ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
៦ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​គណបក្ស​នេះ នៅតែ​បន្ត​ទាមទារ និង​តស៊ូ​មតិ ​លើ​ឆាក​អន្តរជាតិ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ អ្នក​ឃ្លាំមើល​នយោបាយ ជំរុញ​ទៅ​រដ្ឋាភិបាល គួរ​ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ ដើម្បី​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​សេរី។ https://www.facebook.com/photo?fbid=764570779045386&set=a.492095336292933
រដ្ឋាភិបាល​គ្រោង​ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​ដីធ្លី​មិន​ប្រើប្រាស់​ដែល​មាន​ទំហំ​៥​ហិកតារ​ឡើង នៅ​ដើមឆ្នាំ​២០២៥ ដើម្បី​ទប់ស្កាត់​ការទិញ​ដី​ទុកចោល​មិន​ប្រើប្រាស់។ ប៉ុន្តែ​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា រដ្ឋាភិបាល​នឹង​មិន​អាច​អនុវត្ត​ការ​ប្រមូល​ពន្ធ​នេះ ប្រកប​ដោយ​តម្លាភាព​ឡើយ។ https://www.facebook.com/photo?fbid=764573672378430&set=a.492095336292933
អ្នកច្បាប់ និង​សកម្មជន​សម្ដែង​ការ​បារម្ភ​ពី​បូរណភាព​ទឹកដី​ដោយសារតែ​យន្តការ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ទិញ និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា។ https://www.facebook.com/photo/?fbid=764576205711510&set=a.492095336292933
សាច់ញាតិ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ចូល​ជួប​ដើម្បី​សួរសុខទុក្ខ​លោក​នៅ​ពន្ធនាគារ​ព្រៃស។ https://www.facebook.com/photo/?fbid=764578069044657&set=a.492095336292933
សហគមន៍​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ស្វាយរៀង បាន​នាំគ្នា​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់​ទៅ​លើ​អាហារ​ប្រចាំថ្ងៃ ដើម្បី​សន្សំ​ប្រាក់​ទុក​សង​ទៅ​ម្ចាស់បំណុល ។​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​រក​ដំណោះស្រាយ​ជាបន្ទាន់ កុំឱ្យ​ពលរដ្ឋ​រង​ទុក្ខ​កាន់តែ​ខ្លាំង​ច្រើនឡើង​ជាង​នេះ។ https://www.facebook.com/photo/?fbid=764581192377678&set=a.492095336292933
ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) បង្ខំ​បុគ្គលិក ដែល​ជា​សហជីព​ចំនួន ១២​នាក់​ឲ្យ​បញ្ចប់​កិច្ចសន្យា​ការងារ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​។ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មិន​អាច​ទទួល​យក​ការ​បញ្ចប់​កិច្ចសន្យា​ដោយ​ដោយ​គ្មាន​កំហុស និង​មិន​បញ្ជាក់​ពី​មូលហេតុ​បាន​នោះ​ទេ។ មន្ត្រី​សហជីព​ថា ការ​បង្ខាំង​បុគ្គលិក​ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​លាឈប់​ពី​កន្លែង​ការងារ ជា​ការ​រំលោភ​លើ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ https://www.facebook.com/photo/?fbid=764584609044003&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ដំណោះស្រាយចំពោះបញ្ហាជីវភាពប្រជាពលរដ្ឋ»
វាគ្មិនកិត្តិយស៖
- លោក ស ម៉ូរ៉ា ប្រធានគ្រប់គ្រងកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា (CATU)
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/comfrel.org/videos/3609139562665164
អ្នកសារព័ត៌មាន​ឯករាជ្យ​ថា ការ​សហការ​រវាង​អ្នកសារព័ត៌មាន​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ចិន ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺជា​ការ​ទាញ​ទម្លាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ឱ្យ​កាន់តែ​អាក្រក់។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ងាក​មក​សហការ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ធ្វើជា​ផ្លូវ​កែតម្រូវ​ភាព​អវិជ្ជមាន​របស់​ខ្លួន