភៀសខ្លួននៅប្រទេសថៃមួយគ្រួសារបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរថៃតាមចាប់ខ្លួនផ្ទួនៗគ្នា។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជានិងថៃបញ្ឈប់ការធ្វើទុក្ខបុកម្នេញ។ មន្ត្រីសិទ្ធិមនុស្សទទូចដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដោះស្រាយវិបត្តិយោបាយ និងគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ។ https://www.facebook.com/photo?fbid=768966221939175&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចមិនឱ្យមានការពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៀតទេ ដោយដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហម និងមិនឱ្យមានការចេញអាជ្ញាប័ណ្ណថ្មីក្នុងការរុករកធនធានរ៉ែ និងការពង្រីកផ្ទៃដីបន្ថែមទៀតឡើយ។ https://www.facebook.com/photo?fbid=768875595281571&set=a.492095336292933
ក្រសួងការពារជាតិកម្ពុជា និងចិន បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារួមគ្នាជាពិសេសការអនុវត្តម៉ឺងម៉ាត់អនុស្សរណៈយោគយល់ (MOU) និងពិធីសារនានា ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាកម្រិតខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ប្រឆាំងក្រុមជ្រុលនិយមនិងឧក្រិដ្ឋកម្មនានា។ https://www.facebook.com/photo/?fbid=768852251950572&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ៖ « គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=769044955264635&set=a.492095336292933
ប្រធានបទ៖ « គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=769044955264635&set=a.492095336292933
សកម្មជនបក្សប្រឆាំងដែលចុះចូលជាមួយបក្សកាន់អំណាចដើរអូសទាញសកម្មជនបក្សប្រឆាំងផ្សេងទៀតឱ្យចុះចូលជាមួយបក្សកាន់អំណាច។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា ការលើកឡើងនេះគ្រាន់តែជាពាក្យចចាមអារ៉ាម។ https://www.facebook.com/photo/?fbid=769046771931120&set=a.492095336292933
ពលករ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿន ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន។ ពួកគាត់លើកឡើងថា ការបញ្ចុះតម្លៃលិខិតឆ្លងដែននេះ នឹងអាចធ្វើឲ្យពលករ រួចផុតពីទាសករសម័យទំនើប។ https://www.facebook.com/photo/?fbid=769054605263670&set=a.492095336292933
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បដិសេធទទួលញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយរយៈពេលជិត៣ឆ្នាំមកហើយនោះ។ ការបដិសេធនេះ តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី លើកហេតុផលថា ដោយសារតែញត្តិនោះ ខ្វះឯកសារយោងមួយចំនួន។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។ https://www.facebook.com/photo/?fbid=769055061930291&set=a.492095336292933