ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី ២៣ ខែ វិឆ្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ»
វាគ្មិនកិត្តិយស៖
១. លោកស្រី សឺនកេត សិរិលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល
២​. កញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសមាគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/720894659541587
ក្នុង​ពិធី​សម្ពោ​ធ​ផ្លូវ​ជាតិ​លេខ​៥ នា​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា​ ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ប្តេជ្ញា​រក្សា​ទំនាក់​ទំនងស្អិត​រមួត​រវាង​គ្នា ស្របពេល​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។ https://www.facebook.com/photo?fbid=768236625345468&set=a.492095336292933
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ ដោយ​រក​ឃើញ​ថា​ស្ថាន​ភាព​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន​នៅ​តែ​បន្ត​រង​ការ​គាប​សង្កត់ និង​រឹត​ត្បិត​ក្នុង​ឆ្នាំ​២០២៣នេះ។ https://www.facebook.com/photo?fbid=768237532012044&set=a.492095336292933
សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករថា​នឹងមាន​កំណើន​៥,៤ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣​ ដែល​ជា​កម្រិត​ទាបជាង​បន្តិច​ពី​៥,៥ភាគរយ​ ដែល​ត្រូវបាន​ព្យាករ​ទុកកាល​ពីខែ​ឧសភា​កន្លងទៅ​ ស្របពេល​មាន​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​សេវា​ដទៃ​ទៀត។ នេះ​បើ​តាម​របាយការណ៍ចុង​ក្រោយស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធនេះ​។ កំណើននេះ​ខ្ពស់ជាង​នៅ​ឆ្នាំ​២០២២​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ទទួលបាន​កំណើន​៥,២ ភាគរយ។​https://www.facebook.com/photo/?fbid=768238572011940&set=a.492095336292933
តុលាការ​ខេត្តបន្ទាយមានជ័យ​កាត់ទោស​ពលរដ្ឋ​ម្នាក់ ដែល​រិះគន់​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ថា អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​បញ្ហា​លំហូរ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា​ខុស​ច្បាប់ ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​សម្រេច​លើ​សំណុំរឿង​មួយ​នេះ ប្រកប​ដោយ​យុត្តិធម៌ ។ https://www.facebook.com/photo/?fbid=768239862011811&set=a.492095336292933
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​រយៈ​ពេល ៣ខែ ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ទៅ​មុខ។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។​ https://www.facebook.com/photo/?fbid=768250545344076&set=a.492095336292933
ខុមហ្រ្វែល - COMFREL pinned «សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ១នាទី ដើម្បីចូលរួមវាយតម្លៃ អំពីការផ្សាយកម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) តាមតំណភ្ជាប់ (link) ខាងក្រោមនេះ ៖ https://www.facebook.com/groups/2338724039758072/permalink/3288604718103328/?mibextid=uJjRxr»
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សេចក្តីថ្លែងការណ៍ប្រជាធិបតេយ្យ១៧ចំណុច របស់៧៣រដ្ឋាភិបាល ក្នុងសន្នីសិទកំពូលនៅថ្ងៃទី២៩ មីនា ២០២៣កន្លងមក»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1095215768314794
សិស្ស​ថ្នាក់​ទី១២ប្រមាណ​៧៣%​នៃ​បេក្ខជន​សរុប​ប្រមាណ​១៣​ម៉ឺន​នាក់ បាន​ប្រឡង​ជាប់​បាក់​ឌុប កាល​ពី​ដើម​ខែ​វិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អប់រំ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ https://www.facebook.com/photo/?fbid=768854931950304&set=a.492095336292933
របាយ​ការណ៍​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​សមាគម​ខេមបូចា​បង្ហាញ​ថា​ស្ថានភាព​សេរី​ភាព​អ៊ីន​ធឺណិត និង​សិទ្ធិ​ឌីជីថល កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា ដោយ​សារ​តែ​មាន​ការ​គំរាមកំហែង​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ https://www.facebook.com/photo/?fbid=768855195283611&set=a.492095336292933
ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្យាយាម​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បី​ទា​មទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព និង​ផ្តល់​ដំណោះ​ស្រាយ​ការងារ ដែល​ពួកគេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ https://www.facebook.com/photo/?fbid=768856538616810&set=a.492095336292933
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​២៣ វិច្ឆិកា បានដាក់​ពាក្យ​ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពន្យារពេល​សវនាការ ដោយសារតែ​យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៦​នាក់ គឺ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ដើម្បី​រង់ចាំ​ទទួល​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅ​ចុងខែ​វិច្ឆិកា នេះ។ https://www.facebook.com/photo/?fbid=768968351938962&set=a.492095336292933
ព្រះសង្ឃ សយ សាត កំពុង​គេច​ព្រះកាយ​ពី​ការប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ដោយសារ​ព្រះអង្គ​បន្ត​ឈឺ​ឆ្អាល​បញ្ហា​សង្គម​។ មន្ត្រី​សិទ្ធិមនុស្ស លើកឡើង​ថា សកម្មភាព​របស់​ព្រះអង្គ សយ សាត ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo/?fbid=768966828605781&set=a.492095336292933
មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​មណ្ឌលគិរី នៅតែ​មិន​ទុកចិត្ត​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែ​មាស​ប្រកបដោយ​តម្លាភាព និង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស។ https://www.facebook.com/photo/?fbid=768970361938761&set=a.492095336292933
ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​បង្កើត​ក្រុម​មេធាវី​រាជ​រដ្ឋា​ភិបាល​ដែល​សរសេរ​ជា​អក្សរ​កាត់​ថា (ក​.​ម​.​រ) ដែល​ជា​អង្គ​ភាព​អម​ទីស្តី​ការគ​ណៈរ​ដ្ឋមន្ត្រី​ ដើម្បី​ជួយ​ដល់​កិច្ច​ការ​ច្បាប់​ កា​រពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​ជូន​ថ្នាក់​ដឹក​នាំ​ជាតិ និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​ https://www.facebook.com/photo?fbid=768876208614843&set=a.492095336292933
សកម្មជន​គណបក្ស​ភ្លើងទៀន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​មួយ​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​ផ្ទួនៗ​គ្នា។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​យោ​បាយ និង​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ។ https://www.facebook.com/photo?fbid=768966221939175&set=a.492095336292933
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​មិនឱ្យ​មានការ​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ទៀត​ទេ ដោយ​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម និង​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុងការ​រុករ​កធន​ធាន​រ៉ែ និង​ការពង្រីក​ផ្ទៃដី​បន្ថែម​ទៀតឡើយ​។​ https://www.facebook.com/photo?fbid=768875595281571&set=a.492095336292933
ក្រសួង​ការពារ​ជាតិ​កម្ពុជា ​និង​ចិ​ន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​ស​ហប្រតិ​បត្តិការ​យោ​ធា​រួមគ្នា​ជា​ពិសេស​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​អនុ​ស្ស​រណៈ​យោគ​យល់ ​(MOU) និង​ពិធី​សារ​នានា​​ ដូច​ជា​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​យោ​ធា​កម្រិត​ខ្ពស់ ​កា​របណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារ​កិច្ច​ដើម្បី​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ប្រឆាំង​ក្រុម​ជ្រុល​និយម​និង​ឧក្រិដ្ឋ​កម្ម​នានា​។​ https://www.facebook.com/photo/?fbid=768852251950572&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ៖ « គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=769044955264635&set=a.492095336292933
សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើរ​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម។ https://www.facebook.com/photo/?fbid=769046771931120&set=a.492095336292933