ក្នុងទិវាទីក្រុងពិភពលោកលើកទី៩ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបង ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារដំបូងគេក្នុងចំណោមក្រុងនានានៅកម្ពុជា។https://www.facebook.com/photo/?fbid=755758703259927&set=a.492095336292933
ធនាគារពិភពលោក (World Bank) ជំរុញឱ្យកម្ពុជាកែលម្អភាពធន់លើហេដ្ឋារចនាសម្ព័ន្ធដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់កំណើនភាពក្រីក្រ ខណៈកម្ពុជាជាប្រទេសដែលងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត។https://www.facebook.com/photo/?fbid=755763529926111&set=a.492095336292933
អង្គភាព ឬស្ថាប័ន ដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយណា ផុតអាជ្ញាបណ្ណកំណត់ហើយ នៅបន្តធ្វើសកម្មភាព ដោយមិនសុំការអនុញ្ញាតជាថ្មីឱ្យបានត្រឹមត្រូវនោះ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាពផ្សព្វផ្សាយ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ https://www.facebook.com/photo?fbid=755786476590483&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំ ការស្ទង់មតិអំពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ឯកសារដែលត្រូវបោះពុម្ពផ្សព្វផ្សាយ ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធនឹងការលុបឈ្មោះអ្នកបោះឆ្នោត ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=755784953257302&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនីតិរដ្ឋ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល(COMFREL)
link៖ https://www.facebook.com/comfrel.org https://www.facebook.com/photo?fbid=755817989920665&set=a.492095336292933
ប្រធានបទ ៖ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនីតិរដ្ឋ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល(COMFREL)
link៖ https://www.facebook.com/comfrel.org https://www.facebook.com/photo?fbid=755817989920665&set=a.492095336292933
ក្រុមអ្នកវិភាគបញ្ហាសង្គម និងការអភិវឌ្ឍកំពុងមានការព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងក្លាយទៅជាអ្នកជំពាក់បំណុលចិនវ័ណ្ឌក និងក្លាយទៅជាឧបករណ៍នយោបាយដោយសារតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ចិនប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនគិតគូរនិងប្រើប្រាស់គម្រោងBRI ឱ្យមានតម្លាភាពសព្វជ្រុងជ្រោយទេនោះ។ https://www.facebook.com/photo/?fbid=755929813242816&set=a.492095336292933
គ្រួសារសកម្មជនខ្មែរក្រោមអះអាងថា អាជ្ញាធរវៀតណាមមិនអនុញ្ញាតឱ្យពួកគាត់ទៅជួបផ្ទាល់ជាមួយសកម្មជនខ្មែរក្រោមទាំង ៤នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង៣ខែមកហើយនោះទេ។ ពួកគាត់ព្រួយបារម្ភថាអាជ្ញាធរវៀតណាមធ្វើបាបសកម្មជនទាំងនោះ បន្តទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់។ https://www.facebook.com/photo?fbid=755923373243460&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនីតិរដ្ឋ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវី អ&អិល
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1084992242670549
សម្រាប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនីតិរដ្ឋ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវី អ&អិល
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1084992242670549
Facebook
ប្រធានបទ៖ «ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនីតិរដ្ឋ» |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
