ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «សង្គមបែបណាដែលយើងចង់បានពេលនេះ និងអនាគត?»
វាគ្មិនកិត្តិយស៖
- លោក ហេង គឹម ហុង ប្រធានស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
- លោក ថុន រដ្ឋា យុវជននៃចលនាមាតាធម្មជាតិ
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/1757332078066905
មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ការ​ស្ថាបនា​ព្រែក​ជីក​ដែល​ភ្ជាប់​ទឹក​ទន្លេ​ក្នុង​ខេត្ត​កណ្តាល​ទៅ​សមុទ្រ ក្នុង​ខេត្ត​កែប នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ ដោយ​កម្ពុជា​សម្លឹង​ឃើញ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​គម្រោង​ផ្លូវ​ទឹក​មួយ​នេះ។https://www.facebook.com/photo/?fbid=762081025961028&set=a.492095336292933
គ្រួសារ​និង​សង្គម​ស៊ីវិល ខក​ចិត្តនឹង​តុលាការ​កំពូល​ដែល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​បក្ស​ភ្លើងទៀន ពីរ​រូប​នៅ​ក្រៅ​ឃុំ ទោះបីជា​ពួកគាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​ការ​ពេទ្យ​ជំនាញ​ព្យាបាល​ចាំបាច់​ក៏ដោយ។https://www.facebook.com/photo/?fbid=762084302627367&set=a.492095336292933
អាជីវករ​លក់ដូរ​នៅ​តាម​តំបន់​ទេសចរណ៍ និង​តាម​ផ្សារ​មួយចំនួន​កំពុង​មាន​ជីវភាព​ភាព​ខ្វះខាត​ដោយសារ​ប្រាក់ចំណូល​ធ្លាក់ចុះ ខណៈ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ពុំ​សូវ​មក​កម្សាន្ត ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត និង​បង្ក​ឱ្យ​មាន​បញ្ហា​អ​សន្តិភាព​សង្គម។https://www.facebook.com/photo/?fbid=762089429293521&set=a.492095336292933
ក្រុមហ៊ុន​បុរីពិភព​ថ្មី ប្រកាស​ពី​ការ​ក្ស័យធន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិថិជន​ទាំងអស់ ប្រសិន​បើ​ធ្វើតាម​ការ​ទាមទារ​របស់​អតិថិជន​មួយ​ចំនួន។ ប៉ុន្តែ​អតិថិជន​ថា ការ​លើកឡើង​នោះ​គ្រាន់តែ​ជា​លេស​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។https://www.facebook.com/photo/?fbid=762090455960085&set=a.492095336292933
បើ​ទោះបី​ជា​អង្គ​សមាជ​បាន​បោះឆ្នោត​ឱ្យ​លោក រ៉ុង ឈុន ធ្វើ​ជា​ប្រធាន​ដើម្បី​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ក្ដី ប៉ុន្តែ​លោក រ៉ុង ឈុន បាន​បដិសេធ​មិន​យក​តួនាទី​នេះ​ឡើយ ក្រោយ​មាន​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ ។ អ្នក​តាមដាន​នយោបាយ​លើកឡើង​ថា ការ​សម្រេចចិត្ត​របស់​លោក រ៉ុង ឈុន បែប​នេះ គឺជា​ការ​ធ្វើ​នយោបាយ​ដែល​មាន​ភាព​វ័យ​ឆ្លាត និង​ចេះ​បត់បែន។https://www.facebook.com/photo/?fbid=762091182626679&set=a.492095336292933
អ្នក​រត់​ម៉ូតូ​កង់​បី និង​កសិករ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ ឱ្យ​បាន​ក្រោម ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រាក់ចំណូល។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរ​បញ្ចុះតម្លៃ​សាំង​ឱ្យ​នៅ​ទាប​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិត​ខាង ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ពិសេស​អ្នក​ប្រកប​របរ​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន។https://www.facebook.com/photo/?fbid=762092922626505&set=a.492095336292933
