ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សេចក្ដីប្រកាសព័ត៌មាន
យើងខ្ញុំជាតំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការ​មិនមែនរដ្ឋាភិបាល សូមជម្រាបជូនជាដំណឹងទៅសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំប្រារព្ធពិធី​អបអរសាទរខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍
ក្រោមប្រធានបទ៖ លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុកប៉ារីស៍
កាលបរិច្ឆេទ និងទីកន្លែងកម្មវិធី៖ ថ្ងៃអាទិត្យ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ នាទីព្រឹក ស្ថិតនៅក្នុងបរិវេណទីលានប្រជាធិបតេយ្យថ្មី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែម៖
លោក រស់ សុដ្ឋា ០១២ ៦២ ០០ ១៤
លោក អាត់ ធន់ ០១២ ៩៩៨ ៩០៦
#PPA2023
#កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ https://www.facebook.com/photo?fbid=747256780776786&set=a.492095336292933
នៅថ្ងៃព្រហស្បតិ៍នេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងអាណត្តិទី​៧នេះ ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​ដាក់​ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើស​គ្រឿងញៀនឱ្យបាន​​ចន្លោះ​​ពី២០-៣០ភាគរយ។ បញ្ហាគ្រឿងញៀននេះត្រូវបានលោករដ្ឋមន្ត្រី ស សុខា ចាត់ទុកថាជា «មេគ្រោះ» មួយសម្រាប់កម្ពុជាដែលត្រូវដោះស្រាយជាអាទិភាព​។ https://www.facebook.com/photo/?fbid=747816304054167&set=a.492095336292933
ប្រធានាធិបតី​ចិន​លោក ​ស៊ី ជិនពីង ​បាន​ប្រាប់​លោក ​ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ចិន​ត្រៀម​ខ្លួនរួច​ជាស្រេច ​ដើម្បី​ច្របាច់បញ្ជូល​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​កម្ពុជា ​ខណៈ​ការ​អភិវឌ្ឍន៍​របស់​ចិន ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​បន្ថែមទៀត​ដល់​ប្រជាជន​កម្ពុជា​។ នៅក្នុង​ជំនួប​មួយ​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​លោក ​ហ៊ុន ម៉ាណែត ​អំឡុងពេល​លោក​ចូលរួម​វេទិកា​ខ្សែក្រវាត់ ​និង​ផ្លូវ​លើកទី​៣ ​នៅទីក្រុង​ប៉េកាំង​លោក​ ស៊ី ​ក៏បាន​ស្នើឲ្យ​រក្សា​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​កំរិតខ្ពស់​រវាង​កម្ពុជា-ចិន​ ផងដែរ​។ នេះបើតាម​កាសែត​ចិន ​ស៊ុនហួរ​។ https://www.facebook.com/photo/?fbid=747817277387403&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១(APPA)
ប្រធានបទ ៖ សារៈសំខាន់ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣ តុលា ១៩៩១
សម្រាប់ប្រជាពលរដ្ឋខ្មែរ​
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន»នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ស្រ្តី និងភាពជាអ្នកដឹកនាំ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=747822200720244&set=a.492095336292933
អន្ទាក់​ចាប់​សត្វព្រៃ នៅតែ​ជា​ឧបសគ្គ​ចម្បង​ដែល​ប្រជា​សហគមន៍​ព្រៃសង្ឃសហគមន៍​រុក្ខាវ័ន ពិបាក​នឹង​ទប់ស្កាត់ ធ្វើ​ឱ្យ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ងាប់​ជា​បន្តបន្ទាប់​ជា​រៀងរាល់​ឆ្នាំ​។ ប្រជា​សហគមន៍​អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ។ https://www.facebook.com/photo/?fbid=747932654042532&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១(APPA)
ប្រធានបទ ៖ សារៈសំខាន់ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣ តុលា ១៩៩១
សម្រាប់ប្រជាពលរដ្ឋខ្មែរ
កាលបរិច្ឆេទ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល(Zoom)
វាគ្មិន ៖ អ្នកស្រី ឈុំ សាវីន ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នៅកូរ៉េ
លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១
លោក ហង់ ពន្លឹក កសិករខេត្តកំពង់ធំ