ជាជាង​សហការ​ជាមួយ​សារព័ត៌មាន​របស់​ប្រទេស​កុម្មុយនិស្ត។https://www.facebook.com/photo?fbid=766497798852684&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា​បាន​សម្លឹង​ឃើញ​ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​រក​ចំណូល​ថវិកា​ជាតិ​ច្រើន​គួរសម​តាម​វិស័យ​ទេសចរណ៍​នេះ ប្រសិនបើ​អាច​ទាក់ទាញ​ប្រជាជន​ចិន ឱ្យមក​កំសាន្ត​នៅ​កម្ពុជា​បាន​ចំនួន​ច្រើន។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយពី​ការ​រាតត្បាត​ដោយ​ជម្ងឺ​កូវីដ​១៩ មក​ថ្វីបើ​មានការ​បើកចំហ​ទ្វារ​ទេសចរណ៍​ឡើងវិញ​ក៏ដោយ​ក៏​ចំនួន​អ្នក​ទេសចរណ៍​ចិន ដែល​ធ្លាប់តែ​ឈរ​លំដាប់​លេខ​រៀង​ទី​១​នោះ​មិនបាន​វិលត្រឡប់​មកវិញ​ទេ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ជាថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឱ្យមក​កំសាន្ត​នៅ​កម្ពុជា​មាន​កំណើន​ឡើងវិញ។
https://www.facebook.com/photo/?fbid=766503018852162&set=a.492095336292933
មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​ដែល​ជា​ជំនួយ​របស់​រដ្ឋអំណាច​ចិន កំពុង​លេច​រូបរាង​សំណង់​អគារ​ជា​បន្តបន្ទាប់ ខណៈ​កម្ពុជា និង​ចិន​អះអាង​ថា គម្រោង​ទំនើបកម្ម​កំពង់ផែ​សមុទ្រ​រាម​គ្រោង​បិទ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៤។ អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​កំពង់ផែ​រាម​ផ្ដាច់មុខ​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​វា​អាច​បង្ក​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​នៃ​ការ​អភិវឌ្ឍ​បែប​ថ្មី​របស់​ប្រទេស​ចិន។https://www.facebook.com/photo?fbid=766498528852611&set=a.492095336292933
សាលាឧទ្ធរណ៍​ព្រះសីហនុ​បាន​ប្រកាស​សាល​ដីកា​ ទម្លាក់​បទចោទ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​៩រូប ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទ​ពី​បទ​«ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​បុគ្គល​មាន​អំណាច​មា្នក់​ក្នុង​ខេត្តកោះកុង​គឺលោក ហេង ហ៊ុយ​។ https://www.facebook.com/photo.php?fbid=766488675520263&set=pb.100064774116827.-2207520000&type=3
អ្នកស្រី សុខ ពឿន អះអាង​ថា​អ្នកស្រី​ចង់​ទៅ​រស់​នៅ​តំបន់​ក្បែរ​អង្គរ​វិញ ។ ស្រ្តី​អាយុ​៥៥​ឆ្នាំ​រូប​នេះ​បញ្ជាក់បែប​នេះ ក្រោយ​រស់​នៅ​ជិត​មួយ​ឆ្នាំ​នៅ​តំបន់​រុន​តាឯក ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ដែល​ជា​សហគមន៍​ថ្មី​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​ពលរដ្ឋ​ដែល​ត្រូវ​ចេញ​ពី​តំបន់​ក្បែរ​អង្គរ។ អ្នកស្រី​បញ្ជាក់​ថា​បើ​រដ្ឋាភិ​បាល​អនុញ្ញាត​ឲ្យ​អ្នកស្រី​ទៅ​រស់​នៅ​តំបន់​ដើម អ្នកស្រី​នឹង​ទៅ​នៅ​ភ្លាមៗ។ https://www.facebook.com/photo/?fbid=766489385520192&set=pb.100064774116827.-2207520000
អ្នក​តាម​ដាន​សង្គម ​ក្នុង​ប្រទេស​កម្ពុជា​ ​ចង់​ឃើញ​តុលាការ​ និងសមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចា​ប់​ក្រុម​ដែល​ប្រើ​កាំភ្លើង​ បាញ់​បោះ​សេរីជាង​២០០​គ្រាប់​ នៅលើ​ភ្នំ​គិរី​រម្យ​ ​យក​មក​ផ្តន្ទា​ទោស​ឱ្យ​បាន​ធ្ងន់​ធ្ងរ​ និង​មិន​ត្រូវ​ឱ្យ​ជន​បង្កដែល​កំពុង​រត់គេច​ខ្លួន ​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទេ ​ជាពិសេស​ត្រូវ​តែហ៊ាន​ដាក់ទោស​ ទៅ​លើ​អ្នក​ប្រព្រឹត្ត ដែល​មាន​អ្នក​មាន​អំណាច​កាងពី​ក្រោយ ដើម្បី​បញ្ចៀស​ និង​ទប់​ស្កាត់​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ https://www.facebook.com/photo/?fbid=766490868853377&set=pb.100064774116827.-2207520000