យុវជន​បរិស្ថាន​ខក​ចិត្ត​ដែល​ក្រសួង​បរិស្ថាន​មិនទាន់​ឆ្លើយតប​ចំពោះ​លិខិត​ស្នើសុំ​របស់​យុវជន​ពាក់ព័ន្ធ​នឹង​ការ​សុំ​ដំឡើងថ្លៃ​លើ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក និង​នៅ​តាម​ផ្សារ​ទំនើប​ដើម្បី​ជួយ​កាត់បន្ថយ​កំណើន​នៃ​អ្នកប្រើប្រាស់​ថ្លង់​ប្លាស្ទិក។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ក្រសួង​បរិស្ថាន​ហាក់​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប​លើ​សំណើ​ការ​របស់​យុវជន​ដែល​ប្រាសចាក​ពី​គោលការណ៍​ច្បាប់។https://www.facebook.com/photo/?fbid=762094232626374&set=a.492095336292933
យុវជន​ចលនា​មាតា​ធម្មជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​តំបន់​កោះកាពិ​ខេត្ត​កោះកុង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​បូម​ខ្សាច់​ជាថ្មី​ម្ដងទៀត​នេះ ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់។https://www.facebook.com/photo?fbid=762193632616434&set=a.492095336292933
រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​ជំរុញ​ការអ​នុវត្ត​វិធាន​ការ​គន្លឹះ​ក្នុងការ​កែទ​ម្រង់​រដ្ឋ​បាល​សាធា​រណៈ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​គុណភា​ព ប្រ​សិទ្ធ​ភាព និង​សមិទ្ធ​កម្ម​របស់​មន្ត្រី និង​ស្ថាប័​ន តាម​រយៈ​វិធាន​ការ​ជាក់​ស្តែង​មួយ​ចំនួន ​និង​តម្រង់​ទិស​ថវិកា​ឱ្យចំ​គោល​ដៅ​ក្នុង​គម្រោង​អភិ​វឌ្ឍន៍​នានា​។​https://www.facebook.com/photo?fbid=762198692615928&set=a.492095336292933
តំណាង​សកម្មជន​ចលនា​មាតាជាតិ ៣​នាក់ លោក លី ចាន់ដារ៉ាវុត កញ្ញា មាន លីសា និង​កញ្ញា ស៊ុន រដ្ឋា បាន​ទៅដល់​ប្រទេស​អាល្លឺម៉ង់ (Germany) ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ពានរង្វាន់ រ៉ៃត៍ ឡាយលីហ៊ូដ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ខាងមុខ​នៅ​ទីក្រុង​ស្តុកខម ប្រទេស​ស៊ុយអែត ។ អ្នក​ទាំង​បី​នាក់​នេះ ទៅ​ទទួល​ពានរង្វាន់​ជំនួស​សកម្មជន​បរិស្ថាន​បី​នាក់​ផ្សេងទៀត គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួន កែវរស្មី ដែល​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ច្រឹង ខ្មៅ មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើដំណើរ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ​មួយ​នេះ។ https://www.facebook.com/photo/?fbid=762734525895678&set=a.492095336292933
គិត​​​ត្រឹម​ថ្ងៃ​ទី​១​៣​ ​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០២៣ ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.​ជ.ប) ​​បា​ន​ទ​ទួល​ប​ញ្ជីឈ្មោះ​បោះ​ឆ្នោត​ពីឃុំ​ ស​ង្កា​ត់ ​និង​​​ពី​អ​គ្គ​លេ​ខា​ធិកា​រ​ដ្ឋាន​​​នៃ​រដ្ឋ​ស​ភា​ ស​ម្រា​ប់​​ការបោះឆ្នោតជ្រើ​​ស​តាំង​ស​មាជិ​ក​ព្រឹ​ទ្ធស​ភា​​នីតិ​កា​លទី​៥​ ​ឆ្នាំ​២០​២​៤គ្រ​ប់​អស់​ហើយ​ ហើ​យ​​ក៏​ជិ​តប​ញ្ចប់​កា​រត្រួ​ត​ពិនិ​ត្យ​​​ផង​ដែ​រ​​​។​https://www.facebook.com/photo?fbid=762675755901555&set=a.492095336292933
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ព្រមាន​គណបក្ស​កម្លាំង​ជាតិ ដែល​បាន​សម្រេច​តែង​តាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​របស់​គណបក្ស ដោយ​ថា ​ការ​តែង​តាំង​នោះ​ខុស​នឹង​ច្បាប់ ហើយ​គណបក្ស​មួយ​នេះ​អាច​ប្រឈម​នឹង​ការ​មិន​អាច​ចូលរួម​បោះ​ឆ្នោត​បាន។https://www.facebook.com/photo?fbid=762676525901478&set=a.492095336292933
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មើលឃើញថាការសម្រេចឱ្យលោក រ៉ុង ឈុន ក្លាយជាទីប្រឹក្សាបក្សកម្លាំងជាតិ គឺពុំត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោក រ៉ុង ឈុន ពុំទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។ ប៉ុន្តែ ប្រធានបក្សកម្លាំងជាតិ និងលោក រ៉ុង ឈុន យល់ថាមិនមានបញ្ហាចោទ ឬខុសពីបម្រាមតុលាការឡើយ។https://www.facebook.com/photo?fbid=762677865901344&set=a.492095336292933
