ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក ឋិត​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ ជា​កន្លែង​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ដែល​ជម្លៀស​ពី​តំបន់​អង្គរ​ទៅ​រស់​នៅ​ទី​នោះ បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស់​ផ្នែក​ជីវភាព និង​មុខរបរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ។ ​https://www.facebook.com/photo?fbid=767232722112525&set=a.492095336292933
អ្នកវិភាគ​លើកឡើង​ថា ក្រោយពី​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត មិន​បាន​ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​បន្ត​ការពារ​ផលប្រយោជន៍​បក្ខពួក និង​គ្រួសារ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ​។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា ប្រជាពលរដ្ឋ នឹង​ប្រឈម​ជីវភាព​កាន់តែ​លំបាក បើសិនជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ពឹងផ្អែក​ប្រទេស​ចិន និង​មិន​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស។ https://www.facebook.com/photo/?fbid=767233862112411&set=a.492095336292933
ក្រោយ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ជិត​៣​ខែ លោក ហ៊ុន ម៉ាណែត បាន​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ប្រមាណ២០​ម៉ឺន​នាក់​ដែល​សរុប​មក​មាន​ចំនួន​១០​លើក ហើយ​លោក​បាន​ចាត់​ទុក​ការ​ជួប​សំណេះ​សំណាល​នេះ​ ជា​របៀប​វារៈ​នយោបាយអាទិភាព​មួយ​របស់​លោក។ លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​លើក​ទី​១០​រវាង​លោក និង​កម្មករ​កម្មាការិនី ក្នុង​ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ កាល​ព្រឹកថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។https://www.facebook.com/photo/?fbid=767619875407143&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែនាំ​ទៅ​ក្រុម​សហជីព​ទាំង​អស់​គួរ​តែ​បំពេញ​តួនាទី​តាម​ជំនាញ​អាជីព​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រឹមត្រូវ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ កម្មការិនី ជា​ជាង​ណែនាំ​ឱ្យ​កម្មករ​ធ្វើ​រឿង​នយោបាយ។https://www.facebook.com/photo/?fbid=767620488740415&set=a.492095336292933
ក្រុម​កូដករ នៃ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ជិត ៤០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី២១ វិច្ឆិកា ប្រារព្ធ​ពិធី​អុំទូក នៅ​ខាង​មុខ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​រ៉ាំរ៉ៃ​នេះ។https://www.facebook.com/photo/?fbid=767621798740284&set=a.492095336292933
អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ឬ​ហៅ​កាត់​ថា អង្គការ​លីកាដូ (LICADO) នៅ​ថ្ងៃ​ទី២០ វិច្ឆិកា ចេញ​ផ្សាយ​របាយការណ៍​មួយ​រក​ឃើញ​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កុមារ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​វិស័យ​សិប្បកម្ម​ឡឥដ្ឋ ខណៈ​អាជ្ញាធរ​អសកម្ម​ក្នុង​ការ​ដោះ​ស្រាយ។ សង្គម​ស៊ីវិល​បារម្ភ​ពី​សុខភាព និង​អនាគត​កុមារ​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ បង្ខំ​ឱ្យ​កូន​ឈប់​រៀន​ដើម្បី​ងាក​មួយ​ជួយ​រក​ប្រាក់​ដោះ​បំណុល។https://www.facebook.com/photo/?fbid=767622638740200&set=a.492095336292933
គណៈ​ក​​ម្មា​ធិ​កា​រជា​តិ​រៀ​ប​ចំ​កា​របោះ​ឆ្នោ​ត​ (​គ​.​​ជ​​.ប​)​ បា​ន​​​ជូ​ន​ដំ​ណឹ​ងដ​ល់​ប​​ណ្តា​គ​ណ​ប​ក្សន​​យោ​បា​យនា​នាឱ្យ​រៀប​ចំ​បែ​បប​ទ​ ​និ​ង​ពា​ក្យ​សុំម​ក ​គ.​ជ​.​ប​ ក្នុ​ង​បំ​ណង​ចុះ​ប​ញ្ជី​​គណបក្ស និងប​ញ្ជី​​បេ​ក្ខជ​ន​ ​ចូ​លរួ​ម​កា​​របោះ​ឆ្នោ​ត​ជ្រើស​តាំ​ង​ស​មាជិ​ក​ព្រឹ​ទ្ធសភា​នៅ​ឆ្នាំ​ ២០​២​៤​ ខា​ង​មុ​ខ ​ដោ​យត្រូ​វ​គោ​រ​ព​តាមបែ​ប​បទ​ទ​ម្រ​ង់ ​១​០​​០​​៨ ​ជា​មួ​​យ​សំណុំ​ឯ​ក​សា​រនា​នា​។​​ https://www.facebook.com/photo/?fbid=767629745406156&set=a.492095336292933
ក្រុមហ៊ុន​ណាហ្គាវើលដ៏​សម្រេច​បញ្ឈប់​បុគ្គលិក​៧២នាក់​ក្នុង​ចំណោម​៧៣នាក់​ពី​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១៣ដល់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ក្រោម​ហេតុផល​អ្វី​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នោះ​ទេ​។ https://www.facebook.com/photo/?fbid=767765845392546&set=a.492095336292933