គណៈ​ក​ម្មា​ធិកា​រ​ជាតិ​រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​ (​គ​.ជ​.​ប​) គ្រោ​​ង​លុប​ឈ្មោះ​ប្រ​ជាព​ល​​រ​ដ្ឋ ដែ​ល​ធ្លា​ប់​មា​នឈ្មោះ​ក្នុ​​ងប​​ញ្ជី​បោះ​ឆ្នោ​​ត​ ​រួម​ជា​​មួ​យនឹ​​ងឈ្មោះ​រ​ប​ស់​មេដឹ​ក​នាំ​​​គណ​បក្ស​ប្រឆាំ​ង​ចេ​ញ​ពីប​ញ្ជី​បោះ​ឆ្នោត​ស​រុ​ប​ចំ​​នួ​ន​​ជា​ង ​១២ ​ម៉ឺ​ន ​​​នា​ក់​ខណៈ​​អ្ន​ក​មា​ន​ឈ្មោះក្នុ​ង​ប​ញ្ជីបោះ​ឆ្នោ​ត​ថ្មី​ ​ឆ្នាំ​ ២០​២៣​ ​​នឹ​ង​ត្រូ​វ​បិ​ទ​ផ្សាយ​លើ​ក​ដំ​បូង​​នៅ​ថ្ងៃ​ទី ​២៤​ ​ខែ​វិច្ឆិ​កា​ ​ឆ្នាំ​ ២០​២​៣​ ​មា​ន​ចំនួ​ន​ជា​ង​ ៩ លា​ន​ ៨​ សែន​​នាក់។https://www.facebook.com/photo/?fbid=766495275519603&set=pb.100064774116827.-2207520000
គ្រួសារ​អះអាង​ថា មន្ត្រី​គណបក្ស​ភ្លើងទៀន​គឺ​លោក ខឿ វីរ៉ាត់ ធ្លាក់ខ្លួន​ឈឺ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​មន្ត្រី​ពន្ធនាគារ​មិនសូវ​យកចិត្តទុកដាក់​ថែទាំ ជាពិសេស​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​ពន្ធនាគារ​យក​ចិត្ត​ទុកដាក់​ព្យាបាល​ជំងឺ​របស់​ជន​ជាប់ឃុំ​ឱ្យ​បាន​ត្រឹមត្រូវ។https://www.facebook.com/photo/?fbid=766499785519152&set=pb.100064774116827.-2207520000
ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ចោទ​ប្រកាន់​ថា ក្រុម​មេខ្យល់​ជា​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​បាន​បោកប្រាស់​ពួកគេ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ជួយ​រក​ការងារ​ឱ្យធ្វើ​នៅ​ទេស​ថៃ តែ​ពេល​មក​ដល់​ថៃ​គ្មាន​ការងារ​ធ្វើ​ដូច​ការសន្យា​ឡើយ​។ អ្នកការពារ​សិទ្ធិ​ពលករ ជំរុញ​ទៅ​មន្ត្រី​ស្ថានទូត​គួរ​ចាត់វិធានការ​លើ​ជនខិលខូច​ទាំងនេះ បើ​មិន​ដូច្នេះ​ទេ ពលករ​ជាច្រើន​នាក់​ទៀត​រងគ្រោះ​ព្រោះ​បញ្ហា​នេះ។https://www.facebook.com/photo/?fbid=766500795519051&set=pb.100064774116827.-2207520000
ជួបគ្នាថ្ងៃសុក្រជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្តាហ៍» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ សេចក្តីថ្លែងការណ៍ប្រជាធិបតេយ្យ១៧ចំណុច របស់៧៣រដ្ឋាភិបាល ក្នុងសន្នីសិទកំពូលនៅថ្ងៃទី២៩ មីនា ២០២៣កន្លងមក
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=766516128850851&set=a.492095332959600
កម្មវិធី « សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ »
ប្រធានបទ ៖ គន្លឹះក្នុងការការពារអ្នកប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត
កាលបរិច្ឆេទ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
វាគ្មិន ៖ លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល
លោក ជុំកត់ ឧត្តម មន្ត្រីផ្នែកផ្សព្វផ្សាយនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/7421301167898300
អ្នកស្រី ខាត់ ចាន់​ថន សប្បាយ​ចិត្ត​នឹង​តម្លៃ​ស្រូវ​ឆ្នាំ​នេះ ដោយ​សារ​វា​ខ្ពស់​ជាង​ឆ្នាំ​មុនៗ គឺ​ប្រមាណ​១.២០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​សម្រាប់​ស្រូវ​ដែល​មាន​គុណភាព​ល្អ។ https://www.facebook.com/photo?fbid=767065195462611&set=a.492095336292933
នៅ​ក្នុង​របាយ​ការណ៍ថ្មី​មួយ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូលើក​ឡើង​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ការ​រំលោភ​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ វិស័យ​ឧស្សាហកម្ម និង​អចលន​ទ្រព្យ​នៅ​កម្ពុជា នៅ​តែ​បន្ត​រីក​រាល​ដាល។ អង្គការ​នេះ​លើក​ឡើង​ថា ​រដ្ឋា​ភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ និង​អនុញ្ញាត​ឱ្យ​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​។ https://www.facebook.com/photo/?fbid=767067032129094&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ណែនាំ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ត្រូវបែង​ចែក​តួនាទី​ និង​ភារ​កិច្ច និង​នាយក​ដ្ឋាន​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​បញ្ចៀស​ការងារ​ជាន់​គ្នា​។ https://www.facebook.com/photo/?fbid=767068155462315&set=a.492095336292933