សម្រាប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រជាពលរដ្ឋបារម្ភទៅលើស្ថានភាពបំណុលសាធារណៈឬបុលជាតិ ដោយលោកអះអាងថា វាមិនអាចឈានទៅដល់វ័ណ្ឌកឡើយ ខណៈកម្ពុជាខ្ចីបុលពីបរទេសយកមកប្រើប្រាស់ក្នុងន័យសេដ្ឋកិច្ច មិនមែនយកមកទិញសម្ភារប្រើប្រាស់ឡើយ។ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងតាមរយៈសុន្ទរកថានៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត ២ ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ https://www.facebook.com/photo/?fbid=756348486534282&set=a.492095336292933
សហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ នៅខេត្តកំពង់ស្ពឺ ស្នើដល់ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ ចុះវាស់វែង និងចេញប្លង់កម្មសិទ្ធិដីព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ នៅខេត្តកំពង់ស្ពឺ ស្នើដល់ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ ចុះវាស់វែង និងចេញប្លង់កម្មសិទ្ធិដីព្រៃសហគមន៍ ខណៈក្រសួងរៀបចំចុះបញ្ជីដីធ្លីឲ្យបានរួចរាល់ នៅក្នុងខេត្តកំពង់ស្ពឺ។ មន្ត្រីអង្គការសង្គមស៊ីវិលថា ក្រសួងដែនដី គួរតែចុះបញ្ជីដីព្រៃមេត្តាធម្មជាតិឲ្យបានរួចរាល់ ដើម្បីបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ដែលបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងស្មារតីរបស់ប្រជាសហគមន៍។ https://www.facebook.com/photo?fbid=756345346534596&set=a.492095336292933
ក្រុមអង្គការការពារសិទ្ធិមនុស្ស និងការពារអ្នកសារព័ត៌មានចំនួន ២០ស្ថាប័ន បានទទូចទៅរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ លើករណីឃាតកម្មសម្លាប់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សប្រហែល២០នាក់ ដែលបានកើតឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៤ ហើយគ្មានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីរកជនប្រព្រឹត្តិមកផ្ដន្ទាទោស។ https://www.facebook.com/photo?fbid=756338736535257&set=a.492095336292933
ក្រុមអ្នកសារព័ត៌មាន រិះគន់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងពាក់ព័ន្ធជាច្រើននាក់ទៀតថា ខ្វះការទទួលខុសត្រូវបំពេញតួនាទី បម្រើជាតិ និងពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមច្បាប់។ https://www.facebook.com/photo?fbid=756337069868757&set=a.492095336292933
ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតបតទៅអ្នកនយោបាយប្រឆាំងចាស់វស្សាម្នាក់ដែលគេស្គាល់ថាលោក សម រង្ស៊ី ដោយលោកបញ្ជាក់ថាលោក សម រង្ស៊ី ប្រហែលរៀនមិនដល់ថ្នាក់បណ្ឌិត(PHD) ទើបលោកមិនយល់ពីការធ្វើនិក្ខេបបទថ្នាក់បណ្ឌិត។ https://www.facebook.com/photo/?fbid=756444169858047&set=a.492095336292933
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបកស្រាយថា អត្ថបទរបស់កាសែតអង់គ្លេស The Guardian មិនបង្ហាញពីអង្គហេតុពិតនិងការស៊ើបអង្កេតជាក់ស្តែងដែលខ្លួនបានផ្តល់ឱ្យ។ ការចេញមុខបកស្រាយរបស់សមាគមមីក្រូហិរញ្ញវត្ថុនេះធ្វើឡើង បន្ទាប់ពីកាសែតអង់គ្លេស The Guardian កាលពីថ្ងៃទី២៣តុលាកន្លងទៅបានចុះផ្សាយអត្ថបទមួយដោយរៀបរាប់ថា វិបត្តិបំណុលធនាគារកំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចនៅខេត្តរតនៈគីរី ធ្វើអត្តឃាតដូចស្វាមីដែរ។ https://www.facebook.com/photo?fbid=756443586524772&set=a.492095336292933
គណបក្សភ្លើងទៀនតាមរយៈកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួន បានលើកជាយោបល់ដោយជ្រើសរើសយកគណបក្ស«ឆន្ទៈខ្មែរ» ដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ធ្វើជាបេក្ខភាពចូលរួមការបោះឆ្នោតអសកលនៅពេលខាងមុខ។ ក៏ប៉ុន្តែគណបក្សភ្លើងទៀន នៅតែបើកចំហដល់គណបក្សផ្សេងទៀតនៅក្នុងសម្ព័ន្ធភាព ឬគណបក្សដែលនឹងចូលរួមក្នុងសម្ព័ន្ធភាពនៅថ្ងៃខាងមុខ ដើម្បីឈរឈ្មោះជាបេក្ខភាពនៃការបោះឆ្នោតឆ្នាំ២០២៤។ https://www.facebook.com/photo?fbid=756442676524863&set=a.492095336292933
