ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
តាមការចុះផ្សាយរបស់កាសែតវៀតណាមជាភាសាអង់គ្លេស VN Express ឱ្យដឹងថា បុរសខ្មែរម្នាក់ត្រូវបានវៀតណាម​សម្រេចដាក់គុកអស់មួយជីវិត ពីបទរត់ពន្ធគ្រឿងញៀនពីកម្ពុជាចូល​ទៅវៀតណាមចំនួន ​​៣១​គីឡូក្រាម។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការវៀតណាម​កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ https://www.facebook.com/photo/?fbid=736777868491344&set=a.492095336292933
កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​ខ្វះខាត និង​គ្មាន​ប្រាក់​ទៅលេង​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិខ្មែរ​។ ពួកគាត់​សោកស្ដាយ​ដែល​មិនបាន​ទៅលេង​ស្រុកកំណើត​ជួបជុំ​គ្រួសារ ដោយសារតែ​រោងចក្រ​មួយចំនួន​ព្យួរ​កិច្ចសន្យាការងារ និង​កាត់បន្ថយ​ម៉ោង​ធ្វើ​ការងារ​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់។ https://www.facebook.com/photo/?fbid=736813678487763&set=a.492095336292933
នៅក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ ពុទ្ធបរិសទ្យ​តែងតែ​យក​ចង្ហាន់​ទៅ​វត្ត​ដើម្បី​ប្រគេន​ព្រះសង្ឃ តែ​ខុសប្លែក​អី​តែ​កូដករ​ណាហ្គាវើលដ៍ នៅ​ថ្ងៃទី​២ នៃ​ពិធី​កាន់បិណ្ឌ​នេះ ពួកគេ​នាំគ្នា​ធ្វើ​ពិធី​កាន់បិណ្ឌ​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ។ https://www.facebook.com/photo/?fbid=736819775153820&set=a.492095336292933
អភិបាលកិច្ចប្រជាធិបតេយ្យ មានក្របខ័ណ្ឌដែលគ្របដណ្តប់លើវិស័យមានចំនួន ៧
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/961384371629010
សិទ្ធិ និងការទទួលខុសត្រូវ!
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/1647072282453212
សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​បើក​យុទ្ធនាការ​បោស​សម្អាត​គ្រឿង​ញៀន​ទ្រង់​ទាយ​ធំ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់ ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​បង្ហាញ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ https://www.facebook.com/photo/?fbid=736939161808548&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី04 ខែតុលា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) សម្រាប់កម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អ្នកស្រី សន រ៉ាមណា មន្រ្តីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/286320310886945
គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប អំពាវ​នាវ​ឱ្យ​ប្រជាពល​រដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​ សង្កាត់​ ឬ​តាម​គេហទំព័រ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ចុះថ្ងៃទី​២ ខែតុលា​ ឆ្នាំ​២០២៣។ https://www.facebook.com/photo?fbid=737297548439376&set=a.492095336292933
យុវជន​ដែល​ជា​សកម្មជន​បរិ​ស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​សម្តែង​ការសោក​ស្តាយ នៅ​ពេលសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បដិ​សេធ​មិន​ឱ្យ​ពួក​គេ​ចេញ​ទៅប្រទេសស៊ុយ​អ៊ែត ដើម្បីទទួល​ពាន​រង្វាន់​ Right ​Live​li​hood ​២០​២៣​ ដែល​ពួក​គេ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ​ពួកគេចាត់​ទុក​ការ​សម្រេច​របស់តុលាការ​ជា​រឿង​អយុត្តិ​ធម៌ និង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​សកម្ម​ជន​។ https://www.facebook.com/photo?fbid=737298701772594&set=a.492095336292933
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ បាន​ការពារ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ​៤​ដុល្លារ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​វាយនភណ្ឌ​សម្រាប់​ឆ្នាំ​២០២៤ គឺ​ជា​ការ​ខិត​ខំ និង​ជា​«ជោគជ័យ»មួយ ក្នុង«កាលៈ​ទេសៈ​លំបាក​ទាំង​អស់​គ្នា» ហើយក្នុងពេល​ទីផ្សារ​អន្តរ​ជាតិ​ក៏​កំពុង​មាន​បញ្ហា។ https://www.facebook.com/photo?fbid=737300358439095&set=a.492095336292933
លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះឈ្មោះ ក្នុង​បញ្ជី​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​ ២០២៤​។​ https://www.facebook.com/photo?fbid=737304675105330&set=a.492095336292933
រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បាល លោក ឈាង រ៉ា បាន​លើកឡើងថា ការពង្រឹង​សេវា​សុខភាព​ជូន​ប្រជាជន​គឺជា​រឿង​សំខាន់ ដោយ​លោក​ក៏បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​អាទិភាព​ចម្បងៗ​របស់​ក្រសួង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ ជាពិសេស​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល​​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។ https://www.facebook.com/photo?fbid=737308885104909&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និ https://www.facebook.com/comfrel.org/videos/879829953473164
ក្រសួង​ការពារ​ជាតិ​បាន​លុប​ឈ្មោះ​ទាហាន​ ៣​ នាក់​ ចេញ​ពី​ក្រប​ខណ្ឌ ក្រោម​ហេតុ​ផល​ថា​ពួក​គេ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​វីអូអេ​ទទួល​បាន។ ​អ្នក​តាម​ដាន​សាទរចំពោះ​ចំណាត់​ការ​នេះ ប៉ុន្តែ​ទាម​ទារ​ឱ្យក្រសួង​អនុ​វត្ត​ការងារ​នេះ ​ដោយឈរ​លើ​គោល​ការ​ណ៍​តម្លាភាព និង​កុំ​លម្អៀង​លើ​បក្ខ​ពួក​និយម។ https://www.facebook.com/photo/?fbid=737876028381528&set=a.492095336292933
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ទៅ​កាន់​អភិបាល​នៃគណៈ​អភិបាល​ខេត្ត ចុះថ្ងៃទី​៣​ ខែតុលា ឆ្នាំ​២០២៣។ https://www.facebook.com/photo/?fbid=737876528381478&set=a.492095336292933
គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​នយោបាយ​ចំនួន​ពីរ​ផ្សេង​ទៀត កំពុង​ជជែក​គ្នា​ជា​លក្ខណៈ​ផ្ទៃក្នុង​អំពី​គម្រោង​ចង​សម្ពន្ធភាព​ជាមួយ​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច​និយាយ​ថា សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​អាច​គំរាមកំហែង​ដល់​ការ​កាន់​អំណាច​របស់​ខ្លួន​ឡើយ ហើយ​សម្ពន្ធភាព​នោះ តែងតែ​ត្រូវ​រលាយ​បាត់​ទៅ​វិញ​យ៉ាង​លឿន។ https://www.facebook.com/photo/?fbid=737877215048076&set=a.492095336292933
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋ​មិន បង្កើន​លើ​​​​​​​​​​​​​​​​​​​​​​​ពន្ធ​ដែល​មាន​ស្រាប់ ហើយ​រដ្ឋ​ក៏​មិន​យក​ពន្ធ​ថ្មី​បន្ថែម​ពី​ពលរដ្ឋ។ ទោះជា​យ៉ាង​ណា​ក្ដី អ្នកឃ្លាំមើល​ការអភិវឌ្ឍន៍​សង្គម​ ថា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ការ​បង់​ពន្ធ រដ្ឋាភិបាល គួរ​ពង្រឹង​យន្តការ​នៃ​ការ​ប្រមូល​ពន្ធ និង​បំបាត់​អំពើ​ពុករលួយ​​ក្នុង​វិស័យ​នេះ។ https://www.facebook.com/photo/?fbid=737880068381124&set=a.492095336292933
អង្គការ Right Livelihood ដែលនឹងត្រូវផ្តល់ពានរង្វាន់ ដល់ក្រុមយុវជនមាតាធម្មជាតិ បានចេញមកប្រតិកម្មដោយសម្តែងនូវការព្រួយបារម្ភ ចំពោះការសម្រេចរបស់តុលាការក្រុងភ្នំពេញ។ ប្រតិកម្មរបស់អង្គការ Right Livelihood ធ្វើឡើង នៅគ្រាដែលតុលាការទីក្រុងភ្នំពេញ បានឃាត់ឃាំងដំណើររបស់ក្រុមយុវជនមាតាធម្មជាតិ មិនឲ្យចេញទៅប្រទេសស៊ុយអែត ដើម្បីទទួលពានរង្វាន់ ដោយចាត់ទុកថា ជាករណីមិនចាំបាច់។ https://www.facebook.com/photo?fbid=737992078369923&set=a.492095336292933
ក្រសួងព័ត៌មាន នៅថ្ងៃទី៤តុលា បានចេញសេចក្តីប្រកាសមួយ ដោយព្រមានចំពោះអ្នកសារព័ត៌មានទាំងឡាយណា ដែលពាក់ព័ន្ធនឹងករណីយកលុយពីកាស៊ីណូថបដាយអិម៉ិន ត្រូវចូលខ្លួនសារភាព ក្នុងរយៈពេល១ខែយ៉ាងយូរ។ ការបង្គាប់បញ្ជានេះ ធ្វើឡើងក្រោយពេលដែលក្រសួងព័ត៌មានយល់ឃើញថា ករណីអ្នកសារព័ត៌មានមួយចំនួនដែលបានយកលុយ ពីកាស៊ីណូថបដាយអិម៉ិន កន្លងទៅនោះ បានធ្វើឲ្យប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេស។ https://www.facebook.com/photo/?fbid=737993235036474&set=a.492095336292933
សាលាឧទ្ធរណ៍​ព្រះសីហនុ​សម្រេច​ដោះលែង​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ដ៏​សកម្ម​ពីរ​រូប​គឺ​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ​https://www.facebook.com/photo/?fbid=738075315028266&set=a.492095336292933
អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ដរាប​ណា​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅតែ​បន្ត​កើត​មាន នោះ​ក្រសួង​មហាផ្ទៃ​នឹង​មិន​អាច​លុបបំបាត់ ការ​យក​ប្រាក់​ក្រៅផ្លូវការ​ពី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ច្រកព្រំដែន​បាន​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​ឆ្លងដែន​ទៅ​ធ្វើ​ការ នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដូច្នេះ​ក្រសួង​មហាផ្ទៃ​ត្រូវ​មាន​ដំណោះស្រាយ​ជា​ប្រព័ន្ធ ទើប​អាច​ដោះស្រាយ​បញ្ហា​បង់ប្រាក់​ក្រៅផ្លូវការ​នៅ​តាម​ច្រកព្រំដែន​បាន​ជោគជ័យ។ https://www.facebook.com/photo/?fbid=738075925028205&set=a.492095336292933