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/295263460057953
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការបាត់បង់ប្រាក់ឈ្នួលនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)
- លោក វ៉ិត ទិត្យឧត្តម្ភ ជំនួការកម្មវិធីនៃសហព័ន្ធសហជីពកម្ពុជា (CATU)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/701995215122338
កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ជា​សន្ធិសញ្ញា​មួយ​ដ៏​ចម្រូងចម្រាស​នៅ​ក្នុង​សង្គម​កម្ពុជា។ ពលរដ្ឋ​ខ្មែរ អ្នកនយោបាយ និង​សហគមន៍​អន្តរជាតិ ដែល​និយម​របប​ប្រជាធិបតេយ្យ​សេរី ចាត់ទុក​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​វិជ្ជមាន។ https://www.facebook.com/photo/?fbid=749618950540569&set=a.492095336292933
អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​បាន​ពេញលេញ​ទេ ជាពិសេស​ទាក់ទង​នឹង​វិស័យ​យុត្តិធម៌ ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ​ https://www.facebook.com/photo/?fbid=749619350540529&set=a.492095336292933
ប្រធាន​គណបក្ស​ថ្មី​មួយ​ដែល​មេដឹកនាំ​គណបក្ស​នេះ​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​។ អ្នកវិភាគ​នយោបាយ​ថា ប្រសិនបើ ការ​បង្កើត​គណបក្ស​ថ្មី​របស់​អតីតមន្ត្រី​គណបក្ស​ភ្លើងទៀន​ឈរ​លើ​គោលការណ៍​ផ្ដល់​ជម្រក​ដល់​អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​មែន​នោះ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។ https://www.facebook.com/photo?fbid=749197187249412&set=a.492095336292933
សកម្មជន​ដីធ្លី​ខេត្តកោះកុង​លើកឡើង​ថា ការ​កោះហៅ​ពួកគាត់​ភ្លាមៗ​ក្រោយ​ពី​ពួកគាត់ ទើបតែ​ចេញពី​ពន្ធនាគារ គឺជា​ការ​បំបាក់ស្មារតី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​ពួកគាត់ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​ទម្លាក់​ការចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ទាំងពីរ​នាក់​នេះ ព្រោះ​ពួកគាត់ ពុំ​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ទេ។ https://www.facebook.com/photo?fbid=749181073917690&set=a.492095336292933
ក្រុម​យុវជន​ចង់​ឃើញ​រដ្ឋាភិបាល​អនុវត្ត​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ដើម្បី​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បង្រួបបង្រួម​ជាតិ។ ពួកគាត់​សង្កេត​ឃើញ​ថា​កន្លង​មក​រដ្ឋាភិបាល​មិន​បាន​គោរព និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ទោះបីជា​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ មានតម្លៃ​ជា​អមត​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​ក្ដី។ https://www.facebook.com/photo/?fbid=749627980539666&set=a.492095336292933
អាជ្ញាធរ​ថៃ​សម្រេច​ឃុំខ្លួន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ធ្វើ​ការងារ​ស្របច្បាប់​ជាង​២​រយ​នាក់​នៅ​ខេត្ត​អយុធ្យា។ ដោយឡែក​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​៣០​នាក់​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) នៅ​ជាប់​ព្រំដែន​កម្ពុជា កាលពី​ថ្ងៃទី​១៩ តុលា ។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ប្រញាប់​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ ឲ្យ​ដោះលែង​ពួកគេ​ឱ្យ​បាន​ឆាប់ ព្រមទាំង​សម្រួល​ធ្វើ​ឯកសារ​ស្របច្បាប់ ដើម្បី​អាច​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។ https://www.facebook.com/photo?fbid=749620840540380&set=a.492095336292933
មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា​ គណបក្ស​មិន​កាន់អំណាច​ចំនួនបួន​ដែល​បាន​រួមគ្នា​បង្កើត«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ក្នុង​គោល​ដៅ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជា​មួយ​គណបក្ស​កាន់​អំណាច​ នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​រួម​គ្នា​ ប្រសិន​បើ​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។ https://www.facebook.com/photo/?fbid=749625470539917&set=a.492095336292933
មេដឹក​នាំ​សហ​ជីព​នៃ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍​ ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ដោយ​តម្កល់​សាល​ក្រមរបស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ ថា​ជា​រឿង​អយុត្តិ​ធម៌ ​ខណៈ​ពួក​គេ ​ប្តេជ្ញា​បន្តស្វែង​រក​យុត្តិ​ធម៌ ​បើ​ទោះ​បរា​ជ័យ​នៅ​សាលា​ឧទ្ធរណ៍​។ https://www.facebook.com/photo/?fbid=749630930539371&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ជាផ្នែកមួយនៃការប្រារព្ធខួប៣២ឆ្នាំនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា របស់ក្រុមសង្គមស៊ីវិល។ យើងសហការគ្នារៀបចំកម្មវិធីនេះឡើង។
==========================
ប្រធានបទ៖ «តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាចដោះស្រាយបញ្ហានយោបាយខ្មែរ និងធ្វើឱ្យមានឯកភាពជាតិឬទេ?»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក នី សុខា ប្រធានសមាគមអាដហុក
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1301825450472155
សាច់ញាតិ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត គឺ​លោក ចៅ វាសនា ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ឃុំ។ https://www.facebook.com/photo?fbid=750219940480470&set=a.492095336292933
ពលរដ្ឋ​ជិត ១០០ នាក់ នៅ​ថ្ងៃទី១៨ តុលា បាន​លើកគ្នា​មក​ឃ្លាំមើល ប្រជា​សហគមន៍​ឧត្តមស្រែពស់ ៧​នាក់ ដែល​មក​បង្ហាញខ្លួន​ក្នុង​សវនាការ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ពេញ​មួយ​ព្រឹក ក្រោម​បណ្តឹង​របស់​មន្ត្រី​យោធា "​ង​-៧០”។ ក្រុម​អ្នក​តវ៉ា​បាន​លើក​បដា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​នេះ។ https://www.facebook.com/photo/?fbid=750220700480394&set=a.492095336292933
អតីត​គរុសិស្ស​មួយ​រូប​នៅតែ​បន្ត​ទាមទារ​រក​យុត្តិធម៌​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ទោះបី​មាន​បញ្ហា​សុខភាព និង​ក្រោម​ភ្លៀង​ធ្លាក់ បន្ទាប់ពី​ការ​តវ៉ា​អស់​រយៈពេល​ជិត ៣ខែ​មកនេះ នៅតែ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​រូប​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​អប់រំ ពន្លឿន​ការ​ដោះស្រាយបញ្ហា​នេះ ប្រកបដោយ​ភាព​ទំនួលខុសត្រូវ ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​យុវជន​រូប​នេះ។ https://www.facebook.com/photo/?fbid=750221027147028&set=a.492095336292933
ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ទំនប់​វារីអគ្គិសនី​នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ របស់​ប្រទេស​ចិន និង​ការ បូម​យក​រ៉ែ​ខ្សាច់ ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​បាតទន្លេ បាន​ធ្វើឱ្យ​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងក្រោម ទទួល​របប​ទឹក​មិន​គ្រប់គ្រាន់ ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន ជីវចម្រុះ ការ​ប្រកប​របរ​នេសាទ​ព្រមទាំង ការ​ធ្វើ​កសិកម្ម​ជាដើម។ https://www.facebook.com/photo/?fbid=750221370480327&set=a.492095336292933
មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​ឱ្យ​ដឹង​ថា ​គណបក្ស​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​មួយ នា​ពេល​ខាង​មុខ ដោយ​នឹង​ជ្រើសរើស​យក​គណបក្ស​នយោ​បាយ​អាទិ​ភាព​ណាមួយ​ដែល​ស្ថិត​ក្នុងសម្ពន្ធ​ភាព​របស់​ខ្លួន។ https://www.facebook.com/photo?fbid=750219753813822&set=a.492095336292933