លោក ជា មុនី អតីតមេដឹកនាំសហជីពល្បីឈ្មោះ និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនមួយចំនួន សម្រេចចិត្ត ចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមនយោបាយ ជាមួយគណបក្សកម្លាំងជាតិ។ ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនជាបន្តបន្ទាប់នៅពេលនេះ ក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន សម្រេចជ្រើសរើសគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីឈរឈ្មោះជំនួសគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតអសកលឆ្នាំ២០២៤ខាងមុខ។ https://www.facebook.com/photo?fbid=756356653200132&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)
ប្រធានបទ ៖ យុវជនប្រជាធិតេយ្យក្នុងសម័យយុវជនជំនាន់ក្រោយ
កាលបរិច្ឆេទ ៖ ថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោង ៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល
វាគ្មិន៖ កញ្ញា រៀម ស្រីពេជ្ររតនា តួនាទីយុវជនសកម្មក្នុងសង្គម(ផ្ទាល់)
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) (អនឡាញ)
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1062167754942870
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)
ប្រធានបទ ៖ យុវជនប្រជាធិតេយ្យក្នុងសម័យយុវជនជំនាន់ក្រោយ
កាលបរិច្ឆេទ ៖ ថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោង ៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល
វាគ្មិន៖ កញ្ញា រៀម ស្រីពេជ្ររតនា តួនាទីយុវជនសកម្មក្នុងសង្គម(ផ្ទាល់)
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) (អនឡាញ)
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1062167754942870
Facebook
ប្រធានបទ៖ «យុវជនប្រជាធិតេយ្យក្នុងសម័យយុវជនជំនាន់ក្រោយ» |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
សម្រាប់ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
សកម្មជនបរិស្ថាននិងមន្ត្រីសង្គមស៊ីវិល អស់សង្ឃឹមចំពោះរដ្ឋាភិបាលដែលនៅតែបន្តកាត់ឆ្វៀលដីគម្របព្រៃឈើ នៅខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិឯកជន។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបន្តកាត់ឆ្វៀលដីគម្របព្រៃឈើ ជិត៥រយហិកតា ឲ្យទៅក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូលអិលធីឌី។ https://www.facebook.com/photo/?fbid=756999093135888&set=a.492095336292933
អ្នកឃ្លាំមើលរិះគន់សាលាឧទ្ធរណ៍ភ្នំពេញថា បានតម្កល់សំណុំរឿងលោក កឹម សុខា ទុកឥតចាត់ការជិត ៨ខែមកហើយ បើទោះជាមេធាវីការពារក្ដីលោក កឹម សុខា បានប្ដឹងទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីខែមីនា រួចហើយក្ដី។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យសាលាឧទ្ធរណ៍ឆ្លើយតបថា តុលាការមិនទាន់បានយកសំណុំរឿងលោក កឹម សុខា មកបើកសវនាការនេះ ព្រោះសំណុំរឿងនេះមានភាពស្មុគស្មាញ។ https://www.facebook.com/photo/?fbid=756992423136555&set=a.492095336292933
ស្ទើរតែក្លាយទម្លាប់ទៅហើយ នៅក្រោយពេលដែលប្រាក់ខែគោលកម្មករបានដំឡើង មិនថាតិចក្ដីច្រើនក្ដី ថ្លៃឈ្នួលផ្ទះជួលបានហក់ឡើងតាមនោះដែរ។ https://www.facebook.com/photo/?fbid=756991876469943&set=a.492095336292933
ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ត្រូវបានឡាយព្រះហត្ថលេខាដាក់ឱ្យប្រើ បន្ទាប់ពីគណៈរដ្ឋមន្ដ្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះកាលពីសប្តាហ៍មុន។ https://www.facebook.com/photo/?fbid=756990249803439&set=a.492095336292933