ជួបគ្នាថ្ងៃសុក្រជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ «ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ»
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=767833772052420&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី ២៣ ខែ វិឆ្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ»
វាគ្មិនកិត្តិយស៖
១. លោកស្រី សឺនកេត សិរិលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល
២​. កញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសមាគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/720894659541587
ក្នុង​ពិធី​សម្ពោ​ធ​ផ្លូវ​ជាតិ​លេខ​៥ នា​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា​ ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ប្តេជ្ញា​រក្សា​ទំនាក់​ទំនងស្អិត​រមួត​រវាង​គ្នា ស្របពេល​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។ https://www.facebook.com/photo?fbid=768236625345468&set=a.492095336292933
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ ដោយ​រក​ឃើញ​ថា​ស្ថាន​ភាព​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន​នៅ​តែ​បន្ត​រង​ការ​គាប​សង្កត់ និង​រឹត​ត្បិត​ក្នុង​ឆ្នាំ​២០២៣នេះ។ https://www.facebook.com/photo?fbid=768237532012044&set=a.492095336292933
សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករថា​នឹងមាន​កំណើន​៥,៤ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣​ ដែល​ជា​កម្រិត​ទាបជាង​បន្តិច​ពី​៥,៥ភាគរយ​ ដែល​ត្រូវបាន​ព្យាករ​ទុកកាល​ពីខែ​ឧសភា​កន្លងទៅ​ ស្របពេល​មាន​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​សេវា​ដទៃ​ទៀត។ នេះ​បើ​តាម​របាយការណ៍ចុង​ក្រោយស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធនេះ​។ កំណើននេះ​ខ្ពស់ជាង​នៅ​ឆ្នាំ​២០២២​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ទទួលបាន​កំណើន​៥,២ ភាគរយ។​https://www.facebook.com/photo/?fbid=768238572011940&set=a.492095336292933
តុលាការ​ខេត្តបន្ទាយមានជ័យ​កាត់ទោស​ពលរដ្ឋ​ម្នាក់ ដែល​រិះគន់​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ថា អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​បញ្ហា​លំហូរ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា​ខុស​ច្បាប់ ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​សម្រេច​លើ​សំណុំរឿង​មួយ​នេះ ប្រកប​ដោយ​យុត្តិធម៌ ។ https://www.facebook.com/photo/?fbid=768239862011811&set=a.492095336292933
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​រយៈ​ពេល ៣ខែ ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ទៅ​មុខ។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ថា គ្រាន់​តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។​ https://www.facebook.com/photo/?fbid=768250545344076&set=a.492095336292933
ខុមហ្រ្វែល - COMFREL pinned «សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ១នាទី ដើម្បីចូលរួមវាយតម្លៃ អំពីការផ្សាយកម្មវិធីវិទ្យុសំឡេងសង្គមស៊ីវិល (VoC) តាមតំណភ្ជាប់ (link) ខាងក្រោមនេះ ៖ https://www.facebook.com/groups/2338724039758072/permalink/3288604718103328/?mibextid=uJjRxr»
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សេចក្តីថ្លែងការណ៍ប្រជាធិបតេយ្យ១៧ចំណុច របស់៧៣រដ្ឋាភិបាល ក្នុងសន្នីសិទកំពូលនៅថ្ងៃទី២៩ មីនា ២០២៣កន្លងមក»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1095215768314794
សិស្ស​ថ្នាក់​ទី១២ប្រមាណ​៧៣%​នៃ​បេក្ខជន​សរុប​ប្រមាណ​១៣​ម៉ឺន​នាក់ បាន​ប្រឡង​ជាប់​បាក់​ឌុប កាល​ពី​ដើម​ខែ​វិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អប់រំ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ https://www.facebook.com/photo/?fbid=768854931950304&set=a.492095336292933