ប្រពន្ធ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​យល់​ថា អាជ្ញាធរ​ផ្ទេរ​លោក តូច ថឹង ទៅ​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់ ឆ្ងាយ​ពី​សាច់ញាតិ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ដាក់​សម្ពាធ​បន្ថែម​លើ​អ្នកនយោបាយ​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បញ្ជូន​លោក តូច ថឹង មក​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ដើម្បី​ជៀសវាង​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។https://www.facebook.com/photo?fbid=762678779234586&set=a.492095336292933
រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ សីហា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​រឹតចំណង​ការទូត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ចិន​កាលពីដើម​ខែវិច្ឆិកា​។ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា លោក ទៀ សីហា ទៅ​ប្រទេស​វៀតណាម​ទំនង​ដើម្បី​កុំឱ្យ​រដ្ឋាភិបាល​វៀតណាម​អាក់អន់ចិត្ត​ដ្បិត​វៀតណាម មិន​ចង់​ឃើញ​កម្ពុជា​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ឡើយ ព្រោះ​អាច​បង្ក​ការ​គំរាមកំហែង​សន្តិសុខ​នានា​ដល់​វៀតណាម។ https://www.facebook.com/photo?fbid=762732689229195&set=a.492095336292933
ការផ្សាយឡាយសំឡេងសង្គមស៊ីវិល(VOC) ថ្ងៃពុធ​ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖«តួនាទីក្នុងនាមរដ្ឋាភិបាល និងក្នុងនាមគណបក្សនយោបាយ» វាគ្មិនកិត្តិយស៖ - លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល - លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/169572996178335
រដ្ឋសភា​កម្ពុជា​បាន​ប្រកាស​ជ្រើស​រើស​សមាជិក​នៃ​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប ដែល​មាន​សមាជិក​ចំនួន​៩​រូប។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។​https://www.facebook.com/photo/?fbid=763292842506513&set=a.492095336292933
អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ និង​ត្រូវ​កែ​លម្អ​កន្លែង​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ពលរដ្ឋ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទៅ​នៅ​ក្រៅ​តំបន់​អង្គរ ឱ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ។ ​https://www.facebook.com/photo/?fbid=763306189171845&set=a.492095336292933
រដ្ឋាភិបាល​អាណត្តិ​ទី៧​ បាន​សម្រេច​ផ្ដល់​យន្តការ​មួយ​ចំនួន​ សម្រាប់​បើកឱកាស​ដល់​ជន​បរទេស​ឱ្យទិញ ​និង​កាន់កាប់​អចលន​ទ្រព្យ​​នៅ​កម្ពុជា​បាន បន្ទាប់​ពី​ក្រុម​ឧកញ៉ា​ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល។ https://www.facebook.com/photo?fbid=763306562505141&set=a.492095336292933
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​សាលា​ចាប់​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​វិទ្យាល័យ ដើម្បី​លើក​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ពួកគាត់​សង្កេត​ឃើញ​ថា បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា​កាន់​តែ​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់។​https://www.facebook.com/photo/?fbid=763307285838402&set=a.492095336292933